One-day Cultural Tour

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​កម្មវិធី​ One-day​​ Cultural Tour របស់​ WSK ដែល​ជា​កម្មវិធី​ដើរ​លេង​នៅ​ក្នុង​ទី​ក្រុង​​សេ​អ៊ូល​មួយ​ថ្ងៃ​ពេញ​ ដែល​ការ​ដើរ​លេង​នេះ​ដែរ​ ទាក់​ទិន​នឹង​ការ​បង្ហាញ​វប្បធម៌​របស់​កូរ៉េ​។ នៅ​ថ្ងៃ​នោះ​គេ​ណាត់​ជួប​គ្នា​ម៉ោង​ ១០ព្រឹក​ នៅ​ស្ងានីយ៍​រថ​ភ្លើង​ក្រោម​ដី​ ក្យ៉ង់​បូក​គូង​ / 경복궁​ ។​​ តែ​នៅ​ថ្ងៃ​នោះ​ដោយ​សារ​មាន​ការ​រអាក់​រអួល​ខាង​ការ​ផ្តល់​ពត៌មានពី​ខាង​ WSK​ ពុំ​មាន​វត្តមានសិស្ស​ច្រើន​ទេ​។ ព្រោះ​ WSK ផ្ញើរ​អ៊ី​មែល​បញ្ជាក់​ពី​កន្លែង​ទី​តាំង​ណាត់​ជួប​យឺត​ពេក​ គឺ​មួយ​ថ្ងៃ​មុន​ពេល​ចេញ​ដំ​នើរ​ នាំ​ឲ្យ​សិស្ស​ជា​ច្រើន​ដែល​ជាប់​រៀន​នៅ​មហា​វិទ្យាល័យ​ពិបាក​ក្នុង​ការ​សុំ​ច្បាប់​ពី​សាលា​។ ហេតុ​នេះ​ហើយ​នៅ​ថ្ងៃ​នោះ​ ម៉ោង​១០ព្រឹក​ហើយ​មាន​សិស្ស​តែ​៣​នាក់​គត់​ដែល​មក​ដល់​ ហើយ​គេ​ក៏​សម្រេច​ចិត្ត​រង់​ចាំ​រហូត​ដល់​ម៉ោង​១១ ទើប​មាន​សិស្ស​៦នាក់​មក​បន្ថែម​ទៀត​។​

ជា​ដំ​បូង​សូម​ណែ​នាំ​ឲ្យ​ស្គាល់​ហ្កាយ​មួយ​សិន​! នេះ​ជា​ហ្កាយ​របស់​យើង​​​​ និយាយ​ជា​ភាសា​អង់​គ្លេស​

អូ​ភ្លេច​ណែ​នាំ​ទៅ​ថា​ថ្ងៃ​នោះ​យើង​ទៅ​លេង​នៅ​ទី​ណា​! គឺ​យើង​ទៅ​ទស្សនា​នៅ​ក្យ៉ង់​បូក​គូង​ ៚ វាំង​សម័យ​បុរាណ​

ផ្លូវ​ដើរ​ទៅ​កាន់​ខ្លោង​ទ្វារ​វាំង​ មើល​ពី​ខាង​ក្នុង​មក​

រូប​គំនូរ​​នៅ​ពិតាន​ខ្លោង​ទ្វារ​

ទៅ​ដល់​មុខ​ក្លោង​ទ្វារ​ឃើញ​មាន​ទាហាន​ក្នុង​សំ​លៀក​បំ​ពាក់​បុរាណ​ ពួក​គាត់​ត្រូវ​បាន​គេ​ជួល​ឲ្យ​ពាក់​សំ​លៀក​បំ​ពាក់​បុរាណ​បែប​នេះ​មក​សំ​ដែង​ជា​សាធារណៈ​។ តែ​អាណិត​ពួក​គាត់​ណាស់​ ព្រោះ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ណាស់​ ហើយ​ខោ​អាវ​នោះ​មិន​ស្តើង​ទេ​ ប្រាកដ​ជា​ស្អុះ​ខ្លាំង​ហើយ​។

ដាក់​រូប​ម្ចាស់​ប្លុក​ឲ្យ​មើល​មួយ​ចុះ​🙂

ថ្ងៃ​នោះ​ មេឃ​បើក​ថ្ងៃ​ឲ្យ​ចេស​!!! សំ​លឹង​ទៅ​មេឃ​មាន​សម្រស់​គួរ​ឲ្យ​ចង់​គយ​គន់​ ឈរ​សំលឹង​មើល​មេឃ​ក្រោម​កណ្តាល​ថ្ងៃ​​ក្តៅ​ហួត​ហែង​បាន​ប្រហែល​៥នាទី​ មាន​អារម្មណ៍​ថា​មាន​ក្លិន​ឈ្ងាម​ចេញ​ពី​សរសៃ​សក់​ដ៏​ទន់​របស់​ខ្ញុំ​… អី​យ៉ូយ​! ទ្រាំ​មិន​បាន​ទេ​ ត្រូវ​រត់​ចូល​ម្លប់​ហើយ​ទើប​បាន​បាន​!! :> ហេហេ…. និយាយ​លេង​ទេ​..ខិៗៗ….

