ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ​នា​ខែ​មិនា​ខាង​មុខ​នេះ​

បន្ទាប់​ពី​មក​កូរ៉េ​​បាន​រយៈ​ពេល​ជិត​១១ខែ​ ដែល​ក្នុង​អំ​ឡុង​ពេល​១១ខែ​នេះ​ ខ្ញុំ​មាន​នាទី​រៀន​ភាសាកូរ៉េ​តែ​មួយ​មុខ​គត់​ គឺ​មួយ​ថ្ងៃ​រៀន​៤ម៉ោង​ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​។ ឥលូវ​នេះ​កម្មវិធី​រៀន​ភាសា​កូរ៉េ​បាន​ចប់​សព្វ​គ្រប់​ហើយ​ គឺ​កំ​ពុង​ត្រៀម​ខ្លួន​ចូល​មហា​វិទ្យា​ល័យ​ ដែល​នឹង​មាន​មុខ​ងារ​ ថា​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នោះ​អី​😀

រយៈ​ពេល​១១ខែ​ ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់​ថា​ បាន​រៀន​យ៉ាង​ឡេះ​ឡោះ​និង​ផ្តេស​ផ្តាស​ខ្លាំង​ណាស់​! មិន​មែន​ផ្តេស​ផ្តាស​រឿង​អី​ផ្សេង​ទេ​ សូម​កុំ​អាល​គិត​ដល់​ណា​ដល់​ណា​អី​ចា៎​!! គឺ​ផ្តេស​ផ្តាស​ត្រង់​ថា​ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​អំ​ឡុង​ពេល​១១ខែ​នេះ​ វា​ផ្ទុយ​ពី​​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​គិត​ទុក​មុន​ពេល​មក​កូរ៉េ​។ មុន​ពេល​មក​កូរ៉េ​ ខ្ញុំ​ស្រម៉ៃ​ឃើញ​សកម្មភាព​ខ្ញុំ​ខំ​ប្រឹង​រៀន​លើស​ពី​ការ​ដែល​ខំ​ប្រឹង​រៀន​នៅ​ខ្មែរ​។​ តែ​ដល់​ពេល​មក​ហើយ​ វា​ផ្ទុយ​ស្រលះ​ទៅ​វិញ​!! គឺ​សុំ​បញ្ជាក់​ថា​ ពេល​មក​កូរ៉េ​នេះ​ខ្ញុំ​អត់​មាន​ដែល​ប្រឹង​រៀន​សោះ​។ មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ហ្វេស​ប៊ុគ​ អ៊ីន​ធ័រ​ណេត​ និង​ធ្វើ​នេះ​ធ្វើ​នោះ​អត់​ប្រយោជន៍​។ កិច្ចការ​គ្រូ​ដាក់​ឲ្យ​ធ្វើ​ក៏​មិន​ដែល​ធ្វើ​ គ្រូ​ស្តី​ឲ្យ​ក៏​មិន​ខ្ចី​ឈឺ​ក្បាល​ ធ្លាក់​ខ្លួន​ក្លាយ​ជា​សិស្ស​គម្រោះ​ដែល​ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ដល់​។

តែ​ពេល​នេះ​ ខ្ញុំ​បាន​ឃើញ​លទ្ធផល​​នូវ​អ្វី​ដែល​​ខ្ញុំ​បាន​សាង​ខ្លះ​ៗ​ហើយ​… ហើយ​ពេល​នេះ​ក៏​ភ្ញាក់​ខ្លួន​​ខ្លះ​ៗ​ហើយ​ដែរ​😀 ។ ជា​ការ​ចាប់​ផ្តើម​ខ្ញុំ​បាន​សម្រេច​ចិត្ត​៖
ឡុក​អោវ​ចេញ​ពី​ហ្វេស​ប៊ុគ​ពី​កុំ​ព្យូទ័រ​
លុប​ Facebook app ចេញ​ពី​អាយ​ផត​
លុប​ Twitter app ចេញ​បី​អាយ​ផត​

វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ បង​ប្អូន​!! ចង់​ប្រាប់​ថា​ វា​ពិបាក​ដូច​ជា​ផ្តាច់​គ្រឿង​ញៀន​ចឹង​​ ㅡㅡ;; ទោះ​បី​ជា​ខ្ញុំ​មិន​ដែល​ភ្លក់​រស​ជាតិ​ផ្តាច់​គ្រឿង​ញៀន​ផ្ទាល់​ តែ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​​ វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​។

នេះ​ជា​ជំហាន​ដំ​បូង​… បើ​ខ្ញុំ​អាច​ធ្វើ​បាន​ជា​ការ​ល្អ​ណាស់​។​ មក​ដល់​ថ្ងៃ​នេះ​ ប្រហែល​មួយ​អាទិត្យ​ហើយ​​ដែល​ខ្ញុំ​មិន​ដែល​ឡុក​អ៊ីន​ចូល​ហ្វេស​ប៊ុគ​😀
បើ​ខ្ញុំ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន នោះ​នឹង​បន្ត​ធ្វើ​បែប​នេះ​។​ តែ​បើ​គ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន​ទេ​ នោះ​នឹង​សម្រេច​ចិត្ត​ Deactivate fb account មួយ​រយៈ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ហើយ​បើ​នៅ​តែ​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទៀត​​​ នោះ​នឹង​ប្រើ​វិធី​ចុង​ក្រោយ គឺ​ចាក​ចេញ​ពី​ពិភព​ហ្វេស​ប៊ុគ ​ដោយ​លុប​ចោល​គណនីយ​ចោល​តែ​ម្តង​!!

តែ​ខ្ញុំ​ជឿ​ថា​​ខ្ញុំ​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន… សង្ឃឹម​ថា​ចឹង​ចុះ​..!!!

3 thoughts on “ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ​នា​ខែ​មិនា​ខាង​មុខ​នេះ​

  1. ដើម្បី​ផ្ដាញ់​ញៀន ត្រូវ​ឈប់​ប្រើ​កុំ​ព្យូទ័រ ហើយ​យ​ក​កុំព្យូទ័រ​នោះ​មក​ឱ្យ​ខ្ញុំ អាយផេត ក៏​បាន​ដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s