បាន​រង្វាន់​កា​មេ​រ៉ា​ហើយ​!! :D

កាល​ពី​លើក​មុន​ដែល​ខ្ញុំ​ប្រាប់​ថា​ ខ្ញុំ​ប្លុក​បាន​ជាប់​ចំនាត់​ថ្នាក់​លេខ​២​ក្នុង​ WSK នោះ​ កាល​ពី​ថ្ងៃ​សុក្រ​នេះទី​១១ គេ​ទើប​តែ​រៀប​ចំ​ពិ​ធី​ចែក​រង្វាន់​ និង​ស្វា​គមន៍​សមា​ជិក​ដែល​ជាប់​ក្នុង​ជំ​នាន់​ក្រោយ​ទី៤ (ខ្ញុំ​សមាជិក​ជំ​នាន់​ទី​៣)។ ការ​ចែក​រង្វាន់​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុងសាល​​សារៈ​មន្ទីរ​ជាតិ​កូរ៉េ​ ព្រឹក​ម៉ោង​៩។ ថ្ងៃ​នោះ​ខ្ញុំ​ទទួល​រង្វាន់​ហើយ​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ប្លុក​ខ្ញុំ​ និង​ប្រាប់​នូវ​ដំ​បូន្មាន​ខ្លះ​ៗ​ដល់​សមា​ជិក​ជំ​នាន់​ក្រោយ​ឲ្យ​បាន​ដឹង​និង​បាន​យល់​។

ជំ​នាន់​ទី​៤នេះ​ឃើញ​ថា​មាន​សិស្ស​បរទេស​ចូល​រួម​ចំ​រុះ​ជាតិ​សាសន៍​ជាង​ជំ​នាន់​ខ្ញុំ​ឆ្ងាយ​ណាស់​ (តែ​ចំ​នួន​សមា​ជិក​នៅ​តែ​៥០នាក់​ដដែល​) សូម្បី​អា​មេរិច​ក៏​មាន​ដែរ​។ ជា​ពិ​សេស​គឺ​មាន​ជន​ជាតិ​ខ្មែរ​២នាក់​ក្នុង​ចំ​នោម​នោះ​ ប្រុស​១ស្រី​១។ សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​មាន​វត្ត​មាន​ខ្មែរ​នៅ​តែ​បន្ត​មាន​ ហើយ​សង្ឃឹម​ថា​គេ​ទាំង​២រូប​នឹង​ដណ្តើម​បាន​ជ័យ​លា​ភី​គួរ​ជា​ទី​គាប់​ចិត្ត​ ~!😀

អូ​ ភ្លេច​ប្រាប់​ទៅ​! កាមេរ៉ា​ដែល​ទទួល​បាន​នេះ​ បើ​តាម​ការ​ឆែក​មើល​ក្នុង​ទី​ផ្សារ​ឃើញ​ថា​មាន​តម្លៃ​ថ្លៃ​ជាង​សំបុត្រ​យន្ត​ហោះ​ទៅ​មក​ខ្មែរ​ទៅ​ទៀត​!!😀 ដូច្នេះ​បាន​ន័យ​ថា​ បាន​លេខ​២គឺ​សំ​ណាង​ជាង​លេខ​១ព្រោះ​មាន​តម្លៃ​ថ្លៃ​ជាង​ ហាហា… ជា​ពិ​សេស​ ម្នាក់​ដែល​បាន​លេខ​១នោះ​តូច​ចិត្ត​ណាស់​ ព្រោះ​ថា​​សំ​បុត្រ​យន្ត​ហោះ​ទៅ​មក​ឥណ្ឌូ​នេ​ស៊ី​តែ​ ៦០០ដុល្លា​ទេ​ ថោក​ជាង​តម្លៃ​កា​មេរ៉ា​នេះ​ ឃឹ​ៗៗ…..

2 thoughts on “បាន​រង្វាន់​កា​មេ​រ៉ា​ហើយ​!! :D

    • អ្នក​ឈ្នះ​ប្លុក​? ជំ​នាន់​ណា​ដែរ​? សម្រាប់​ខ្ញុំ​គឺ​ជំ​នាន់​ទី​៣ ហើយ​ជំ​នាន់​ទី​៣នេះ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ ឯ​ជំ​នាន់​ទី​៤មាន​២នាក់​ តែ​មិន​ទាន់​ចេញ​លទ្ធផល​ទេ​ថា​ប្លុក​ណា​ជា​អ្នក​ជាប់​ពាន​រង្វាន់​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s