ទី​​បំ​ផុត​ខ្ញុំ​មក​ដល់​កោះ​ដូក​ដូ !!

នៅ​ព្រឹក​ដែល​យើង​បម្រុង​នឹង​ចេញ​ទៅ​កោះ​ដូក​ដូ​ ម្នាក់​ៗ​មុខ​ស្រពាប់​ស្រពោន​បែប​អស់​សង្ឃឹម​ជា​ខ្លាំង​ព្រោះ​ពេល​ព្រឹក​ព្រហាម​អ្នក​ចាត់​ការ​ខាង​​ WSK ដើរ​គោះ​គ្រប់​ទ្វារ​បន្ទប់​គេង​ ដោយ​ប្រាប់​នូវ​ដំនឹង​អកុសល​មួយ​គឺ​ ដំ​នើរ​ទៅ​កោះ​ដូក​ដូ​ត្រូវ​រំ​សាយ​ចោល​​ដោយ​សារ​អាកាស​ធាតុ​មិន​អំ​នោយ​ផល​។ នៅ​ថ្ងៃ​នោះ​ ពេល​ព្រឹក​ម៉ោង​៧ មេឃ​ឡើង​ងងឹត​ដូច​ចង់​រក​ភ្លៀង​ដូច​នេះ​ហើយ​ទើប​គេ​ត្រូវ​បង្ខំ​ចិត្ត​រំសាយ​​គម្រោង​ចោល​ព្រោះ​​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​យើង​។ គេ​ប្រាប់​ថា​ បើ​ចង់​ទៅ​លេង​កោះ​ដូក​ដូ​ មិន​មែន​ថ្ងៃណា​នឹក​ឃើញ​ចេះ​តែ​ទៅ​បាន​ទេ​ ត្រូវ​អា​ស្រ័យ​លើ​អា​កាស​ធាតុ​អំ​ណោយ​ផល​ឬ​អត់​។ ហើយ​គេ​ប្រាប់​ទៀត​ថា​ ក្នុង​១ឆ្នាំ​ មាន​តែ១៥​ថ្ងៃ​ប៉ុណ្ណោះ​ដែល​អាច​ទៅ​លេង​កោះ​ដូក​ដូបាន​ ដូច​នេះ​អ្នក​ដែល​អាច​ទៅ​បាន​សុទ្ធ​តែ​សំ​ណាង​ហើយ​។

ជា​សំ​ណាង​ល្អ​រហូត​ដល់​ម៉ោង​៩ព្រឹក​ មេឃ​ក៏ប្រែ​ជា​ស្រលះ​ល្អ​ បើក​ថ្ងៃចេស​!! ឃើញ​ដូច​នេះ​ក៏​មាន​គេ​រាយ​ការណ៍មក​ថា​ ពួក​យើង​អាច​ទៅ​កោះ​ដូក​ដូ​បាន​វិញ​, គ្រាន់​តែ​ឮ​ដំ​នឹង​នេះ​ភ្លាម​ម្នាក់​ៗ​មុខ​រីក​ដូច​គ្រាប់​ជី​ ហើយ​ក៏​ស្ទុះ​ស្ទារ​ទៅ​រៀប​ចំ​ខោ​អាវ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ ព្រោះ​គេ​ត្រូវ​ចេញ​ដំ​នើរ​ម៉ោង​៩កន្លះ​នេះ​ហើយ​។

ពេល​ដែល​ឡើង​ជិះ​កា​ណូត​ឆ្ពោះ​ទៅ​កាន់​កោះ​ដូក​ដូ​នេះ​ ម្នាក់​ៗ​ឡើង​ជិះ​ដោយ​ទឹក​មុខ​ស្រស់​ប្រិម​ប្រិយ​

មាន​ក្រុម​ទូរទស្សន៍​មក​ថត​ពួក​យើង​ទៀត​នែ​ ^^

រូប​កោះ​ដែល​ឃើញ​នេះមិន​មែន​ជា​កោះ​ដូក​ដូ​ទេ​ គឺ​ជា​កោះ​អ៊ូ​លឹង​ដូ​។​ យើង​កំ​ពុង​ចាក​ចេញ​ពីកោះ​អ៊ូ​លឹង​ដូ​ឆ្ពោះ​ទៅកាន់​កោះ​ដូក​ដូ​ ៚ មិន​ជិត​ទេ​ ត្រូវ​ចំ​នាយ​ពេល​៣ម៉ោង​ពេញ​ ទាំង​ទៅ​ទាំង​មក​៦ម៉ោង​។

ពេល​ថត​នេះ​កំ​ពុង​មាន​អារម្មណ៍​ស្រស់​ស្រាយ​នៅ​ឡើយ​ នៅ​ញញឹម​បាន​ស្រស់​ ^^ តែ​ចាំ​មើល​តិច​ទៀត​ណា…ខិ​ៗៗ…

កា​ណូត​ដែល​ជិះ​នេះ​តូច​ជាង​កាណូត​ដែល​ជិះ​ពេល​មក​កោះ​អ៊ូ​លឹង​ដូ​ ៚ ដូច​នេះ​កា​ណូត​មាន​លក្ខណៈ​ឃ្លីង​ឃ្លោង​ៗ​ (ហើយ​បើក​ក្នុង​ល្បឿន​លឿន​ទៀត​) ​……តែ​ដោយសារ​​កាណូត​តូច​នេះ​ហើយ​ទើប​ខ្ញុំ​មាន​ឱកាស​បាន​ចេញ​មក​ក្រៅ​ហើយ​ថត​​យក​ទេស​ភាព​😀

