ភ្នំ​កប់​ពពក​ នៅ​កោះ​អ៊ូលឹង​ដូ​

ឈ្មោះ​ថា​ភ្នំ​កប់​ពពក​នេះ​ជា​ឈ្មោះ​ខ្ញុំ​ដាក់​ទេ​ ព្រោះ​មិន​ដឹង​ថា​គួរ​ហៅ​បែប​ណា​។ ទៅ​លេង​ទី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ភ្នំ​បូក​គោ​ស្រុក​យើង​។ ថ្វី​ត្បិត​ខ្ញុំ​មិន​ដែល​បាន​ទៅ​ភ្នំ​បូក​គោ​ដោយ​ផ្ទាល់​តែ​ធ្លាប់​ឮ និង​ឃើញ​រូប​ភាព​តាម​រយៈ​កម្មវិធី​ទូរទស្សន៍​នានា​ អាចឲ្យ​ខ្ញុំ​នឹក​ស្រមៃ​ទៅ​ដល់​ទី​នោះ​បាន​ ៚ តែ​បើ​តាម​ខ្ញុំ​ស្មាន​ ភ្នំ​កប់​ពពក​នេះ​ខ្ពស់​ជាង​ភ្នំ​បូក​គោ​​ ព្រោះ​គ្រាន់​តែ​ឡើង​ទៅ​ដល់​កំពូល​ភ្លាម​ ងាក​មើល​ចុះ​មក​ក្រោម​អត់​ឃើញ​អី​ទាំង​អស់​ គឺ​ឃើញ​សស្គុះ​តែ​ម្តង​!! ដោយ​សារ​ពពក​ក្រាស់​ពេក​។

រូប​ភាព​មើល​ពី​ជើង​ភ្នំ​ទៅ (មិន​ទាន់​ឡើង​ភ្នំ​ទេ​), ល្ងាច​ម៉ោង​ ៤~៥ ដូចនេះ​មេឃ​ទ្រង់​ងងឹត​បន្តិច​។

មើល​ពី​ជើង​ភ្នំទៅ​កំពូល​ភ្នំ​ ក៏​អាច​ឃើញ​ពពក​បាំង​កំពូល​ភ្នំ​

ឡើង​ត្រឹម​ចង្កេះ​ភ្នំ​ ងាក​ទៅ​ម្ខាង​ទៀត​ឃើញ​មេឃ​មួយ​កំណាត់​លើ​ខ្មៅ​ មួយ​កំណាត់​ក្រោម​ភ្លឺ​ចេស​!! មេឃ​ចង់​ភ្លៀង​ទេ​ដឹង?? តែ​ថ្ងៃ​នោះ​អត់​មាន​ភ្លៀង​ទេ​

រូប​ថត​ពី​ចង្កេះ​ភ្នំ​

រូប​ថត​ស្ស៊ូម​ Zoom ៚ ពពក​កំពុង​តែ​ខ្មួល​ខ្មាញ់​

អត់​ទ្រាំ​មិន​បាន​ថត​មួយ​លេង​ទៅ​!!

ដោយ​គេ​ប្រាប់​ថា​ រូប​ងងឹត​ពេក​ភ្លេច​ដាក់​ហ្វ្លាស​ ចឹង​ក៏​មួយ​ទៀត​ ៚ តែ​ដល់​ថត​ដាក់​ហ្វ្លាស​ឃើញ​មុខ​ដូច​យ៉ាប់​..

គេ​ប្រាប់​ថា​ ថត​ឲ្យ​ច្រើន​ៗ​ទៅ ព្រោះ​មិន​ដឹង​ថ្ងៃ​ណា​មាន​ឱកាស​បាន​មក​ម្តង​ទៀត​ទេ​។ ដូច​នេះ​ក៏​លេង​ពួយ​ចុច​ហើយ​ចុច​ទៀត​តែ​ម្តង​ទៅ ^^

រូប​មួយ​នេះ​ក៏​ឡូយ​ដែរ​

ឆ្លង​កាត់​ពី​ចង្កេះ​ភ្នំ​មក​កាន់​ច្រក​ផ្លូវ​ឡើង​ទៅ​កំ​ពូល​ភ្នំ​នេះ​ ខ្ញុំ​ភ្ញាក់​ផ្អើល​ជាមួយ​កំ​លាំង​ខ្យល់​ជា​ខ្លាំង​ ៚ នៅ​ចង្កេះ​ភ្នំ​នេះ​ខ្យល់​បក់​ខ្លាំង​ណាស់​ សឹង​តែ​ប៉ើង​ខ្ញុំ​ទៅ​បាត់​ហើយ​ ៚ ពេល​នោះ​ខ្ញុំ​ស្មាន​ថា​ព្យុះ​តើ​!! តែ​ចំ​លែក​ត្រង់​ថា​ពេល​ឡើង​ដល់​កំពូល​អត់​មាន​ខ្យល់​ខ្លាំង​ទេ​

នេះ​! ឡើង​មក​ដល់​កំពូល​ហើយ​!! មុន​ឡើង​មក​ដល់​ នឹក​ថា​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់​ចឹង​បាន​ដៃ​ខ្ញុំ​ថត​រូប​ឃើញ​ទេស​ភាពពេញ​កោះ​អ៊ូលឹង​ដូ​ហើយ​ តែ​មាន​ឯណា​ពេល​ឡើង​មក​ដល់​មើល​គ្នា​សឹង​មិន​ឃើញ​ផង​​ ព្រោះ​ពោរ​ពេញ​ទៅ​ដោយ​ពពក​ក្រាស់​ខ្មឹក​ មើល​អី​មិន​ឃើញ​ទេ​ ដូច​ក្នុង​រូប​អញ្ចឹង​ សស្គុះ​!!!

សំ​ណាង​ហើយ​ បើ​ងាក​ទៅ​ខាង​ស្តាំ​មើល​អី​អត់​ឃើញ​ទាំង​អស់​ តែ​ពេល​ងាក​ទៅ​ខាង​ឆ្វេង​ ឃើញ​មាន​សល់​មួយ​ប្រលោះ​ដូច​ដែល​អាច​មើល​ឃើញទេស​ភាព​ខាង​ក្រោម​ ៚

រូប​មួយ​នេះ​ក៏​ឡូយ​ដែរ​

នេះ​ឃើញ​រូប​ពី​ក្រោយ​ទេ​? មួយ​ចំ​ហៀង​សស្គុះ​ មួយ​ចំហៀង​អាច​ឃើញ​មាន​ទេស​ភាព​

6 thoughts on “ភ្នំ​កប់​ពពក​ នៅ​កោះ​អ៊ូលឹង​ដូ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s