Mnet 20’s Choice

កម្មវិធី​ Mnet 20’s Choice ជា​កម្មវិធី​ចែក​ពាន​រង្វាន់​ដល់​អ្នក​សិល្បៈ​កូរ៉េ​ ទាំង​អ្នកមាន​អាជីព​ជា​អ្នក​ចម្រៀង​ អ្នក​សំដែង​ អ្នក​និពន្ធ​ អ្នក​ដឹក​នាំសំ​ដែង​ ។ល។ នៅ​ថ្ងៃ​នោះ​មាន​អ្នក​សិល្បៈ​កូរ៉េ​ចូល​រួម​ជា​ច្រើន​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​បន្ទាប់​ពី​ថ្ងៃនោះ​មក​ ព្រោះ​សប្បាយ​ចិត្ត​ពេក​ មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ដេក​ញញឹម​មិន​ឈប់​ទេ​ខ្ញុំ​ ^^ មិន​នឹក​ស្មាន​ថា​ ខ្ញុំ​ទើប​តែ​មក​កូរ៉េ​ទើប​តែ​បាន​៥ខែ​ តែ​បាន​ជួប​តារា​ចម្រៀង​ សម្តែង​កូរ៉េ​ស្ទើរ​អស់​ហើយ​ ដោយ​សារ​កម្មវិធី​ Mnet មួយ​នេះ​​😀 អរ​គុណ​ដល់​ Mnet ដែល​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ ហើយ​ក៏​អរ​គុណ​ដល់​ WSK ដែល​ផ្តល់​ឱកាស​ឲ្យ​ពួក​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ ជា​ពិសេស​បាន​អង្គុយ​កន្លែង​ដែល​ខ្ញុំ​យល់​ថា​ពិសេស​ ព្រោះ​បាន​មាន​ឱកាស​ឃើញ​តារា​ៗ​ច្បាស់​។

គេ​ធ្វើ​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​មួយ​ក្នុង​ទី​ក្រុង​សេ​អ៊ូល​

នៅ​ក្នុង​សណ្ឋាគារ​នោះ​មាន​អាង​ហែល​ទឹក​ដ៏​ធំ​មួយ​ ដែល​ជា​កន្លែង​ដែល​គេ​ប្រារព្ធ​កម្មវិធី​នៅ​ក្នុង​អាង​ហែល​ទឹក​នោះ​

មុន​ពេ​ល​ចាប់​ផ្តើម​ មាន​អ្នក​ដើរ​ចែក​ភេសជ្ជៈ​ហ្រ្វ៊ី​ៗ

នេះ​ហើយ​ជា​អាង​ហែល​ទឹក​នោះ​

នេះ​ហើយ​ជា​អាង​ហែល​ទឹក​នោះ​ គេ​រៀប​ចំ​អាង​ហែល​ទឹក​នោះ​ជា​ឆាក​

នេះ​ជា​រូប​អាង​ហែល​ទឹក​នោះ​មើល​ពី​លើ​

នែ​…ថ្ងៃ​នោះ​មាន​អ្នក​ពាក់​ឈត់​ហែល​ទឹក​ច្រើន​ណាស់​ ^^ សូម្បី​តែ​ខ្ញុំ​ដែល​ជា​ស្រី​ដូច​គ្នា​ក៏​មើល​ឡើង​ចង់​ភ្លឹក​ដែរ​

គ្រាន់​តែ​ក្រុម​ចម្រៀង​ 2PM ចេញមក​ភ្លាម​មួយ​ៗ​នាំ​គ្នា​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ ៚ រូប​កណ្តាល​​គឺ​ នី​ឃូន​ ដែល​ជា​ជន​ជាតិ​សៀម​ តែ​មាន​ឈ្មោះ​ថា​ជា​អ្នក​ចម្រៀង​កូរ៉េ​​ (សមាជិក​ 2PM)

តើ​ស្គាល់​គាត់​ម្នាក់​នេះ​ទេ​? អ្នក​តាម​ដាន​ប៉ុស្តិ​ KBS ប្រាកដ​ជា​ចំ​នាំ​គាត់​បាន​ហើយ​ គាត់​ជា​ពិធី​ករ​នៅ​ KBS។ គាត់​ពូ​កែ​កំប្លែង​ណាស់​

ប្រុស​ស្អាត​….ឃើញ​ហើយ​ចង់​ទន់​ជង្គង់​…សំ​ណាង​ហើយ​ដែល​ខ្ញុំ​អង្គុយ​ កុំ​អី​ឈរ​មិន​ត្រង់​ទេ​ ^^ ហេហេ….និយាយ​លេង​ទេ​​​​😀

មាន​តារា​ជា​ច្រើន​ដែល​បាន​ចូល​រួម​ ដូច​ជា​ Tiara​, 2PM, b2st, MissA, 2AM, …. ខ្ញុំ​ចាំ​មិន​អស់​ទេ​ ស្គាល់​តែ​មុខ​! ជា​ពិសេស​តារា​សម្តែង​សង្ហា​ៗ​ និង​ស្រស់​ស្អាត​ទាំង​នោះ​ ដែល​ខ្ញុំ​ចាំ​តែ​រឿង​ដែល​គេ​បាន​សម្តែង​ ឬ​ឈ្មោះ​គេ​ក្នុង​រឿង​ តែ​មិន​ចាំ​ឈ្មោះ​ពិត​ប្រាកដ​របស់​គេ​។

នេះ​ជា​ប្រុស​ស្អាត​ដែល​សម្តែង​ក្នុង​រឿង​ 꽃보다 남자 ឬ​ រឿង​F4កូរ៉េ​នោះ​ណា​ ។ ឃើញ​នៅ​ខាង​ក្រៅ​ពិត​ជា​សង្ហា​ណាស់​ៗៗៗៗៗៗៗៗៗៗ អូយ​…បាក់​ស្រិប​ម៉ង​!!😀 មើល​ណ៎​, មិន​ដឹង​ជា​ខំ​ម៉ាកា​យ៉េ​ធ្វើ​អី​ទេ​ ចង់​ប្រាប់​ថា​មិន​បាច់​ផាត់​ម្ស៉ៅ​ក៏ស្អាត​ដែរ​ណា​ អូ​ប៉ា​ ^^

មើល​ចុះ​! សូម្បី​មើល​ពីក្រោយ​ក៏​សង្ហា​ដែរ​🙂

នេះ​កុំ​ច្រលំថា​អ្នក​ចម្រៀង​ណា៎ គឺ​ជា​អ្នក​រាំ​ទេ​ តែ​ជា​អ្នក​រាំ​កាលីប​លើ​!!😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s