ទៅ​លេង ​កោះ​ណា​មី​/ 남이섬/ Nami island

នៅ​វគ្គ​រដូវ​ក្តៅ​នេះ​ សា​លា​គេ​នាំ​ទៅ​លេង​ កោះ​ណា​មី​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​សេអ៊ូល​ (ជិះ​ឡាន​ ប្រហែល​២ ឬ ៣ម៉ោង​)។ កោះ​នេះ​ចាប់​ល្បី​ខ្លាំង​បន្ទាប់​ពី​ ក្រុម​ប៉ុស្តិ​ទូរទស្ស​ន៍​ទៅ​ថត​រឿង​ភាគ​ មាន​ចំនង​ជើង​ថា​ «ស្នេហ៍​នា​រដូវ​រងា​ (ធ្លាប់​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ​លេខ​ ៥)​/ Winter Sonata (ចំនង​ជា​ភាសា​អង់​គ្លេស​) ដែល​សំដែង​ដោយ​តារា​សង្ហា​ប្រចាំ​កូរ៉េ​, ឯ​តួ​ស្រី​ក៏​ស្អាត​ដែរ​ រី​ឯ​សាច់​រឿង​វិញ​កំសត់​ខ្លាំង​ណាស់​ >>_<< ។ មិត្ត​ខ្ញុំ​ប្រាប់​ថា​ បើ​មក​លេង​កោះ​នេះពេល​ធ្លាក់​ទឹក​កក​វិញ​ ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ៚ ខ្ញុំ​ក៏​មាន​គំរោង​មក​លេង​កោះ​នេះ​ម្តង​ទៀត​នៅ​រដូវ​រងា​ដែរ​🙂

ជិះ​បាន​ប្រហែល​១ម៉ោង​ជាង​ គេឈប់​ឲ្យ​សំរាក​១០នាទី​ ៚ ក៏​ឈ្លាត​ថត​រូប​ ១ ប៉ុស្តិ​ ២ប៉ុស្តិ​ លេង​ទៅ​ណា៎ ​

១ប៉ុស្តិ​នេះ​ដូច​មុខ​ក្រ​ម៉ូវ​ដល់​ហើយ​ខ្ញុំ​😦

បាយ​ថ្ងៃ​ត្រង់​ ៚ ញ៉ាំ​ដាក​តូ​រី​ តែ​អត់​សូវ​ឆ្ងាញ់​ដូច​នៅ​សេអ៊ូល​ទេ(នរណា​ក៏​លាន់​មាត់​ថា​ចឹង​ដែរ​)​ ព្រោះ​អត់​សូវ​មាន​សាច់​។

រៀប​នឹង​ញ៉ាំ​ ដាក់​ម៉ា​ប៉ុស្តិ​ទៀត​​🙂 អ្នក​ខាង​ឆ្វេង​ជា​ជន​ជាតិ​ហុង​គ្រី​ ឈ្មោះ​អេ​ឌីត​ ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​, ឯ​ខាង​ស្តាំ​ ជន​ជាតិ​ចិន​ ឈ្មោះ​វ៉ាង​ហា​ រហស្ស​នាម​តារា​លេង​កំពស់​ ៚ កំពស់​ប្រហែល​ ១ម៉ែត​៧៥ ​

ក្រោយ​ពី​ច្របល់​ហើយ​ មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ​ណាស់​មែន​ទេ​? ហេ​ហេ​…..

កំពុង​ចាំ​កា​ណូត​ដឹក​យក​ទៅ​កោះ​ណា​មី​ ដោយ​ចាំ​យូរ​ពេក​ក៏​ថត​រូប​លេង​ទៅ​ ៚ តែ​មួយ​ប៉ុស្តិ​នេះ​ពូ​ម៉ាក​ថត​ផ្តេក​កា​មេរ៉ា​ ដូច​នេះ​ទៅ​ឃើញ​ដូច​អា​ម៉េច​មិន​ដឹង​ទេ​

សកម្ម​ភាព​កំពុង​ជិះ​កា​ណូត​ ឆ្លង​ទៅ​កោះ​ណា​មី​

គួរ​ឲ្យ​តូច​ចិត្ត​ណាស់​ ㅠㅠ ព្រោះ​លើ​ក្តារ​នេះ​អក្សរ​សឹង​គ្រប់​សាសន៍​ អត់​តែ​ភាសា​ខ្មែរ​យើង​ទេ​ ㅠㅠ ចង់​តែ​យក​ហ្វឺត​ទៅ​សរសេរ​លើ​នេះ​ >>_<<

គេ​យក​កំណាត់​ឈើ​មក​ឆ្លាក់​ជា​រូប​ក្បាល​មនុស្ស​ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​ណាស់​ ៚ រូប​នេះ​ស្រដៀង​រូប​តំនាង​នៅ​ កោះ​ចេ​ជូ​ណាស់​ ​

គ្រាន់​តែ​ទៅ​ដល់​ភ្លាម​ គេ​នាំ​​ទៅកន្លែង​​ធ្វើ​ខ្សែ​ក​ នៅ​ទី​នេះ​យើង​អាច​ធ្វើ​ខ្សែ​ក​ពាក់​ដោយ​ខ្លួន​ឯង​តាម​ចំនង់​ចំ​នូល​ចិត្ត​របស់​ខ្លួន​

