ចូល​រួម​ក្នុង​ ASEAN Culture & Tourism​ Fair 2010

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ ខ្ញុំ​នៅ​សុខ​ៗ​ក៏​ទទួល​បាន​អ៊ី​មែល​មួយ​ដែល​អញ្ជើញ​ខ្ញុំ​ចូល​រួម​​ជា​ភ្ញៀវ​កិត្តិ​យស​ឲ្យ​ទស្សនា​ការ​សម្តែង​ ASEN Culture & Tourism 2010 នេះ​ដែល​មាន​វត្ត​មាន​របស់​ខ្មែរ​យើង​នៅ​ក្នុង​នោះ​ដែរ​។ ពេល​នោះ​ខ្ញុំ​មិន​ដឹង​ទេ​ថា​ហេតុ​អ្វីបាន​ជា​ខ្ញុំ​ទទួល​បាន​សំបុត្រ​អញ្ជើញ​នោះ​ តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​បាន​ទៅ​ចូល​រួម​តាម​ការ​អញ្ជើញ​គេ​នោះ​។ គេ​សម្តែង​នៅ​ National Center for Korean Traditional Performing Arts (NCKTPA) / 국립국악원 악기연구소 ដែល​ស្ថិត​នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្រោម​ដី​ ណាម​ប៊ូ​-ថ-មីណល់/ 남부터미널역 ។ តែ​ទម្រាំ​រក​មហោ​ស្រព​គេ​ឃើញ​នោះ​ខ្ញុំ​ដើរ​ឡើង​ចង់​បែក​មេ​ជើង​ទៅ​ហើយ​ ព្រោះ​វង្វេង​នឹង​ស្លាក​សញ្ញា​ចរាចរណ៍​ (ស្លាក​បង្ហាញ​ពី​ឈ្មោះ​វិថី​) របស់​កូរ៉េ​ ដែល​ខ្ញុំ​គិត​ថា​វា​មាន​លក្ខណៈ​ខុស​ពី​នៅ​ខ្មែរ​យើង​​, ខ្ញុំ​ទើប​តែ​នឹង​ចាប់​អារម្មណ៍​ថា​វា​ខុស​នឹង​ស្រុក​ខ្មែរ​យើង​ពេល​នេះ​ឯង​!! ស្តាយ​ណាស់​ដែល​មិន​បាន​ថត​រូប​ស្លាក​បង្ហាញ​ផ្លូវ​នោះ​មក​ឲ្យ​មើល​។ និយាយ​ពី​ថ្ងៃ​នោះ​ពេល​ទៅ​ដល់​ ខ្ញុំ​បាន​ជួប​ជន​ជាតិ​ខ្មែរ​យើង​២នាក់​ដែល​ពួក​គាត់​ធ្វើ​ការ​នៅ​ក្រសួង​ទេសចរណ៍​។ គាត់​ទាំង​២ជា​នាក់​ដឹក​នាំ​អ្នក​សិល្បៈ​ខ្មែរ​ឲ្យ​មក​ចូល​រួម​សម្តែង​ក្នុង​កម្មវិធី​នេះ​។ យើង​បាន​ជួប​សំ​ណេះ​សំ​ណាល​​បាន​មួយ​ស្របក់​ធំ​ហើយ​ពួក​គាត់​ក៏​រវល់​ទៅ​ មិន​ទាន់​បាន​ថត​រូប​គាត់​យក​មក​ដាក់​ក្នុង​ប្លុក​ផង​៚

 

ទិដ្ឋ​ភាព​ទី​នោះ​ពេល​ទៅ​ដល់

 

ពេល​ទៅ​ដល់​ត្រូវ​ទៅ​ទទួល​យក​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ ដែល​មាន​រៀប​តាម​លំដាប់​ត្រកូល​ឈ្មោះ

 

នេះ​ហើយ​ជា​សំបុត្រ​ខ្ញុំ​🙂

 

មិន​ដឹង​សោះ​ថា​គេ​មាន​ទទួល​អាហារ​ពេល​ល្ងាច​បែប​ប៊ូ​ហ្វេ​ទៀត​ ហេហេ..

