ទិញ​អាវ​និង​កាតាប​

ខ្ញុំ​មិន​មា​នចេតនា​នឹង​ទិញ​អាវ​នេះទេ​ ថ្ងៃមុន​មិត្ត​ភក្តិ​វៀត​ណាម​គេ​បបួល​ទៅ​ផ្សារ​ទិញ​ខោ​អាវ​ ខ្ញុំ​ក៏ទៅ​គ្រាន់​ជា​គ្នា​ ៚ ថា​មិន​ចង់​​ Shopping ទៀត​ទេ​ ព្រោះ​ចង់​សន្សំលុយ​ តែដើរ​ៗ​ឃើញ​អាវ​នេះ​ត្រូវ​ចិត្ត​ ណា​មួយ​​​​ចូល​ដល់​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ហើយ​ អាវ​រងា​ខ្ញុំ​មាន​មិន​សូវ​ច្រើន​ផង​ ក៏​សម្រេច​ចិត្ត​ទិញ​ទៅ​ ទោះ​បី​ជា​រាង​ថ្លៃ​បន្តិច​មែន​​៚

អាវ​រងា​ទិញ​នៅ​ហាង​លក់​ខោ​អាវ​នៅ​ ម្យ៉ង់​ដូង​ / 명동
តម្លៃ​​ 59 900 Won

កាតាប​ស្ពាយ​ពី​ក្រោយ​ (សាក់​កា​ដូ​) ទិញ​នៅ​ អ៊ី​ឌែ​ / 이대
តម្លៃ​ 10 000 Won

14 thoughts on “ទិញ​អាវ​និង​កាតាប​

  1. បើថាមានធ្លាក់ទឹកកកចឹង អាវដែលទិញហ្នឹង មិនប្រាកដថា ធានាឱ្យបាត់រងារទេ ដូចជាស្តើងណាស់ តើឡាវ័ន មានដែលជួបប្រទះនឹងទឹកកកហ្នឹងហើយនៅ?

    • ចា​អាវ​នេះ​មិន​មែន​សម្រាប់​ខែ​ទឹក​កក​ទេ​ ជា​អាវ​សម្រាប់​រដូវ​ធ្លាក់​ស្លឹក​ឈើ​នេះ​ឯង​ ៚ ខ្ញុំ​ទើប​តែ​មក​កូ​រ៉េ​បាន​៦ខែ​ទេ​ ដូច​នេះ​មិន​ទាន់​បាន​ឃើញ​ព្រិល​ដោយ​ផ្ទាល់​​ភ្នែក​ម្តង​ណា​ទេ​ ។ តែ​កំ​ពុង​រង់​ចាំ​ហើយ​😀

  2. រូប​គ្មាន​ព្រលឹង (Avatar) គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត ផលិត​ឡើង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ ។​ ខ្សែភាពយន្ត​នេះ​ ទទួល​​បានការគាំទ្រ​និង​ការស្ងើច​​​សរសើរ​​ពី​​ទស្សនិក​ជន​ជាច្រើន​រយ​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​​។

    ខ្សែ​ភាពយន្ត​នេះ និយាយ​រៀបរាប់​ពី​​ហេតុការណ៍​ដែល​អាចកើត​មាន​ឡើង​នៅ​ក្នុង​​អនាគតកាល គឺ​នៅ​ក្នុង​​ឆ្នាំ ២១៥៤ ។ គឺ​ថា បើ​តាម​ការស្រមើស្រមៃ​របស់​អ្នក​និពន្ធ នៅ​ពេល​នោះ​ប្រហែល​ជា​មាន​​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា RDA នឹង​ទៅ​ជីក​យក​រ៉ែ​ពិសេស​ម៉្យាង នៅ​ក្នុង​ភព​មួយ​ ដែល​​​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ភព​ផែន​ដី​យើង​នេះ​។ ភព​នោះ​មាន​ឈ្មោះ​ថា Pandora ហើយ​រ៉ែ​ពិសេស​ដែល​ត្រូវ​ជីក​យក​នោះ​ គឺ​ជា​អង្គធាតុ​ unobtanium ដែល​ជា​អង្គធាតុ​នៃ​ការស្រមើស្រមៃ​រប​ស់​អ្នក​និពន្ធ​ ហើយ​ដែល​អ្នក​និពន្ធ​ចាត់ទុក​ថា​ ជា​អង្គធាតុ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​។

