ញ៉ាំ​មឹក​ឆៅ​នៅ​កោះ​អ៊ូ​លឹង​ដូ​

មឹក​ជា​ម្ហូប​ល្បី​នៅ​កោះ​អ៊ូ​លឹង​ដូ ៚ បើ​បាន​មក​លេង​នៅ​កោះ​អ៊ូ​លឹង​ដូ​ យ៉ាង​ហោច​ណាស់​ត្រូវ​សាក​ល្បង​ភ្លក់​រស​ជាតិ​មឹក​ឆៅ​ស្រស់​ៗ​ទើប​ស្រង់​ចេញ​ពី​ទឹក​ ចុច​ជា​មួយ​ទឹក​ម្ទេស​ ក្លែម​ជា​មួយ​ស្រា​ស​ ឆ្ងាញ់​អស្ចារ្យ​!!!😀 នេះជា​សំ​ដី​របស់​ភូមិ​កោះ​អ៊ូ​លឹង​ដូ​។ អ្នក​មិន​ធ្លាប់​ញ៉ាំ​ប្រហែល​ញញើត​នឹង​ញ៉ាំ​ បូក​រួម​ទាំង​ខ្ញុំ​ផង​ដែរ​, ដំ​បូង​មិន​ហ៊ាន​ញ៉ាំ​ទេ​​ តែ​ដល់​ឃើញ​គេ​កាយ​ញាត់​ៗ​ចុច​ជា​មួយ​ទឹក​ម្ទេស​មើល​ទៅ​ដូច​ឆ្ងាញ់​សម្បើម​ណាស់​ ណា​មួយ​មិត្ត​ភក្តិ​ជំ​រុញ​ឲ្យ​សាក​មួយ​ម៉ាត់​ផង​ ក៏ដាច់​ជិត​ភ្លក់​មើល​ ….. អី​យ៉ាស់​!! មាន​អី​ ឆ្ងាញ់​តើ​! ញ៉ាំមួយ​ហើយ​ចង់​ញ៉ាំមួយ​ទៀត​ ហេហេហេ…..🙂

មុន​នឹង​​ទៅ​ញ៉ាំ​មឹក​ គេ​នាំទៅ​លេង​នៅ​ឆ្នេរ​សមុទ្រ​សិន​ ៚ តែ​មិន​មែន​ឆ្នេរ​ខ្សាច់​ទេ​ គឺ​ឆ្នេរ​ថ្ម​។​ នៅ​កោះ​អ៊ូ​លឹង​ដូ​នេះ ដូច​ជា​អត់​មាន​ឆ្នេរ​ខ្សាច់​ទេ​មើល​ទៅ, មាន​តែ​ឆ្នេរ​ថ្ម​ និង​ឆ្នេរ​ក្រួស​

ទៅ​ដល់​ឃើញ​បុរស​ម្នាក់​នេះ​កំពុង​ឈរ​សំញ៉ែង​បង្ហាញ​រាង​ ចាំ​អង្កាល់​ទៀត​! ក៏​ថត​មួយ​ប៉ុស្តិ​យក​មក​ដាក់​ក្នុង​វិប​សាយ​ឲ្យ​ល្បី​ម្តង​ ហេហេ….

នេះហើយ​គឺ​ឆ្នេរ​ថ្ម​សមុទ្រ​ ៚ ធ្លាប់​តែ​ឃើញ​ក្នុង​រូប​ភាព​ ឥលូវ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ហើយ​ ពិត​ជា​​ស្រស់​ស្អាត​ខ្លាំង​ណាស់​

ឡូយ​ទេ​?

