ពត៌មាន​កូរ៉េ​ដែល​ចុះ​ថា​ប្រាសាទ​អង្គរវត្ត​ជិត​បាក់​រលំ​ អាច​ប៉ះ​ពាល់​ដល់​ចំ​នួន​ភ្ញៀវ​ទេសចរ​បរទេស​កម្ពុជា​

ខ្ញុំ​មិន​ទាន់​បាន​អាន​ពត៌មាន​ដែល​បាន​ចុះ​ក្នុង​កាសែត​កូរ៉េ​នោះ​ដោយ​ផ្ទាល់​ទេ​ តែ​តាំង​ពី​ខ្ញុំ​មក​កូរ៉េ​នេះ​ ធ្លាប់​មាន​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​នាក់​មក​ហើយ​ដែល​បាន​សួរ​ខ្ញុំ​ពី​ពត៌មាន​ដែល​បាន​ចុះ​ក្នុង​កាសែត​កូរ៉េ​នោះ​។

បើ​តាម​ខ្ញុំ​ដឹង​ ពត៌មាន​នោះ​បាន​និយាយ​ថា​ ប្រាសាទ​អង្គរ​វត្ត​ជិត​បាក់​រលំ​ហើយ​​​ ដូច​នេះ​ជន​ជាតិ​កូរ៉េ​ខ្លះ​ដែល​ជឿ​ពត៌មាន​នោះ​ មិន​ហ៊ាន​ទៅ​លេង​អង្គរ​វត្ត​ទេ​ខ្លាច​មាន​គ្រោះ​ថ្នាក់​។ ជាក់​ស្តែង​ អំ​បាញ់​មិញ​ ដែល​ខ្ញុំ​បាន​ជជែក​លែង​ជា​មួយ​សិស្ស​រួម​ថ្នាក់​ជន​ជាតិ​កូរ៉េ​ បន្ទាប់​ពី​ខ្ញុំ​ប្រាប់ពួក​គេ​ថា​ ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ គេ​ក៏​សួរ​ពី​អង្គរ​វត្ត​ភ្លាម​។ គេ​ថា​គេ​ចង់​ទៅ​លេង​អង្គរ​វត្ត​ តែ​គេ​ឮ​គេ​ថា​អង្គរ​វត្ត​ជិត​បាក់​រលំ​ហើយ​ ដូច​នេះ​អត់​ហ៊ាន​ទៅ​ទេ​ ខ្លាច​មាន​គ្រោះ​ថ្នាក់​។ ដំ​បូង​ខ្ញុំ​ស្មាន​ថា​ គេ​ចង់​សំដៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ដែល​មាន​បញ្ហា​ជា​មួយ​សៀម​ តែ​ក្រោយ​ពី​ស្តាប់​គេ​ពន្យល់​ហើយ​ ក៏​ប្រកែក​ញ៉ាង​ទៅ​វិញ​ថា​ មិន​ពិត​ទេ​។ តែ​ឮ​គេ​និយាយ​ថា​ កាសែត​ចុះ​ថា​អាច​នឹង​បាក់​រលំ​ដោយ​សារ​មាន​ដើម​ឈើ​ដុះ​ព័ទ្ធ​ពី​លើ​, ដល់​ចំ​នុច​នេះ​ ខ្ញុំ​យល់​ថា​កាសែត​នោះ​ចង់​សំ​ដៅ​លើ​ប្រាសាទ​តាព្រហ្ម​​ តែ​ហេតុ​អី​បាន​ជា​គេ​ចុះ​ថា​ អង្គរ​វត្ត​? ហើយ​បើ​ទោះ​ជា​សំ​ដៅ​លើ​ប្រាសាទ​តាព្រហ្ម​មែន​ ក៏​​មិន​គួរ​មាន​គ្រោះ​ថ្នាក់​ដែរ​ ព្រោះ​​​រាល់​តំ​បន់​គ្រោះ​ថ្នាក់​ដែល​អាច​បាក់​ស្រុត​ ខាង​អ្នក​អភិរក្ស​សុទ្ធ​តែ​ដាក់​ប៉ារាស​មិន​ឲ្យ​ចូល​ហើយ​តើ​!

