ដំ​នឹង​ល្អ​សម្រាប់​ខ្ញុំ​ ^^

ដូច​ដែល​ខ្ញុំបាន​ប្រាប់​ថា​ ប៉ុន្មាន​សប្តាហ៍​មុន​ខ្ញុំ​កំពុង​មមារ​ញឹក​ជា​មួយ​ការ​ដាក់​ពាក្យ​ចូល​មហា​វិទ្យា​ល័យ​។ ចា៎, គឺ​ខ្ញុំ​កំ​ពុង​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​កូរ៉េ​នេះ​ហើយ​។ មក​ដល់​ថ្ងៃ​នេះ​ ខ្ញុំ​មក​កូរ៉េ​​បាន​ជិត​ដល់​១០ខែ​គត់​ហើយ​ ខ្វះ​២ថ្ងៃ​ទៀត​😀 (ខ្ញុំ​ជាន់​ដី​កូរ៉េ​លើក​ដំ​បូង​ថ្ងៃ​ទី​៣០ ខែ​មិនា​ ឆ្នាំ​២០១០)។ រយៈ​ពេល​១០ខែ​នេះ​ គេ​តំ​រូវ​ឲ្យ​ខ្ញុំ​រៀន​ភាសា​កូរ៉េ​សុទ្ធ​ មួយ​ថ្ងៃ​៤ម៉ោង​។ ទាល់​តែ​រៀន​បាន​ចេះ​ក្រែល​ ទើប​គេ​ឲ្យ​ចូល​មហា​វិទ្យា​ល័យ​ ព្រោះ​ខ្ញុំ​នឹង​រៀន​ជា​ភាសា​កូរ៉េ​​។

ខ្ញុំ​ត្រៀម​នឹង​ចូល​រៀន​មហា​វិទ្យាល័យ​នា​ខែ​មិនា​ឆ្នាំ​២០១១នេះ​ហើយ​ ដោយ​គេ​ឲ្យ​លិទ្ធភាព​យើង​ដាក់​ពាក្យ​ចូល​មហា​វិទ្យា​ចំ​នួន​៥ ក្នុង​ប្រទេស​កូរ៉េ​។ ការ​ដាក់​ពាក្យ​នេះ​ គឺ​យើង​ត្រូវ​ចេះ​ប៉ាន់​ប្រមាណ​ខ្លួន​ឯង​ ថា​តើ​អាច​ជាប់​សាលា​កម្រិត​ណា​ដែរ​។ ព្រោះ​បើ​យើង​ដាក់​រក​តែ​សាលា​លំ​ដាប់​លេខ​១​ទាំង​៥​នោះ​ បើ​លទ្ធផល​ចេញ​មក​ធ្លាក់​ទាំង​៥ គឺ​ថា​ យើង​នឹង​ត្រូវ​វិច​បង្វិច​​ទៅ​ស្រុក​វិញ​យ៉ាង​ស្ពឹក​មុខ​មិន​ខាន​។ ដូច​នេះ​​ ខ្ញុំ​បាន​ជ្រើស​រើស​សាលា​៥ដែល​​ខ្ញុំ​ចង់​រៀន​ តែ​ជម្រើស​ទី​៥ជា​សាលា​ដែល​ល្អ​ដែរ​ តែ​មិន​នៅ​ក្នុង​សេអ៊ូល​ទេ​។ ជម្រើស​ទី​៥​នោះ​ គ្រាន់​តែ​ដាក់​ជា​ជន្ទល់​ជើង​ ក្រែង​លោ​មាន​​​អ្វី​ដែល​ខ្ញុំ​ស្មាន​មិន​ដល់​​កើត​ឡើង​ពិត​ប្រកដ​។

ហើយ​ជម្រើស​ទាំង​៥របស់​ខ្ញុំ​គឺ​៖

  1. មហាវិទ្យាល័យ​ ក្យង់​ហ៊ី​ Kyung Hee University
  2. មហាវិទ្យាល័យ យ៉ន់​សេ​ Yon Sei University
  3. មហាវិទ្យាល័យ សកាំង​ Sogang University
  4. មហាវិទ្យាល័យ កន់​គូក​ Konkuk University
  5. មហាវិទ្យាល័យ អាជូ​ Ajou University

