ផ្លិត​ក្រហម​ ផ្លិត​ខៀវ​ 빨간 부채 파란 부채

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សាក​អាន​រឿង​ព្រេង​និទាន​កូរ៉េ​លមើល​!! មាន​រឿង​ព្រេង​និទាន​ជា​ច្រើន​របស់​កូរ៉េ​ដែល​ស្រដៀង​នឹង​រឿង​ខ្មែរ​យើង​ដែរ​។ ចំនែក​រឿង​មួយ​នេះ​ខ្ញុំ​យល់​ថា​ខ្មែរ​យើង​ដូច​ជា​ពុំ​មាន​ទេ​ តែ​អត្ថន័យ​អប់​រំ​ប្រហែល​ខ្មែរ​យើង​មាន​ស្រដៀង​ដែរ​។ តើ​លោក​អ្នក​យល់​ថា​រឿង​មួយ​នេះ ស្រដៀង​ទៅ​នឹង​រឿង​ណាមួយ​របស់​ខ្មែរ​យើង​??

បញ្ជាក់ ៖ រឿង​ខាង​ក្រោម​នេះ​ខ្ញុំ​ធ្វើ​ការ​បក​ប្រែ​ចេញ​ពី​រឿង​កូរ៉េ​ ពាក្យ​ខ្លះ​ខ្ញុំ​បាន​បកបន្ថែម​បន្ថយ​​ដោយ​ប្តូរពាក្យ​​ដើម្បី​ឲ្យ​យើង​ងាយ​យល់​នឹង​ស្តាប់​បាន​ (តែ​អត្ថន័យ​ដដែល​)

