លោក​អ្នក​ស្គាល់​នាឡិកា​ព្រះ​អា​ទិត្យ​ទេ​?

នា​ឡិ​កា​ព្រះ​អា​ទិត្យ​នេះ​ត្រូវ​បាន​បង្កើត​ដំ​បូង​ក្នុង​រជ្ជកាល​ស្តេច​សេ​ជុង​ (៥០០ឆ្នាំ​មុន​)។​ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ កាល​ពី​មុន​ខ្ញុំ​ធ្លាប់​​តែ​ឮ​​​ឈ្មោះ​ថា​នា​ឡិ​កា​ព្រះ​អាទិត្យ​ៗ តែ​មិន​ដឹង​នឹក​ស្រ​ម៉ៃ​ឃើញថា​តាម​ពិត​វា​មាន​រូប​រាង​បែប​នេះ​ទេ​។

គេ​កំ​ពុង​ចោម​មើល​នាឡិកា​ព្រះ​អាទិត្យ​ តាម​រយៈ​ស្រមោល​នោះ​អាច​ឲ្យ​យើង​ដឹង​ថា​ម៉ោង​ប៉ុន្មាន​ហើយ​។ វ៉ូ… ពិត​ជា​អស្ចារ្យ​មែន​ សូម​កោត​សរសើរ​ចំ​ពោះ​អ្នក​រក​នឹក​ឃើញ​មុន​គេ​នោះ​។

5 thoughts on “លោក​អ្នក​ស្គាល់​នាឡិកា​ព្រះ​អា​ទិត្យ​ទេ​?

    • ពិត​មែន​? តើ​អាច​ជួយ​ប្រាប់​លីង​តិច​បាន​ទេ​? បង​​ក៏​មិន​បាន​ឆែក​អ៊ីន​ធ័រ​ណេត​មើល​ឲ្យ​ច្បាស់​ដែរ​ គ្រាន់​តែ​សរសេរ​ទៅ​តាម​អ្វី​ដែល​ចាំ​បាន​ ព្រោះធ្លាប់​រៀន​ពី​ស្តេច​សេ​ជុង​កាល​ឆ្នាំ​ទៅ​ ។ បើ​ចឹង​​ចាំ​បង​ឆែក​មើល​តិច​សិន​?

      • អា​បង​ឆែក​មើល​រួច​ហើយ​ គេ​ថា​ It was 1st made in 1434 ។ តែ​សម័យ​មុន​មិន​មែន​ទំ​នើប​ដូច​សម័យ​ឥលូវ​ទេ​ ដែល​មាន​អ្នក​ណា​រក​អី​ឃើញ​ហើយ​អាច​ដឹង​ទូ​ទាំង​ពិភព​លោក​នោះ​។ បើ​ពិត​ជា​ដូច​ចិត្រ​និយាយ​ថា​នា​ឡិ​កា​ប្រភេទ​ត្រូវ​បាន​បង្កើត​តាំង​ពី​ ៣៥០០ ឆ្នាំ​មុន​គ.ស​ តែ​ប្រហែល​ជា​មាន​រូប​រាង​ខុស​គ្នា​។ យ៉ាង​ណា​បង​គ្រាន់​តែ​ចង់​មាន​ន័យ​ថា​ តំ​បន់​ទាំង​ពីរ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា​ ដូច​នេះ​មាន​ន័យ​ថា​កូរ៉េ​បាន​បង្កើត​នាឡិកា​នេះ​ខ្លួន​ឯង​មិន​បាន​ចម្លង​ពី​អ្នក​ណា​ទេ​, យល់​ទេ​ហ្នឹង​?

  1. ល្អណាស់ ពួកកូរេ គេបង្កើត សមាគម កូនសិស្ស ឱ្យរៀននិងដើរបញ្ហាញនូវ វប្បធម៌-អរិយធម៌ របស់គេ កញ្ញាអត់ដែល បង្ហាញខាងសាសនា គេចំរើនលូតលាស់ យ៉ាងណាដែរ?

  2. តាម Wiki គេ​និយាយ​ថា នាឡិកា​ក្នុង​រូប​នេះ ធ្វើ​ឡើង​លោក​ដំបូង​នៅ​ប្រទេស​កូរេ​ក្នុងតាជ្យ​ស្ដេច Joseon… តែគេ​មិន​មានន័យ​ថា​ធ្វើ​ឡើង​លើក​ទីមួយ​លើ​លោក​ទេ។ អ្នក​ដែល​បង្កើត​នាឡិកា​នេះ​នៅកូរ៉េ​ឈ្មោះ Jang Yeong-sil។ អ្នក​ប្រាជ្ញ​រូប​នេះ​ធ្លាប់​រៀន​បង្កើត​នាឡិកា​តារាសាស្ត្រ​ពី​ពួក​អារ៉ាប់និង​ចិន​ពី​សៀវភៅ​ផ្សេងៗ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​គំនិត​ធ្វើ​នាឡិកា​ sundial clock នេះ​ក៏​ចេះ​តាម​គ្នា​តៗមក​ដែរ។ តែ​ sundial clock របស់​កូរ៉េ​ធ្វើ​ខុស​គេ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s