ចង់​ដឹង​ថា​ថ្ម​នោះ​ធំ​ប៉ុណ្ណា​? ឥលូវ​ខ្ញុំ​លើក​មក​ឲ្យ​មើល​ហើយ​! ហ៊ី​ៗៗ…

ឈរ​នៅ​ឆ្នេរ​ថ្ម​នោះ​ អាច​ឃើញ​កោះ​មួយ​នេះ​នៅ​នឹង​មុខ​ពួក​យើង​ ៚ គេ​ប្រាប់​ថា​កោះ​មួយ​នេះ​មាន​មនុស្ស​ម្នាក់​គត់​កំ​ពុង​រស់​នៅ​ ។ មិន​ដឹង​ថា​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ​ បើ​ពិត​មែន​ ពិត​ជា​អស្ចារ្យ​ណាស់​ហើយ​ ព្រោះ​រស់​នៅ​ម្នាក់​ឯងលើ​កោះ​ដាច់​ដោយ​ឡែក​ចឹង​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​។

រូប​ភាព​មើល​ពី​ចម្ងាយ​

ងាក​ទៅ​ខាង​ស្តាំ​ឃើញ​មាន​កោះ​មួយ​ទៀត​។ កោះ​មួយ​នេះ​តូច​ទេ​ ពុំ​មាន​មនុស្ស​រស់​នៅ​ទេ​។ តែ​កោះ​នេះ ខ្ញុំមើល​​រូប​ថត​ពេល​ណាក៏​​​នឹក​អស់​សំ​ណើច​ដែរ​ ព្រោះ​រូប​រាង​កោះ​នេះ​ឃើញ​ពេល​ណា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​……?? ហាហា…. ចុះ​អ្នក​វិញ​ គិត​ដូច​ខ្ញុំ​ទេ​?😀

ថត​ពី​ចម្ងាយ​

ចេញ​ពីទី​នោះ​ក៏​ធ្វើ​ដំ​នើរ​មក​កន្លែង​លក់​មឹក​ស្រស់​ៗ​​ នៅ​រស់​វើក​ៗ​

តែ​ងាក​ទៅ​ខាង​លើ​ ឃើញ​សុទ្ធ​តែ​បក្សី​កំ​ពុង​ហើរ​ព្រោង​ព្រាត​បង្អួត​រាង​ដាក់​គ្នា​ ធ្វើ​ឲ្យ​ខ្ញុំ​អត់​ទ្រាំ​មិន​ថត​មិន​បាន​។ បក្សី​នេះ​ ជា​ភាសា​អង់​គ្លេស​ហៅ​ថា​ seagull តែ​មិន​ដឹង​ភាសា​ខ្មែរ​យើង​ហៅ​ថា​ម៉េច​ទេ​ ព្រោះ​មិន​ដែល​ឃើញ​បក្សី​នេះ​ដោយ​ផ្ទាល់​ភ្នែក​ទេ​នៅ​សមុទ្រ​ខ្មែរ​

មើល​ចុះ​ គួរ​ឲ្យ​ស្រលាញ់​ណាស់​!! >>.<<

នេះ​ចូល​ដល់​សាច់​រឿង​យើង​វិញ​ម្តង​! មុន​នឹង​ញ៉ាំ​មឹក​បាន​ ត្រូវ​វះ​គ្រឿង​ក្នុង​ ខ្វេះ​ភ្នែក​ សិន​ទើប​ញ៉ាំ​បាន​ មិន​មែន​ញ៉ាំ​ទាំង​មូល​នៅ​រស់​វើក​ៗទេ​។ មឹក​ដែល​កំ​ពុង​ហែល​លេង​យ៉ាង​សប្បាយ​ក្នុង​កញ្ជ្រែង​ត្រូវ​បាន​ពួក​យើង​យក​មក​វះ​ពោះ​ឆៅ​ៗតែ​ម្តង​។ គេ​បង្ហាញ​ពី​វិធី​ធ្វើ​មឹក​ ហើយ​ឲ្យ​ពួក​យើង​សាក​ដោយ​ផ្ទាល់​ដៃ​ តែ​ខ្ញុំ​អត់​ហ៊ាន​ទេ​​ បាន​ត្រឹម​តែ​ឈរ​មើល​

