ដំ​នឹង​ល្អ​សម្រាប់​​និស្សិត​ខ្មែរ​កំ​ពុង​រៀន​នៅ​កូរ៉េ​

ប្រហែល​អ្នក​ខ្លះ​បាន​ដឹង​ខ្លះ​ៗ​រួច​មក​ហើយ​ ឯ​អ្នក​ខ្លះ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ​។ ថ្ងៃ​នេះ​ខ្ញុំ​ពន្យល់​​ឲ្យ​បាន​ស្គាល់​ច្បាស់​ពី​ WSK (World Students in Korea)។ WSK ជា​កម្មវិធី​មួយ​ដែល​ Presidential Council on Nation Branding (PCNB) របស់​កូរ៉េ​បាន​បង្កើត​ឡើង​ដើម្បី​​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អន្តរជាតិ​ (សិស្ស​បរទេស​)ទាំង​ឡាយ​ ដែល​កំ​ពុង​រៀន​នៅ​ក្នុង​កូ​រ៉េ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​ឲ្យ​បាន​ស្គាល់​បាន​ដឹង​ពី​វប្បធម៌​កូរ៉េ​ និង​ទី​រមណីយដ្ឋាន​នៅ​ក្នុង​កូរ៉េ​។

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​សមា​ជិក​ WSK ជា​ដំ​បូង​អ្នក​ត្រូវ​មាន​ប្លុក​ (Blog) ជា​មុន​សិន​ ដែល​ប្លុក​នេះ​ជា​គោល​ដៅ​ដ៏​ចំ​បង​របស់​ក្រុម​​ WSK នេះ​។ នៅ​ពេល​ដែល​​បាន​ក្លាយ​ជា​សមា​ជិក​ WSK ហើយ​ អ្នក​នឹង​អាច​មាន​សិទ្ធិ​ចូល​រួម​រាល់​ដំ​នើរ​កម្សាន្ត​របស់​ WSK ដែល​បាន​បង្កើត​ឡើង​។ ហើយ​សូម​បញ្ជាក់​ថា​ រាល់​ដំ​នើរ​កម្សាន្ត​នេះ​ខាង​ WSK នឹង​ចេញ​ឲ្យ​រាល់​ថ្លៃ​គេង​ ថ្លៃ​ញ៉ាំ​ យាន្ត​ជំ​និះ​ (ចេញ​ឲ្យ​ទាំង​អស់​), សូម្បី​តែ​សិស្ស​ណា​ដែល​រស់​នៅ​ខេត្ត​ឆ្ងាយ​ពី​សេអ៊ូល​ រាល់​ពេល​មាន​ដំ​នើរ​កម្សាន្ត​ម្តង​​ៗ​ គេ​នឹង​ចេញ​ឲ្យ​ថ្លៃ​ឡាន​ក្រុង​ ឬ​រថ​ភ្លើង​ដែល​ធ្វើ​ដំ​នើរ​មក​ដល់​សេអ៊ូល​ (ចេញ​ឲ្យ​ទាំង​ទៅ​ទាំង​មក​)។ គឺ​យើង​ចាំ​យក​តែ​ខ្លួន​ទៅ​បាន​ហើយ​!😀 សម្រាប់​អ្នក​ដែល​កំ​ពុង​មមា​ញឹក​នឹង​ការ​សិក្សា​នោះ​ក៏​កុំ​ភ័យ​អី​ ព្រោះ​ពេល​មាន​ដំ​នើរ​កម្សាន្ត​ម្តង​ៗ​ ប្រសិន​បើ​យើង​រវល់​ខ្លាំង​ យើង​មាន​សិទ្ធិ​មិន​ចូល​រួម​ ហើយ​ចាំ​ចូល​រួម​ពេល​ណា​ដែល​យើង​មាន​ពេល​ក៏​បាន​ដែរ​។ សំ​ខាន់​ឲ្យ​តែ​អាប់​ឌេត​ប្លុក​យើង​ញឹក​ញាប់​ទៅ​បាន​ហើយ​។