សុំ​បញ្ជាក់​ថា​ ពត៌មានកូរ៉េ​ដែល​ចុះ​ពី​ការបាក់​ស្រុត​របស់​ប្រាសាទ​អង្គរ​វត្ត​នេះ​មិន​មែន​ថ្មី​ៗ​នេះ​ទេ​ បែប​ចុះ​យូរ​ហើយ​ ហើយ​មាន​ចុះ​ប៉ុន្មាន​ច្បាប់​ ប៉ុន្មាន​ដង​ខ្ញុំ​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ​ ព្រោះ​កាល​ពី​ខ្ញុំ​ទៅ​លេង​អង្គរ​វត្ត​ឆ្នាំ​ ២០០៨ បាន​ជួប​និស្សិត​កូរ៉េ​ស្រី​ម្នាក់​ដែល​មក​លេង​អង្គរ​វត្ត​តែ​ម្នាក់​ឯង​។ ពេល​នោះ​ខ្ញុំ​អត់​ចេះ​កូរ៉េ​ទេ​ តែ​បង​ខ្ញុំ​ចេះ​, បន្ទាប់​ពី​សំណេះ​សំ​ណាល​ជា​មួយ​កូរ៉េ​ស្រី​នោះ​ បង​ខ្ញុំ​ប្រាប់​ថា​ កូរ៉េ​នោះ​មក​លេង​អង្គរវត្ត​ដោយ​សារ​គាត់​ឮ​ដំ​នឹង​ថា​ អង្គរវត្ត​នឹង​បាក់​រលំ​នៅ​រយៈ​ពេល​១០ឆ្នាំ​ទៀត​។ ពេល​នោះ​ខ្ញុំ​អស់​សំ​ណើច​ជា​ខ្លាំង​ ហើយ​យល់​ថា​គាត់​​ចេះ​តែ​ឮ​តាម​គេផ្តេស​ផ្តាស​។ តែ​តាម​ការ​ពិត​ គឺ​មាន​ចុះ​ក្នុង​កាសែត​កូរ៉េ​ ដូច​នេះ​​វា​​​ធ្វើ​ឲ្យ​គេ​ជឿ​និង​យល់​ថា​ពត៌​មាន​នោះ​ជា​ការ​ពិត​។

ទោះ​បី​ជា​យ៉ាង​ណា​ ខ្ញុំ​យល់​ថា​​ខាង​ខ្មែរ​យើង​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពត៌មាន​ដែល​ចុះ​ពី​អង្គរវត្ត​យើង​ បើ​វា​ជា​ការ​ពិត​និង​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ នោះ​មិន​អី​ទេ​។ តែ​បើ​ចេះ​តែ​សរសេរ​ៗ​ ពី​នេះ​ពី​នោះ​មួរ​បង្កាច់​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​​ទស្សនា​​បែប​នេះ​ វា​ជា​ការ​ប៉ះ​ពាល់​ដ៏​ធំ​ធេង​ណាស់​ ធ្វើ​ឲ្យ​ខាត​ចំ​ណូល​​ហើយ​បង្ករ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រលំ​ទៀត​។

យ៉ាង​ណា​​ បើ​ខ្ញុំ​មាន​ពេល​ចាំ​ខ្ញុំ​ទៅ​ដើរ​រក​មក​ពត៌មាន​​ដែល​ចុះ​ពី​អង្គរវត្ត​មក​អាន​ដោយ​ផ្ទាល់​​​ ហើយ​ចាំ​ប្រាប់​តាម​ក្រោយ​ទៀត​ថា​គេ​សរសេរ​បែប​ណា​ខ្លះ​។

10 thoughts on “ពត៌មាន​កូរ៉េ​ដែល​ចុះ​ថា​ប្រាសាទ​អង្គរវត្ត​ជិត​បាក់​រលំ​ អាច​ប៉ះ​ពាល់​ដល់​ចំ​នួន​ភ្ញៀវ​ទេសចរ​បរទេស​កម្ពុជា​

