បាន​ហត្ថលេខា​និង​ថត​ជា​មួយ​តារា​ចម្រៀង​ល្បី​របស់​កូរ៉េ​!

កាល​ទៅ​កោះ​អ៊ូលឹង​ដូ​នោះ​ នា​យប់​ចុង​ក្រោយ​មាន​ការ​ប្រគំ​តន្ត្រី​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​រ៉ក​ល្បី​របស់​កូរ៉េ​ឈ្មោះ​ យូន​ ដូ​ហ្យ៉ន់​ /윤 도현/ Yoon Do Hyun ហើយ​ក៏​ជា​សមាជិក​នៅ​ក្នុង​ក្រុម​តន្រ្តី​រ៉ក​ឈ្មោះ​ថា​ YB។ គាត់​មិន​សូវ​ចេញ​បទ​ចម្រៀង​ញឹក​ដូច​អ្នក​ចម្រៀង​ដទៃ​ទេ​ តែ​ស្ទើរ​គ្រប់​បទ​របស់​គាត់​​បាន​ទទួល​ការ​គាំ​ទ្រ​ និង​ពេញ​និយម​។​ យូន​ ដូ​ហ្យ៉ន់​បាន​ទទួល​ការ​ពេញ​និយម​បំ​ផុត​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ ហើយ​ក្នុង​ចំ​នោម​បទ​ចម្រៀង​របស់​គាត់​ មាន​បទ​មួយ​នោះ​ដែល​ខ្ញុំ​ស្រលាញ់​និង​តែង​តែ​ច្រៀង​និង​ស្តាប់​ជា​ញឹក​ញាប់​ ស្តាប់​យ៉ាង​ណា​ក៏​មិន​ចេះ​ធុញ​ដែរ​ គឺ​បទ​ សារ៉ាំង​ហ៊ែត​ណា​បា​ (ប្រហែល​ខ្ញុំ​ស្រលាញ់​គេ​)/ 사랑했나봐 ។
នេះ​ជា​វី​ដេ​អូ​របស់​គាត់​ 사랑했나봐, តែ​អត់​មាន​វត្តមាន​គាត់​ចេញ​ក្នុង​វី​ដេ​អូ​ទេ​

និយាយ​ពី​ខ្ញុំ​វិញ​ មូល​ហេតុ​ដែល​អាច​ពួក​ខ្ញុំ​មាន​ឱកាស​បាន​សុំ​ហត្ថលេខា​និង​ថត​ជា​មួយ​គាត់​ដោយ​សារ​គាត់​ស្នាក់​នៅ​រី​សតតែ​មួយ​ជា​មួយ​ពួក​យើង​។ ខ្ញុំ​ប្រហែល​ជា​ធ្លាប់​បាន​ប្រាប់​ហើយ​ថា​រី​សត​ដែល​ពួក​យើង​គេង​នោះជា​រី​សត​ដែល​ថ្លៃ​និង​ល្អ​ជាង​គេ​នៅ​លើ​កោះ​អ៊ូ​លឹង​ដូ​នោះ​ ហេតុ​នេះ​ហើយ​ទើប​តារា​ចម្រៀង​ យូន​ ដូ​ហ្យ៉ន់​ក៏​ត្រូវ​តែ​គេង​នៅរី​សត​នោះ​ដែរ​ ^^ នេះក៏​ដោយ​សារ​តែ​គុណ​បុណ្យ​របស់​ WSK ដែល​​ឲ្យ​យើង​បាន​ស្នាក់​នៅ​ក្នុង​រី​សត​ដ៏​ថ្លៃ​បែប​នេះ​។

នេះ​ជា​ឆាក​តន្ត្រី​នៅ​លើ​កោះ​អ៊ូលឹង​ដូ​នោះ​

យូន​ ដូ​ហ្យ៉ន់​កំ​ពុង​ច្រៀង​លើ​ឆាក​​ ៚ យូន​ ដូហ្យ៉ន់​ច្រៀង​ចុង​ក្រោយ​គេ​បិទ​ឆាក​, គាត់​ច្រៀង​ច្រើន​បទ​ណាស់​។ រហូត​ដល់​ម៉ោង​១១យប់​ក៏​ចប់​ ហើយ​មួយ​ៗ​ក៏​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ រី​ឯ​ពួក​ខ្ញុំ​ក៏​ត្រលប់​ទៅ​រី​សត​វិញ​ដែរ​។

