ទៅ​លេង​ « ឡូ​ដេ​ វ៉ល/ 롯데 월드/ Lotte World »

ឡូ​ដេ​ វ៉ល​/ 롯데 월드/ Lotte World ជា​មជ្ឈ​មណ្ឌល​កំ​សាន្ត​ដែល​ធំ​ជាង​គេ​ទី​ក្រុង​សេ​អ៊ូល​។ នៅ​ទី​នោះ​មាន​ល្បែង​លេង​ជា​ច្រើន​​ ដូច​ជា​ កន្ត្រក​វិល​, ផ្ទះ​ខ្មោច​, រទេះ​ភ្លើង​ និង​ឧបករណ៍​ជិះ​កំសាន្ត​ រន្ធត់​ៗ និង​សប្បាយ​ៗ​ជា​ច្រើន​។ តាម​ការ​ពិត​ខ្ញុំ​ប៉ង​ចង់​ទៅ Everland ទេ ព្រោះ​អេ​វឺ​ឡេន​ជា​កន្លែង​លេង​កំ​សាន្ត​ដែល​ធំ​ជាង​គេ​នៅ​កូរ៉េ​​ តែ​ដោយ​សារ​អេ​វឺ​ឡេន​នៅ​ឆ្ងាយ​ពីសេ​អ៊ូល​ ហើយ​អត់​មាន​គ្នា​ទៅ​ជា​មួយ​ ដូច​នេះ​ចេះ​តែ​បាន​ទៅ​រហូត​ដល់​ឥលូវ​៤ខែ​ហើយ​នៅ​មិន​ទាន់បាន​ទៅ​ទៀត​! ដោយ​មិន​អាច​ទន្ទឹង​រង់​ចាំ​បាន​តទៅ​ទៀត​ ក៏​សំរេច​ចិត្ត​ឡូ​ដែ​ វ៉ល​នេះ​។ មុន​នឹង​ទៅឡូ​ដេ​ វ៉ល​នេះ​ ស្មាន​ថា​តូច​ទេ​ តែ​ដល់​មក​ឃើញ​ផ្ទាល់​ភ្នែក​ មាន​ឯណា ធំ​សឹង​អី​!! ខ្ញុំ​ទៅ​ថ្ងៃ​សុក្រ​ ដូច​នេះ​មនុស្ស​មិន​សូវ​កក​កុញ​ដូច​ចុង​សប្តាហ៍​ទេ​។ តែ​ទោះ​យ៉ាង​ណា​ក្តី​ ថ្ងៃ​សុក្រ​ក៏​ដោយ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ​ ជា​ពិ​សេស​ពេល​ចង់​ជិះ​រទេះ​ភ្លើង​ក្រ​ឡាប់​ចាក់​ ត្រូវ​ឈរ​តំ​រង់​ជួរ​ប្រ​វែង​ប្រហែល​ ១០០​ម៉ែត​ជាង​ ចំ​នាយ​ពេល​ប្រហែល​ ៣០ទៅ​៤០​នាទី​ គឺ​ថា​ឈរ​ឡើង​ចុក​ជើង​តែ​ម្តង​ទើប​បាន​ជិះ​!!!

