ទៅ​លេង​បោះ​ប៊ូ​លីង​

កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​ធ្នូ​នេះ​ គឺ​ជា​ថ្ងៃគម្រប់​១០០ថ្ងៃ​នៃ​ថ្ងៃ​ល្អ​របស់​ខ្ញុំ​….😀 មិន​ចង់​ឲ្យ​ថ្ងៃ​នេះ​កន្លង​ទៅ​ដោយ​ឥត​មាន​ន័យ​ក៏​សម្រេច​ហៅ​មិត្ត​ខ្ញុំ​ម៉ូ​លី​ណា​នៅ​សាលា​«សកាង​» មក​ញ៉ាំអាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា​ ដោយ​ខ្ញុំ​ជា​អ្នក​ pay។​ ញ៉ាំ​ត្រី​ចៀន​ ដែល​រាល់​ពេល​ដែល​ខ្ញុំ​ញ៉ាំ​ត្រី​នោះ​លើក​ណា​តែង​នឹក​ដល់​ស្រុក​កំ​ណើត​ជានិច្ច​។ ញ៉ាំ​បាយ​ល្ងាច​ហើយ​ក៏ដើរ​លេង​ក្បែរ​សាលា និង​ញ៉ាំ​ទឹក​កក​ឈូស​^^ (តែ​ទឹក​កក​ឈូស​នៅ​ស្រុក​នេះ​១កែវ​៧ដុល្លា​! នៅ​ស្រុក​ខ្ញុំ​១កែវ​៥០០រៀល​យក​ទៅ​ណា​មិន​អស់​)​ រួច​ទៅ​លេង​បោះ​ប៊ូលីង​។ សូម​បញ្ជាក់​ថា​ ការ​បោះ​ប៊ូលីង​នេះ​ជា​លើក​ទី​១របស់​ខ្ញុំ​ហើយ​ កាល​ពី​នៅ​ខ្មែរ​ក៏​មិន​ធ្លាប់​មាន​ឱកាស​បាន​លេង​ដែរ​។ បាល់​ប៊ូលីង​នោះ​ធំ​និង​ធ្ងន់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ តែ​មិន​អី​ទេ​ អាច​ធ្វើ​បាន​ ^^ តែ​លេង​មិន​បាន​ល្អ​ប៉ុន្មាន​ទេ​ បោះ​មិន​ទៅ​កណ្តាល​សោះ​ ចូល​តែ​ប្រលោះ​កៀន​ៗ​រហូត​ ㅠㅠ​ បោះ​មិន​ត្រូវ​ហើយ​នៅ​ថែម​បាក់​ក្រចក​ជា​ទី​ស្រលាញ់​ទៀត​! ទៅ​លើក​ក្រោយ​ មិន​ប្រណី​ដៃ​ទេ​!! សង្ឃឹម​ថា​ទៅ​លើក​ក្រោយ​អាច​បោះ​ត្រូវ​ផ្លុក​ៗ​😀

តែ​ចង់​ប្រាប់​ថា​ឈឺ​ស្មា​និង​ប្រអប់​ដៃ​ខ្លាំង​ណាស់​ ជា​ពិសេស​នៅ​ថ្ងៃ​បន្ទាប់​!!! សឹង​តែ​លើក​ដៃ​សរសេរ​អក្សរ​មិន​រួច​… T.T

8 thoughts on “ទៅ​លេង​បោះ​ប៊ូ​លីង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s