ពេល​ទៅ​ទី​នោះ​ឃើញ​មាន​សិស្ស​មតេយ្យ​ បឋម​សិក្សា​ និង​ អនុវិទ្យាល័យ​ជា​ច្រើន​ ដែល​មក​ជា​មួយ​លោក​គ្រូ​​អ្នក​គ្រូ​លក្ខណៈ​ជា​ក្រុម​ៗ​។ សិស្ស​ទាំង​នោះ​មិន​មក​ដើម្បី​ដើរ​កម្សាន្ត​មួយ​មុខ​ទេ​ តែ​មក​ទាក់​ទង​នឹង​មេរៀន​ដែល​កំ​ពុង​រៀន​សាលា​ផង​ដែរ​។ គេ​មក​ដើម្បី​ទស្សន​កិច្ច​សិក្សា​ បន្ទាប់​ពី​បាន​រៀន​ទ្រឹស្តី​នៅ​សាលា​ក៏​ត្រូវ​មក​អនុវត្ត​ដោយ​ផ្ទាល់​ដល់​ទី​កន្លែង​អ៊‍ី​ចឹង​ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​នោះ​អី​។ ខ្ញុំ​យល់​ថា​ប្រសិន​បើ​ប្រទេស​យើង​មាន​ដូច​ជា​គេ​ ក៏​ប្រហែល​ជា​អាច​ធ្វើ​ដូច​គេ​ចឹង​បាន​ដែរ​។ ជា​ពិសេស​គឺ​ប្រទេស​យើង​មាន​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ ដែល​តំ​រូវ​ឲ្យ​សិស្សានុសិស្ស​ស្វែង​យល់​ ឧ.​ ទៅ​ទស្សនា​ ផ្តែរ​ប្រាសាទ​ សសរ​ពេជ្រ​ ។ល។ ដើម្បី​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​។ សង្ឃឹម​ថា​ប្រទេស​នឹង​ឆាប់​មាន​ដូច​ជា​គេ​ដែរ​

ក្មេងៗ​ស្ថិត​ក្នុង​សំ​លៀក​បំ​ពាក់​បុរាណ​ ដែល​គេ​ហៅ​ថា​ «ហាន់​បូក​»

ទី​ធ្លា​មើល​ខាង​ក្នុង​

សត្វ​នេះ​គេ​សង់​ដាក់​នៅ​ក្បែរ​ទឹក​នេះ​ ក្នុង​ន័យ​ឲ្យ​ជួយ​មើល​ការពារ​ទឹក​​ មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​ចូល​យារយី​តាម​ផ្លូវ​ទឹក​

សត្វ​នេះ​មាន​រាង​ស្រដៀង​នឹង​សត្វ​តោ​ តែ​មិន​មែន​ជា​សត្វ​តោ​នោះ​ទេ​ គឺ​ជា​សត្វ​ដែល​គេ​ស្រមើ​ស្រម៉ៃ​ និង​មាន​ជំ​នឿ​ តែ​តាម​ពិត​គ្មាន​លើ​លោក​នេះ​ទេ​, ឃើញ​នៅ​តាម​បង្កាន់​ដៃ​ស្ពាន​គេ​ដាក់​រូប​សត្វ​នេះ​។ ស្រដៀង​នឹង​យើង​ដែរ​ ដែល​យើង​មាន​សត្វ​នាគ​នៅ​តាម​បង្កាន់​ដៃ​ តែ​សត្វ​នាគ​នេះ​ក៏​គ្មាន​នៅ​លើ​លោក​យើង​ដែរ​

រូប​មើល​ចំ​ពី​មុខ​ និង​ចំហៀង​

នៅ​ទី​នេះ​មាន​រូប​តំ​នាង​សត្វ​ទាំង​១២​ ដែល​សង់​តាំង​ពី​បុរាណ​មក​ម្ល៉េះ​ តែ​ក្នុង​ចំ​នោម​សត្វ​ទាំង​១២នោះ​ មាន​តែ​សត្វ​២គត់​ដែល​ពុំ​មាន​វត្ត​មាន​ ពេល​ខ្ញុំ​សួរ​ហ្កាយ​ថា​ ហេតុ​អី​? គាត់​ឆ្លើយ​ថា​គាត់​ក៏​មិន​ដឹង​ដែរ​ថា​ហេតុ​អ្វី​បាន​គេ​មិន​សង់​សត្វ​២​នោះ​។ ចំ​នែក​ឯ​សត្វ​២ដែល​គេ​មិន​សង់​នោះ​ ខ្ញុំ​ក៏​ភ្លេច​ហើយ​ដែរ​ ^^ ចាំ​ខ្ញុំ​ទៅ​លើក​ក្រោយ​ ខ្ញុំ​ទៅ​ម្តង​ទៀត​😀

ទៅ​ឃើញ​ជាង​គំ​នូរ​កំ​ពុង​គូរ​រូប​

រូប​គំ​នូរ​នៅ​ក្នុង​វាំង​នោះ​

ចប់​ពី​នេះ​ក៏​មាន​ការ​ទស្សនា​កន្លែងផ្សេង​ទៀត​ដែរ​ តែ​ដោយ​សារ​វែង​ពេក​ ចឹង​សូម​បន្ត​ទៅ​ប្រកាស​ក្រោយ​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s