ដោយ​សារ​នៅ​ថ្ងៃ​សុក្រ​នោះ​មិត្ត​ភក្តិ​ខ្លះ​រវល់​​ មិត្ត​ភក្តិ​ធ្លាប់​ទៅ​ហើយ​ ដូច​នេះ​អត់​មាន​អ្នក​ណា​អាច​ជា​មួយ​ខ្ញុំ​ទេ​ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ទៅ​ម្នាក់​ឯង​ដែរ​។ ថ្ងៃ​នោះ​ខ្ញុំ​ទៅ​ជា​មួយ​ អ៊ីន​ស៊ូ​ ៚ អូ​! ភ្លេច​ប្រាប់​ទៅ​ថា​ថ្ងៃ​សុក្រ​នោះ​ជា​ថ្ងៃ​ខ្ញុំ​ប្រលង​ត្រី​មាស​, ដូច​នេះ​ចេញ​ពីប្រលង​ម៉ោង​១ ត្រូវ​ទៅ​រៀន​ម៉ោង​បន្ថែម​រហូត​ដល់​ម៉ោង​៤ល្ងាច​ យើង​ក៏​ទៅ​ឡូ​ដេ​ វ៉ល​ជា​មួយ​គ្នា​។ រី​ឯ​តំ​លៃ​សំ​បុត្រ​មិន​មែន​ថោក​ទេ​ ហ្នឹង​ខ្ញុំ​ទិញ​សំបុត្រ​បន្ទាប់​ពីម៉ោង​៤ផង​។ សូម​បញ្ជាក់​ថា​ សំ​បុត្រ​មាន​ចែក​ចេញ​ជា​២​ប្រភេទ៖ សំបុត្រ​ធម្មតា​ និង​សំបុត្រ​ពិសេស​។ សំបុត្រ​ធម្មតា​ថោក​ទេ​ តែ​ពេល​ជិះ​អី​ត្រូវ​បង់​លុយ​រហូត​, ឯ​សំបុត្រ​ពិសេស​ថ្លៃ​បន្តិច​ តែ​អាច​ជិះ​លេង​បាន​គ្រប់​កន្លែង​ទាំង​អស់​ក្នុង​ឡូ​ដេ​ វ៉ល​។​ តែសំបុត្រ​ទាំង​នោះ​មាន​ចែក​តាម​ពេល​ទៀត​ បើ​ទិញ​កាន់​តែ​ល្ងាច​កាន់​តែ​ថោក​។ ទិញ​មុន​ម៉ោង​៤ល្ងាច​តំលៃ​ពេញ​, តែ​បើ​ទិញ​ក្រោយ​ម៉ោង​៤ថោក​ជាង​តំ​លៃ​ធម្មតា​បន្តិច​ បើ​ទិញ​ក្រោយ​ម៉ោង​៧​យប់​រឹត​តែ​ថោក​ទៀត​ហើយ​។ គ្រាន់​តែ​ថា​ បើ​ទិញ​សំបុត្រ​យប់​ពេក​អត់​បាន​ជិះ​លេង​បាន​គ្រប់​។ ព្រោះ​គេ​បិទ​ទ្វារ​ម៉ោង​ ៩យប់​ និង​ ១១យប់​។ ឡូដេ​ វ៉ល​មាន​ចែក​ចេញ​ជា​២តំបន់​ គឺ​ខាង​ក្នុង​(ខាង​ក្នុង​មាន​ដំបូល​) និង​ខាង​ក្រៅ​។ ខាង​ក្រៅ​មាន​ប្រដាប់​លេង​រន្ធត់​ៗ​ និង​សប្បាយ​ៗ​ជា​ច្រើន​ តែ​គេ​បិទ​ម៉ោង​៩យប់​, ឯ​ខាង​ក្នុង​គេ​បិទ​ម៉ោង​១១យប់​។

ថ្ងៃ​នោះ​សំបុត្រ​ខ្ញុំ​ថ្លៃ​ ២៧,០០០ វ៉ុន​ ៚​ មិន​ថោក​ទេ​ តែ​បាន​ជិះ​ម៉ា​សប្បាយ​😀

ដោយ​សារ​ទៅ​តែ​២នាក់​ ដូច​នេះ​អត់​សូវ​បាន​ថត​ទេ​ ៚ ហើយ​រូប​នេះ​កុំ​អី​ក៏​អត់​បាន​ថត​ដែរ​ តែ​ដោយ​សារ​កំ​ពុង​ឈរ​ចាំ​ជិះ​រទេះ​ភ្លើង​ក្រឡាប់​ក្រ​ចាក់​យូរ​ពេក​ អផ្សុក​ក៏ថត​លេង​ទៅ​

នេះ​ហើយ​គឺ​អ៊ីន​ស៊ូ​ ៚ អ៊ីន​ស៊ូ​ខ្លាច​ជាង​ខ្ញុំ​ទៀត​! ទំ​រាំ​ដាច់​ចិត្ត​មក​ជិះ​រទេះ​ភ្លើង​នេះ​ខ្ញុំ​អូស​ និង​រំអុក​ចង់​ងាប់​ហើយ​។

