ខុស​អត់​ បើ​ខ្ញុំ​ប្រើ​ប្រាស់​អត្ថបទ​, រូប​ថត​ របស់​វិប​សាយ​ដទៃ​? សូម​ជួយ​ឆ្លើយ​ផង​

ខ្ញុំ​យល់​ថា​ ពត៌មាន​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​អ៊ីន​ធ័រ​ណេត​នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ​ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​ភាសា​ដទៃ​ទៀត​។ តែ​ទោះ​​ជា​យ៉ាង​ណា​ក៏​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហើយ​បើ​យើង​ក្រលេក​ទៅ​មើល​ប៉ុន្មាន​ឆ្នាំ​មុន​ សឹង​តែ​មិន​មាន​ផង​។

 

យ៉ាង​ណា​មិញ​ ខ្ញុំ​សង្កេត​ឃើញ​មាន​វិប​សាយ​ខ្មែរ​ជា​ច្រើន​ ដែល​វិប​សាយ​ខ្លះ​សរសេរ​ជា​ភាសា​ខ្មែរ​ទៅ​ វិបសាយ​ខ្លះ​ទៀត​សរសេរ​ជា​ភាសា​អង់​គ្លេស​ និង​វិប​សាយ​ខ្លះ​ទៀត​សរសេរ​ជា​ភាសា​ខ្មែរ​ដោយ​ប្រើ​ប្រាស់​តួ​អក្សរ​អង់គ្លេស​ ឬ​អក្សរ​ឡា​តាំង​ប្រកប​ជា​ភា​សា​ខ្មែរ​។ ជា​ទូទៅ​ វិបសាយ​ដែល​ប្រើ​អក្សរ​អង់​គ្លេស​តែ​ប្រកប​ជាភាសា​ខ្មែរ​នោះ​ សម្រាប់​កូន​ខ្មែរ​រស់​នៅ​បរទេស​ដែល​ចេះ​តែ​និយាយ​តែ​មិន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ ដូច​នេះ​គេ​ប្រើ​អក្សរ​អង់​គ្លេស​ដើម្បី​សរសេរ​, ឬ​វិប​សាយ​ខ្លះ​បង្កើត​ឡើងមុន​ពេល​មាន​វត្តមាន​ខ្មែរ​យូនី​កូដ​។

ដោយ​ហេតុ​ផល​ទាំង​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​៖

ថ្វី​ត្បិត​តែ​ វិប​សាយ​​ទាំង​នោះ​យើង​មាន​​ពិត​មែន​ តែ​​​ពេល​យើង​​ចង់​រាវ​រក​ឯក​សារ​អ្វី​មួយ​ ពិត​ជា​ការ​លំ​បាក​ខ្លាំង​ណាស់​​ ជា​ពិសេស​ពេល​មាន​កិច្ច​ការ​សាលា​ត្រូវ​ស្រាវ​ជ្រាវ​ ពិត​ជា​មាន​បញ្ហា​ក្នុង​ការ​ស្រាវ​ជ្រាវ​ជា​ខ្លាំង​។

ទី​១៖ វិប​សាយ​សរសេរ​ជា​ខ្មែរ​ ខ្លះ​ជា​អង់​គ្លេស​ ដូច​នេះ​ពេល​រាវ​ ចាំ​បាច់​ត្រូវ​តេស្ត​គ្រប់​ពាក្យ​ ទាំង​ភា​សា​ខ្មែរ​ អង់​គ្លេស​ ខ្មែរ​ប្រកប​ជា​អង់​គ្លេស​(ប្រកប​ពេល​ខ្លះ​អត់​ត្រូវ​ រក​អត់​ចេញ​)។ គ្រាន់​តែ​បញ្ហា​ទី​១​ មិន​ដឹង​ជា​ចំ​នាយ​ពេល​ម៉ោង​ទេ​ ទើប​រក​ឃើញ​មួយ​ៗ​។