សាលា​ទាំង​៤ខាង​លើ​ សុទ្ធ​តែ​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សេអ៊ូល​ និង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ប្រទេស​កូរ៉េ​។ សាលា​ អា​ជូ​ក៏​មិន​អន់​ដែរ​ តែ​គ្រាន់​តែ​វា​ស្ថិត​នៅ​ក្រៅ​ក្រុង​សេអ៊ូល​។ ហើយ​ក្នុង​ចំ​នោម​សាលា​ទាំង​៥នេះ​ សាលា​ដែល​ល្អ​និង​ល្បី​ជាង​គេ​គឺ​ សាលា​ យ៉ន់​សេ​​ ស្ថិត​​ Top 3 In Korea។ តែ​ខ្ញុំ​ដាក់​ជម្រើស​លេខ​២ទេ​ ព្រោះ​សាលា​នេះ​ជា​ជា​សាលា​អ្នក​មាន​? សាលា​ទំនើប​ទាំង​ឧបករណ៍​ ហើយ​ថ្លៃ​សិក្សា​វិញ​គឺ​ថ្លៃ​ខ្លាំង​ណាស់​! តែ​ខ្ញុំ​ជា​សិស្ស​អាហារូបករណ៍​ ដូច​នេះ​ថ្លៃ​សិក្សា​ថ្លៃ​ឬ​ថោក​ គ្មាន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ​ តែ​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ​ ថ្លៃ​បាយ​ និង​ថ្លៃផ្ទះ​នៅ​!!! ព្រោះ​​​ខ្ញុំ​ត្រូវ​ទិញ​បាយ​ញ៉ាំ​ខ្លួន​ឯង​ និង​បង់​ថ្លៃ​ផ្ទះ​នៅ​ដោយ​ខ្លួ​ន​ឯង​ ហើយ​នៅ​សាលា​ យ៉ន់​សេ​នោះ​ឮថា​ ថ្លៃ​បាយ​និង​ថ្លៃ​ផ្ទះ​ ថ្លៃ​ជាង​សាលា​ដទៃ​។ ដូច​នេះ​បើ​ខ្ញុំ​រៀន​ទី​នោះ​ អាច​នឹង​មាន​បញ្ហា​ផ្នែក​ហរិញ្ញវត្ថុ​ហើយ​…. អញ្ចឹង​ហើយ​បាន​ស្ទាក់​ស្ទើរ​នឹង​ណា​… តែ​លទ្ធផល​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ជាប់​សាលា​ណា​ខ្លះ​។ នៅ​ថ្ងៃ​ច័ន្ទ​ទី​៣១ខាង​មុខ​នេះ នឹង​ដឹង​លទ្ធផល​អស់​ហើយ​។

តែ​មក​ដល់​ថ្ងៃ​នេះ​ ចេញ​លទ្ធផល​បាន​២សាលា​ហើយ​!!! គឺ អាជូ​ និង​ សកាំង​ ឃឹ​ៗៗ… គឺ​ជាប់​ទាំង​២សាលា​ ហេហេ..ដូច​នេះ​មិន​ចាំ​បាច់​ដេក​ព្រួយ​ខ្លាច​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រៅ​ក្រុង​សេអ៊ូល​ទេ​ ហ៊ឹ​ៗៗ….😀 ហើយ​ត្រង់​នេះ​ហើយ​ ដែល​ខ្ញុំ​ចង់​ប្រាប់​ថា​​ វា​ជា​ដំ​នឹង​ល្អ​សម្រាប់​ខ្ញុំ​! ហាហា… រៀប​រាប់​ឡើង​មួយ​គំ​នរ​ ចំ​នុច​សំ​ខាន់​គឺ​ចុង​បញ្ចប់​នេះ​ឯង​ ^^

12 thoughts on “ដំ​នឹង​ល្អ​សម្រាប់​ខ្ញុំ​ ^^

  1. គ្រាន់តែអា ៤​​ ខាងលើនឹង គ្នាគ្រាន់តែឃើញឈាមច្រមុះហើយវី ហិហិហិ
    ជូនពរ ជាប់១​ ក្នុងចំណោម​ ៤​ ខាងលើណា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s