    ក៏​ប៉ុន្តែ នៅ​ក្នុង​ភព Pandora នោះ មាន​សភាវៈ​ម៉្យាង​ ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​សត្វ និង​ពាក់​កណ្តាល​មនុស្ស​​រស់​នៅ​ទីនោះ​។ សភាវៈ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រជារាស្ត្រ​​ប្រចាំ​ភព Pandora និង​​​ជា​កុល​សម្ព័ន្ធ​ Na’vi ។ កុល​សម្ព័ន្ធ​នេះ​រស់​នៅ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​​​​ចំណេះ​ដឹង​​វិទ្យាសាស្ត្រ​-បច្ចេកទេស ដូច​ពួក​មនុស្ស​យើង​នៅ​លើ​ភព​ផែនដី​​នេះ​ឡើយ​។

    ហើយ​ដើម្បី​​ឲ្យ​បាន​ស្គាល់ច្បាស់​ពី​ជីវិត​​សត្វ​និង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​​ភព Pandora ក្រុម​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៃ​ភព​ផែនដី ​បាន​បង្កើត​ជា​សំបក​រូប​កាយ​គ្មាន​ព្រលឹង​ម៉្យាង ដែល​​មាន​ភិនភាគ​និង​លក្ខណៈ​ជីវសាស្ត្រ​​ដូច​គ្នា​បេះបិទ​ទៅ​​នឹង​រូបកាយ​របស់​​ប្រជារាស្ត្រ​​នៃ​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព​នោះ​។ រូបកាយ​គ្មាន​ព្រលឹង​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Avatar ដែលមាន​ប្រព័ន្ធ​ខួរក្បាល​អាច​ត្រូវ​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​នៃ​ភព​ផែន​ដី​។ ដូចនេះ​ នៅ​ពេល​​ដែល​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​រូប Avatar នោះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​អ្នកណា​ម្នាក់​នៃ​ភព​ផែនដី រូប​ Avatar នោះ​នឹង​ក្លាយ​ទៅ​ជារូបកាយ​​ទីពីរ​របស់​​មនុស្ស​នៃ​ភព​ផែន​ដី​ ពីព្រោះ​​បើ​មនុស្ស​នៃ​ភព​ផែនដី​គិត​និង​ឬ​ធ្វើ​សកម្មភាព​​យ៉ាង​ម៉េច រូប​​ Avatar នោះ​ក៏​គិត​និង​ឬ​ធ្វើ​សកម្មភាព​យ៉ាង​នោះ​ដែរ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការតភ្ជាប់​ប្រព័ន្ធខួរ​ក្បាល​​តាម​របៀប​នេះ គឺ​ជា​ការបញ្ចូល​ព្រលឹង​របស់​មនុស្ស​ទៅ​ក្នុង​​រូប​​ Avatar នោះ​។

    ទន្ទឹម​នឹង​ការប្រើប្រាស់​រូប​ Avatar នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ភព​ផែន​ដី ក៏​បាន​បង្កើត​ផង​ដែរ​នូវរូប​មនុស្ស​យន្ត​មួយ​ប្រភេទ​ទៀត ដែល​អាចត្រូវ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​ការចូល​ខ្លួន​ទៅ​ក្នុងរូប​មនុស្ស​យន្ត​នោះ ដោយ​ផ្ទាល់​តែ​ម្តង​​។

    ការបង្កើត​រូប​ Avatar និង​រូប​មនុស្ស​យន្ត​ទាំងនោះ គឺ​ជា​សេចក្តី​ត្រូវ​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​នៃ​ភព​ផែន​ដី ​ដើម្បី​អាច​រស់​នៅ​ និង​អាច​ដើរហើរ​នៅ​ក្នុង​ភព Pandora នោះ​បាន​តាម​រយៈ​រូប​ទាំងនោះ​​។ ពីព្រោះ​នៅ​ក្នុង​ភព​នោះ គ្មាន​ខ្យល់​សម្រាប់​ដក​ដង្ហើម​​ទេ។ ក៏​ប៉ុន្តែ ​នៅ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ពួក​គេ គឺ​ថា​​​បើ​ពួក​គេពិត​ជា​​ចង់​ចេញ​ដើរ​ហើរ​នៅ​ក្នុង​ភព​នោះ​ដោយ​ប្រើប្រាស់​រូប​កាយ​របស់​ពួក​គេ​​ផ្ទាល់​តែ​ម្តង ពួក​គេ​ចាំចាច់​ត្រូវ​ពាក់​ឧបករណ៍​បាំង​មុខ​ម៉្យាង ​​សម្រាប់​​កែ​ឧស្ម័ន​នៅ​ទី​នោះ ឲ្យ​មក​ជា​​ខ្យល់​ដក​ដង្ហើម​ធម្មតា​​​។ តែ​​បើ​របាំង​មុខ​របស់​ពួក​គេ​លែង​​ដំណើរការ ឬ​ត្រូវ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ពួក​គេ​នឹងត្រូវ​​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច​ ដោយ​ការខ្វះ​ខ្យល់​ដក​ដង្ហើម​។