សូម​ប្រាប់​ថា​ នៅ​លើ​កោះ​នេះ​គេ​ព្យាយាម​ប្រើ​របស់​កែ​ច្នៃ​ពី​វត្ថុ​ដែល​ប្រើ​លែង​បាន​ តួ​យ៉ាង​ដូច​កៅ​អី​នេះ​ ធ្វើ​ពី​សំ​បក​កំប៉ុង​ដំ​កំ​ពិត​ចូល​គ្នា​🙂

នេះ​ជា​ប្រដាប់​ប្រដា​សំរាប់​ធ្វើ​ខ្សែ​ក​ មាន​ហ្វឺត​ កាវ​ និង​ដុំ​ក្រួស​ពណ៌​តូច​ៗ

ហើយ​និង​ខ្សែ​ក​មិន​ទាន់​បិទ​ធ្វើ​រូប​មួយ​នេះ​ សូម​ប្រាប់​ថា​បន្តោង​សោរ​នេះ​ធ្វើ​ពី​កំណាត់​ឈើ​ងាប់​ ដូចនេះ​ពុំ​មាន​កាប់​ព្រៃ​ឈើ​អី​ទេ​

សកម្មភាព​បិទ​បន្តោង​ខ្សែ​ក​

នេះ​នែ​!! ខ្ញុំ​ធ្វើ​រួច​ហើយ​ !!!!😀 ខំ​អោន​បិទ​ឡើង​ចុក​ ក​ សឹង​អី​៚

ថត​១ប៉ុស្តិ​បង្អួត​ខ្សែ​ក​ដាក់​គ្នា​ ^^

បន្តោង​ខ្សែ​ក​មាន​២ខាង​ ម្ខាង​សរ​សេរ​អក្សរ​ ម្ខាង​បិទ​ចេញ​ជា​រូប​ ៚ នេះ​ជា​ខាង​សរ​សេរ​, ខ្ញុំ​សរសេរ​ឈ្មោះ​របស់​ខ្ញុំ​ជា​ភាសា​ខ្មែរ​​និង​កូរ៉េ​ ហើយ​សរសេរ​ថា​ កោះ​ណា​មី​ជា​កូរ៉េ​ និង​ដាក់​ថ្ងៃ​ខែ​​ ព្រម​ជា​មួយ​នឹង​ហត្ថលេខា​នៅ​កណ្តាល​

ម្ខាង​ទៀត​បិទ​ចេញ​ជា​ បេះ​ដូង​ និង​ កូរ៉េ​ជា​ភាសា​កូរ៉េ​ មាន​ន័យ​ថា​ I love Korea🙂

នេះ​ជា​បន្តោង​របស់​អ្នក​គ្រូ​ខ្ញុំ​ ៚ រូប​ឃ្មុំ​, ស្អាត​តា​ !!​

នេះ​ហើយ​ជា​អ្នក​គ្រូ​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​ ​

កុំ​អី​អត់​ថត​រូបហាង​​នេះ​ឲ្យ​មើល​ទេ​​ តែ​ដំបូង​មិត្ត​ភក្តិ​ប្រាប់​ថា​នេះ​ជា​បង្គន់​សាធារណៈ!! ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល​ភ្លាម​ ព្រោះ​មិន​ដែល​ឃើញ​បង្គន់​អី​ក៏ស្អាត​ម៉្លេះ​​ ៚ តែ​មួយ​សន្ទុះ​ក្រោយ​ ម្នាក់​ទៀត​ប្រាប់​ថា​មិន​មែន​ទេ​, បង្គន់​គឺ​នៅ​ជិត​នេះ​ ។

នៅ​លើ​កោះ​នេះ​គេ​ល្បី​ជិះ​កង់​២តង់​នេះ​, មិន​ថោក​ទេ​! បើ​ចង់​ជិះ​ត្រូវ​ជួល​៚ ១ម៉ោង​ ១០,០០០ វ៉ុន​ អស់​ម្នាក់​ ៥០០០ វ៉ុន​

ហេហេ​​…. នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ជិះ​កង់​២​តង់​នេះ​ ៚ ពិត​ជា​សប្បាយ​ខ្លាំង​ណាស់​

ពូ​ម៉ាក​សុំ​ជិះ​ដែរ​ ក៏​ដូរ​គ្នា​ទៅ​​៚

ម្នាក់​ខាង​មុខ​នឹង​ ជា​ជន​ជាតិ​ជប៉ុន​ ឈ្មោះ​ថា​ អា​យ៉ា​

បើ​មិន​ចង់​ហត់​ ជួល​អានេះ​ជិះ​ក៏​បាន​ដែរ​។ គ្រាន់​តែ​ឈរ​លើ​នឹង​ហើយ​មួល​ហ្គែរ​ទៅ​ជា​ការ​ស្រេច​ ៚ អាច​ជិះ​បាន​២នាក់​, ដោយ​ម្នាក់​ទៀត​ឈរ​អោប​ចង្កេះ​ពី​ក្រោយ​ ហេហេ​… សប្បាយ​ខ្លាំង​ណាស់​ ៚ សូម​ប្រាប់​ថា​ស្ទីល​អោប​ចង្កេះ​ពី​ក្រោយ​នេះ​ខ្ញុំ​ជា​អ្នក​នឹក​ឃើញ​

