សូយ​ សូយ​ សូយ​!!!! នេះ​ជា​ថ្ងៃ​សូយ​របស់​ខ្ញុំ​ ㅠㅠ

ថា​ម្សិល​មិញ​ទៅ​បាត់​ទូរស័ព្ទ​ វា​សូយ​ម្តង​ហើយ​ ថ្ងៃ​នេះ​មិន​ស្មាន​ថា​រឹត​តែ​សូយ​លើស​ពី​ម្សិល​មិញ​ទៀត​ ㅠㅠ ចង់​តែ​ស្រែក​យំ​ឲ្យ​បែក​លោកិយ​ទេ​ ហ៊ី​ហ៊ី​….. T_T ថ្ងៃ​នេះ​ខ្ញុំ​មាន​គម្រោង​ថា​នឹង​ទៅ​ដើរ​លេង​ជា​មួយ​ក្រុម​ WSK នៅ​ឯ​ខេត្ត​។ ខំ​រៀប​ចំ​ខោ​អាវ​ និង​ប្រដាប់​ប្រដា​អី​សព្វ​គ្រប់​ហើយ​កាល​ពី​យប់​មិញ​។ គេ​ណាត់​ជួប​ជុំ​គ្នា​ម៉ោង​ ៦.៤០នាទី​ព្រឹក​ ខ្ញុំ​ក៏​បាន​ដាក់​នាឡិកា​រោទិ៍​ម៉ោង​ ៥.៤០​នាទី​រួច​រាល់​ហើយ​ដែរ​កាល​ពី​យប់​មិញ​។ តែ​ចៃដន្យ​អី​ នាឡិ​កា​នោះ​វា​អត់​រោទិ៍​…. ក្រោក​ឡើង​មើល​នាឡិកា​ឃើញ​ម៉ោង​ ៧.០៧នាទី​ ខ្ញុំ​និយាយ​លែង​ចេញ​ប៉ា​ដោយ​!!! ក្តៅ​ក្រហាយ​ខឹង​ពេក​តែ​ធ្វើ​អី​មិន​កើត​ ព្រោះ​វា​យឺត​ទៅហើយ​ មាន​តែ​លើក​ទូរស័ព្ទ​ទៅ​សុំ​ទោស​គេ​ប្រាប់​ថា​មិន​បាន​ទៅ​ទេ​។ ហ៊ឺម​!!!! រី​ឯ​ម្សិល​មិញ​ ជ្រុះ​បាត់​ទូរស័ព្ទ​ពី​ហោ​ប៉ាវ​ដោយ​មិន​ដឹង​ខ្លួន​ តែ​សំ​ណាង​ហើយ​ក្រោយ​មក​អ្នក​ដែល​រើស​បាន​ទូរស័ព្ទ​នោះ​គេ​ទាក់​ទង​ទៅ​លេខ​ទូរស័ព្ទ​មិត្ត​ភក្តិ​ខ្ញុំ​ ហើយ​មិត្ត​ភកិ្ត​ខ្ញុំ​ក៏​ទាក់​ទង​មក​ខ្ញុំ​តាម​រយៈ​មិត្ត​ម្នាក់​ទៀត​ដែល​នៅ​ឧស្សាហ៍​នៅ​ក្បែរ​ខ្ញុំ​​ ហើយ​ខ្ញុំ​ក៏ទាក់​ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​នោះ​ ក្រោយ​មក​គេ​យក​ទូរស័ព្ទ​មក​ឲ្យ​ខ្ញុំ​វិញ​ដល់​អាំង​ទែរ​ខ្ញុំ​កំ​ពុង​ស្នាក់​នៅ​។ ពួក​គាត់​ពិត​ជា​មនុស្ស​ល្អ​ណាស់​….. តែ​ ហ៊ឺក​ ហ៊ឺក​…. ថ្ងៃ​នេះ​ពុំ​មាន​លាភ​សំណាង​ល្អ​ដូច​ម្សិល​មិញ​នោះ​ទេ​ ㅠㅠ អ្វី​ៗ​គឺ​ចប់​គ្រប់​យ៉ាង​!!!!! ចប់​ដោយ​គ្មាន​អ្វីនឹង​ថ្លែង​​!!!!!!

