Asia Song Festival G20 Concert

ម្សិល​មិញ​ទើប​តែ​មក​ពី​មើល​តន្រ្តី​អាស៊ី​ G20 ដែល​ធ្វើ​នៅ​ស្តាត​អូ​ឡាំ​ពិក​ក្នុង​ទី​ក្រុង​សេ​អ៊ូល​។ សំ​បុត្រ​ហ្វ្រ៊ី​សម្រាប់​ជន​បរទេស​ ដូច​នេះ​ម្សិល​មិញ​នេះ​ឃើញ​ថា​​ សឹង​តែ​៧០ភាគ​រយ​នៃ​អ្នក​ទស្សនា​ជា​ជន​បរទេស​ គ្រប់​ជាតិ​សាសន៍​។ តន្រ្តី​ចាប់​សម្តែង​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង​ ៩កន្លះ​យប់​ តែ​ខ្ញុំ​ទៅ​តាំង​ពី​ម៉ោង​៣រសៀល​។ ខ្ញុំ​ទៅ​ជា​មួយ​មិត្ត​វៀត​ណាម​ម្នាក់​ (ថាំ​), មិត្ត​ខ្មែរ​ (ថា​រិទ្ធ​), និង​មិត្ត​ចិន​​ (ហេ​មូល​)។ ស្តាត​នោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​ខ្ញុំ​ទេ​​ មូល​ហេតុ​ដែល​យើង​ទៅ​ពី​រសៀល​ ព្រោះ​ចង់​ចាប់​កន្លែង​អង្គុយ​។ ថ្វី​ត្បិត​ថា​សំបុត្រ​មាន​លេខ​កៅ​អី​ តែ​មិន​មេន​លេខ​កៅ​អី​ដូច​ក្នុង​រោង​កុន​នេះ​ទេ​ គឺ​ជា​លេខ​ម្តុំ​កៅ​អី​។​ លើ​សំបុត្រ​មាន​បញ្ជាក់​ពី​ពណ៌​កៅ​អី​ និង​ប្លុក​កៅ​អី​ (ក្នុង​មួយ​ប្លុក​មាន​ប្រហែល​១០០កៅ​អី​) ដូច​នេះ​អ្នក​ដែល​ទៅ​មុន​បាន​អង្គុយ​កៅ​អី​មុខ​គេ​ក្នុង​ប្លុក​នោះ​។ តែ​… ហាហា… ខំ​ទៅ​មុន​តាំង​ពី​ម៉ោង​៣រសៀល​នេះ​ហើយ​ កុំ​ថា​ឡើយ​កៅ​អី​ខាង​មុខ​ក្នុង​ប្លុក​នោះ​ សូម្បី​តែ​កៅ​អី​ចុង​ក្រោយ​ប៉ូច​គេ​បង្អស់​ក្នុង​ប្លុក​របស់​ខ្ញុំ​ក៏​គ្មាន​សល់​ដែរ​។ តែ​មិន​មែន​ពួក​ទាំង​នោះ​ទៅ​មុន​ខ្ញុំ​ទេ​ គឺ​ថា​​ពេល​រៀប​នឹង​ចូល​ក្នុង​ស្តាត​ចាប់​យក​កៅ​អី​ហើយ​ មិត្ត​វៀត​ណាម​ខ្ញុំ​ក៏​ប្រាប់​ថា​ចង់​ចូល​បន្ទប់​សិន​។ យើង​មិន​ដឹង​សោះ​ថា​ក្នុង​ស្តាត​ក៏​មាន​បន្ទប់​ទឹក​ដែរ​ ហេតុ​នេះ​ពេល​នោះ​យើង​ក៏​ដើរ​ចេញ​ទៅ​បន្ទប់​ទឹក​ដែល​នៅ​ខាង​មុខ​ស្តាត​ (រៀង​ឆ្ងាយ​បន្តិច​)។ តែ​ពេល​ទៅ​ដល់​ អី​យ៉ូ​.. ឃើញ​មាន​អ្នក​កំ​ពុង​ឈរ​ចាំ​ចូល​បន្តិច​ទឹក​យ៉ាង​វែង​អន្លាយ​ ទម្រាំ​តែ​បាន​ចូល​ឈរ​ចាំ​ប្រហែល​៣០ ទៅ​៤០នាទី​។ មក​ពី​អែ​ឡែ​តែ​ឈរ​ចាំ​ចូល​បន្ទប់​ទឹក​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​យើង​សឹង​តែ​អត់​កន្លែង​អង្គុយ​។  ពេល​ចូល​ទៅ​ក្នុង​ស្តាត​ប្លុក​កៅ​អី​របស់​យើង​ត្រូវ​គេ​អង្គុយ​អស់​ហើយ​, សំ​បុត្រ​ខ្ញុំ​នៅ​ជាន់​ទី​១ (ទាំង​អស់​មាន​៣ជាន់​)។ ឃើញ​ថា​កៅ​អី​ជាន់​ទី​១និង​ទី​២ គ្មាន​កន្លែង​ទំ​នេរ​ទេ​ នៅ​សល់​តែ​ជាន់​ទី​៣ប៉ុណ្ណោះ​! តែ​ជាន់​ទី​៣​នៅ​ខ្ពស់​ពេក​ បែប​ពិ​បាក​មើល​ យើង​មិន​បាន​ឡើង​ទៅ​ជាន់​ទី​៣ទេ​ ដោយ​នៅ​ឈរ​រេ​រា​ៗ​ ដូច​កូន​វង្វេង​ម្តាយ​ ~~~ ថាំ​ប្រាប់​ថា​ឈរ​មើល​តែ​ម្តង​ទៅ​ តែ​ខ្ញុំ​មិន​ព្រម​ទេ​ ព្រោះ​ដល់​ទៅ​៣ម៉ោង​ ខ្ញុំ​ច្បាស់​ជា​ស៊ូ​មិន​រួច​ទេ​។ ចុង​ក្រោយ​យើង​ក៏សម្រេច​ចិត្ត​ទៅ​អង្គុយ​នៅ​កៅ​អី​ដែល​នៅ​កៀន​គេ​បង្អស់​ (ជាន់​ទី​១)។ កៅ​អី​នៅ​ខាង​កៀន​ៗ​នោះ​គ្មាន​អ្នក​ណា​គេ​ដណ្តើម​ជា​មួយ​យើ​ងទេ​ ព្រោះ​មើល​មិន​ច្បាស់​។ អូ​… ពិត​ជា​កម្ម​ក្រាស់​មែន​….

