កាតាប​ម៉ាក​ Facebook, Twitter កំពុង​វាយ​លុក​ទីផ្សារ​កូរ៉េ​

ខ្ញុំ​មិន​ដឹង​ថា​កាតាប​ម៉ាក​ facebook, twitter ល្បី​នៅ​កម្ពុជា​ហើយ​ឬនៅ​ទេ​ តែ​ខ្ញុំ​យល់​ថា​បច្ចុប្បន្ន​នេះ​ កាតាប​ដែល​មាន​ដាក់​ប្រេន​ Facebook ឬ Twitter កំពុង​​ទាញ​បាន​ការ​ពេញ​និយម​ពី​យុវវ័យ​នៅ​កូរ៉េ​ជាមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​សូម្បី​តែ​ខ្ញុំ​ក៏​ជ្រួល​ជ្រើម​ទៅ​តាម​គេ​ដែរ​ ^^

តែ​សូម​បញ្ជាក់​ថា​ មិន​មែន​គេ​គ្រាន់​តែ​យក​ផ្លាក​​Facebook, Twitter មក​បិទ​ដាក់​លើ​កាតាប​ពាស​វាល​ពាស​កាល​ហើយ​បង្កើត​បាន​ជា​ពេញ​និយម​ទេ​។ តែ​ជា​ក្រុម​ហ៊ុន​ត្រឹម​ត្រូវ​​ដែល​ដាក់​ចេញ​​ជា​ម៉ាក​ Facebook, Twitter ដូច​ទៅ​នឹង​ Nike, Puma ។ល។

ហើយ​កាតាប​ម៉ាក​ហ្វេស​ប៊ុគ​នេះ​ក៏​មិន​ថោក​ដែរ​។ ខ្ញុំ​កត់​សម្គាល់​ឃើញ កាតាប​ពីរ​ ម៉ូដ​ស្រដៀង​គ្នា​ មួយ​អត់​មាន​ផ្លាក​ Facebook មួយ​មាន​ផ្លាក​ Facebook ដូច​រូប​ដែល​ខ្ញុំ​បាន​បង្ហាញ មាន​តម្លៃ​ខុស​គ្នា​ ៨ពាន់​វ៉ុន​ (ប្រហែល​៧ដុល្លា​)។ តែ​ដល់​ពិនិត្យ​គុណភាព​ ឃើញ​ថា​ក៏​ខុស​គ្នា​ដែរ​ ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​យក​កាតាប​ម៉ាក​ហ្វេស​ប៊ុគ​ទៅ ^^ ហេហេ​…

សម្គាល់​៖

ទិញ​នៅ​បណ្ណាគារ​ទល់​មុខ Konkuk University 걱국대학교

តម្លៃ​ 26 000 Won

7 thoughts on “កាតាប​ម៉ាក​ Facebook, Twitter កំពុង​វាយ​លុក​ទីផ្សារ​កូរ៉េ​

  1. អ្ហេ…​ជួយ​ផ្ញើរ​បទ​ចម្រៀង​កូរ៉េ​ក្នុង​ប្លក់​នេះ​ឱ្យ​ខ្ញុំ​តិច​មើល៍! ពិរោះ​ដល់​ហើយ អត់​ចេះ​ស្ដាប់​តែ ចូល​ចិត្ត​

  2. 스쳐가나요…우리의 사랑은…가슴 아픈 추억인가요..
    돌아서네요..그대의 마음은…눈물로도 잡을순 없나요…

    My love 사랑해요..사랑해요 그대 듣고 있나요…
    My love 잊지 말아요…지우지 말아요…우리의 사랑을..

    나의 눈물이 그대 보이나요 하루하루 그리워합니다…
    가슴 떨리던 그대 입맞춤도 이제는 추억이 됐나봐요…

    My love 사랑해요 사랑해요 그대 듣고 있나요
    My love 잊지 말아요 지우지 말아요…우리의 사랑을..

    매일 난 그리움 속에 하루를 버티는데 그댄 어딨나요…
    내가 미안해요 미안해요 그댈 잊지 못해서…
    My love 돌아와줘요..떠나지 말아요..내 곁에서 제발…

  3. កាតាបម៉ាកfacebookល្បីនៅកូរ៉េ តែនៅខ្មែរ ឥលូវកំពុងល្បីម៉ាកAngry Birdមានទាំងស្បែកជើង ដង្កៀប អាវ សឺមី បន្ទាត់ ជ័រលុប ប៊ិច………………………………. អូយ!នៅមានច្រើនទៀតណា រៀបរាប់មិនអស់ទេ ក្មេងៗនៅបឋម និង​វិទ្យាល័យសួររកតែអាម៉ាកហ្នឹងទេ!លក់ដាច់ណាស់ណាបង អើយ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s