ទៅ​វត្ត​បុណ្យ​ភ្ជុំ​

អ្នក​អាន​ចំ​នង​ជើង​ដំ​បូង​ ប្រា​កដ​ជា​គិត​ថា​ខ្ញុំ​ទៅ​វត្ត​បុណ្យ​ភ្ជុំ​ហើយ​។ មិន​មែន​​ទេ​ចា៎! គឺ​ខ្ញុំ​ចង់​សំ​ដៅ​លើ​ក្រុម​គ្រួ​សារ​ដែល​នៅ​ស្រុក​ខ្មែរ​ទេ​😀 បង​ប្អូន​កម្រ​​មាន​ពេល​ជួប​ជុំ​គ្នា​ណាស់​ ព្រោះ​មួយ​ៗ​មាន​ការ​ងារ​ធ្វើ​អស់​ហើយ​ ដូច​នេះ​មួយ​ៗ​រវល់​រៀង​ៗ​ខ្លួន​ ហេតុ​នេះ​ហើយ​គឺ​មាន​តែ​បុណ្យ​ទាន​នឹង​ហើយ​ដែល​ពួក​យើង​មាន​ឱកាស​បាន​ជួប​ជុំ​គ្នា​។ តែ​ចៃ​ដន្យ​អី​ឆ្នាំ​នេះ​ ពុំ​មាន​វត្ត​មាន​ខ្ញុំ​ទេ​😦 រី​ឯ​បង​ប្រុស​ធំ​ខ្ញុំ​ក៏​ពុំ​បាន​មក​លេង​ស្រុក​ដែរ​ព្រោះ​គាត់​ជាប់​នៅ​រក​ស៊ី​នៅ​ខេត្ត​ឆ្ងាយ​ (តាម​ខ្ញុំ​គិត​ ប្រ​ហែល​អ​វត្ត​មាន​ខ្ញុំ​ហើយ​មើល​ទៅ​ទើប​គាត់​មិន​មាន​អារម្មណ៍មក​លេង​ស្រុក​ ^^)។ មិន​ចេះតែ​ថា​ទេ​ រាល់​ឆ្នាំ​ឲ្យ​តែបុណ្យ​ភ្ជុំ​ ពួក​យើង​តែ​ង​តែវិច​ខ្ចប់​អា​ហារ​ទៅ​ញ៉ាំនៅ​​វត្ត​ក្រោម​ដើម​ឈើ​​ (បែប​ភិក​និក​) តែ​ចំ​លែក​អី​តែ​ឆ្នាំ​នេះ​ ពួក​គាត់​មិន​បាន​ធ្វើ​ភិក​និក​អី​ទេ​ គ្រាន់​តែ​យក​ចង្ហាន់​ទៅ​ប្រ​គេន​លោក​ហើយ​ ក៏​ត្រ​លប់​មក​វិញ​ (បែប​មក​ពី​អត់​ខ្ញុំ​មែន​នឹង​! ឃឹ​ៗៗៗ……)។ ឃើញ​ទេ​ថា​ខ្ញុំ​ជា​មនុស្ស​សំ​ខាន់​កម្រិត​ណា​? ហាហាហា​…..

ថ្ងៃ​ភ្ជុំ​ធំ​ ពួក​គាត់​ទៅ​វត្ត​នគរ​បា​ជ័យ​ (វត្ត​អង្គរ​)៚ ម្នាក់​ឈរ​បែរ​ខ្នង​នេះ​ជា​បង​ស្រី​ខ្ញុំ​

បង​ប្រុស​ទី​៣, អ្នក​ម៉ាក់​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​^^ , លោក​យាយ​, និង​មីង​ខ្ញុំ​ ៚ អូន​តូច​នោះ​ជា​ក្មួយ​ស្រី​គួរ​ឲ្យ​​ស្រ​លាញ់​ខ្ញុំ​😀

នោះ​ជា​បង​ស្រី​ខ្ញុំ​ហើយ​! តើ​មុខ​ស្រ​ដៀង​ខ្ញុំ​ទេ​??

និ​​យាយ​តាម​ត្រង់​ មក​កូ​រ៉េ​នេះ​ ខ្ញុំ​នឹក​ក្មួយ​ខ្ញុំ​ម្នាក់​នេះ​ជាង​គេ​! ហេហេ…. តែ​កុំ​ប្រាប់​គេ​ផ្សេង​ឲ្យ​ដឹង​ឲ្យ​សោះ​!!! ខ្លាច​គេ​អន់​ចិត្ត​😀

3 thoughts on “ទៅ​វត្ត​បុណ្យ​ភ្ជុំ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s