អត់​ដឹង​សោះ​ថា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​ ចំ​ថ្ងៃ​កំ​ណើត​ខ្ញុំ​!!

អត់​បាន​ចាប់​អារម្មណ៍​សោះ​ ទើប​តែ​ព្រឹក​មិញ​អ្នក​គ្រូ​ខ្ញុំ​គាត់​ឆែក​មើល​ថ្ងៃ​កំ​ណើត​សិស្ស​ហើយ​​ ក៏​លាន់​មាត់​ថា​ ថ្ងៃ​កំ​ណើត​ខ្ញុំ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​កូរ៉េ​!! អ្នក​ប្រហែល​ជា​ដឹង​ហើយ​មែន​ទេ​ ថា​កូរ៉េ​និង​ចិន​​ថ្ងៃ​ចូល​ឆ្នាំ​តែ​មួយ​!

មិន​បាន​ចាប់​ភ្លឹក​ តែ​ដល់​ពេល​ដឹង​ក៏​ភ្ញាក់​ផ្អើល​ណាស់​ដែរ​! មិន​ដឹង​ជា​ការ​ល្អ​ឬ​អត់​ទេ​ដែល​ថ្ងៃ​កំ​ណើត​ខ្ញុំ​ត្រូវ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​បែប​នេះ​ ព្រោះ​ថា​មួយ​ៗ​បែប​នឹង​ត្រូវ​រវល់​ហើយ​ថ្ងៃ​នោះ​ ហើយ​សាលា​ក៏​ឈប់​សម្រាក​ទៀត​។ សង្ឃឹម​ថា​ហាង​បាយ​ឬ​ហាង​ផ្សេង​ទៀត​នៅ​បើក​ថ្ងៃ​នោះ​ចុះ​ បើ​មិន​ចឹង​ទេ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​ឆ្លង​ថ្ងៃ​កំ​ណើត​ឆ្នាំ​នេះ​តែ​ម្នាក់​ឯង​យ៉ាង​កណ្តោច​កណ្តែង​ហើយ​😦

គ្រាន់​តែ​នឹក​ថា​ បើ​ខ្ញុំ​នៅ​ខ្មែរ​វិញ​ យ៉ាង​ណាស់​ថ្ងៃ​នោះ​ក៏​បាន​ញ៉ាំ​ម្ហូប​ឆ្ងាញ់​ៗ​យ៉ាង​សម្បូរ​បែប​ដែរ​ ព្រោះ​អី​ថ្ងៃ​នោះ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​។ ម៉ាក់​ខ្ញុំ​តែង​តែ​ធ្វើ​ម្ហូប​យ៉ាង​ច្រើន​នៅ​ថ្ងៃ​នោះ​ ហើយ​ក៏​បាន​ជួប​ជុំ​បង​ប្អូន​យ៉ាង​សប្បាយ​រីក​រាយ​ ពិសេស​គឺ​បាន​លេង​ល្បែង​ប្រជា​ប្រិយ​ជា​មួយ​មិត្ត​ភក្តិ​វិទ្យា​ល័យ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ទាំង​ឡាយ​។ គឺ​ល្បែង​ ហាសិប​ពីរ​សន្លឹក​ដែល​មាន​ប្រជា​ប្រិយ​ភាព​នោះ​អី​ ហ៊ី​ៗៗ……

តែ​ដល់​ឆ្នាំ​នោះ​……😦

6 thoughts on “អត់​ដឹង​សោះ​ថា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​ ចំ​ថ្ងៃ​កំ​ណើត​ខ្ញុំ​!!

  1. ខ្ញុំនៅឯនេះមិនដែលស្គាល់ថាយ៉ាងម៉េចថ្អៃខួបកំណើតហ្នឹង​ផងទេ! កើតមកជាង​២០ឆ្នាំហើយអត់ដែលស្គាល់ផង!
    생일 축하해…
    공부열심히하고 돈많이 모아놓고 캄보디아와라..
    우리 만나게

    • ជា​ធម្មតា​ មនុស្ស​ប្រុស​គឺ​អញ្ចឹង​ហើយ​ មិន​សូវ​ខ្វាយ​ខ្វល់​នឹង​ខួប​កំ​ណើត​អី​ទេ​។ តែ​ខ្ញុំ​ក៏​មិន​ចាត់​ទុក​វា​ជា​ថ្ងៃ​ធំ​ដុំ​អី​ដែរ​ គ្រាន់​តែ​ចេញ​ទៅ​ញ៉ាំ​អី​តិច​តួច​​ កុំ​ឲ្យវា​កន្លង​ទៅ​ដោយ​សោះ​កក្រោះ​ពេក​ ឃឹ​ៗៗ
      근데 난 여기서 공부하고 있는데 어떻게 돈을 많이 모을 수 있겠어? =.=;;

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s