14 thoughts on “សូយ​ សូយ​ សូយ​!!!! នេះ​ជា​ថ្ងៃ​សូយ​របស់​ខ្ញុំ​ ㅠㅠ

  1. ពីតជាគួរអូយអានីតមែនបងស្រីវីឡាវ័ន!😦 នេះបើសិនជាស្រុកខ្មែរយើងមានមនុស្សចិត្តល្អចឹងច្រើនពិតជាគួរអោយស្ញប់ស្ញែងមែន!
    ហេហេហ🙂

    • នៅ​ទី​នេះ​ប្រសិន​បើ​មិន​មែន​ជា​ទូរ​ស័ព្ទ​ស៊េ​រីថ្មី​ទេ​ គ្មាន​អ្នក​ណា​គេ​ចង់​បាន​ទេ​។ សូម្បី​រើស​បាន​កាបូប​លុយ​ ក៏​គេ​មិន​សូវ​ចង់​បាន​ដែរ​ ភាគ​ច្រើន​បើ​គេ​រើស​បាន​អី​ តំ​លៃ​ក្រោម​ ២០០ដុល្លា​(ជា​ទស្សនៈ​របស់​បង​)ប្រហែល​គេ​នឹង​ទាក់​ទង​មក​យើង​ហើយ​

  2. យល់ពីអារម្មណ៍នេះដែរ ពី​ព្រោះឡិនក៏ធ្លាប់​ជួប​បញ្ហា​ផ្ទួនៗមក​ដែរ គ្រប់គ្នាក៏ធ្លាប់​មានដែរ ពេលណុងបាក់​ទឹកចិត្ត​មែនទែន! មាន​អារម្មណ៍ថា​ត្រូវការនរណាម្នាក់មកជួយ!

  3. ហេ ! ឡាវ័ន តើអ្នកបានទទួលអាហារូបករណ៍នេះទាមបបែបណាទៅ។ ខ្ញុំព្យាយាមណាស់ក្នុងការប្រលងទៅរៀននៅក្រៅតែមិនទាន់
    ទទួលជោគជ័យ ជួយប្រាប់ផងបានទេ! ហើយបើមិនប្រកាន់ទេ សូមារាប់អានផង។ពីសិរី

  4. មិនមែនស៊យទេ! គិតចេះវិញទៅ ថា៖ មិនទាន់មានសំណាងនឹងបានទៅជាមួយគេ ចឹងចាំឲកាសលើកក្រោយទៅ!
    ហិហិ! ញុមតែងតែគិតបែបនេះ ទើបញុមមិនសូវឈឺក្បាល នឹងការខកខានដែលញុមធ្លាប់ជួប! វាមានប្រសិទ្ធភាពគ្រាន់បើណា!
    ហើយអារឿងបាត់ទូរសព័្ទចឹងដែរ សាកគិតទៅមើលថា៖ សំណាងហើយដែលមិនជ្រុះកាបូបលុយ ព្រោះក្នុងកាបូបលុយ​មានរបស់មានតម្លៃជាងទូរស័ព្ទទៀត! ហិហិ😀

  5. ហិហិ!!! ស៊យៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ ភើយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ​ ទៅឲ្យឆ្ងាយ
    លាភៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ ហាហាៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ​ មករកខ្ញុំមក!!!

  6. សំណាង ហើយ បាតទូស័ព្ធ​ នៅកូរ៉េ បើបាត នៅកម្ពុជា ទាល់តែ យួរបានរក ឃើញ អ្នករើសបាននោះ ។
    ចំនែក ខ្ញុំបាត់ ប៊ិច មួយនៅ ក្នុងថ្នាក់រៀន និង រកមិនឃើញផង! ដលថ្នាកខ្ញុំ ប្រកាសតាម វ៊ែបផ្សាយ ថាអ្នករើសបានប៊ិចខ្ញុំៗ និង
    ជូន សគុណ ១០$ នៅតែរក មិនឃើញ ផង! ហ៊ី,,,ស្រុកខ្មែរ សូបបីតែប៊ិចតំលៃ ៥០០៛ រកមិន ឃើញទៅហើយ ។
    ប្រសិនរើសបាន វត្ថុ អ្វីតំលៃ ២០០$ ប្រហែល យកទៅលក់ ទិញ ស្រាផិក ស្រវិង​មួយភូមិហើយ មើលទៅ ! បើស្រុកខ្មែរ
    ឥឡូវ គេនិយម្ម ផិក យ៉ាងនេះ ។សង្ខឹមថា អ្នកដែលរើសបាន ប៊ិចខ្ញុំ និង យកមកឧ្យ ខ្ញុំដែ ក្រែង ខ្មែរ ឥឡូវ មានចារិតល្អ
    ជាងមុន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s