ភូមិ​ផ្ទះ​ហា​ណូក​នៅ​ចន់​ជូ​ / 전주 한옥마을

នៅ​ចន់​ជូ​ មាន​ភូមិ​ផ្ទះ​ហាណូក​ដែល​សំរាប់​បង្ហាញ​ឲ្យ​ភ្ញៀវ​បរទេស​ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​​បាន​ទស្សនា​និង​បាន​ស្វែង​យល់​ពី​ជីភាព​រស់​នៅ​របស់​ប្រជា​ជន​កូរ៉េ​កាល​ពី​សម័យ​បុរាណ​។ នៅ​ភូមិ​នេះ​ធំ​គ្រាន់​បើ​, ផ្ទះ​ទាំង​ឡាយ​សង់​បែប​បុរាណ​ ៚ ផ្ទះ​នី​មួយ​ៗ​មាន​ប្រជា​ជន​រស់​នៅ​ក្នុង​នោះ​ ស្លៀក​សំលៀក​បំពាក់​បុរាណ​ដែរ​។

នេះ​ជា​ហ្កាយ​របស់​យើង​ គាត់​ពន្យល់​ប្រវត្តិ​ខ្លះ​ៗ​នៃ​ភូមិ​នេះ​ជា​ភា​សា​អង់​គ្លេស​ ។ ដោយ​សារ​គាត់​មាន​ពេល​តែ​១ម៉ោង​សំរាប់​ពន្យល់​ពួក​យើង​ ដូច​នេះ​គាត់​ពន្យល់​ទ្រង់​លឿន​បន្តិច​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្តាប់​ផង​ កត់​ផង​ ហើយ​ត្រូវ​ថត​រូប​ផង​សឹង​តែ​មិន​ទាន់​, គាត់​ពន្យល់​ចប់​កន្លែង​មួយ​ចូល​កន្លែង​មួយ​ទៀត​

រូប​ទី​មួយ​ដែល​គាត់​បង្ហាញ​និង​ពន្យល់​ គឺ​រូប​ចំលាក់​សត្វ​តោ​២​នេះ​ហើយ​​ ៚ តើ​អាច​មើល​ដឹង​ទេ​ថា​ តោ​មួយ​ណា​ឈ្មោល​ មួយ​ណា​ញី​? តោ​នៅ​ខាង​ឆ្វេង​ជា​តោ​ញី​ណា៎ ៚

តើ​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ខ្លោង​ទ្វារ​ផ្ទះ​(ជា​ធម្មតា​ផ្ទះ​អ្នក​មាន​, អ្នក​មាន​អំណាច​) ឬរាជ​វាំង​ មាន​ច្រក​ចូល​ដល់​ទៅ​៣? 🙂 ខ្ញុំ​មើល​រឿង​កូរ៉េ​​​បុរាណ​ឆ្ងល់​យូរ​ហើយ​ ទើប​តែ​ដឹង​នៅ​ថ្ងៃ​នេះ​, ឥលូវ​ចាំ​ខ្ញុំ​ប្រាប់​ ! ច្រក​ទ្វារ​នៅ​ខាង​ស្តាំ​សំរាប់​ចូល​, ខាង​ឆ្វេង​សំរាប់​ចេញ​ រី​ឯ​ច្រក​កណ្តាល​សំរាប់​ស្តេច​ ឬ​ ក្រុម​គ្រួសារ​ទេ​។ ជា​ធម្មតា​គេ​ប្រើ​ច្រក​កណ្តាល​ពេល​មាន​ពិធី​អី​ធំ​ៗ​។ ដូច​អ្នក​ដឹងហើយ​ថា​ បច្ចុប្បន្នកូរ៉េ​ពុំ​មាន​ស្តេច​ទៀត​ទេ​ ហេតុ​នេះ​ហើយ​ទើប​ច្រក​កណ្តាល​ត្រូវ​បិទ​លែង​ឲ្យ​ប្រើ​ (ដូច​រូប​)​

នេះ​ជា​ព្រៃ​ឫស្សី​, តើ​ព្រៃ​ឫស្សី​ទុក​សំរាប់​ធ្វើ​អ្វី​? ព្រៃ​ឫស្សី​មាន​ប្រយោជន៍ណាស់​កាល​ពី​សម័យ​បុរាណ​ ៚ ជា​ពិសេស​ពេល​មាន​ចំបាំង​, គេ​ប្រើ​ឫស្សី​សំរាប់​ធ្វើ​ផ្លែ​ធ្នូ​ ក៏ដូច​ជា​អាវុធ​ផ្សេង​ៗ​ទៀត​ដើម្បី​ការពារ​ទឹក​ដី​

