ចេញ​​​ទៅ​មើល​ទឹក​សមុទ្រ​ និង​ថ្ម​ផ្សិត​

សុំ​ទោស​ដែល​មួយ​រយៈ​មិន​បាន​ប្រកាស​អី​មួយ​សោះ​ ព្រោះអែ​ឡែ​ជាប់​ប្រលង​។ តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅបាន​ឈប់​សំ​រាក​ចំ​នួន​៣​សប្តាហ៍​ អញ្ចឹង​បង​ប្អូន​មិន​បាច់​ភ័យ​ទេ​ ចាំ​តែពី​អាន​ទៅ​បាន​ហើយ​😀 និង​ដាក់​ប្រកាស​ឲ្យ​ណា​ណី​តែ​ម្តង​! ^^
និយាយ​ការ​ធ្វើ​ដំ​នើរ​ទៅ​កោះ​អន្លង់​ដូង​នោះ​ ដោយ​សារ​ទី​នោះ​មាន​កន្លែង​ស្រស់​ស្អាត​ច្រើន​ រូប​ក៏ថត​បាន​ច្រើន​ ដូច​នេះ​ហើយ​ទើប​មក​ដល់​ថ្ងៃ​នេះ​ហើយ​នៅ​មិន​ទាន់​បង្ហាញ​រូប​អស់​ទៀត​ តែ​ប្រហែល​ជា​ត្រូវ​ចប់​ក្នុង​សប្តាហ៍នេះ​ហើយ​ នឹង​អាល​ដាក់​ពត៌​មាន​ថ្មី​ៗផ្សេង​ឲ្យ​មើល​វិញ​ម្តង​។

មើល​ទឹក​សមុទ្រ​មាន​ពីរ​ពណ៌​!! ឡូយ​ណាស់​! ស្រស់​ស្អាត​!

ផ្ទាំង​សិលា​ធម្មជាតិ​

ផ្លូវ​រូង​ភ្នំ​ ៚ គេ​មាន​ជំនឿ​មួយ​ថា​ ពេល​បាន​​បើក​ឡាន​ក្នុង​ផ្លូវ​រូង​ភ្នំ​ បើ​យើង​កុំ​ដក​ដង្ហើម​ក្នុង​ពេល​ឡាន​កំ​ពុង​ឆ្លង​ក្នុង​ផ្លូវ​រូង​ភ្នំ​នោះ​ហើយ​ធ្វើ​ការ​ប៉ង​ប្រា​ថ្នា​អ្វី​មួយ​ នោះ​ប្រា​ថ្នា​នោះ​នឹង​បាន​សម្រេច​ ៚ តែ​ត្រូវ​ប្រ​យ័ត្ន​ណា​! មើល​ផង​ថា​ផ្លូវ​រូង​ភ្នំ​នោះ​វែង​ខ្លាំង​អត់​ បើ​វែង​ខ្លាំង​ពេក​ ប្រយ័ត្ន​ផុត​ដង្ហើម​ :))

ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​សោ​ភា​, តែ​អត់​មាន​ខ្សាច់​ទេ​

សូមស្វា​គមន៍​ !!! :>

នេះ​ជា​ថ្ម​ផ្សិត / 버섯 바위 / Mushroom Rock​​ ៚ ថ្ម​មាន​រាង​ដូច​ផ្សិត​

ឃើញ​នៅ​ថា​ធំ​ប៉ុណ្ណា​?

ផ្ទាំង​សិលា​ដែល​នៅ​ក្បែរ​ថ្ម​ផ្សិត​ទាំង​នោះ​ គេ​ប្រាប់​មិន​ឲ្យ​យក​ដៃ​ទៅ​ពាល់​ទេ​ ព្រោះ​ថា​ផ្ទាំង​សិលា​ទាំង​នោះ​បើ​យក​ដៃ​ទៅ​ប៉ះ​នោះ​នឹង​មាន​ក្លិន​មិន​ល្អ​ភាយ​ចេញ​មក​មិន​ខាន​ តែ​បើ​អត់​ប៉ះ​នោះ​អត់​មាន​ក្លិន​ចេញ​មក​ទេ​

ផ្កា​នេះ​ឃើញ​ថា​ស្រស់​ស្អាត​ ហើយ​ក៏​សម្បូរ​នៅ​ទីនោះ​ដែរ​

មួយ​ប៉ុស្តិ​ចុង​ក្រោយ​នេះ​កាច់​ស្ទីល​តាម​ម៉ូ​ដែល​ ហ៊ី​ៗៗ….😀

7 thoughts on “ចេញ​​​ទៅ​មើល​ទឹក​សមុទ្រ​ និង​ថ្ម​ផ្សិត​

  1. ម្សិល​មិញ​អ្នក​ភូមិ WordPress ក៏​បាន​នាំ​គ្នា​និយាយ​ដើម ឡាវ័ន​ឯង​ដែរ ពួក​យើង​បាន​ណាត់​គ្នា​ជាមួយ អ្នក​ប្លក់​ទៅ​ដើរ​លេង

  2. ល្អមែនទែន បានទៅរៀនស្រុកគេ ហើយផ្តិតយកទេសភាពមកឱ្យអ្នកភូមិយើង មើលទៀត
    KT42 មើលទៅហាក់ដូចជាបានទៅលេងអញ្ចឹង»»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s