អារម្មណ៍​ខ្ញុំ​ពេល​នេះ​…


មាន​អារម្មណ៍​ថា​ចង់​យំ​…

មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អន់​…

មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចោល​ម្សៀត​…

មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អសមត្ថភាព​…

មាន​អារម្មណ៍​ថា​ឡាវ័ន​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​បាន​បាត់​ពី​លោក​នេះ​ហើយ​…

មាន​អារម្មណ៍​ថា​មនុស្ស​ម្នាក់​​ដែល​ខ្ញុំ​កំ​ពុង​តែ​ដើរ​តួ​នេះ​ជា​មនុស្ស​មួយ​ផ្សេង​ថ្មី​ ដែល​ពុំ​មាន​មោទនភាព​នឹង​ខ្លួន​​ឯង​ មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន​…

ពេល​នេះ​ខ្ញុំ​គ្មាន​អារម្មណ៍​នឹង​សើច​​, ហើយ​ក៏​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ខ្លួន​ឯង​សព្វ​ថ្ងៃ​។

ខ្ញុំ​បរាជ័យ​ម្តង​ជា​ពីរ​ដង​ ឥលូវ​នេះ​ក្លាយ​ជា​លើក​ទី​បី​ហើយ​..!! គ្មាន​មុខ​ឯណា​ទៅ​ជួប​ដូន​តា​ គ្មាន​មុខ​ឯណា​ទៅ​ប្រឈម​មុខ​ជា​មួយ​អ្នក​គ្រូ​និងអ្នក​​ទាំង​ឡាយ​ទេ​។ ខ្ញុំ​មិន​ដែល​នឹង​ស្មាន​ថា​ខ្លួន​ឯង​អន់​ដល់​ម្ល៉ឹង​សោះ​! មិន​អាច​ទទួល​យក​បាន​ ហើយ​ក៏មិន​ចង់​ទទួល​យក​ដែរ​។ ពេល​នេះ​អ្នក​ទាំង​អស់​គ្នា​អាច​សើច​ខ្ញុំ​បាន​… សូម​សើច​ចំ​អក​ខ្ញុំ​ដោយ​សេរី​និង​តាម​សប្បាយ​ចុះ​…!! ខ្ញុំ​មិន​ថា​អី​ទេ​ ខ្ញុំ​កាន់​តែ​ឈឺ​ ខ្ញុំ​កាន់​តែ​ខំ​ប្រឹង​។

ពេល​ប្រឈម​មុខ​នៅ​នឹង​មុខ​អ្នក​ សុំ​ទោស​, ខ្ញុំ​ប្រហែល​ជា​មុខ​ក្រាស់​បន្តិច​ហើយ​។ ខ្ញុំ​ច្បាស់​ជា​សើច​និង​បង្ហាញ​នូវ​អាកប្បកិរិយា​មួយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ «ខ្ញុំ​អត់​អី​ទេ​! ខ្ញុំ​មិន​ឈឺ​នឹង​ការ​ចំ​អក​របស់​អ្នក​អី​បន្តិច​ទេ​!» តែ​តាម​ពិត​ពេល​ខ្ញុំ​នៅ​ម្នាក់​ឯង​…. ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ណាស់​ ហើយ​ក៏​ស្អប់​ខ្លួន​ឯង​ដែរ​ ដែល​ជា​មនុស្ស​មិន​កើត​ការ​! សូម​កុំ​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ​…!! ខ្ញុំ​នេះ​, បើ​មិន​ឈឺ​មិន​ប្រឹង​ទេ​!

ខ្ញុំ​ឥលូវ​នេះ​មិន​មែន​ជា​ឡាវ័ន​ដែល​លោក​អ្នក​ធ្លាប់​ស្គាល់​ទេ​ ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ហើយ​!! មិន​ដឹង​ទេ​, តែ​ខ្ញុំ​នឹង​ខំ​ប្រឹង​ស្វែង​រក​ឡាវ័ន​ពី​មុន​មក​វិញ​។

អរគុណ​សម្រាប់​ការ​អាន​របស់​អ្នក​…..😦

3 thoughts on “អារម្មណ៍​ខ្ញុំ​ពេល​នេះ​…

    • សុំ​ទោស​, ខ្ញុំ​មិន​ចង់​រំ​ឮក​រឿង​នោះ​ទេ​ គ្រាន់​តែ​​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ ខ្ញុំ​បរាជ័យ​ជា​លើក​ទី​៣ ដោយ​មិន​អស់​ចិត្ត​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s