កោះ​អ៊ូ​លឹង​ដូ​មើល​ពី​ចម្ងាយ​

គេ​កំ​ពុង​សម្ភាស​​សិស្ស​ WSK យើង​ម្នាក់​ ៚ គាត់​កំ​ពុង​ច្រៀង​បទ​កូ​រ៉េ​

ថ្ងៃ​ទៅ​កោះ​ដូក​ដូ​នោះ​ខ្ញុំ​ពុល​កា​ណូត​… តែ​មិន​មែន​បែប​ធម្មតា​ៗទេ​ គឺ​បែប​ធ្ងន់​ធ្ងរ​ ព្រោះ​ខ្ញុំ​មិន​អាច​រាប់​អស់​ពី​ចំ​នួន​ដង​ដែល​ខ្ញុំ​រត់​ទៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី… ក្អួត​… ㅠㅠ …. ថ្ងៃ នោះ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​វេទនា​ណាស់​ បុណ្យ​ឲ្យ​តែ​ដល់​កោះ​ដូក​ដូ​ឆាប់​ៗ​ទេ​។ ៣ម៉ោង​ក្រោយ​ ក៏​មក​ដល់​កោះ​ដូក​ដូ​!!! គឺ​នេះ​នែ​!!!! សូម​បញ្ជាក់​ថា​ថ្ងៃ​នោះ​គេ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​លើ​កា​ណូត​ (គឺ​សាំង​វិច​ និង​ទឹក​ក្រូច​), តែ​ដោយ​សារ​ខ្ញុំ​ពុល​ខ្លាំង​ពេក​ គ្មាន​អារម្មណ៍ ក៏​ដូច​ជា​កម្លាំង​ដើម្បី​ញ៉ាំ​អា​ហារ​ថ្ងៃ​ត្រង់​នោះ​ទេ​ ក៏​ប៉ុន្តែ​ទាំង​ការ​ពុល​និង​ការ​មិន​ញ៉ាំ​អា​ហារ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​អស់​កម្លាំង​ពី​ខ្លួន​តែ​ម្តង​។ ទៅ​ដល់​កោះ​ដូក​ដូ​នោះ​ប្រហែល​ម៉ោង​២រសៀល​​ ៚ តែ​គ្រាន់​តែ​ក្រលេក​ឃើញ​កោះ​ដូក​ដូ​ភ្លាម​ខ្ញុំ​មាន​កម្លាំង​ព្រឹស​!!! ហើយ​ក៏​ស្ទុះ​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​មើល​ឲ្យ​ច្បាស់​ ។

នេះ​ហើយ​ជា​កោះ​ដូក​ដូ​ ដែលគ្រប់​ជន​បរទេស​ និង​ជន​ជាតិ​កូរ៉េ​ប្រា​ថ្នា​ចង់​ទៅនោះ​🙂

នេះ​ក៏​ជា​កោះ​ដូក​ដូ​ដែរ​ ៚ ថ្វី​ត្បិត​ថា​កោះ​នេះ​រាង​តូច​បន្តិច​ ហើយ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ តែ​ក៏​មាន​មនុស្ស​រស់​នៅ​លើ​កោះ​នេះ​ដែរ​។

ចង់​ញញឹម​ឲ្យ​ស្រស់​ដែរ​ តែ​ដោយ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ពេក​ទៅ​ អាច​ញញឹម​បាន​ប៉ុណ្ណេះ​ចាត់​ទុក​ថា​គ្រាន់​បើ​ហើយ​ ^^

ស្រី​ស្អាត​ពីរ​នាក់​នេះ​ជា​អ្នក​ចម្រៀង​កូ​រ៉េ​ណា៎​!

សមា​ជិក​នៃ​ក្រុម​ចម្រៀង​នេះ​មាន​ ៥​នាក់​ ឈ្មោះ​ថា​ Aurora ~

នេះ​ជា​រូប​ថត​ចុង​ក្រោយ​នៃ​ដំ​នើរ​ទៅ​កាន់​កោះ​ដូក​ដូ​ ៚ ដំ​នើរ​កម្សាន្ត​នេះ​ជា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បំ​ភ្លេច​បាន​ទេ​ ពិត​ជា​មិន​អាច​បំ​ភ្លេច​បាន​ទេ​!! ជា​ពិសេស​គឺ​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​ទាំង​ឡាយ​ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​តាំង​ពី​ចាប់​កំ​ណើត​លើ​លោ​កិយ​នេះ​😀

One thought on “ទី​​បំ​ផុត​ខ្ញុំ​មក​ដល់​កោះ​ដូក​ដូ !!

  1. អ៊ូយ…​សុទ្ធ​តែ​ស្រី​ស្អាត​ៗ ក្រុម​ចម្រៀង​ទៀត? សុំ​លេខ​ទូរស័ព្ទ​ផង​បាន​អត់? ហិ​ហិ​ គេ​ស្អាត​ទាំង​អស់ លើក​លែង​តែ ឡាវ័ន​ឯង​ម្នាក់​​គត់ ! (ចោល​លុយ​ហ្មង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s