 

មាន​ស្រា​ដាក់​ឲ្យ​ផឹក​តាម​ចិត្ត​ តែ​ចៃ​ដន្យ​អី​ខ្ញុំ​អត់​ចេះ​ផឹក​ផង​😀

 

ពេល​នោះ​ក៏​បាន​ជួប​ ជន​ជាតិ​កូ​រ៉េ​២នាក់​នេះ​ដែល​ប្រុស​ឈ្មោះ​ Boo Kyunghwan, គាត់​ទើប​តែ​មក​ពី​ខ្មែរ​ខែ​មុន​នេះ​។ គាត់​ចេះ​ខ្មែរ​ច្រើន​ក្រាស់​ក្រែល​ដែរ​ ព្រោះ​គាត់​បាន​នៅ​ខ្មែរ​រយៈ​ពេល​៨ខែ​ហើយ​(ទៅ​ធ្វើ​ research), រី​ឯ​នារី​ម្នាក់​នេះ​ជា​សង្សារ​គាត់​ :”> បង​ស្រី​នេះ​ឈ្មោះ​ថា​ Kwon Minjin។ បង​ស្រី​មីន​ជីន​ក៏​ធ្លាប់​ទៅ​លេង​ស្រុក​ខ្មែរ​បាន​២,៣ដង​ដែរ​ តែ​មិន​មែន​ទៅ​តាម​ការ​ងារ​អី​ទេ​ គឺ​ទៅ​លេង​បង​ក្យុង​ហ្វាន​នឹង​ណា៎! យើង​បាន​ជជែក​គ្នា​ជា​ច្រើន​ថ្ងៃ​នោះ​។

 

បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ហើយ​ យើង​ក៏​ចូល​ទៅ​ខាង​ក្នុង​ទស្សនា​ការ​សម្តែង

 

កូរ៉េ​មិន​មាន​វត្ត​មាន​ក្នុង​សមា​ជិក​អាស៊ាន​ទេ​ តែ​ដោយ​ជា​ម្ចាស់​ផ្ទះ​ ដូច​នេះ​កូរ៉េ​ជា​បើក​ឆាក

 

ក្រុម​ខ្មែរ​យើង​យក​របាំ​អប្សរា​មក​បង្ហាញ​ក្នុង​ថ្ងៃ​នេះ​ ពិត​ជា​មាន​អារម្មណ៍​រំ​ភើប​ និង​មាន​មោទនភាព​ខ្លាំង​ណាស់​ពេល​ទស្សនា​របាំ​អប្សរា​របស់​ខ្មែរ​យើង​នៅ​ថ្ងៃ​នោះ​៚

 

សំ​ណាង​ហើយ​ ពេល​ចប់​កម្មវិធី​គេ​អនុញ្ញាត​ឲ្យ​ថត​រូប​អនុស្សាវរីយ៍​ជា​មួយ​សិល្បការិនី​ យេ​ៗៗ​…

 

មាន​វត្ត​មាន​ស្ថានទូត​ខ្មែរ​យើង​នៅ​កូរ៉េ​ក្នុង​នេះ​ដែរ

ខាង​ក្រោម​នេះ​ជា​វីដេ​អូ​នៃ​ការ​សម្តែង​របស់​ប្រទេស​ទាំង​១០ក្នុង​ថ្ងៃ​នោះ​ (លើក​លែង​តែ​ប្រទេស​សៀម​ ព្រោះ​ខ្ជិលអាប់​ឡូដ​​!)

Cambodia កម្ពុជា

Vietnam​​ វៀតណាម

Laos ឡាវ

Philippines ហ្វ៊ី​លី​ពីន

Singapore  សិង្ហបុរី

Brunei  ព្រុយ​ណេ

Malaysia  ម៉ា​លេ​ស៊ី

Myanmar  ភូមា

Indonesia  ឥណ្ឌូ​នេ​ស៊ី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s