ទី​២៖ វិប​សាយ​ខ្មែរ​ខ្លះ​មិន​ទាន់​មាន​ការ​រៀប​ចំ​បាន​ល្អ​ នាំ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​រក​អ្វី​មួយ​។ ឧទាហរណ៍​ វិបសាយ​របស់​អ្នក​មីង​ កែវ​ ច័ន្ទ​បូរណ៌​​, វិប​សាយ​របស់​គាត់​ពិត​ជា​ជួយ​ច្រើន​ដល់​កូន​ខ្មែរ​ណាស់​ តែ​​​ពិបាក​ក្នុង​ការ​រក​ឯក​សារ​បន្តិច​។ ថ្វី​ត្បិត​ថា​គាត់​មាន​បែង​ចែក​នូវ​ប្រភេទ​​ឯកសារ​ ដូច​ជា​ Khmer poems, Khmer recipes, Khmer dessert etc ។ តែ​ឧទាហរណ៍​ ក្នុងប្រភេទ​​ Khmer Dessert មាន​បង្ហាញ​នូវ​​រូប​ បង្អែម​ខ្មែរ​ជា​ច្រើន​របៀប​ជា​ Thumbnails, ដែល​​ក្នុង​មួយ​​ទំព័រ​បង្ហាញ​ប្រហែល​ ១២រូប​ (Thumbnails 4×3)។ ប៉ុន្តែ​នៅ​ក្នុង​ប្រភេទ​ Khmer Dessert នេះ​មាន​សរុប​ប្រហែល​១៤ទំ​ព័រ​ ហើយ​ពុំ​បាន​តម្រៀប​តាម​លំដាប់​អក្សរ​ទេ​ មិន​តែ​ប៉ុណ្ណោះ​ ចំ​នង​ជើង​បង្អែម​ខ្លះ​សរសរ​ជា​អក្សរ​ខ្មែរ​ ខ្លះ​សរសេរ​ជា​អក្សរ​ឡា​តាំង​។ ដូច​នេះ​បើ​សិន​ជា​ខ្ញុំ​ចង់​រក​រូប​បង្អែម​ណា​មួយ​ ខ្ញុំ​ត្រូវ​ចុច​មើល​ម្តង​មួយ​ទំ​ព័រ​ៗ ដែល​នេះ​ជា​ការ​លំ​បាក​ជា​ខ្លាំង​។ សូម​បញ្ជាក់​ថា​ Menu ខ្លះ​មាន​ដល់​ទៅ​មួយ​រយ​ទំ​ព័រ​ជាង​អី​ណោះ​, ដូច​នេះ​ចង់​មិន​ចង់​ត្រូវ​ចុច​មើល​ម្តង​មួយ​ទំ​ព័រៗ​យ៉ាង​ស្ពឹក​មុខ​។

 

ប្រសិន​គាត់​មាន​ការ​កែ​សម្រួល​ពិត​ជា​ល្អ​ណាស់​។ តែ​គោល​បំ​ណង​ដែល​ខ្ញុំ​សរសេរ​ប្រកាស​មួយ​នេះ​ គឺ​គ្រាន់​តែ​មាន​គំនិត​ចង់​បង្កើត​វិបសាយ​មួយ​ ដែល​គ្រាន់​តែ​កូពី​ឯក​សារ​ពី​វិប​សាយ​ដទៃ​មក​ទុក​ក្នុង​វិបសាយ​ខ្ញុំ​ តែ​វិប​សាយ​ខ្ញុំ​នឹង​មាន​ការ​តម្រៀប​ជា​បញ្ជី​តាម​​លំ​ដាប់​អក្សរ​។ ហើយ​បើ​មាន​ពេល​ ចង់​បក​ឯក​សារ​ទាំង​នោះ​ជា​ ភា​សា​កូរ៉េ​/ អង់​គ្លេស​ តាម​ដែល​ខ្ញុំ​អាច​ទៅ​បាន​។ តែ​មិន​ដឹង​ថា​កាល​ណា​ទេ​ទើប​ធ្វើ​នោះ​ ព្រោះ​រវល់​ពេក​។ អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​ពេល​នេះ​គឹ​៖

តើ​ជា​ការ​មិន​គប្បី​ដែល​ទេ​ ដែល​ខ្ញុំ​ប្រើ​រូប​ថត​, អត្ថបទ​ របស់​វិប​សាយ​ដទៃ​មក​ដាក់​ក្នុង​វិប​សាយ​របស់​ខ្ញុំ​ ដោយ​មិន​មាន​ការ​សុំ​អនុញ្ញាត​ពី​ម្ចាស់​គេ​។

 

ព្រោះ​ខ្ញុំ​នឹង​ដើរ​កូពី​ ពី​នេះ​ពី​នោះ​​ មិន​ចំ​ពោះ​តែ​វិប​សាយ​ណា​ទេ​។ ដូច​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​​ ក្នុង​ការ​ដើរ​សុំ​ការ​អនុញ្ញាត​​ពី​គ្រប់​ម្ចាស់​វិប​សាយ​ទាំង​នោះ​។

តែ​អ្វី​ដែល​ខ្ញុំ​បម្រុង​នឹង​កូ​ពី​ ជា​ឯក​សារ​និយាយ​ពី​វប្បធម៌​, ម្ហូប​, ផ្លែ​ឈើ​… ដូច​នេះ​មិន​យល់​ថា​ប៉ះ​ពាល់​ពី​ Privacy របស់​ម្ចាស់​វិបសាយ​ទេ​ គ្រាន់​តែ​​មិន​គប្បី​ ដែល​ប្រើ​ប្រាស់​អត្ថបទ​របស់​អ្នក​ដទៃ​មក​ទាំង​ដុល​។

 

តែ​ខ្ញុំ​ធ្វើ​នេះ​ គ្រាន់​តែ​ដើម្បី​អ្នក​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណោះ​។ ជួយ​ប្រាប់​ផង​ ថា​តើ​ខ្ញុំ​ធ្វើ​នេះ​ត្រូវ​ទេ​???