មាន​ឃើញ​បង្គោល​មួយ​នេះ​ទេ​? មិន​មែន​ទាប​ប៉ុន្មាន​ទេ​ កំពស់​ប្រហែល​ស្មើ​អគារ​ ១០~២០ជាន់​ឯណោះ​ ៚ ហើយ​មាន​ឃើញ​កង​រង្វង់​ខ្មៅ​ៗ​នឹង​ទេ​? នោះ​គឺ​សុទ្ធ​តែមនុស្ស​ហើយ​, ជិះ​បង្គោល​នោះ​ពិត​ជា​រន្ធត់​ណាស់​!! តែ​ក៏​សប្បាយ​ដែរ, មុន​ដំបូង​ខ្ញុំ​អត់​ហ៊ាន​ជិះ​បង្គោល​នេះ​ទេ​ តែ​ក្រោយ​មក​ក៏​សំរេច​ចិត្ត​ជិះ​ ព្រោះ​កុំ​ឲ្យ​ខាត​ថ្លៃ​សំបុត្រ​ទ​ទេ​ៗ តែខ្ញុំ​ស្រែក​សឹង​អី​ហើយ​ពេល​ជិះ​បង្គោល​នេះ​ ៚ ណា​មួយ​ជិះ​តែ​ម្នាក់​ឯង​ផង​ ព្រោះអ៊ីន​ស៊ូ​អត់​ហ៊ាន​ជិះ​ទេ​ ៚

ពេល​ឡើង​ដល់​កំពូល​នេះ​ហើយ​ ក៏​ទំលាក់​ចុះ​មក​មួយ​ទំហឹង​តែ​ម្តង​! ពិត​ជា​ស្លុត​និង​រន្ធត់​ខ្លាំង​ណាស់​, អ្នក​ល្មម​ៗ​ច្បាស់​ជា​គាំង​មិន​ខាន​ តែ​ក៏​សប្បាយ​ដែរ​ព្រោះ​ថា​មួយ​ពព្រេច​ភ្នែក​ ភ័យ​ក៏​ភ័យ​អត់​ទាន់​ដែរ​😀

បូត្រចៀក​ទន្សាយ​នេះ​ខ្ញុំ​ជា​អ្នក​ទិញ​ឲ្យ​អ៊ីន​ស៊ូ​ទេ​ ព្រោះ​យើង​ភ្នាល់​គ្នា​ថា​ បើ​អ៊ីន​ស៊ូ​ហ៊ាន​ពាក់​បូ​នេះ​នៅ​តាម​ផ្លូវ​ និង​នៅ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​នោះ​ខ្ញុំ​នឹង​ទិញ​ឲ្យ​ពាក់​, មាន​អី​អ៊ីន​ស៊ូ​ថា​ ok, គេ​ហ៊ាន​ពាក់​ ៚​ មិន​បង្អង់​យូរ​ខ្ញុំ​ក៏​រត់​ទៅ​ទិញ​មក​ តែ​ស្មាន​ថា​ថោក​ មាន​ណា​ថ្លៃ​ដែរ​នឹង​ណា​។ ១= ៤០០០ វ៉ុន​, តែ​អ៊ីន​ស៊ូ​ឃើញ​ថ្លៃ​ពេក​ក៏​ជួយ​ចេញ​ពាក់​កណ្តាល​ ដូច​នេះ​ខ្ញុំ​អស់​តែ​ ២០០០ វ៉ុន​ទេ​ ៚​ ហេង​វិញ​ !!!​

ញញឹម​ស្រស់​ណាស់​មែន​ទេ​?

ហ៊ី​ៗៗ…. ខ្ញុំ​ធ្វើ​ដូច​ទេ​???😀

មើល​អ៊ីន​ស៊ូ​វិញ​ក៏​មិន​ណយ​ដែរ​

ជួយ​ផង​!!! គេ​ចាប់​ដាក់​ទ្រុង​ហើយ​ …..​

ហេហេៗៗៗ…. ខ្ញុំ​ខ្លាំង​ទេ​?😀 ហែក​គុក​ផុយ​!!​

ស្អាត​ណាស់​មែន​ទេ​?