p style=”text-align: justify;”>

ឃើញ​ទេ​ថា​កៅ​អី​ដែល​ខ្ញុំ​អង្គុយ​វា​កៀន​ប៉ុណ្ណា​? មើល​ឡើង​ចង់​សន្លេវ​ភ្នែក​អស់​ហើយ​!!

តែ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​អាណិត​អ្នក​ចម្រៀង​ស្រី​ល្បី​របស់​កូរ៉េ​ បូ​អា​ BoA ខ្លាំង​ណាស់​។ នាង​ច្រៀង​បិទ​ឆាក​ ចេញ​ក្រោយ​គេ​បង្អស់​បន្ទាប់​ពី​ រេន​ Rain ។ គ្រាន់​តែ​រេន​ច្រៀង​ចប់​ភ្លាម​ គ្រប់​គ្នា​(ប្រហែល​៣០ភាគ​រយ​នៃ​អ្នក​ទស្សនា​) នាំ​គ្នា​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​ តម្រង់​ក្លោង​ទ្វារ​ចេញ​ ហាក់​ដូច​ជា​មិន​ឲ្យ​តម្លៃ​លើ​ បូ​អា​ បន្តិច​សោះ​! បំ​បាក់​មុខ​គ្នា​បែប​នេះ​ពិត​ជា​​គួរ​ឲ្យ​ខឹង​ណាស់​, ភាគ​ច្រើន​នៃ​អ្នក​ដែល​ដើរ​ចេញ​នោះ​ជា​ជន​ជាតិ​កូ​រ៉េ​ (តាម​តែ​ខ្ញុំ​កត់​សម្គាល់​)។ គ្មាន​សុជីវធម៌, គ្មាន​ការ​អប់​រំ!!!! នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​ចង់​ស្រែក​ទៅ​​​អ្នក​ទាំង​នោះ​។ បូ​អា​​​ច្រៀង​៣បទ​ តែ​ពេល​ដល់​បទ​ទី​៣ សឹង​តែ​អស់​អ្នក​មើល​ទៅ​ហើយ​។ ពេល​ដល់​បទ​ទី​៣​ នាង​និយាយ​ថា​ «អូ​ ខ្ញុំ​នៅ​សល់​១បទ​ចុង​ក្រោយ​ទៀត​ តែ​បង​ប្អូន​ទស្សនិក​ជន​ទាំង​អស់​ ទៅ​ជិត​អស់​ហើយ​, តើ​ខ្ញុំ​គួរ​ច្រៀង​ទៀត​អត់​ណ៎..» (ចំ​ពោះ​ពាក្យ​មួយ​ឃ្លា​នេះ​ ខ្ញុំ​ក៏​មិន​ច្បាស់​ថា​នាង​ពិត​ជា​និយាយ​បែប​នេះ​ឬ​អត់​ ព្រោះ​តាម​ដែល​ខ្ញុំ​ឮគឺ​ខ្ញុំ​ឮបែប​នេះ​), នាង​និយាយ​ពាក្យ​មួយ​ឃ្លា​បណ្តើរ​ជា​មួយ​នឹង​ការ​សើច​បន្លប់​ តែ​ឃើញ​ថា​មុខ​នាង​មិន​សូវ​ស្រស់​ប៉ុន្មាន​ទេ​។ ខ្ញុំ​ពិត​ជា​អាណិត​បូ​អា​ខ្លាំង​ណាស់​… ហើយ​ខឹង​នឹង​អ្នក​ទាំង​នោះ​ណាស់​!!!!

រូប​រេន​កំ​ពុង​ច្រៀង​ ខ្ញុំ​អត់​មាន​រូប​បូ​អា​ទេ​ ហើយ​ក៏​មិន​បាន​ថត​ច្រើន​ដែរ​​ ព្រោះ​នៅ​ឆ្ងាយ​ពេក​ ហើយ​កា​មេ​រ៉ា​អត់​មាន​កាណុង​យឹត​ដូច​គេ ថត​មើល​មិន​ឃើញ​មនុស្ស​​, រូប​២នេះ​ខ្ញុំ​យក​ពី​គេ​ទេ​

4 thoughts on “Asia Song Festival G20 Concert

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s