នេះ​! ដល់​ធ្វើ​មឹក​រួច​រាល់​ហើយ​ ចុច​ទឹក​ម្ទេស​លាន់​… ដោយ​សារ​ធ្វើ​ភ្លាម​ញ៉ាំ​ភ្លាម​ចឹង​ មឹក​ខ្លះ​ឃើញ​នៅ​រស់​នៅ​ឡើយ​ព្រោះ​ឃើញ​កំរើក​តិចៗ​ តែ​ពួក​យើង​អត់​ខ្វល់​ទេ​ ដាក់​ចូល​មាត់​ផ្លុក​ៗ ហេហេ…

នេះ​ជា​អាហារ​ពេល​ល្ងាច​ ៚ អាហារ​ពេល​ល្ងាច​នោះ​ ក៏​មាន​វត្តមាន​មឹក​ឆៅ​ចុច​ទឹក​ម្ទេស​ក្នុង​នោះ​ដែរ​។ ​

12 thoughts on “ញ៉ាំ​មឹក​ឆៅ​នៅ​កោះ​អ៊ូ​លឹង​ដូ​

    • ដូច​ដែល​ខ្ញុំ​និយាយ​ចឹង​ ដំបូង​អត់​ហ៊ាន​ដូច​តែ​បង​ចឹង​ តែ​ដល់​ឃើញ​គ្រប់​គ្នា​កាយ​ញាត់​ៗ​ ក៏​សាក​មួយ​ទៅ​ តែ​សាក​ហើយ​ទើប​ដឹង​ថា​គ្មាន​អី​ទេ​ ដូច​តែ​ឆ្អិន​ដែរ​ ^^ សាក​ម្តង​ទៅ​ទើប​​ដឹង​!!😀

  1. អាហ្នឹងង៉ាញ់តើ! ធ្លាប់ញ៉ាំអាទើបតែស្រង់ពីទឹកម៉ោទៀតនោះ តែកាលហ្នឹងអត់មានទឹកម៉ាទេសជ្រលក់រ៉េ បានតែលាង ហើយដាក់ចូលមាត់ ដាក់ស្រាតាមក្រោយ! ហេសហេសហេស អ៊ែម!!!

    • ខ្ញុំ​ហ៊ាន​ថា​ដែរ​ព្រោះ​មិន​ដែល​សាក​មឹក​ស្ងួត​កំពត​ផង​ ៚ តែ​ខ្ញុំ​យល់​ថា​មឹក​ស្ងួត​និង​មឹក​ឆៅ​ឆ្ងាញ់​ម្យ៉ាង​ម្នាក់​ទេ​ ព្រោះរស​ជាតិ​ខុស​គ្នា​ដាច់​។

  2. មិនខ្លាចមានមេរោគទេឬអី? គេថាមេរោគមានពណ៌ដូចសាច់ហ្នឹងចឹង! ធ្លាប់តែឃើញពួកហ្មុង (ជនជាតិភាគតិចនៅប្រទេសលាវ ឬអតីតជាតិមុងហ្គោល?) ដណ្តើមគ្នាញាំអាចម៍គោខ្ចី! អាចម៍គោដែលនៅរាវៗ ដូចទឹកគ្រឿងនោះអី! គេថាអាហ្នឹងសំខាន់ណាស់ សាច់គោអត់សូវសំខាន់ទេ បើចែកគ្នាមិនត្រូវទេ មានវាយគ្នាទៀត នៅពេលគេកាប់គោម្តងៗ គេយកកែវម្នាក់មួយៗ ចាក់អាចម៍គោខ្ចីចែកគ្នា។

    ចាំថ្ងៃណា ទំនេរឆៀងដើរទៅមើលកូរេម្តង មើលទៅដូចជាទេសភាពស្រស់ស្អាតណាស់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s