សូម​បញ្ជាក់​ថា​ កម្មវិធី​​ WSK នេះ​គឺ​គេ​តំ​រូវ​ឲ្យ​យើង​សរសេរ​ប្លុក​ដែល​ទាក់​ទង​ទៅនឹង​កូរ៉េ​ ហើយ​សូម​ចាំ​ថា​ ប្លុក​យើង​នេះ​មាន​តួ​នាទី​ជា​អ្នក​ណែ​នាំ​ប្រទេស​កូរ៉េ​ឲ្យ​មិត្ត​យើង​ ឬ​ប្រជា​ជន​នៅ​ស្រុក​យើង​បាន​ស្គាល់​ និង​បាន​ដឹង​។ ហេតុ​នេះ​ហើយ​ ទើប​គេ​តំ​រូវ​ឲ្យ​យើង​សរសេរ​ប្លុក​យើង​ជា​ភាសា​ជាតិ​យើង​ តែ​សម្រាប់​អ្នក​ដែល​ចង់​សរសេរ​ប្លុក​ខ្លួន​ជា​ភាសា​អង់​គ្លេស​ឬ​កូរ៉េ​ គេ​ក៏​មិន​ថា​អី​ដែរ​។

WSk នេះ​ទើប​តែ​បង្កើត​ឆ្នាំ​ ២០០៩នេះ​ទេ​។ មក​ដល់​ពេល​នេះ​មាន​៣​ជំ​នាន់​ហើយ​ (ខ្ញុំ​ជា​សមាជិក​ជំ​នាន់​ទី​៣) ហើយ​ការ​ជ្រើស​រើស​សមា​ជិក​ជំ​នាន់​៤ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ពាក់​កណ្តាល​ ឬ​ ចុង​ខែ​តុលា​នេះ​ហើយ​។ សម្រាប់​ដែល​មាន​ចំ​នាប់​អារម្មណ៍​ សូម​ត្រៀម​ខ្លួន​ពី​ថ្ងៃ​នេះ​ទៅ​ ដោយ​រចនា​ប្លុក​ខ្លួន​ឲ្យ​បាន​ស្អាត​ស្រស់​ប្រិម​ប្រិយ​ ជា​ពិសេស​មាន​ដាក់​រូប​ ដែល​បង្ហាញ​ថា​ប្លុក​យើង​និយាយ​ពី​កូរ៉េ​។ ហើយ​អ្នក​ដែល​មិន​ទាន់​ប្លុក​ ក៏​រួស​រាន់​បង្កើត​ប្លុក​មួយ​ឲ្យ​ហើយ​ទៅ​។

អូ​ភ្លេច​ប្រាប់​ទៅ​ថា​ ចំ​ពោះ​ប្លុក​ណា​ដែល​សរសេរ​បាន​ល្អ​ នឹង​ទទួល​បាន​ពាន​រង្វាន់​។ ជា​ធម្មតា​សមា​ជិក​គេ​ជ្រើស​រើស​​ ៥០នាក់​, ១០នាក់​ក្នុង​ចំ​នោម​៥០នាក់​នោះ​ នឹង​ទទួល​បាន​ពាន​រង្វាន់​។

ពាន​រង្វាន់​លេខ​១ ម្នាក់​ (Best Blogger) ទទួល​បាន​សំបុត្រ​យន្ត​ហោះ​ទៅ​មក​ (ទៅ​កាន់​ប្រទេស​កំ​ណើត​)

ពាន​រង្វាន់​លេខ​២ ចំនួន​៣នាក់​ (Outstanding Bloggers) ទទួល​បាន​ម៉ាស៊ីន​ថត​ម្នាក់​មួយ​គ្រឿង

ពាន​រង្វាន់​លេខ​៣ ចំ​នួន​៦នាក់​ (Notable Bloggers) ទទួល​បាន​ម៉ា​ស៊ីន​ស្តាប់​ចម្រៀង​ MP3 ម្នាក់​មួយ​គ្រឿង

និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ ដែល​ពត៌មាន​លំ​អិត​សូម​អាន​នៅ​ http://www.koreabrand.net/en/show/show_event_list.do#
http://www.koreabrand.net/en/show/show_event_view.do

5 thoughts on “ដំ​នឹង​ល្អ​សម្រាប់​​និស្សិត​ខ្មែរ​កំ​ពុង​រៀន​នៅ​កូរ៉េ​

  1. នៅប្រទេសកូរ៉េនិសិ្សត មានសម្នាងយ៉ាងនេះផង! ខ្ញុំដូចជាចាប់ អរម្មដលហើយ ទាស់តែខ្ញុំនៅ កម្ពុជា។
    ខ្ញុំសង្ខឹមថាស្រុក យើងនិងយកបទពិសោធ តាមកូរ៉េ ក្នុងការអភិវត្ត័ ធនធានមនុស្ស ខាងកាសិក្សាជាក់ជាមិនខាន​ ព្រោះ
    ផ្នែកសិល្បះ កម្ពុជាយកចិត្តទុកដាក់ ធ្វើតាមកូរ៉េខ្លាំងណាស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s