ទៅ​បង្រៀន​សិស្ស​បឋម​កូ​រ៉េ​

ដើម​ឡើយ​ការ​ងារ​នេះ​មិន​មែន​ខ្ញុំ​ជា​អ្នក​រ៉ាប់​រង​ទេ​ មិត្ត​ភក្តិ​ខ្ញុំ​បាន​ចូល​ក្នុង​កម្ម​វិធី​ស្ម័គ្រ​ចិត្ត​មួយ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។ ដោយ​គេ​រវល់​នឹង​ការ​ងារ​ផ្សេង​ទៀត​ជា​បន្ទាន់​ ក៏​ពឹង​ខ្ញុំ​ឲ្យ​ទៅ​ជំ​នួស​មួយ​ថ្ងៃ​ គឺ​ទៅ​ជួយ​​ធ្វើ​បទ​បង្ហាញ​ពី​ប្រ​ទេស​កម្ពុ​ជា​ទៅ​ដល់​ក្មេង​ៗ​សិស្ស​បឋម​កូរ៉េ​ស្ថិត​នៅ​បឋម​សិក្សា​មួយ​​ក្នុង​ទី​ក្រុង​សេ​អ៊ូល​ ក្បែរ​ស្ថានីយ៍​រថ​ភ្លើង​ ខ​រឺម​ 걸음역។ មិត្ត​ភក្តិ​ខ្ញុំ​គេ​បាន​រៀប​ចំស្លាយ​រួច​រាល់​អស់​ហើយ​ ខ្ញុំ​គ្រាន់​តែ​មើល​ស្លាយ​នោះ​ហើយ​ស្វែង​យល់​និង​និយាយ​ពន្យល់​ដល់​ក្មេង​ៗ​ទាំង​នោះ​ជា​ការ​ស្រេច​។ គេ​អនុញ្ញាត​ឲ្យ​និយាយ​ជា​ភាសា​អង់​គ្លេស​ក៏​បាន​ កូ​រ៉េ​ក៏​បាន​ ព្រោះ​មាន​អ្នក​ចាំ​បក​ប្រែ​ តែ​ខ្ញុំ​សម្រេចនិ​យាយ​ជា​ភាសា​កូរ៉េ​ ដូច​នេះ​ពុំ​ត្រូវ​ការ​អ្នក​បក​ប្រែ​ទេ​។

និយាយ​ពី​វីដេ​អូ​ខាង​ក្រោម​នេះ​វិញ​ មិត្ត​ខ្ញុំ​ជា​អ្នក​ធ្វើ​ឲ្យ​ទេ​ ហើយ​ក៏​សូម​ថ្លែង​អំ​ណរ​គុណ​ជា​ផ្លូវ​ការ​ទៅ​ដល់​មិត្ត​សម្លាញ់​ ម៉ូ​លី​ណា​ដែល​បាន​ចំ​នាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​និង​ដ៏សែន​មមារ​ញឹក​របស់​គេ​​ទៅ​ចូល​រួម​ថ្ងៃ​នោះ​ជាមួយ​ខ្ញុំ​ហើយ​ថែម​ទាំង​បាន​បង្កើត​វីដេ​អូ​ជា​កា​ដូ​ឲ្យ​ខ្ញុំ​ទៀត​។ អរ​គុណ​ប៊ីក​ៗ!!😉

ក្មេង​ៗ​ទាំង​នោះ​ពិត​ជា​ឆ្លាត​ៗ​និង​ក្លា​ហាន​ណាស់​​!! ឆ្លាត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​!! សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​ សង្ឃឹម​ថា​នឹង​បាន​ជួប​គ្នា​ម្តង​ទៀត​😀

16 thoughts on “ទៅ​បង្រៀន​សិស្ស​បឋម​កូ​រ៉េ​

  1. ពិតជាពូកែមែនអ្នកភូមិវើតប្រេសយើង😀
    មើលទៅដូចសប្បាយដល់ហើយ ស្ដាយណាស់គ្មានវាសនាទៅ
    រៀននៅកូរ៉េនឹងគេ😀

  2. ជំរាបសួរ បងស្រី ជាទីគោរព..

    បងស្រី ប្រហែលជា​មកដល ក្រោយប្អូនទេមើល៏ទៅ !
    ប្អូន មកដល់ទីនេះ តាំងពី ចុងឆ្នាំ ២០០៩ មកម្ល៉េះ ប៉ុន្ដែ ប្អូនមកធ្វើការ នោះទេ​
    មិនបាន សំណាង ដូច បងស្រី ទាល់តែសោះ ដែលបាន មកទីនេះ ក្នុងភារះ សិក្សា ..

    សូមចូលរួមត្រេកអរ ជាមួយផង ណា​បងស្រី ..

    សូមអរគុណ..

    • និ​យាយ​ពាក្យ​គួរ​សម​ហើយ​មើល​ទៅ​បែប​លក្ខណៈ​ផ្លូវ​ការ​ទៀត​ ឯ​ខ្ញុំ​ណេះ​នឹក​ស្មាន​ថា​ម្ចាស់​មតិ​នេះ​ប្រ​ហែល​កូន​ក្មេង​១៥ឆ្នាំ​ហើយ​មើល​ទៅ​បាន​គួរ​សម​នឹង​ខ្ញុំ​សម្បើម​ម្ល៉េះ​ ឃឺ​ៗៗ…. តែ​ដល់​ឆែក​មើល​ប្លុក​យើង​ទៅ​ឃើញ​ថា​អា​យុ​បង​ខ្ញុំ​១ឆ្នាំ​ហើយ​😛 ហៅ​ខ្ញុំ​ថា​ ឡា​វ័ន​ធម្មតា​ទៅ​បាន​ហើយ​។​ មក​មុន​ខ្ញុំ​ចឹង​ អាច​ហៅ​ថា​សិស្ស​ច្បង​ហើយ​ចឹង​ ^^ អូ​ភ្លេច​! ចា៎ ជំ​រាប​សួរ​, លើក​ដៃ​ថ្វាយ​ព្រះ😛

      • សួស្ដី​ ឡាវ័ន …
        សូមអរគុណណា ដែលមិនប្រកាន់ កូនក្មេង អាយុ ១៥ ខួប នេះ !! ហេហេហេ…

        មិនដឹងជាសិស្សច្បង អ្វីនោះទេ បើខ្ញុំ មកធ្វើការ ហើយ ឡាវ័ន មកសិក្សា ហ្នឹង !!
        ម៉ាផ្លូវ ម្នាក់ ម្ដេចហ្នឹងសម ហៅថា សិស្សច្បង សិស្សប្អូន ទៅកើត !!!
        ធម្មតា ៗ តាមធម្មជាតិ ដូចដែល ឡាវ័ន ចង់ឲ្យខ្ញុំ ហៅទៅចុះ !!!

        រីករាយ ថ្ងៃបុណ្យណូអ៊ែល !! សូមអោយមានសំណាងល្អ និង ជោគជ័យ ក្នុងការសិក្សា​..

        ដោយក្ដី​រាប់អាន ពីខ្ញុំ កូនចោរតូច..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s