ផ្លិត​ក្រហម​ ផ្លិត​ខៀវ

កាល​ពី​ព្រេង​នាយ​ មាន​មា​ណព​ម្នាក់​រក​ស៊ី​ជា​អ្នក​​រក​អុស​ក្នុង​ព្រៃ​។ ថ្ងៃ​មួយ​​មា​ណព​​ចូល​ព្រៃ​រក​អុស​ដូច​ធម្មតា​ ក៏​ប្រ​ទះ​ផ្លិត​ក្រ​ហម​ និង​ផ្លិត​ខៀវ​។ ​គាប់​ជួន​អា​កាសធាតុ​ក្តៅ ញើស​ហូរ​រ​ហាម​​ មា​ណព​ក៏​បក់​ផ្លិត​ក្រ​ហម​។
«អា​… ល្ហើយ​ស្រួល​ណាស់​….»
រំ​ពេច​នោះ​ស្រាប់​តែ​ច្រ​មុះ​មា​ណព​វែង​ទៅ​ៗ​។ មា​ណព​ភ្ញាក់​ព្រើត​ ក៏​គ្រ​វែង​ផ្លិត​ក្រ​ហម​នោះ​ចោល​។​ មា​ណព​អង្គុយ​បា​រម្ភ​ពី​ច្រ​មុះ​ខ្លួន​ដែល​ដុះ​វែង​។ កំ​ពុង​តែ​ស្ទាក់​ស្ទើរ​ក៏​ទាញ​ផ្លិត​ខៀវ​មក​បក់​សាក​ ល​មើល​ ប៉ុន្តែ​​ស្រាប់​តែ​រឿង​ដែល​អស្ចារ្យ​បាន​កើត​ឡើង​! ច្រ​មុះ​ដែល​ដុះ​វែង​នោះ​បាន​ប្រែ​ជា​រួម​តូច​ដូច​សភាព​ដើម​វិញ​។ ត្រ​លប់​ទៅ​ផ្ទះ​វិញ​ មា​ណព​​បាន​​អួត​ទៅ​ប្រ​ពន្ធ​ខ្លួន​ពី​ផ្លិត​ទិព្វ​បណ្តើរ​ បក់​ផ្លិត​ក្រ​ហម​បណ្តើរ​។
«ឪវា​! ច្រ​មុះ​ឪវា​ឯង​ដុះ​វែង​ហើយ​ណ៎!»
ប្រ​ពន្ធ​ភ្ញាក់​ពេក​ រហូត​ដល់​ចំហ​មាត់​ធ្លុង​​ និ​យាយ​អី​មិន​ចេញ​។ មាណព​ឃើញ​ហើយ​សើច​ហាហា​ រួច​ទាញ​ផ្លិត​ខៀវ​មក​បក់​។ ច្រមុះ​ចាប់​ផ្តើម​រួម​តូច​វិញ​ ប្រ​ពន្ធ​ឃើញ​ហើយ​ក៏​សើច​ង៉ាស់​ៗៗយ៉ាង​សប្បាយ​រីករាយ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ មាណព​កាន់​ផ្លិត​ក្រហម​ដើរ​សំ​ដៅ​ទៅ​ផ្ទះ​សេដ្ឋី​ដែល​មាន​ពិ​ធី​ជប់​លៀង​នៅ​ទី​នោះ​។​ លោក​សេដ្ឋី​ជា​ម្ចាស់​ផ្ទះ​ចេញ​មក​ដោយ​សំ​លៀក​បំពាក់​ស្អាតបាត​ និង​ចូល​ទៅ​រាំ​រែក​កំ​សាន្ត​ជា​មួយ​គេ​ឯង​។ មាណព​រាំ​សសៀរ​ចូល​ទៅ​ជិត​សេដ្ឋី
«តេជគុណ​ ប្រហែល​ជា​ស្អុះ​ណាស់​ហើយ​ ត្រូវ​ការឲ្យ​ខ្ញុំ​បាទ​បោះ​ផ្លិត​ជូន​ទេ​?»
«អា… ល្លើយ​ស្រួល​ណាស់​…»
លោក​សេដ្ឋីអាល័យ​​តែ​ជក់​ចិត្ត​នឹង​រំហើយ​ មិន​បាន​ដឹង​ថា​ច្រមុះ​ខ្លួន​កំ​ពុង​ដុះ​វែង​។ មួយ​សន្ទុះ​ក្រោយ​ អ្នក​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ ក្រឡេក​ឃើញ​សេដ្ឋី​ហើយ​មួយ​ៗ​នាំ​គ្នា​បើក​ភ្នែក​ធំ​ៗ​។
«តេជគុណ​, ច្រមុះ​តេជគុណ​…..»
សេដ្ឋី​រត់​ទៅ​មើល​កញ្ចក់ហើយ​ស្រែក​ភ្ញាក់​នឹង​ច្រមុះ​ខ្លួនឯង​។ លោក​សេដ្ឋី​បាន​ហៅ​គ្រូ​ពេទ្យ​ទាំង​ឡាយ​ល្បី​ៗ​ តែ​គ្រូ​ពេទ្យ​ទាំង​នោះ​មក​ពិនិត្យ​ហើយ​គ្រវី​ក្បាល​ ថា​មិន​អាច​ព្យាបាល​បាន​ ហើយ​ក៏មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ដែរ​។ អ្នក​ភូមិ​នាំ​គ្នា​ហៅ​​សេដ្ឋី​ថា​ លោក​សេដ្ឋី​ច្រមុះ​វែង​ នៅ​ពី​ក្រោយ​ខ្នង​គាត់​។
លោក​សេដ្ឋី​កាល​បើ​ឮគេ​ហៅ​គាត់​ដូច្នោះ​ មាន​ការ​កើត​ទុក្ខ​ជា​ខ្លាំង​។ ថ្ងៃ​មួយ​ មាណព​នោះ​កាន់​ផ្លិត​ខៀវ​ដើរ​សំ​ដៅ​ទៅ​ផ្ទះ​សេដ្ឋី​ម្តង​ទៀត​។
«តើ​តេជគុណ​ចង់​ឲ្យ​ខ្ញុំ​ជួយ​ព្យាបាល​ជំ​ងឺឲ្យ​ទេ​?»
តែ​លោក​សេដ្ឋី​ធ្វើ​ជា​មិន​ឮ ព្រោះ​អស់​សង្ឃឹម​នឹង​ជំ​ងឺ​ខ្លួន​។
«តេជគុណ​, ខ្ញុំ​បាទ​បាន​រៀន​ពី​វិជ្ជា​ព្យាបាល​ច្រមុះ​នេះ​អស់​រយៈកាល​១០ឆ្នាំ​មក​ហើយ​»
ភ្លាម​នោះ​ លោក​សេដ្ឋី​ងាក​មើល​មុខ​មាណព​ ហើយ​និយាយ​ថា
«បើ​ឯង​អាច​ព្យាបាល​ជំ​ងឺ​យើងឲ្យ​ជា​មែន​ យើង​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​​យើង​ពាក់​កណ្តាលឲ្យ​ទៅ​ឯង​»
«បើ​អញ្ចឹង​ ឥលូវ​សូម​បិទ​ភ្នែក​ទៅ​»
មាណព​ចាប់​ច្រមុះ​សេដ្ឋី​ហើយ​បក់​ផ្លិត​ខៀវ​តិច​ៗ
«អ៎! ល្ហើយ​ស្រួល​ណាស់​!»
លោក​សេដ្ឋី​ រំ​ពឹង​ថា​ជា​វិញ​ទាំង​ភ្នែក​ទាំង​គូរ​កំ​ពុង​បិទ​។ ក្រោយ​ពី​​មាណព​ធ្វើ​ឲ្យ​ច្រមុះ​សេដ្ឋី​រួម​តូច​វិញ​ហើយ ក៏​យក​ផ្លិត​ខៀវ​លាក់​ទុក​។ លោក​សេដ្ឋី​ស្ទុះ​ងើប​ទៅ​ឆ្លុះ​កញ្ចក់​ លាន់​មាត់
«ហ៎ហ៎, លោក​ក្មួយ​ពិត​ជា​មាន​ទេពកោសល្យ​គួរ​ឲ្យ​ស្ញប់​ស្ញែង​មែន​»
រួច​ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ពាក់​កណ្តាល​ឲ្យ​មាណព​។