5 thoughts on “ខុស​អត់​ បើ​ខ្ញុំ​ប្រើ​ប្រាស់​អត្ថបទ​, រូប​ថត​ របស់​វិប​សាយ​ដទៃ​? សូម​ជួយ​ឆ្លើយ​ផង​

  1. ការលួចយករបស់អ្នកដទៃមកប្រើប្រាស់ វាពិតជាមិនជាល្អប៉ុន្មានទេ
    វាមានន័យថាយើងជាមនុស្សដែលគ្មានសមត្ថភាព និយាយអោយខ្លី
    គឺអន់។ តែអ្វីដែលប្រសើរនោះ ត្រង់ថាយើងជាមនុស្សដែលចេះច្នៃប្រ
    ឌិត មិនមែនអោយតែឃើញរបស់គេ លួចយករបស់គេមកប្រើទាំងដុលនោះ
    ទេ។ អ្នកពិតជាយល់អ្វី ដែល I comment។ អ្នកចាំទេ ដូនតាយើងជាពូជ
    អ្នកច្នៃប្រឌិត ដូចនេះយើងជាកូនចៅជំនាន់ក្រោយ គួរយកតំរាប់តាមពួក
    គាត់។

    • តែ​គោល​ដៅ​របស់​ខ្ញុំ​ មិន​មែន​ចង់​សរសេរ​ឬ​និពន្ធ​អត្ថបទ​ទាំង​នោះ​ទេ​ គ្រាន់​តែ​ចង់​រៀប​រៀង​ឯក​សារ​ដែល​មាន​ស្រាប់​ក្នុង​អ៊ីន​ធ័រ​ណេត​អំ​ពី​ខ្មែរ​ ហើយ​ដើម្បី​គ្រប់​គ្នា​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ពេល​ត្រូវ​ការ​។ និយាយ​ឲ្យ​ចំ​ ខ្ញុំ​ពុំ​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​កែ​ច្នៃ​ ឬ​ស្រាវ​ជ្រាវ​បន្ថែម​ទេ​ (តែ​ខ្ញុំ​អាច​នឹង​ថែម​ថយ​ខ្លះ​លើ​កង្វះ​ពត៌មាន​ ឬ​រូប​ភាព​), ហើយ​មួយ​ទៀត​ មិន​មែន​បញ្ហា​ខ្វះ​សមត្ថភាព​ឬ​អន់​ទេ​ តែ​ពុំ​មាន​ពេល​គ្រប់​គ្រាន់​ ហើយ​មិន​មែន​​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​។ ព្រោះ​រាល់​ឯក​សារ​ទាំង​អស់​ ខ្ញុំ​នឹង​ដាក់​ប្រភព​ឬ​ឈ្មោះ​ម្ចាស់​ប្លុក​ នៅ​ខាង​ក្រោម​

  2. មានអីពិបាក់កញ្ញា ដើម្បីរៀនសូត្រ គ្មានអ្នកណាគេថាអ្វីទេ បើតាមខ្ញុំយល់ តែយកស្រួល បើចង់ស្រាវជ្រាវ អំពីអ្វី យើងគួរតែ សរសេររឿងនោះត្រួសៗ នៅលើគេហទំព័រ ខ្លួនយើង ឬក៏គេហទំព័រនរណាម្នាក់ ដែលយើងគួរទុកចិត្ត ថាគេអាចជួយបានក្នុងរឿងនោះ ឱ្យគេជួយរកអោយ ឬជួយអោយយោបល់ ប្រហែលជាងាយស្រួលជាង ដើររកខ្លួនឯង ប្រើពេលយូរហើយ មិនងាយរកឃើញទៀត ដោយសារតែបច្ចេកទេស អ្នកធ្វើគេហទំព័រ ឬវ៉ិបសាយ ពុំទាន់បានល្អ អ្នកខ្លះដូចជាមិនសូវចេះ តែគេដាក់មានរបៀប រៀបរយរបស់គេណាស់ តែអ្នកខ្លះដូចជាចេះច្រើន តែមិន សូវចេះដាក់អោយមានរបៀបរៀបរយជាដើម រឿងនេះ ប្រហែលជាត្រូវពឹងគ្នាទៅវិញទៅមកហើយ ទើបបានល្អ ។ តែអ្នកខ្លះចេះហើយ ធ្វើរាងអឿ មិនចង់ជួយគ្នាទេ នេះជា អាកប្បកិរិយាមួយ ដែលយើងគួរតែមានការកែទម្រង់ មែនទេ?

    • អ៊ឺម​… សុំ​ទោស​ផង​ដោយ​សារ​វា​ស្មុគ​ស្មាញ​ពេក​ខ្ញុំ​ក៏​ពិបាក​ប្រាប់​ដែរ​។ ព្រោះ​ខ្ញុំ​កូពី​កូដ​ពី​mixpod ដោយ​​កែ​ច្នៃ​ដោយ​ខ្លួន​ត្រង់​link ខ្លះ​ ដូច​នេះ​ពិបាក​ប្រាប់​បន្តិច​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s