ដាច់​យ៉ៃ​ដោយ​សារ​ Shopping

វិច​បង្វេច​ពី​ស្រុក​ខ្មែរ​មក​កូរ៉េ​ បើ​ទោះ​ជា​ដឹង​ថា​ស្រុក​នេះ​ជា​ស្រុក​ត្រ​ជាក់​ តែពេល​មក​មិន​បាន​ដាក់​ឬ​ទិញ​អាវ​រងា​​មក​តាម​ខ្លួន​ទេ​ ព្រោះ​ឥវ៉ាន់​ណែន​ពេក​ បើ​ថែម​អាវ​រងា​ទៀត​មិនដឹង​​ជា​ញាត់​តាម​ណា​មក​ទេ​។​ ដូច​នេះ​ចូល​ខែ​១២ដែល​ជា​ខែ​រងា​ធ្លាក់​ទឹក​កក​នេះ នាង​ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​ប្រ​ញាប់​រួស​រាន់​រូត​រះ​ រត់​តាំង​ៗ​ទៅ​ទិញ​អាវ​រងា​មក​ពាក់​ទេ​ ព្រោះ​រងា​ខ្លាំង​ណាស់​ព្រះ​ជា​ម្ចាស់​អើយ​!!😀
ទិញ​ៗ​ភ្លេច​ខ្លួន​ ចេះ​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ខែ​នេះ​មិន​ទាន់​ទាំងដល់​​ពាក់​កណ្តាល​ខែ​ផង​ ម្តេច​ក៏​អស់​លុយ​ពី​កា​បូប​ និង​គណនី​អស់​រលីង​ចឹង​!? ទើប​តែ​ថ្ងៃ​នេះ​ដែល​ខ្ញុំ​ធ្វើ​បញ្ជី​បូក​សរុប​ឥវ៉ាន់​ដែល​បាន​ទិញ​ សឹង​តែ​បះ​ជើង​ នឹក​ស្តាយ​ក្រោយ​តិច​អី​តិច​….😦
ខាង​ក្រោម​នេះ​មិន​មែន​ខ្ញុំ​ទិញ​តែ​ក្នុង​១ថ្ងៃ​ទេ​ របស់​ខ្លះ​ទិញ​ដោយ​ចេតនា​ទៅ របស់​ខ្លះ​ទៀត​ពុំ​មាន​គ្រោង​ទេ​គ្រាន់​តែ​ដើរ​ៗ​ឃើញ​ស្អាត​ ថោក​ក៏​ទិញ​ទៅ​។​​ ហើយ​ភាគ​ច្រើន​មិន​មែន​ខ្ញុំ​មាន​បំ​ណង​ទៅ​ទិញ​តែ​ម្តង​ទេ​ គឺ​ប្រុង​ថា​នឹង​គ្រាន់​តែ​ទៅ​កំ​ដរ​មិត្ត​ភក្តិ​ទៅ​ទិញ​ឥវ៉ាន់​ទេ​ តែ​រាល់​ដង​ចុង​ក្រោយ​អ្នក​ដែល​យួរ​សំ​ពីង​សំ​ពោង​មក​ផ្ទះ​វិញ​មិន​មែន​ជា​មិត្ត​ភក្តិ​ដែល​អ្នក​បបួល​ទេ​ គឺ​ខ្ញុំ​ដែល​គ្រាន់​តែ​ជា​អ្នក​ទៅ​កំ​ដរ​ទៅ​វិញ​😦

ទិញ​នៅផ្សារ​នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្រោម​ដី​​ កូសូក​-ថមីណល / 고속터미널​ (នៅ​ទី​នោះ​ល្បី​ថា​លក់​ខោ​អាវ​ក្នុង​តម្លៃ​ថោក​ៗ​ មិន​ចំ​ណេញ​ច្រើន​)

អាវ​មួក​ក្រាស់​ តម្លៃ​ 8 900 Won

អាវ​ចាក់​មាន​រោម​ចៀម​ពី​ក្នុង​ តម្លៃ​ 20 000 Won

អាវកឌុប​ដៃ​វែង​​សាច់​ក្រាស់​​ តម្លៃ​ 5 000 Won

សំ​ពត់​ត្រឹម​ជង្គង់​​ តម្លៃ​ 3 000 Won

កន្សែង​បង់​ក​ តម្លៃ​ 10 000 Won

ស្បែក​ជើង​កែង​ តម្លៃ​ 10 000 Won

ស្បែក​ជើង​ឃ្លុប​​ តម្លៃ​ 10 000 Won

ទិញ​នៅ​ អ៊ី​ឌែ​ / 이대 ជា​ប្លុក​ Shopping

អាវ​រងា​ពាក់​ពី​ក្រៅ​​ តម្លៃ​ 60 000 Won

អាវ​ក្រៅ​(មួយ​កំ​ណាត់​ ឃឹ​ៗៗ…) តម្លៃ​ 5 000 Won

អាវ​រងា​ពាក់​ពី​ក្រៅ​ តម្លៃ​ 20 000 Won

ខ្សែ​ក​ឌី​ជេ​ បន្តោង​ឆ្អឹង​ត្រី​​ តម្លៃ​ 3 900 Won

កន្លាស់​ខ្ទាស់​អាវ (ខ្ទាស់​យក​ឡូយ​)​​ តម្លៃ​ 3 000 Won

ក៏​នៅ​មាន​អា​ផ្សេង​ទៀត​ដែល​ខ្ជិល​ដាក់​ប្រកាស​ ដូច​ជា​មួក​ ស្រោម​ដៃ​ ស្រោម​ជើង​ បូ ខ្សែ​ចងសក់​….​ ^^

16 thoughts on “ដាច់​យ៉ៃ​ដោយ​សារ​ Shopping

  1. មើលអារាងអាវទាំងអស់ណឹង យល់ច្បាស់ពីអាកាសធាតុ។ បើអត់ពាក់អាវអាងារច្បាស់ជាកកជាមិនខាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s