ជូន​ពរ​ញាតិ​មិត្ត​បង​ប្អូន​ខ្មែរ​ទាំង​អស់​សំ​ណាង​ល្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​


សួស្តី​ឆ្នាំ​ថ្មី​ ឆ្នាំ​ថោះ​ ពុទ្ធ​សករាជ​២៥៥៥​!!!

យោង​តាម​ការ​លួច​អាន​ពត៌មាន​នៅ​ «សប្បាយ​» អំ​បាញ់​មិញ​ គេ​ថា​ទេវតា​ឆ្នាំ​នេះ​ សោយ​សណ្តែក​និង​ល្ង​។ អូ​ហូ៎​! ទេវតា​ឆ្នាំ​នេះ​ដូច​ជា​ស្លូត​ជាង​ទេវតា​​មុន​ៗ​ឆ្ងាយ​ណាស់​ ព្រោះ​គាត់​សោយ​អាហារ​ធម្មតា​ៗ​ មិន​ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែល​ទេវ​តា​សោយ​សុធ​តែ​ឈាម​ ប្រេង​ ផ្លែ​ល្វា​ អី​ចឹង​ទៅ​! សង្ឃឹម​ថា​ឆ្នាំ​ថ្មី​ ឆ្នាំ​ថោះ​នេះ​នឹង​​ស្លូត​ហើយ​ត្រជាក់​ត្រជុំ​ដូច​នឹង​ភក្សាហារ​ដែល​ទេវតា​ទ្រង់​សោយ​ទៅ​ចុះ​😀

ថ្មើរ​នេះ​ប្រហែល​ម្នាក់​​ៗ​រវល់​រៀង​ៗ​ខ្លួន​ហើយ​មើល​ទៅ​។ ខ្លះ​ក៏​ទៅ​ស្រុក​កំ​ណើត​បាត់​ទៅ​, ខ្លះ​ក៏​ប្រញាប់​ប្រញាល់​បង្ហោយ​កិច្ច​ការ​ងារ​ឲ្យ​ចប់​ៗ​ នឹង​អាល​បាន​ទៅ​ស្រុក​កំ​ណើត​បាន​ឆាប់​ៗ​, ឯខ្លះ​ទៀត​ក៏​ប្រហែល​នឹង​កំ​ពុង​ប្រជ្រៀត​ប្រញ៉ែង​ជើង​គ្នា​​ចូល​ទិញ​សំបុត្រ​ឡាន​ក្រុង​ ។ល។

សូម​ជូន​ពរ​ឲ្យ​មិត្ត​ភក្តិ​ទាំង​អស់​ និង​ញាតិ​បង​ប្អូន​ទាំង​ឡាយ​ធ្វើ​ដំ​ណើរ​ទៅ​ស្រុក​កំ​ណើត​ដោយ​សុវត្ថិភាព​។

សុំ​ផ្តាំ​មួយ​* អំ​ឡុង​ថ្ងៃ​ចូល​ឆ្នាំ​ ពេល​ជិះ​ម៉ូតូ​ ទោះ​កិច្ច​ការ​មួយ​ភ្លែត​គ្រាន់​តែ​ជិះ​ទៅ​ទិញ​ទឹកកក​ដុំ​ ៥០០រៀល​ក៏​ដោយ​ កុំ​ភ្លេច​ឲ្យ​សោះ​ពាក់​មួក​សុវត្ថិភាព​ណា៎​! មិន​មែន​ដើម្បី​សោភណភាព​ក្រុង​ ឬ​ខ្លាច​ប៉ូលីស​ផាក​អី​ទេ​ តែ​ដើម្បី​សុវត្ថិភាព​យើង​ណា​!

សង្ឃឹម​ថា​ម្នាក់​ៗ​នឹង​នាំ​មក​តែ​ដំ​ណឹង​ល្អ​មក​ឲ្យ​ខ្ញុំ​អាន​ បន្ទាប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ ^^

បើ​មាន​ចិត្ត​ កុំ​ភ្លេច​ថត​រូប​ ចែក​រំ​លែក​ឲ្យ​ខ្ញុំ​បាន​ឃើញ​និង​បាន​អាន​ផង​ ពី​ទិដ្ឋភាព​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ និង​សកម្មភាព​អ្នក​ទាំង​អស់​គ្នា​។ និយាយ​តាម​ត្រង់​៖ «ខ្ញុំ​ឃ្លាន​ចង់​អាន​និង​ឃ្លាន​ចង់​មើល​​រូប​ថត​របស់​អ្នក​ទាំង​អស់​គ្នា​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ណាស់​!!»😀 ហាហា….

4 thoughts on “ជូន​ពរ​ញាតិ​មិត្ត​បង​ប្អូន​ខ្មែរ​ទាំង​អស់​សំ​ណាង​ល្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​

  1. សួស្តីឆ្នាំថ្មីឆ្នាំថោះ ! សូមសិរីឆ្មាំថ្មី ចូរមានដល់ឡាវែន និងអ្នកគ្រប់ៗគ្នា!

    • ចា៎ សួស្តី​ឆ្នាំ​ថ្មី​ បង​ស្រី​ដូច​គ្នា​^^ មិញ​នេះ​បាន​ចូល​ទៅ​លេង​ផ្ទះ​បង​ហើយ​😀 មាន​របៀប​របប​រៀប​ចំ​បាន​ស្អាត​បាត​ល្អណាស់​🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s