ទើប​​មើល​រឿង​ Karate Kid(2010) ចប់​, យំ​ហ៊ូ​…

ម្សិល​មិញ​អផ្សុក​ក៏ចាប់​អាយ​ផត​មក​កាន់​ រាវ​មើល​movieលេង​ៗ ក៏​ឃើញ​រឿង​នេះ​ បន្ទាប់​ពី​មើល​វីដេអូ​ពាណិជ្ជកម្ម​ហើយ​ក៏​ចាប់​អារម្មណ៍​ ដោយ​ពិនិត្យ​ឃើញ​ឆ្នាំ​​បញ្ចាំង​គឺ​២០១០ មាន​ន័យ​ថា​ ជា​រឿង​ថ្មី​ដែរ​ ហើយ​ក៏ប្រហែល​ជា​មាន​វត្ត​មាន​នៅ​ក្នុង​អ៊ីន​ធ័រណេត​ដែរ​ហើយ​មើល​ទៅ​(អាច​មើល​ហ្វ្រ៊ី​)។ មិន​បង្អង់​ ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​រុក​រក​វិបសាយ​ដែល​អនុញ្ញាត​ឲ្យ​មើល​ហ្រ្វ៊ី​ ហើយ​ក៏​ចាប់​ផ្តើម​មើល​តែ​ម្តង​ទៅ​!! ឃឹ​…

តាម​ពិត​រឿង​នេះ​ខ្ញុំ​ធ្លាប់​ឃើញ​យូរ​ហើយ​តាម​ទូរទស្សន៍​ តែ​មិន​ដឹង​ថា​មាន​លក់​នៅ​ក្នុង​ទី​ផ្សារ​ចាប់​ពី​ពេល​ណា​ទេ​។​ រឿង​នេះ​មាន​វត្តមាន​ ឈិន​ឡុង​ ចូល​រួម​ដែរ​ តែ​តួ​សំ​ខាន់​គឺ​កូន​ក្មេង​ស្បែក​ខ្មៅ​អាយុ​១២ឆ្នាំ​ដែល​ត្រូវ​បាន​ឈិន​ឡុង​បង្ហាត់​ក្បាច់​កុង​ហ៊្វូ​​យ៉ាង​ស្ទាត់​​ជំនាញ​។ នៅ​ត្រង់​​ឈុត​បញ្ចប់​ ពេល​ដែល​ក្មេង​តូច​នោះ​​វាយ​ឈ្នះ​ដណ្តើម​បាន​ពាន​រង្វាន់​ ទ្រាំ​មិន​បាន​ទេ​លោក​អើយ​!!! ខំ​ទប់​ដែរ​ តែ​ទប់​មិន​បាន​ ដោយ​រំភើប​ជំ​នួស​កូន​តូច​នោះ​ពេក​ ក៏​យំ​ហ៊ូ​ទៅ​….😀 ហាហា យប់​ម្នាក់​ឯង​…

នេះ​ជា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​រឿង​នេះ

តែ​ខ្ញុំ​​ឆ្ងល់​មួយ​!! រឿង​នេះ​និយាយ​ពី​ក្បាច់​កុង​ហ៊្វូ​របស់​ចិន​ពី​ដើម​ដល់​ចប់​ អត់​មាន​​ក្បាច់​ការ៉ាតេ​ចូល​អី​បន្តិច​ទេ​​ តែ​ហេតុ​អ្វី​បាន​ជា​ចំនង​ជើង​រឿង​នេះ​ដាក់​ថា​ ការ៉ាតេ​កូនក្មេង​??? ក្រែង​ការ៉ា​តេ​ជា​ក្បាច់​ប្រចាំ​ត្រកូល​របស់​ជប៉ុន​នឹង​អី​??? អត់​យល់​….

ហើយ​នេះ​ជា​លីង​ បើ​អ្នក​ចង់​មើល​រឿង​អន​ឡាញ​ (ជ្រើស​យក​មួយ​ណា​ក៏​បាន​)
http://megavideo.com/?v=I3IMBWGL

http://www.2gb-hosting.com/v/26093b6c61f6085d5b0e5ef749eaa8cd/8c895b7691c8fc2.avi.html#

http://www.watchmovie88.com/watch-movie-online/action-drama-family-sport/the-karate-kid-2010.html

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s