សប្បាយ​​ចិត្ត​ដែល​បាន​ជួយ​គេ​ច្រើន​

មួយ​រយៈ​នេះ​សែន​មមារ​ញឹក​នោះ​វា​ហួស​នឹង​និយាយ​ កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​មាន​រាប់​រយ​ជំ​ពូក​។ ទន្ទឹម​នឹង​ភាព​មមារ​ញឹក​ដែល​សឹង​រក​តែដក​ដង្ហើម​មិន​បាន​ផង​នោះ​ គាប់​ជួន​អ្នក​ជុំ​វិញ​ខ្ញុំ​ក៏​រវល់​ដែរ​ តែ​ការ​រវល់​របស់​គេ​នោះ​ ត្រូវ​ការ​ជំ​នួយ​របស់​ខ្ញុំ​ទើប​អាច​បញ្ចប់​ទៅ​បាន​។ មិន​មែន​ថា​អត់​ខ្ញុំ​គេ​ធ្វើ​មិន​បាន​ទេ​ តែ​គេ​ត្រូវ​ការ​ជំ​នួយ​ពី​ខ្ញុំ​?? គឺ​ខ្ញុំ​បាន​ជួយ​ជន​ជាតិ​កូរ៉េ​ដែល​ខ្ញុំ​ស្គាល់​នៅ​ស្រុក​ខ្មែរ​។ គាត់​ឈ្មោះ​ ឃូ​ខ្យង់​ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​សាលា​មតេយ្យ​១២មករា​ ខេត្ត​កំ​ពង់​ឆ្នាំង​ តាម​រយៈ​អង្គការ​ កយ​កា​ KOICA របស់​កូរ៉េ​។ ពេល​ដែល​បង​ស្រី​ ឃូ​ខ្យង់​មក​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​ ខ្ញុំ​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​ដល់​គាត់​ ដូច​នេះ​អាច​និយាយ​បាន​ថា​ គាត់​ជា​កូន​សិស្ស​ខ្ញុំ​..ហេហេ។ តែ​បាន​កន្លះ​ឆ្នាំ​ខ្ញុំ​ក៏​ជាប់​អាហារូបករណ៍​មក​កូរ៉េ​មក​។ កាល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ ខ្ញុំ​ឧស្សាហ៍​ដើរ​លេង​ជា​មួយ​​គាត់​ណាស់​។​ រាល់​ពេល​ដែល​គាត់​មក​ភ្នំ​ពេញ​ ខ្ញុំ​តែង​តែ​ទៅ​ទទួល​គាត់​ ឬ​ជូន​គាត់​ទៅ​នេះ​ទៅ​នោះ​ ទៅ​ស្គាល់​កន្លែង​ដើរ​លេង​ថ្មី​ៗ​នៅ​ភ្នំ​ពេញ​ដូច​ជា​ កោះ​ពេជ្រ​ ផ្សារ​បង្កើត​ថ្មី​នានា​ និង​ជូន​គាត់​ញ៉ាំ​របស់​ឆ្ងាញ់​ៗ​ល្បី​ៗ​ ដូច​ជា​ លត​ឆា​ល្បី​ក្រោយ​រោង​កុន​លុច្ស​ ស៊ូគី​ស៊ុប​ ភីស្សា​ បុក​ល្ហុក​ ចេក​ចៀន​ល្បី​សំ​នង់​១២ ជា​ដើម​។ តែ​ពេល​ខ្ញុំ​មក​កូរ៉េ​បាត់​ ពុំ​មាន​នរណា​ជូន​គាត់​ដើរ​លេង​ហ្រ្វ៊ី​ៗ​ទៀត​ទេ​ គឺ​បើ​ចង់​ទៅ​ណា​ត្រូវ​រក​ម៉ូតូ​ឌុប​ ឬ​តុក​តុក​ហើយ​ ហាហា..។ ចំ​នែក​ខ្ញុំ​ក៏​ធ្លាប់​ទៅ​លេង​គាត់​ដល់​ខេត្ត​កំ​ពង់​ឆ្នាំង​បាន​២,៣ដង​ដែរ​ ពេល​ទៅ​ម្តង​ៗ​គាត់​តែង​តែ​ធ្វើ​ម្ហូប​កូរ៉េ​ឆ្ងាញ់​ៗ​ឲ្យ​ញ៉ាំ​ ^^

