ចូល​ប្រ​លង​ក្នុង​កម្ម​វិធី​ Bravo! Asean 2010

Bravo! Asean 2010 ជា​កម្ម​វិ​ធី​របស់​ប៉ុស្តិ​ទូ​រទស្សន៍​ Arirang នៅ​កូ​រ៉េ​។ កម្មវិធី​នេះ​គេ​រៀប​ចំឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​បណ្តាល​ និស្សិត​ក៏​ដូច​ជា​ជន​បរទេស​មក​ពី​ប្រ​ទេស​ជា​សមា​ជិក​អា​ស៊ាន​ដែល​កំ​ពុង​រស់​នៅ​ក្នុង​កូរ៉េ​មាន​ឱកាស​បាន​បង្ហាញ​ទេព​កោសល្យ​ វប្ប​ធម៌​របស់​ខ្លួន​។ យើង​អាច​ច្រៀង​ចម្រៀង​កូ​រ៉េ​ ឬ​សម្តែង​ រាំ​ លេង​ភ្លេង​ដែល​ទាក់​ទង​ទៅ​នឹង​វប្ប​ធម៌​របស់​ប្រ​ទេស​ខ្លួន​។ ចំ​នែក​ខ្ញុំ​ក៏សម្រេច​ចិត្ត​បបួល​មិត្ត​ភក្តិ​ស្រី​ម្នាក់​ដែល​កំ​ពុង​រៀន​នៅ​ សា​លា​ ស​កាង (Sogang University)​ ឲ្យ​ចូល​រួម​កម្ម​វិធី​នេះ​។ ហើយ​ម៉ូ​លី​ណា​ក៏​រក​បាន​និស្សិត​ខ្មែរ​ប្រុស​២នាក់​ទៀត​ ដែល​យើង​សម្រេច​ជ្រើស​យក​ការ​សម្តែង​ ការ​រាំ​ចង្វាក់​ប្រ​ជា​ប្រិយ​ដូច​ជា​ រាំ​វង់​ សា​រ៉ា​វ៉ាន់​ និង​ឡាំ​លាវ​។

ក្រោយ​ពី​ដាក់​ពាក្យ​ គេ​តំ​រូវ​ឲ្យ​យើង​ទៅ​សម្តែង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ស្ថា​នីយ៍​ Arirang (មិន​មាន​ការ​ថត​ដាក់​បញ្ចាំង​ក្នុង​ទូរទស្សន៍​ទេ​)។ ក្រោយ​ពី​ការ​ជាប់​ក្នុង​វគ្គ​ផ្តាច់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ទើប​យើង​អាច​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ ដែល​វគ្គ​ផ្តាច់​នេះ​មាន​ការ​ថត​ដាក់​បញ្ចាំង​ទូរទស្សន៍​និង​មាន​​ការ​ចូល​រួម​ពី​អ្នក​ទស្សនា​​និង​អគ្គ​រាជ​ទូត​នា​នា​របស់​ប្រ​ទេស​ក្នុង​អា​ស៊ាន​។

សូម​បញ្ជាក់​ថា​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​នូវ​វគ្គ​ចុង​ក្រោយ​នេះ​ មាន​ទាំង​អស់​១២​ក្រុម​ មក​ពី​១០​ប្រទេស​ ដែល​វៀត​ណាម​២ក្រុម​ និង​ឥណ្ឌូ​នេ​ស៊ី​២ក្រុម​ ក្រៅ​ពី​នោះ​ប្រ​ទេស​មួយ​ មួយ​ក្រុម​ទាំង​អស់​។ គ្រប់​ក្រុម​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​សុទ្ធ​តែ​ទទួល​បាន​ទឹក​ប្រាក់​ ១០០០ ០០០វ៉ុន​ក្នុង​មួយ​ក្រុម​ទាំង​អស់​។ តែ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នឹង​ទទួល​បាន​សំ​បុត្រ​យន្ត​ហោះ​ទៅ​មក​ ទៅ​កាន់​ប្រ​ទេស​កំ​នើត​របស់​ខ្លួន​បន្ថែម​ពី​លើ​នោះ​ទៀត​។ គួរ​ឲ្យ​ស្តាយ​ដែល​ក្រុម​កម្ពុ​ជាយើង​មិន​បាន​ទទួល​ជ័យ​លាភី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ តែ​យើង​ទទួល​បាន​ពាន​រង្វាន់​សុភមង្គល​ (Happiness Award)😀

ខាង​ក្រោម​នេះ​ជា​ការ​​ស្លាយ​រូប​ថត​បង្ហាញ​ពី​ការ​វ៉ឹក​ហាត់​របស់​ពួក​យើង​មុន​ថ្ងៃ​ប្រ​លង​ និង​សកម្ម​ភាព​នៅ​ថ្ងៃ​ប្រ​លង​ផ្តាច់​ព្រ័ត្រ​ ហើយ​និង​រី​ដេ​អូ​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នោះ​

7 thoughts on “ចូល​ប្រ​លង​ក្នុង​កម្ម​វិធី​ Bravo! Asean 2010

    • តើ​មក​ពី​ការ​សរសេរ​រៀប​រាប់​របស់​ខ្ញុំ​មិន​ច្បាស់​ឬ? អត់​ទេ​, យើង​បាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ វី​ដេអូ​ខាង​លើ​នោះ​ជា​ការ​រាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ តែ​គ្រាន់​តែ​ថា​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​យើង​មិន​បាន​ទទួល​ជ័យ​លាភី​ (លេខ​១)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s