ប៉ុន្តែ​ថ្ងៃ​មួយ​ រឿង​ដែល​មិន​នឹក​ស្មាន​បាន​កើត​ឡើង​។ ពេល​ដែល​មាណព​កំ​ពុង​លង់​លក់​ក្នុង​គេហដ្ឋាន​ ឆ្មា​ចិញ្ចឹម​របស់​លោក​សេដ្ឋី​បាន​ពាំ​ផ្លិត​ទាំង​ពីរ​របស់​មាណព​ទៅ​ផ្ទះ​លោក​សេដ្ឋី​។ លោក​សេដ្ឋី​ឃើញ​ផ្លិត​ទាំង​២នោះ​ហើយ​នឹក​ឆ្ងល់​ ក៏​បក់​ផ្លិត​ទាំង​ពីរ​នោះ​ចុះ​ឡើង​ៗ។ ស្រាប់​តែ​ពេល​នោះ​ ច្រមុះ​ឆ្មា​នោះ​លូត​វែង​ខ្លី​ៗចុះ​ឡើង​ៗ​។
«អូ​មែន​! ថា​ហើយ​ថា​ធ្លាប់​ប្រហែល​មុខ​នៅ​ណា​ តាម​ពិត​មាណព​ដែល​ជួយ​ព្យាបាល​ច្រមុះ​យើង​នោះ​​ ប្រើ​ផ្លិត​នេះ​សោះ​!»
លោក​សេដ្ឋី​ខឹង​យ៉ាង​ខ្លាំង​ ក៏​រត់​​តម្រង់​ទៅ​ផ្ទះ​មាណព​។​ មាណព​ដែល​នៅ​ដេក​ស្រមុក​​ខុរ​ៗនៅ​ឡើយ​ លោក​សេដ្ឋី​ទៅ​ដល់​ឃើញ​ហើយ​ក៏​លួច​បក់​ផ្លិត​ក្រហម​ដាក់​ច្រមុះ​មា​ណព​លប​ៗ​។ ច្រមុះ​មាណព​ក៏ចាប់​ដុះ​វែង​ឆ្កុយ​​តម្រង់​ទៅ​លើ​មេឃ។​ លោក​សេដ្ឋី​លួច​សើច​គឃឹក​ រូច​ក៏​ចូល​ពួន​ចាំ​ដល់​មាណព​ភ្ញាក់​ពី​ដំ​ណេក​។ មាណព​ភ្ញាក់​ឡើង​ភ្ញាក់​ព្រើត​នឹង​ច្រ​មុះ​ខ្លួន​ ដៃ​ម្ខាង​ចាប់​ស្ទាប​ច្រមុះ​ខ្លួន​ដៃ​ម្ខាង​ទៀត​ស្រវេស្រវា​រក​ផ្លិត​ខៀវ​។ លោក​សេដ្ឋី​ដើរ​ចេញ​មក​ ហើយ​និយាយ
«អូ​ហូ​, លោក​ក្មួយ​កើត​ជំងឺ​ច្រមុះ​ដែរ​ហើយ​តើ​!»
មាណព​​ទឹក​ភ្នែក​រលីងរលោង​ និយាយ​ថា
«តេជគុណ​​ ប្រសិន​បើ​អាច​ព្យាបាល​ច្រមុះ​ខ្ញុំ​បាទ​បាន​ ខ្ញុំ​បាទ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ពាក់​កណ្តាល​​»
«ជួយ​មិន​បាន​ទេ​ ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ដើម​ឡើយ​ជា​របស់​យើង​ទាំង​អស់​ទេ​តើ​»
«អញ្ចឹង​ ខ្ញុំ​បាទ​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ជូន​តេជគុណ​វិញ​»
ទាល់​តែ​​បែប​នោះ​ ទើប​លោក​សេដ្ឋី​ព្រម​យក​ផ្លិត​ខៀវ​ចេញ​មក​។ ក្រោយ​ពី​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ឲ្យ​លោក​សេដ្ឋី​វិញ​ហើយ​ មាណព​ក៏​ធ្លាក់​ខ្លួន​ជា​ក្រី​ក្រ​ដូច​មុន​ ដោយ​បន្ត​របរ​ជា​អ្នក​រក​អុស​ ហើយ​សម្រេច​យក​ផ្លិត​ទិព្វ​ទាំង​២នោះ​បោះ​ចោល​ក្នុង​ព្រៃ​។

빨간 부채 파란 부채

나무꾼이 나무를 하러 갔다가 빨간 부채와 파란 부채를 주웠어요. 나무꾼은 빨간 부채를 부쳤어요.

