ដក​ដូ​/ 덕도 ថ្លៃ​ដូច​មាស​!!

ក្រុម​ WSK បាន​នាំទៅ​លេង​ចំការ​«ដក​ដូ​/ 덕도» ដែល​ជា​ឈ្មោះ​ដើម​ប្រភេទ​មើម​ម្យ៉ាង​។ ដក​ដូ​ដែល​ដាំ​នៅ​កោះ​អ៊ូ​លឹង​ដូ​នេះមាន​ឱជា​រស​ឆ្ងាញ់​និង​ល្អ​ចំ​ពោះ​សុខភាព​ជាង​គេ​​ ពី​ព្រោះនៅ​លើ​កោះ​អ៊ូ​លឹង​ដូ​ ពុំ​មានផ្សែង​ពុល​ចេញ​ពី​រោង​ចក្រ​​ ក៏​ដូច​ជា​ផ្សែង​ពុល​ចេញពី​យាន​យន្ត​ដែរ​។ ដោយ​សារ​បរិស្ថាន​លើ​កោះ​នេះ​ស្រស់​ស្រាយ​និង​បរិសុទ្ធ​ពិត​ៗ​បែប​នេះ​​ហើយ​ទើប​បាន​ជា​គេ​និយាយ​ថា​ដក​ដូ​ដែល​ដាំ​នៅ​លើ​កោះ​នេះ​មាន​គុណ​ភាព​ល្អ​មិន​មាន​ជាតិ​ពុល​ពី​ឧស្ម័ន​នា​ៗ​នោះ​។ យើង​ធ្លាប់​ស្គាល់​ហើយ​ ប្រភេទ​ដើម​មើម​ជា​ច្រើន​ដូច​ជា​ ដំ​លូង​ជ្វា​ ដំលូង​បារាំង​ រំ​ដេង​…. ភាគ​ច្រើន​ប្រភេទ​មើម​ទាំង​នោះ​លក់​បាន​ក្នុង​តំ​លៃ​​មួយ​មិន​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ហេតុ​ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ដក​ដូ​នេះ​ក៏ខ្ញុំ​​គិត​ថា​វា​មិន​ថ្លៃ​ប៉ុន្មាន​ដែរ​។ តែ​គេ​ប្រាប់​ថា​ ដក​ដូ​នេះ​ពុំ​សូវ​សម្បូរ​ទេ​ ហើយ​​មើម​មួយ​ថ្លៃ​ ១០​ ០០០ វ៉ុន​ ប្រហែល​ដប់​ដុល្លា​!!! គ្រាន់​តែ​មើម​មួយ​ដប់​ដុល្លា​?? ចុះ​មួយ​ចំ​ការ​នោះ​មាន​ប៉ុន្មាន​មើម​ដែរ​? អញ្ចឹង​លក់​ដក​ដូ​តែ​មួយ​បាវ​ក៏​រស់​ស្រួល​បាន​មួយ​ខែ​ដែរ​!! មិន​ដូច​ប្រភេទ​មើម​នៅ​ស្រុក​យើង​ដូច​ជា​ដំ​លូង​អីវិន​នឹង​ លក់​មួយ​ឡាន​កាំ​ម៉ាស​នៅ​បាយ​ព្រឹក​ខ្វះ​ល្ងាច​ផង​មិន​ដឹង​ ~

ផ្លូវ​ដើរ​ទៅ​កាន់​ចំ​ការ​ដក​ដូ​

អភិបាល​កោះ​អ៊ូ​លឹង​ដូ​កំ​ពុង​មាន​ប្រសាសន៍ស្តី​ពី​ប្រវត្តិ​ និង​ផល​ប្រយោជន៍ខ្លះ​ៗ​ដែល​ទាក់​ទង​នឹង​ដក​ដូ​។ មាន​កិត្តិ​យស​ណាស់​ពួក​ខ្ញុំ​ ^^…. ព្រោះ​មាន​ឱកាស​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អភិ​បាល​កោះ​អ៊ូ​លឹង​ដូ​នេះ​😀 អរ​គុណ WSK🙂

សកម្មភាព​មីង​ៗ​កំ​ពុង​កាយ​គាស់​យក​មើម​ដក​ដូ​ពី​ក្នុង​ដី​យក​ទៅលក់​ ​~

សមាជិក​សិស្ស​ WSK យើង​ក៏បាន​ចូល​រួម​ជួយ​ជីក​ដី​គាស់​យក​ដក​ដូ​នោះ​ដែរ​ ..

សកម្មភាព​កំ​ពុង​ជីក​មើម​ ~ រួច​ហើយ​ពេល​រៀប​នឹង​ចេញ​ពី​ចំ​ការ​នោះ​ពួក​គាត់​ក៏​ចែក​ដក​ដូ​មក​ឲ្យ​ពួក​យើង​ម្នាក់​មួយ​ៗ​ទុក​ជា​អនុ​ស្សាវរីយ៍​ថ្វី​ត្បិត​ថា​វា​ថ្លៃ​បន្តិច​ក៏​ដោយ​។ ជា​មួយ​នឹង​ដក​ដូ​នេះ​យើង​អាច​បក​សម្បក​វា​ចេញ​ហើយ​យក​វា​ទៅ​ក្រលុក​ក្នុង​ម៉ា​ស៊ីន​ទឹក​ក្រលុក​ផឹក​ក៏​បាន​, បើ​មិន​អញ្ចឹង​គ្រាន់​តែ​អាច​យក​ទៅ​ស្ងោរ​ញ៉ាំ​ ឬ​ញ៉ាំ​ទាំង​ឆៅ​ក៏​បាន​ ។

ចេញ​ពី​នោះ​ក៏​ទៅ​ញ៉ាំ​សាច់​អាំង​ ង៉ាញ់​ៗៗ….. ^^ ង៉ាញ់​ណាស់​!!! :D​

3 thoughts on “ដក​ដូ​/ 덕도 ថ្លៃ​ដូច​មាស​!!

  1. ប្រហែលញាំទៅហនអាយុវាញហាយមើលទៅបានវាថ្លៃយ៉ាងនេះ?
    បើដំនាំស្រុកយើងថ្លៃអញ្ចិងប្រហែលស្រុកយើងក៏មិនក្រដែរ

  2. ឮគេល្បីថា កូរ៉េចូលចិត្តញ៉ុំាគីគី។ សាច់អាំងនិងសាច់អី? សង្ឈឹមថាមិនមែនសាច់គីគីចុះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s