សួ​ស្តី​ ខ្ញុំ​ត្រ​លប់​មក​វិញ​ហើយ​ ^^

ដោយ​រវល់​នឹង​កិច្ច​ការ​សា​លា​ផង​ ការ​ប្រ​លង​ផង​ និង​កិច្ច​ការ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត​ដូច​ជា​ការ​ដើរ​កំសាន្ត​ ចូល​រួម​កម្ម​វិ​ធី​នេះ​ កម្ម​វិ​ធី​នោះ​ ^^ ដូច​នេះ​ខ្ញុំ​ដឹង​ថា​​​ប្លុក​ខ្ញុំ​ហាក់​ដូច​ជា​ស្ងាត់​មួយ​រយៈ​។ តាម​ពិត​ខ្ញុំ​មាន​របស់​ជា​ច្រើន​ដែល​ត្រូវ​សរ​សេរ​ តែ​ដោយ​សារ​មិន​មាន​ពេល​ និង​ខ្ជិល​ផង​😀 ជា​ពិ​សេស​គឺ​ការ​ដាក់​រូប​ភាព​។ បើ​គ្រាន់​តែ​សរសេរ​គឺ​មិន​អី​ទេ​ តែ​ធុញ​នឹង​ការ​អាប់​ឡូដ​និង​បង្ហាញ​រូប​ភាព​ព្រោះ​ស៊ី​ពេល​ច្រើន​ និង​ស្មុគ​ស្មាញ​ព្រោះ​​ត្រូវ​សម្រេច​ចិត្ត​ថា​ដាក់​រូប​ណា​ខ្លះ​។ ម្យ៉ាង​ដោយ​សារ​​ខ្ញុំ​បាន​របស់​ថ្មី​ចោល​របស់​ចាស់​ផង​😀 ហេ​ៗៗ… គឺ​ថា​ខ្ញុំ​ទើប​តែ​បង្កើត​ប្លុក​​ថ្មី​២ទៀត​ដែល​សរសេរ​ជា​ភាសា​កូរ៉េ​ និង​អង់​គ្លេស​។ មូល​ហេតុ​ដែល​ខ្ញុំ​បង្កើត​ប្លុក​២នោះ​គឺ​ដោយ​សារ​ចង់​បង្កើន​ភា​សា​ទាំង​២​កុំ​ឲ្យ​ភ្លេច​ពាក្យ​។​ ដូច​នេះ​ហើយ​ មួយ​រយៈ​នេះ​រវល់​តែ​អាប់​ឌេត​ប្លុក​ថ្មី​នោះ​ មិន​បាន​មក​អើត​ប្លុក​ចាស់​នេះ​ទេ​ ម្យ៉ាង​ប្លុក​ថ្មី​២​នោះ​​​ ខ្ញុំ​មិន​សូវ​ដាក់​រូប​ភាព​ទេ​ គ្រាន់​តែ​សរសេរ​អក្សរ​ប៉ុណ្ណោះ​ ដូច​នេះ​មិន​ស៊ី​ពេល​ច្រើន​ទេ​។ តែ​យ៉ាង​ណា​ក៏​មិន​មែន​មាន​ន័យ​ថា​ ខ្ញុំ​បោះ​បង់​ប្លុក​នេះ​ដែរ​។ តាម​ពិត​ទៅ​ ប្លុក​នេះ​ជា​ប្លុក​ផ្លូវ​ការ​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​នៅ​តែ​បន្ត​ការ​សរសេរ​រហូត​នៅ​ទី​នេះ…. សូម​រង់​ចាំ​បន្ត​ការ​អាន​របស់​លោក​អ្នក​😉

11 thoughts on “សួ​ស្តី​ ខ្ញុំ​ត្រ​លប់​មក​វិញ​ហើយ​ ^^

    • ប្រ​ហែល​ជា​អត់​ទេ​មើល​ទៅ​ ខ្ញុំ​អត់​ច្បាស់​ដែរ​។​​ គ្រាន់​តែ​ដឹង​ថា​ គាត់​ជា​កវី​វ័យ​ក្មេង​ម្នាក់​ដែល​ប្រ​សព្វ​ខាង​តែង​កំ​ណាព្យ​យ៉ាង​ចំ​ណាន​

  1. រឿងនឹកស្មានមិនដល់ហើយវាហួសពីកាគិតទៅទៀត។
    សូមបួងសួងអោយអ្នកមរណះភាពលើស្ពានកោះពិជ្រទាំងអស់
    អោ?បានទៅកាន់សុគតិភពគ្រប់ៗៗៗគ្នា.
    បើមានជាតិក្រោយមែនសូមអោយពួកគាត់កើតជាជាតិខ្មែរ
    ម្ដងទៀត. អេ វាំង.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s