  1. បើសិនជាមានព័ត៌មានបែបនោះមែន ខ្ញុំគិតថាយើងមិនដឹងជា​បាត់បង់ភ្ញៀវទេសចរណ៍អស់ប៉ុន្មានម៉ឺន សែន​នាក់មកហើយ​ទេ ពិតជាសោកស្តាយខ្លាំងណាស់ ។

    • ពត៌មាន​នេះ​វា​បាន​ជះ​ផល​២ដល់​ប្រទេស​យើង​ ហើយ​ពត៌មាន​នេះ​ដែរ​ អ្នក​ខ្លះ​យល់​ថា​ក្រុម​ហ៊ុន​ទេស​ចរណ៍​កូរ៉េ​ជា​អ្នក​បង្កើត​ឡើង​។ ផល​ទី​១ អាច​ថា​ជា​ផល​ល្អ​ ព្រោះ​គេ​បាន​បំផុស​បំផុល​ថា​ អង្គរ​នឹង​បាក់​រលំ​នៅ​១០ឆ្នាំ​ទៀត​ ដូច​នេះ​ធ្វើ​ឲ្យ​​នាំ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​កូរ៉េ​កើន​ឡើង​ ភ្ញៀវ​ទាំង​អស់​ភ័យ​ខ្លាច​ក្រែង​អង្គរ​បាក់​នៅ​១០ឆ្នាំ​ទៀត​មែន​ដូច​នេះ​ក៏​ប្រញាប់​ប្រញាល់​ទៅ​លេង​ឲ្យ​ហើយ​។ ផល​ទី​២ជា​ផល​អាក្រក់​ ដែល​អ្នក​ខ្លះ​ចង់​ទៅ​លេង​​ តែ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​​ក៏អត់​ទៅ​វិញ​។

    • ចា៎​ចំ​ពោះ​យើង​ប្រាកដ​យើង​ជា​ខ្មែរ​ ច្បាស់​ជា​ទទួល​ផល​អាក្រក់​ជាង​ល្អ​ហើយ​ តែ​ចំ​ពោះ​ក្រុម​ហ៊ុន​ទេសចរណ៍​កូរ៉េ​ទាំង​នោះ​ដែល​ខំ​បំ​ប៉ោង​ពត៌មាន​ទាំង​នោះ​ទទួល​បាន​ផល​ល្អ​ជាង​ផល​អាក្រក់​​។

  2. តើរដ្ខាភិបាលកម្ពុជាបានដឹងនូវពត៏នេះហើយរឺនៅ​?បើសិនជាបានដឹងហើយ តើរដ្ខាភិបាលគួរចាត់វិធានការបែបណា ដើម្បីឆ្លើយតបទៅនិងពត៏នៅក្នុងប្រទេសកូរ៉េ?

  3. ខ្ញុំគិតថាមិនអាចជាការពិតទេ!ប្រសិនការពិតមែននោះ ប្រហែលជាខាងអាជ្ញាធរមានសមត្ថកិច្ចច្បាស់ជាផ្ដល់ពត៌មានមិនខានទេ។ប្រាសាទខ្មែរមានរឹងមាំណាស់ មិនអាចបាក់រលំងាយៗទេ នៅសម័យសង្រ្គាមមិនរលំផង ទំរាំតែឥលូវមានអ្នកអភិរក្សនិងអ្នកជំនាញចាំថែរក្សាផងនោះ។

  4. អ្នកដែលនិយាយថាបែបនេះ!សូមផ្ដល់ភស្តុតាងពិតប្រាកដមក ពុំដូច្នេះទេ កុំផ្សព្វផ្សាយបន្តទៀតនាំឲ្យបាត់បង់ផលប្រយោជន៍ជាតិ,ប្រជាជន។ពិសេសអ្នកស្រលាញ់វប្បធម៌មានការការសោកស្ដាយ។

  5. តើកម្ពុជានឹង​បាត់​បង់​ភ្ញៀវទេសចរណ៍​ប៉ុន្មាន​នាក់​ ប្រសិន​បើ​ពត៌មាននេះកាន់​តែ​រីក​​សាយ​ភាយដល់បរទេស?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s