ខែ​មេសា​នេះ​គាត់​នឹង​ត្រលប់​មក​កូរ៉េ​វិញ​ហើយ​​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​រយៈ​២ឆ្នាំ​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​។ តែ​មុន​ត្រលប់​មក​វិញ​គាត់​ចង់​បង្កើត​សៀវ​ភៅ​កម្រង​ចម្រៀង​កុមារ​ ដែល​បក​ប្រែ​ចេញ​ពី​ចម្រៀង​កូរ៉េ​។ គឺ​ការ​បក​ប្រែ​នោះ​ហើយ​ដែល​គាត់​ត្រូវ​ការ​ជំ​នួយ​ពី​ខ្ញុំ​នោះ​។​ ខ្ញុំ​រីក​រាយ​នឹង​ជួយ​គាត់​ តែ​បញ្ហា​ត្រង់​ថា​ គាត់​ពឹង​ខ្ញុំ​ចំអំ​ឡុង​ពេល​ខ្ញុំ​កំ​ពុង​ជាប់​ដៃ​ជា​មួយ​ការ​ដាក់​ពាក្យ​ចូល​មហា​វិទ្យា​ល័យ​នៅ​កូរ៉េ​នេះ​ ហើយ​នៅ​មាន​ការ​សម្ភាស​ និង​ប្រលង​ផ្សេង​ទៀត​ជា​ច្រើន​។ បើ​ខ្ញុំ​អា​ឡៃ​​តែ​បក​ឲ្យ​គាត់​ គឺ​អត់​មាន​ពេល​រៀន​ខ្លួន​ឯង តែ​​បើ​ខ្ញុំ​មិន​ជួយ​គាត់​ក៏​ដូច​ជា​គ្មាន​អ្នក​ណា​​អាច​​ជួយ​គាត់​បាន​ ព្រោះ​បើ​ពឹង​អ្នក​ផ្សេង​ គេ​ទាម​ទារ​កម្រៃ​ថ្លៃ​បក​ប្រែ​ ឬ​ក៏​ឆ្លើយ​ថា​អត់​មាន​ពេល​។​ ​ហើយ​ការ​បក​ប្រែ​នោះ​មិន​មែន​តិច​សន្លឹក​ទេ​ សរុប​ទៅ​ច្រើន​ក្រាស់​ក្រែល​ដែរ​។​ តែ​ទី​បំ​ផុត​ ខ្ញុំ​​អាច​ជួយ​បាន​!!! គឺ​បក​ម្តង​មួយ​ៗ​ និង​ផ្ញើរ​អ៊ី​មែល​ទៅ​ឲ្យ​គាត់​ភ្លាម​ៗ​ម្តង​មួយ​ៗ​ ថ្ងៃ​ខ្លះ​ដល់​ម៉ោង​មួយ​ ពីរ​យប់​ទៅ​។ ខ្ញុំ​បាន​ប្រឹង​ជួយ​គាត់​យ៉ាង​អស់​ពី​សមត្ថ​ភាព​ តាម​តែ​អាច​ជួយ​ទៅ​បាន​។

ម្សិល​មិញ​ក៏​ទើប​តែ​ទទួល​បាន​ការ​ពឹង​ឲ្យ​ជួយ​ឲ្យ​បក​ប្រែ​មួយ​ដែរ​ ពី​ជន​ជាតិ​កូរ៉េ​ម្នាក់​ផ្សេង​ទៀត​ដែល​ស្គាល់​នៅ​កូរ៉េ​នេះ​ តែ​មិន​ច្រើន​ទេ​, ហើយ​ខ្ញុំ​ក៏​បាន​បក​ឲ្យ​គាត់​រួច​ហើយ

ថ្វី​ត្បិត​ថា​​ការ​លះ​បង់​របស់​ខ្ញុំ​វា​ប៉ះ​ពាល់​ដល់​ការ​សិក្សា​ក៏​ដោយ​ គ្រាន់​តែ​ចង់​ប្រាប់​ថា​ មាន​អារម្មណ៍​ល្អ​ និង​មាន​អារម្មណ៍​ថា​បាន​សាង​បុណ្យ​ច្រើន​​ណាស់​ ហ៊ី​ៗៗ…😀 តែ​​យ៉ាង​ណា​ខ្ញុំ​ក៏​កំពុង​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ប្រលង​ធ្លាក់​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​ដែរ​ ព្រោះ​អត់​បាន​មើល​មេ​រៀន​អី​ម៉ា​ក្រេប​សោះ​!! ㅠㅠ😦

នេះ​ហើយ​គឺ​រូប​បង​ស្រី​ ឃូ​ខ្យង់​.. ក៏​មិន​ចាំ​បញ្ជាក់​ប្រាប់​ថា​ជា​រូប​មួយ​ណា​ដែរ​មែន​ទេ​? ឃឹ​ៗ…

9 thoughts on “សប្បាយ​​ចិត្ត​ដែល​បាន​ជួយ​គេ​ច្រើន​

      • អត់ទេ ! នរណា ខ្ញុំ អត់មាន គំនិត ដូច្នោះ នោះទេ !
        ខ្ញុំ ចូលរួមត្រេកអរ ដែល ឡាវ័យ បានសប្បាយចិត្ដ ក្នុងការជួយធុរះ អ្នកដទៃ បានច្រើនទេ តើ !! នេះ ជាសណ្ដានចិត្ដ ដ៏បវរ របស់ មនុស្ស ! ហើយខ្ញុំ មានអំណរ ពេលដែលបានលឺ និង ដឹង យ៉ាងដូច្នោះ​!
        ចំពោះ រឿងប្រលង នោះ វាជា សមត្ថភាពផ្ទាល់ខ្លួន ! ខ្ញុំ គិតថា ខ្ញុំ មិនអាចធ្វើអ្វី ចែករំលែក បាននោះទេ !
        សុំទោស ដែលប្រាប់មិនបានច្បាស់ !​ហេហេហេ !

        សូមអោយទទួលបាន ភាពរីករាយ និង សេចក្ដីជោគជ័យ ក្នុងការប្រលង លើនេះ !
        អរគុណ

    • ចា៎​, ជួយ​ដល់​សង្គម​​គឺ​ជា​ហេតុ​ផល​មួយ​ ហើយ​ជួយ​ដល់​គាត់​ក៏​ជា​ហេតុ​ផល​មួយ​។ យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ស្តាយ​ក្រោយ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ជួយ​គាត់​ ហើយ​ទុក​កិច្ច​ការ​ប្រលង​មួយ​ឡែក​។ សំ​ណាង​ហើយ​លទ្ធផល​ប្រលង​ចេញ​មក​គឺ​ម៉ា​ជាប់​ ស្មាន​ថា​ធ្លាក់​ហើយ​តើ​! ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s