ពួក​យើង​មិន​បាន​ដឹង​មុន​ទេ​ថា​ យូន​ ដូ​ហ្យ៉ន់​នឹង​មក​គេង​នៅ​រី​សត​តែមួយ​ជា​មួយ​ពួក​យើង​ តែពួក​ខ្ញុំ​ចេះ​តែមាន​ប្រផ្នូល​ថា​នឹង​យ៉ាង​នេះ​ហើយ​ ព្រោះ​រី​សត​នេះ​ជា​រី​សត​ថ្លៃ​ជាង​គេ​ប្រាកដ​ជា​មក​គេង​នៅ​ទី​នេះ​មិន​ខាន​។ អង្គុយ​នៅ​ក្នុង​សាល​ទទួល​ភ្ញៀវ​ប្រហែល​១៥នាទី​ ក៏​ឃើញ​រថ​យន្ត​របស់​យូន​ ដូ​ហ្យ៉ន់​មក​ឈប់​ចត​នៅ​ពី​មុខ​រី​សត​ ហើយ​គាត់​ចេញ​ពី​រថយន្ត​ជា​មួយ​សមាជិក​​ YB របស់​គាត់​និង​អង្គរក្ស​អម​សង​ខាង​។ អត់​មាន​នរណា​ហ៊ាន​ទៅ​សុំ​ថត​ជា​មួយ​គាត់​ទេ​ដំបូង​ តែ​ពេល​នោះ​ខ្ញុំ​ក៏​ទៅ​សសៀរ​ក្បែរ​គាត់​ហើយ​និយាយ​ទៅ​កាន់​គាត់​បែប​អស់​សង្ឃឹម​ថា​ “Can I take a photo with u?” ហើយ​គាត់​ក៏​ឆ្លើយ​ថា​ “Of course”។ គ្រាន់​តែ​ឮ​គាត់​ឆ្លើយ​បែប​នេះភ្លាម​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​ស្រួល​ដល់​ម្លឹង​ដែរ​ កុំ​អី​សុំ​ថត​ជា​មួយ​តាំង​ពី​យូរ​!! ហើយ​មិត្ត​ភក្តិ​ឯទៀត​ឃើញ​ចឹង​ក៏​រត់​ចូល​មក​ថត​ជា​មួយ​ដែរ​មក​។

ក្តៅ​អ្នក​កាន់​កាមេរ៉ា​ដល់​ហើយ​ កាន់​កាមេរ៉ា​ប៉ុណ្ណឹង​ក៏​មិន​ឲ្យ​នឹង​ដែរ​ ធ្វើ​ឲ្យ​រូប​ព្រាល​អស់​អា​លីង​!!! យ៉ាប់​តា​ម៉ង​ហើយ​!

ក្រោយ​ពី​នោះ​គាត់​ក៏ជាប់​ថត​ជាមួយ​គ្នី​គ្នា​របស់​គាត់​ អ្នក​មាន​មុខ​មាន​មាត់​លើ​កោះ​អ៊ូ​លឹង​ដូ​នោះ​

ក្រោយ​ពី​ថត​ហើយ​ខ្ញុំ​ឃើញ​ពូ​ម្នាក់​នោះ មើល​ទៅក៏​ជា​អ្នក​ធំដែរ​, តែ​គាត់​បាន​ដក​ប៊ិច​និង​ក្រដាស​ហើយ​សុំ​ហត្ថលេខា​ពី​ យូន​ ដូ​ហ្យ៉ន់​។ ប្រហែល​គាត់​សុំ​ឲ្យ​កូន​គាត់​ហើយ​មើល​ទៅ​🙂 ពេល​នោះ​ខ្ញុំ​ក៏​ស្ទុះ​ទៅ​ខ្ចី​ប៊ិច​បង​ម្នាក់​នោះ​ជា​អ្នក​គ្រប់​គ្រង​ពួក​យើង​ខាង​ WSK។ ខ្ញុំ​ឃើញ​ប៊ិច​គាត់​ស៊កនៅ​ហោ​ប៉ៅ​អាវ​(ទំ​នង​មើល​ទៅ​ជា​ប៊ិច​ថ្លៃ​) ក៏សួរ​ទៅ​គាត់​ថា​ «បង​! មាន​ប៊ិច​ទេ​ ឲ្យ​ខ្ញុំ​ខ្ចី​មួយ​ភ្លែត​!!», ដឹង​គាត់​ឆ្លើយ​ថា​ម៉េច​ទេ​? គាត់​ឆ្លើយ​ថា​ «អូ​ សុំ​ទោស​ផង​ ខ្ញុំ​អត់​បាន​យក​ប៊ិច​មក​ផង​», ខ្ញុំ​ក៏​ថា​វិញ​ថា​ «អត់​មាន​អី​, នោះ​នៅ​ហោ​ប៉ៅ​អាវ​បង​ជា​ប៊ិច​ហើយ​តើ​!»។ ដោយ​ប្រកែក​ពុំ​បាន​គាត់​ក៏​ដក​ប៊ិច​នោះ​មកឲ្យ​ខ្ញុំ​, តាម​ពិត​ខ្ញុំ​ដឹង​ថា​ មនុស្ស​វា​ច្រើន​ ដូច​នេះ​ហើយ​ទើប​គាត់​ខ្លាច​បាត់​ប៊ិច​គាត់​​ តែ​សុំ​ទោស​ផង​បង​អើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ប៊ិច​ជា​បន្ទាន់​🙂

