ប្រកាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១០!

ទើប​តែ​មួយ​ថ្ងៃមុន​សោះ​ ឥលូវ​ចុង​ឆ្នាំ​ទៀត​ហើយ​ ពេល​វេលា​ចេះ​តែ​ដើរ​ អាយុ​ចេះ​តែ​កើន​ មុខ​ក៏​ចេះ​តែចាស់​ទៅ​ៗ ឯស្បែក​វិញ​ចេះ​តែ​ជ្រួញ​ទៅ​ៗ​!! ㅠㅠ មិន​ចង់​ចាស់​ទេ​…. នៅ​សល់​ប៉ុន្មាន​ម៉ោង​ទៀត​ ទាន់​មក​ទាន់​ដល់​ឆ្នាំ​ថ្មី​ ត្រូវ​សរសេរ​ប្រកាស​មួយ​សិន​ ^^ ហេហេ… សូម​ជូន​ពរ​ឲ្យ​បង​ប្អូន​ក្នុង​ភូមិ​វត​ប្រេស​ទាំង​អស់​ បាន​ជួប​តែ​សេចក្តី​សុខ​ និងនៅ​តែ​​បន្ត​វត្តមាន​នៅ​ទី​នេះ​​​ទៀត​។ សង្ឃឹម​ថា​នឹង​បាន​ជួប​គ្នា​នៅ​​​ស្រុក​ខ្មែរ​ឆាប់​ៗ​នេះ​ តែ​មិន​ដឹង​អង្កាល​ទេ​ សូម​រង់​ចាំ​ទៅ​!! ហ៊ឺ​ៗៗ….😀

7 thoughts on “ប្រកាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១០!

  1. បើដូច្នោះ កុំទាន់ឲ្យឆ្នាំចាស់រំលង ទៅបាត់ យ៉ាងរហ័សដោយមិនបានបន្សល់
    អ្វីមួយជាកំណត់ហេតុ សំរាប់ជិវិត ..ថ្ងៃនេះ វេលានេះ ម៉ោងនេះ ខ្ញុំសូមជូនពរ ឲ្យ
    ឡាវ័ន មានសុខភាពល្អ សំណាងល្អ និង ទទួលបានជោគជ័យ ដ៏ប្រសើរ ក្នុងការសិក្សារៀនសូធ្យ ក៏ដូចជា មុខរបរ ផ្សេងៗ ដែលបានកំពុងធ្វើ សូមឲ្យ
    ទទួលបានសំរេច ដូចសេចក្ដីប្រាថ្នា …

    សូមឲ្យសំរស់ កាន់តែស្រស់សោភា ដូចដួងព្រះចន្ទ័ ក្នុងខ្នើត
    ( មិនដឹងប៉ុន្មានកើត នោះទេ !​សុំទោស មិនហ៊ាននិយាយ ខ្លាចខុសចិត្ដ ដល់ ឡាវ័ន ) ដែលស្រស់ត្រកាល មិនចេះស្រអាប់ រុះរយ ហើយសូមឲ្យសំរស់នៅ នៅតែស្ថិតត្រកាលជាមួយ ឡាវ័យ បីដូចជា ផ្ទាំងគំនូរ អញ្ចឹង ។

    សូមឲ្យ ជួបប្រកបតែសេចក្ដីសុខ សប្បាយសើច ក្អឹកក្អាយ សែនរំពង ភ្លេចអស់ក្ដីទុក្ខសោក ចាប់យកតែ ភាពរីករាយ ត្រជាក់ត្រជុំ បីដូចជា ទឹកអប់ ក្នុងទូកទឹកកក …ហេហេហេហេ…សង្ស័យ តែថា…..ត្រូវ ម៉ាដៃទេ បើនៅក្បែរ អោយតែជូបពរ របៀបនេះ …ហេហេហហេ

    ដោយក្ដីរាប់អាន …ពិសិដ្ឋ..

  2. សួស្ដីឡាវ័ន រីករាយឆ្នាំថ្មី !!!
    ឡាវ័នអើយក្នុងវើតប្រេសនឹងគេដាក់បទចំរៀងតាមវិធីណាទៅ??
    ចង់ដាក់ដែរ ឡាវ័នជួយប្រាប់ផងបានទេ??

    • ឃឹ​ៗ..សុំ​ទោស​ផង​ដែល​ឆ្លើយ​តប​យឺត​យ៉ាវ​។ បង​ចូល​ទៅ​ http://soundcloud.com/ ហើយ​ចុះ​ឈ្មោះ​ទៅ​។ ក្រោយ​មក​អាប់​ឡូដ​បទ​ចម្រៀង​ រូច​បង្កើត​ Sets ដោយ​ជ្រើស​រើស​បទ​ពី​បទ​ដែល​បាន​អាប់​ឡូដ​នោះ​។ រូច​ហើយ​នៅ​លើ​ Sets ដែល​បាន​បង្កើត​នោះ​ មាន​ប៊ូតុង​ Share ចុច​ទៅ​ រូច​ចុច​ Customize Player
      ហើយ​គូស​ធិក​ត្រង់​ ​Play automatically
      ហើយ​យក​កូដ​ត្រង់​ On wordpress.com ទៅ​ដាក់​ក្នុង​វត​ប្រេស​ជា​ការ​ស្រេច​ ^^

      • អូ​ភ្លេច​ប្រាប់​!​ វិប​សាយ​នោះ​អនុញ្ញាត​ឲ្យ​អាប់​ឡូដ​បទ​សរុប​ ២ម៉ោង​តែ​ប៉ុណ្ណោះ​! ក្រោយ​ពី​នោះ​ បើ​ចង់​អាប់​ឡូដ​ទៀត​ត្រូវ​បង់​លុយ​ហើយ​ ដូច​នេះ​ អាប់​ឡូដ​តែ​បទ​ពិរោះ​ៗ​បាន​ើយ​ ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s