មួយ​ទៀត​ បើ​មិន​ចង់​ហត់​ហើយ​ឈរ​ចុក​ជើង​នោះ​ អាច​ជួល​កូន​ឡាន​នេះ​ជិះ​ក៏​បាន​ តែ​រាង​ថ្លៃ​បន្តិច​ តំ​លៃ​ប្រហែល​ម៉ូតូ​ឈរ​មិញ​ដែរ,​ ១ម៉ោង​ 25,000 won

ឃើញ​គេ​ផ្សេង​ជិះ​ឡាន​នេះ​តែ​ម្នាក់​ឯង​ទេ​ តែ​ខ្ញុំ​រក​វិធី​ជិះ​២នាក់​ទាល់​តែ​ឃើញ​នឹង​!🙂 ខ្ញុំ​ជិះ​អញ្ចឹង​ហើយ​ ក៏​ប្រាប់​ឲ្យ​ពូម៉ាក​ជិះ​អញ្ចឹង​ដែរ​ ​

រូប​ថត​ស្ទីល​ប្លែក​ៗ​

នេះ​នែ​!!!😀 តួ​សំដែង​ពិត​ប្រាកដ​មក​ដល់​ហើយ​! ដូច​ទេ​???😀

អ្នក​ថត​ជា​មួយ​ខ្ញុំ​នេះ​ជា​ជន​ជាតិ​ជប៉ុន​ ឈ្មោះ​ ឃី​មី​

ហូ​ហូ​ៗៗៗ….

អូ​!! ធ្វើ​អី​នឹង​??????

មែន​ទែន​ ឬ​លេង​ៗ​???? ហាហា….

រូប​ថត​ជុំ​គ្នា​

13 thoughts on “ទៅ​លេង ​កោះ​ណា​មី​/ 남이섬/ Nami island

  1. សួស្តីប្អូនស្រី!
    បានឃើញប្រកាសប្អូនធ្វើអោយបងនឹកដល់កាលគ្រាដែលបានទៅទីនោះស្ទើរស្រក់ទឹកភ្នែក។
    បងធ្លាប់ទាំងបានសរសេរអក្សរនៅលើរបងនោះទៀតផង ប្រហែលជារលុបអស់ហើយមើលទៅ?
    ណាមួយនឹកទីកន្លែងនៅទីនោះណាមួយនឹកមិត្តភក្តិដែលបានកំសត់កំរនឹងគ្នា​អីឡូវខ្លះមានគ្រួសារ
    ​ហើយខ្លះមិនព្រមយកប្តីសោះ មិនដឹងជាវាយ៉ាងម៉េចពួកសាសន៍នេះ​ឃើញនៅ​សៅកែដល់អីឡូវ​ហ្នឹង​
    កាលបងទៅទីនោះនៅរដូវ​ផ្ការីកតែ​ម៉ែអារងារហើយ ខ្ញុំរងារស្ទើររាគនោម។
    និយាយអញ្ខឹងប្អូនស្រី​ទៅកូរ៉េតាមវិធីណាដែល?
    ពីមុនរៀននៅដេប៉ាតេម៉ង់ភាសាកូរ៉េ IFL មែនទេ?
    시간되면 답해줘…
    기다릴게…

    • ដំ​បូង​មាន​៣នាក់​ តែ​ឥលូវ​ឈប់​អស់​២នាក់​ហើយ​ សល់​តែ​ម្នាក់​ទេ​ ប៉ុន្តែ​ម្នាក់​នឹង​ អា​យុ​ក្រាស់​ក្រែល​ដែល​ហើយ​ ៣០ប្លាយ​ហើយ​នឹង​ ​😦

  2. ក្នុងមួយថ្នាក់មានតែប្រុសម្នាក់។ពិតជាកំសត់ណាស់:)គេនៅស្រុកខ្មែរក៏កូរេ?គេពិតជាឯកោមែនទែនគ្មានមិត្តភក្តិនិយាយគ្នាលេង
    រឺក៏លេងជាមួយ។រៀនម្នាក់ឯង និយាយជាមួយខ្លួន​ឯង លេងខ្លួនឯង ពិតជាគួរអោយអាណិតណាស់។

    • មិន​បាក់​ទេ​ ព្រោះ​មាំ​សឹង​អី​! អា​គី​ៗៗៗ….😀 ណា​មួយ​រូប​ដែល​ឃើញ​ជិះ​ពេញ​នឹង​ គ្រាន់​តែ​អង្គុយ​ថត​ទេ​ តែ​បើ​បើក​ទៅ​មុខ​វិញ​ ជឿ​ថា​មិន​ទៅ​មុខ​ទេ​មើល​ទៅ​^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s