មើល​ភ្លើង​ពណ៌​នៅ​ខាង​ក្រោយ​ណ៎ ពិត​ជា​ស្អាត​ខ្លាំង​ណាស់​ បូក​រួម​ទាំង​មនុស្ស​ក្នុង​រូប​នេះ​ក្នុង​រូប​នេះ​ក៏​ស្អាត​ដែរ​ ^^

កន្លែង​ជិះ​ស្គី​ទឹក​កក​

ប្រហែល​ម៉ោង​១០កន្លះ​យប់​យើង​ត្រលប់​ទៅផ្ទះ​វិញ​ ៚ អ៊ីន​ស៊ូ​ពិត​ជា​គោរព​តាម​ពាក្យ​សន្យា​មែន​! នេះ​ជា​រូប​ថត​នៅ​ក្នុង​រទេះ​ភ្លើង​ក្រោម​ដី​ ៚ ពេល​ជិះ​មាន​មនុស្ស​ជា​ច្រើន​មើល​មក​អ៊ីន​ស៊ូ​ក្នុង​ក្រសែ​ភ្នែក​ចំលែក​ តែ​យ៉ាង​ណា​យើង​ធ្វើ​មិន​ដឹង​ ព្រោះខ្ញុំ​ហាម​មិន​ឲ្យ​អ៊ីន​ស៊ូ​ដោះ​បូ​ចេញ​ទេ​🙂

11 thoughts on “ទៅ​លេង​ « ឡូ​ដេ​ វ៉ល/ 롯데 월드/ Lotte World »

    • ល្អណាស់​! កំពុង​តែ​អត់​គ្នា​ទៅផង​ ^^ ត្រូវ​ម៉ាច់​តែ​ម៉ង​!! ខែ​៩ជា​វិស្ស​មកាល​ណា​ ចាប់​ពីថ្ងៃទី ១២ខែ​៩ទៅ​ ខ្ញុំ​ឈប់​បាន​ ២អាទិត្យ​ ^^ យើង​អង្កាល់​បាន​ចូល​រៀន​?

  1. hahaha!យ៉ាប់មែនញ៉ុមមើលប្លក់បងឯងលើកណាក៏ត្រូវជូតទឹកមាត់នៅលើអេក្រង់ចេញដែរ!
    សើចចង់បាក់កទៅហើយ! បងឯងនេះពិតជាពូកែធ្វើបាបបងអ៊ីនស៊ូមែន!🙂

    • ងាប់​ហើយ​ មិន​នឹក​ស្មាន​ថា​ការ​សរសេរ​របស់ខ្ញុំ​វិះ​នឹង​អាច​សំលាប់​មនុស្ស​បាន​សោះ !😛 ហើយ​សើច​រ៉ា​ម៉េច​បាន​ចង់​បាក់​ក​? ហ៊ឺ​ៗៗ……

  2. ថាម៉េច? នៅមានថ្ងៃភ្ជុំបិណ្ឌកូរ៉េដែរ?
    ហាហាហហា
    បងគួរតែសរសេររៀចរាប់ពីបុណ្យនេះអោយអ្នកភូមិយើងបានដឹងផងបានទេ?
    ញ៉ុមចង់ដឹងដល់ហើយ!!!!!!!!

    • អ៊ឺម​ ចាំ​ដល់​ថ្ងៃ​ណុង​ចាំ​បង​ប្រាប់​ ៚ បង​ក៏​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ដែរ​ឃើញ​តែ​តាម​ទូរទស្សន៍ គ្រាន់​តែ​ពួក​ជន​ជាតិ​កូរ៉េ​ដែល​ទៅ​នៅ​ស្រុក​ខ្មែរ​យើង​ និយាយ​ថា​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្មែរ​យើង​ស្រដៀង​ ឬ​ប្រៀប​ដូច​ បុណ្យ​ ឈូ​ សក​ នៅ​កូរ៉េ​ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s