“아이고, 시원하다!”

그런데 이게 어떻게 된 일일까요? 나문꾼의 코가 점점 커지지 뭐예요. 깜짝 놀란 나무꾼은 빨간 부채를 얼른 내동댕이쳤어요. 나무꾼은 커더래진 코가 걱정되었어요. 어떻게 할까 망설이다가, 이번에는 파란 부채를 부쳐 보았어요. 그런데 신기한 일이 벌어졌어요! 커졌던 코가 다시 원래대로 작아졌답니다. 집으로 돌아온 나무꾼은 아내에게 요술 부채를 자랑하며 빨간 부채를 부쳤어요.

“아니, 여보! 당신 코가 커졌어요!”

아내는 너무 놀라 입을 다물지 못했어요. 나무꾼은 빙그레 웃으며 파란 부채를 부쳤어요. 코가 다시 작아지자, 아내는 깔깔깔 웃으며 재미있어했지요. 며칠 후, 나무꾼은 빨간 부채를 들고 부잣집 잔치에 갔어요. 주인 영감이 비단옷을 입고, 덩실덩실 춤을 추고 있었어요. 나무꾼은 슬며시 영감 곁으로 다가갔어요.

“어르신, 부채 좀 부쳐 드릴까요?”

“어, 시원하다!”

영감은 코가 커지는 줄도 모르고 좋아했어요. 잠시 후, 잔치에 온 사람들은 영감을 보고 눈이 휘둥그레졌어요.

“아니, 어르신의 코가….”

거울을 들여다본 영감은 너무 놀라 소리를 질렀어요. 영감은 용하다는 의원들을 불러들였지만, 의원들은 고개만 갸웃거릴 뿐이었답니다. 마을 사람들은 영감이 코부자까지 되었다며 수군대기 시작했어요. 나무꾼은 다시 파란 부채를 감춰들고 부잣집으로 갔어요.

“제가 어르신 콧병을 고쳐 드릴까요?”

그러나 영감은 들은 척도 안 했어요.

“어르신, 이래봬도 제가 콧병 고치는 공부를 십 년이나 햇습니다.”

그러자 영감은 귀가 솔깃했어요.

“내 코를 낫게 해 준다면 내 재산의 반을 똑 떼어 주곘네.”

“그럼, 이제 눈을 꼭 감으세요.”

나무꾼은 영감의 코를 잡고 파란 부채를 살살 부쳤어요.

“어, 시원하다!”

영감은 눈을 감은 채 잔뜩 기대를 하고 있었어요. 나무꾼은 영감의 코를 작아지게 한 다음, 파란 부채를 얼른 감추었어요. 영감은 벌떡 일어나 거울 보더니,

“허허, 제네 솜씨가 정말 훌륭하구먼.”

하고 재산의 반을 떠에 주었어요. 그런데 어느 날, 생각지도 못한 일이 벌어졌어요. 나무꾼이 낮잠을 자고 있는데, 부잣집 영감네 고양이가 부채를 물고 가 버렸어요. 부잣집 영감은 이상한 생각이 들어 부채를 번갈아 부쳐 보았어요. 그랬더니 고양이의 코가 커졌다 작아졌다 했어요.

“옳지, 어디서 많이 봤다 했더니, 내 코를 고쳐 준 나무꾼의 것이로군.”

화가 난 영감은 당장 나무꾼의 집으로 달렸갓어요. 그리고는 그 때까지 도 쿨쿨 자고 있는 나무꾼의 코에 대고 빨간 부채를 살살 부쳤어요. 나무꾼의 코는 하늘을 짜를 듯이 커졌어요. 영감은 빙그레 웃으며 다른 곳에 가서 수어 있었어요. 잠에서 깨어난 나무꾼은 깜짝 놀라 코를 잡고 더듬더듬 파란 부채를 찾았어요. 그 때, 부잣집 영감이 살금살금 다가왔어요.

“어허, 자네도 콧병이 걸렸구먼.”

나무꾼은 울상이 되어 말했어요.

“어르신, 제 코를 고쳐 주시면, 네 재산의 반을 드리겠어요.”

“어림없네. 그 재산은 원래 내 것이 아닌가.”

“그럼 제 재산을 몽땅 다 드리겠어요.”

그제야 영감은 파란 부패를 꺼냈어요. 그리고는 나무꾼의 재산을 모두 가졌갔어요. 빈털털이가 된 나무꾼은 요술 부채를 얼른 내다 버렸답니다.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s