    បើ​និយាយ​ពី​ពួក​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព Pandora នោះ​វិញ​ម្តង ពួក​គេ​មិន​ទទួល​ស្វាគមន៍​ពួក​មនុស្ស​នៃ​ភព​ផែនដី​ឡើយ​។ ហើយ​ពួក​គេបាន​ចាត់​ទុក​​ការលុកលុយ​នៅ​ក្នុង​ភព​របស់​ពួក​គេ គឺ​ជា​ការរំលោភ​ឈ្លានពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ពួក​គេ​។ លើស​ពី​នេះ​ទៀត ពួក​គេតែងតែ​កាន់​អាវុធ​ប្រយុទ្ធ​ប្រឆាំង​​ជានិច្ចកាល នៅ​ពេល​ពួក​គេ​ជួប​នឹង​មនុស្ស​ភព​ផែនដី​ម្តង​ៗ​។ មួយវិញទៀត ថ្វីត្បិត​តែ​ពួក​កុលសម្ព័ន្ធ Na’vi គ្មាន​ចំណេះ​ដឹង​​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​-បច្ចេកទេស​ដូច​មនុស្ស​នៅ​ភព​ផែនដីយើង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​អាច​តភ្ជាប់​វិញ្ញាណ​របស់​ពួក​គេ​ទៅ​នឹង​វិញ្ញាណ​របស់​សត្វ​ផ្សេង​ៗបាន តាម​រយៈ​ចុង​សក់​របស់​ពួក​គេ​។ ហើយ​នៅ​ពេល​ដែល​​វិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វិញ្ញាណ​របស់សត្វ​​ផ្សេង​ៗ​រួច​​ហើយ ពួក​គេ​​នឹង​​អាច​ត្រួតត្រា​ចិត្ត​គំនិត​របស់​សត្វ​ទាំងនោះ​បាន តាម​រយៈការគិត​របស់​ពួក​គេ​។

    ដោយឡែក ​នៅ​ក្នុង​​ក្រុម​មនុស្ស​​នៃ​ភព​ផែនដី ដែល​ជា​​អ្នក​ឯកទេស​​ខាង​​ប្រើប្រាស់​រូប​ Avatar មាន​កម្លោះ​ខ្វិន​ជើង​ម្នាក់​ បាន​តភ្ជាប់​ប្រព័ន្ធ​ខួរ​ក្បាល​​របស់​គេ​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​​រូប​ Avatar ​ដែល​ជា​កម្លោះ​ដ៏​សង្ហារ​ម្នាក់​។ រួច​ហើយ កម្លោះ​ខ្វិន​ជើង​នោះ បាន​ប្រើប្រាស់​រូប Avatar ​ របស់​ខ្លួន​ ដើរ​ស្រាវជ្រាវ​រុករក​នៅ​ពាស​ពេញ​ព្រៃ​នៃ​ភព​ Pandora ជាមួយ​នឹង​រូប​ Avatar មួយ​ចំនួន​ទៀត​។ ចៃដន្យ​អាក្រក់ កម្លោះ​ខ្វិន​ជើង​បាន​ជួប​នឹង​សត្វ​សាហាវ​ប្រចាំ​ភព Pandora ដែល​បាន​ដេញ​តាម​យាយី​រូប ​Avatar របស់​គេ រហូតដល់​​​ធ្លាក់​ក្នុង​ជ្រោះ​​​មួយ​យ៉ាង​ជ្រៅ​។ ក៏​ប៉ុន្តែ ជា​ភ័ព្វ​សំណាង​ល្អ កម្លោះ​ខ្វិន​ជើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​យុវតី​នៃ​​កុល​សម្ព័ន្ធ Na’vi ​​ដ៏​ស្រស់ស្អាត​ម្នាក់​។​ ចាប់​តាំង​ពីពេល​​នោះ​មក ពន្លក​ស្នេហ៍​ក៏​បាន​​បដិសណ្ធិ​ឡើង រវាង​រូប​គេ​និង​យុវតី​ដ៏​ស្រស់​ស្អាត​នោះ​។

    តើ​បន្ទាប់​ពី​នោះ​មក ខ្សែ​ជីវិត​​នៃ​រូប​ Avatar របស់​កម្លោះ​ខ្វិន​ជើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដែរ​?
    តើ​ការទន្ទ្រាន​ជីក​យក​រ៉ែ unobtanium របស់​មនុស្ស​ភព​ផែនដី​បាន​សម្រេច​ដែរ​ឬ​ទេ?

    បើ​ចង់​ដឹង​ច្បាស់ សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទស្សនា​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

    http://www.youtube.com/view_play_list?p=55581E1739B93085

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s