ខ្ញុំ​ក៏​ជា​អ្នក​ទី​មួយ​ដែល​ហ៊ាន​សុំ​ហត្ថលេខា​របស់​គាត់​ដែរ​ (បន្ទាប់​ពី​ពូ​ម្នាក់​នោះ​), ឃើញ​ខ្ញុំ​សុំ​បាន​ មិត្ត​ឯ​ទៀត​ក៏​មក​រោម​សុំ​ដែរ​ តែ​ពួក​គេ​អត់​មាន​ប៊ិច​ទេ​ ក៏ប្រើ​ប៊ិច​ដែល​ខ្ញុំ​ខ្ចី​ពី​គេ​នោះ​។

នេះ​ហើយ​ជា​ហត្ថលេខា​របស់​ យូន​ ដូ​ហ្យ៉ន់​។ ឃើញ​ទេ​ មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​នោះ​ទៀត​ណ៎ !! ^^

បន្ទាប់​ពី​ខ្ញុំ​ និង​មិត្ត​ពីរ​បី​នាក់​ទៀត​សុំ​ហត្ថលេខា​ហើយ​ អង្គរក្ស​និង​អ្នក​ចាត់​ការ​របស់​គាត់​ក៏ចូល​មក​ហាម​ពួក​យើង​ និង​ប្រុង​ជម្លៀស​ យូន​ ដូ​ហ្យ៉ន់​ចេញ​ តែយូន​ ដូ​ហ្យ៉ន់​បាន​ប្រកែក​មិន​ព្រម​ទៅ​ហើយ​ថា​នឹង​ផ្តល់​នូវ​ហត្ថលេខា​ដល់​ពួក​យើង​គ្រប់​ៗ​គ្នា​ ហើយ​ប្រាប់​ថា​កុំ​បារម្ភ​អី​ គាត់​អាច​ធ្វើ​បាន។ ដំ​បូង​ពួក​យើង​អស់​សង្ឃឹម​ជា​ខ្លាំង​ពេល​អ្នក​ចាត់​ការ​នោះ​មក​ ប៉ុន្តែ​គ្រាន់​តែឮ​ពាក្យ​នេះ​ភ្លាម​ពួក​យើង​ហ៊ោរ​និង​សប្បាយ​ចិត្ត​ជា​ខ្លាំង​!!😀

មើល​ទៅ​ដូច​អ្នក​កាសែត​រោម​សម្ភាសន៍​គេ​អ៊‍ី​ចឹង​ តែ​តាម​ពិត​មាន​ឯណា​ គឹ​សុទ្ធ​តែ​សិស្ស​ WSK សោះ​!! ហេ​ហេ​….

រី​ឯ​ផ្ទះ​ដែល​ យូន​ ដូ​ហ្យ៉ន់​គេង​ក៏​នៅ​មិន​ឆ្ងាយ​ពី​ពួក​យើង​ដែរ​ អាច​ថា​នៅ​ទល់​មុខ​គ្នា​ក៏​បាន​🙂 យប់​នោះ​គេង​អត់​លក់​ទេ​ ហ៊ី​ៗៗ…. *^*

4 thoughts on “បាន​ហត្ថលេខា​និង​ថត​ជា​មួយ​តារា​ចម្រៀង​ល្បី​របស់​កូរ៉េ​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s