យ៉ា​ហ៊ូ​!! ប្លុក​ខ្ញុំ​ជាប់​ហើយ​!!!

World Students in Korea  - 10 Winner  Bloggers of the 3rd Batch

ឡា​ៗៗ ឡេ​ៗៗ ឡូ​ៗៗ យូហ៊ូ​!!! ឃឹ​ៗៗៗ…… អ្នក​ដែល​ដឹង​ប្រ​ហែល​ជា​ដឹង​ហើយ​ តែអ្នក​ដែល​មិន​ដឹង​ ក៏​ប្រ​ហែល​ជា​កំ​ពុង​ឆ្ងល់​ហើយ​ថា​ប្លុក​ខ្ញុំ​ជាប់​អី​? ហ្កា​ៗៗ… ចា៎… គឺ​ថា​ប្លុក​ខ្ញុំ​ដែល​បាន​ដាក់​ចូល​រួម​ក្នុង​កម្ម​វិធី​ WSK​(World Students in Korea) នោះ​, មិញ​នេះ​ចេញ​លទ្ធ​ផល​ហើយ​ គឺ​ជាប់​ចំ​នាត់​ថ្នាក់​លេខ​២ ( Outstanding Bloggers) ដែល​ទាំង​អស់​មាន​ចែក​ចេញ​ជា​៣​ថ្នាក់​ គឺ​ Best Blogger (ម្នាក់​), Outstanding Bloggers​ (៣នាក់​), និង​ Notable Bloggers​ (៦នាក់​) សរុប​ទាំង​អស់​គឺ​១០​នាក់​។ ថ្វី​ត្បិត​ថា​ អ្វី​ដែល​ខ្ញុំ​ប៉ង​គឺ​ចំ​នាត់​ថ្នាក់​លេខ​១​ក៏​ដោយ​ តែ​ក៏​មិន​តូច​ចិត្ត​ដែរ​ ព្រោះ​ជា​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​។ ហេតុ​ផល​ដែល​ខ្ញុំ​ចង់​បាន​លេខ​១នោះ​ ព្រោះ​អ្នក​លេខ​១បាន​ទទួល​សំ​បុត្រ​យន្ត​ហោះ​ទៅ​មក​ ឆ្ពោះ​ទៅ​កាន់​ប្រ​ទេស​កំ​នើត​របស់​ខ្លួន​។ ចំ​នែក​ឯ​លេខ​២ បាន​ត្រឹម​តែ​កា​មេ​រ៉ា​មួយ​តែ​ប៉ុណ្ណោះ​។ កំ​ពុង​តែ​ពិ​បាក​ចិត្ត​ថា​ បាន​កា​មេ​រ៉ា​មួយ​ទៀត​មក​ យក​មក​ធ្វើ​អី​ទេ​នៀក​ បើ​ខ្ញុំ​មាន​មួយ​ហើយ​នឹង​ ^^ ហេ​ៗៗ… និ​យាយ​លេង​ទេ​😀
នេះ​ជា​តា​រាង​ឈ្មោះ​អ្នក​ជាប់

World Students in Korea  – 10 Winner Bloggers of the 3rd Batch

Congratulations!

Nationality Last Name First Name Address of Blog
Best Blogger Indonesia Hidayat Febiansyah http://havban.wordpress.com
Outstanding

Bloggers

Cambodia Lavorn Vy https://vylavorn.wordpress.com
Indonesia Saftira Angga http://saftira-in-orea.blogspot.com/
Paraguay Ruiz Medina Alexi Luis http://alexiruiz.blogspot.com/
Notable

Bloggers

China Wang Chaopeng http://blog.sina.com.cn/wcp
India Kumar Sanjay http://sanjaykumarjnu.blogspot.com/
Indonesia Maruf Hasrul http://hasrule.blogdetik.com
Iraqi Kurdistan Hamad Tawfiq http://kurdistankorea.blogspot.com/
Pakistan Zeeshan Muhammad http://pak-korea-culture.blogspot.com
Uzbekistan Kim Alla http://ru.hedgehog.doira.uz/default.aspx

For more detail: http://www.koreabrand.net/en/show/show_event_view.do

27 thoughts on “យ៉ា​ហ៊ូ​!! ប្លុក​ខ្ញុំ​ជាប់​ហើយ​!!!

  1. Wow! Wow! and Wow! Congratulations Lavorn! Congratulations!😉
    You’re the only Cambodian on the list, not to mention that you’re a girl, too. This is so great. Keep it up.😉
    And once again, CONGRATULATIONS! ^__^

    p.s. send the camera here if you don’t want it.😀 hehehe

  2. អ៊ុញ!!!និយាយចូលដល់នំគ្រក់របស់ក្មេងស្រែទៀតហើយ.
    និយាយរឿងកាម៉ារា
    បរិចាកមកអោយជនអនាថាមកចាត់ទុកធ្វើបុណ្យទៅទាន់ខែភ្លឺ។

  3. ការប្រគួតប្រជែងនេះ ធ្វើឡើងដោយសេរី យុត្តិធម៏ តម្លាភាព និងចំហដែរទេ? ម៉េចៗកុំធ្វើតាមភូមាទៅបានហើយ។

    • ច្បាស់​ណាស់​ គេ​មិន​លំ​អៀង​ទៅ​ប្រ​ទេស​ណា​ទេ​ អ្នក​ណា​ដែល​ធ្វើ​បាន​ល្អ​តាម​គោល​ការណ៍​របស់​គេ​ អ្នក​នោះ​ច្បាស់​ជា​ជាប់​ហើយ​

  4. ចឹងមិនខុសពីភូមាទេ ព្រោះភូមាក៏មានគោលការណ៏របស់ខ្លួនដែរ គឺមិនអោយប្រជាជនភូមាណា ដែលធ្លាប់ជាប់គុក និងរៀបការជាមួយជនបរទេស​ ចូលរួមបោះឆ្នោត។ មួយវិញទៀត គេបានរក្សាទុកអស្សនៈចំនួន២៥ភាគរយសំរាប់របបសឹកខ្លួនឯង។ មានន័យថា មិនបាច់ចូលរួមបោះឆ្នោត ក៏ឈ្នះបាន២៥ភាគរយដែរ។

    • មើល​ទៅ​អ្វី​ដែល​យើង​កំ​ពុង​និ​យាយ​​នេះ​ ហាក់​ដូច​ជា​​មិន​ស្រ​ដៀង​នឹង​​​WSkសោះ​
      ទោះ​ជា​យ៉ាង​ណា​អរ​គុណ​សម្រាប់​ការ​ផ្តល់​មតិ​

  5. Pingback: អបអរ​សាទរ​ប្លក់​​និស្សិត​ខ្មែរ​ជាប់​ក្នុង​កម្មវិធី​ WSK ជា​ថ្មី​ម្តង​ទៀត​ « * Lavorn's life in KOREA *

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s