នេះ​ជា​បណ្ណាល័យ​, បើ​មើល​ទៅ​ដូច​ជា​មិន​សូវ​ធំ​ប៉ុន្មាន​ទេ​មែន​ទេ? នៅ​ខាង​ក្នុង​មិន​មែន​ទទេ​លូញ​ទេ​ មាន​សៀវ​ភៅ​ខ្លះ​ដែរ​ ៚ ខ្ញុំ​មិន​បាន​ចូល​មើល​ផ្ទាល់​ទេ​ ហ្កាយ​ប្រាប់​ថា​ខាង​ក្នុង​មាន​សៀវ​ភៅ​

បើ​មិន​បាន​មើល​ផ្លាក​សញ្ញា​ មិន​នឹក​ស្មាន​ទេ​ថា​នេះ​ជា​បង្គន់​សាធារណៈ 🙂

ដោយ​អែ​ឡែ​តែ​ថត​រូប​បង្គន់​មិញ​នឹង​ ទើប​មិន​បាន​មក​ស្តាប់​ទាន់​ថា​ នេះ​ជា​អ្វី ​​:( សុំ​ទោស​ផង​ ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​នេះ​ជា​អ្វី​

គ្រាន់​តែ​ដឹង​ថា​ រូប​អណ្តើក​នេះ​មាន​តាំង​ពី​សម័យ​បុរាណ​មក​

ហើយ​នៅ​ខាង​លើ​​ អណ្តើក​នេះ​មាន​ឆ្លាក់​រូប​នាគ​ (ដូច​ក្នុង​រូប​) រូប​នាគ​នេះ​តំនាង​ឲ្យ​ស្តេច​ ៚

ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​មាន​សង់​ផ្លូវ​សំរាប់​ជន​ពិការ​ជើង​ ដែល​នេះ​ជា​គំនិត​ល្អ​ ៚ ព្រោះ​បើ​តាម​ខ្ញុំ​ចាំ​ នៅ​តាម​រមណីយដ្ឋាន​ស្រុក​យើង​ ដូច​ជា​អត់​មាន​សង់​ផ្លូវ​សំរាប់​ជន​ពិការ​ទេ​

នេះ​ជា​ដើម​ល្បី​នៅ​កូរ៉េ​ ៚ ឈ្មោះ​វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​, មិន​ដែល​លឺ​ថា​មាន​ដើម​ឈើ​ឈ្មោះ​អញ្ចឹង​ទេ​ ៚​ វា​មាន​ឈ្មោះ​ថា​ «ដើម​ធនាគារ​ / 은행나무» ៚ ខ្ញុំ​ធ្លាប់​សួរ​គ្រូ​កូរ៉េ​ថា​ ហេតុ​អី​បាន​ដើម​នេះ​មាន​ឈ្មោះ​ថា​ធនាគារ​? តែ​ត្រូវ​គាត់​ស្តី​ឲ្យ​វិញ​ថា​ “ដើម​មាន​ឈ្មោះ​តាំង​ពី​បុរម​បុរាណ​មក​ អ្នក​ណា​ទៅ​ដឹង​ថា​មក​ពី​ហេតុ​អី​ បើ​កើត​មក​លឺ​គេ​ហៅ​ចឹង​ដែរ” ៚ ចប់​យោបល់​ខ្ញុំ​!!!

ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ស្លឹក​ដើម​ធនាគារ​នេះ​ មាន​រាង​ចំលែក​ខុស​ពី​ស្លឹក​ដើម​ដទៃ​

ដោយ​ថត​រូប​មិញ​ឃើញ​ថា​មិន​សូវ​ច្បាស់​ ក៏​ហក់​លោត​បេះ​ស្លឹក​នេះ​ថត​ឲ្យ​មើល​ ៚ ប៊ិះ​នឹង​ដួល​ផ្កាប់​មុខ​ហើយ​!

អត់​មាន​អី​ទេ​ គ្រាន់​តែ​ថត​មួយ​ប៉ុស្តិ​ឲ្យ​មើល​លេង​ 😀

13 thoughts on “ភូមិ​ផ្ទះ​ហា​ណូក​នៅ​ចន់​ជូ​ / 전주 한옥마을

  1. ពិតជាពិសេសមែនបង!ញ៉ុមចូលមកក្នុងផ្ទះបងមិនដែលបានខាតទេ!
    ព្រោះបានស្គាល់ច្រើនពីវប្បធម៍នឹងទេសភាពនៅកូរ៉េ ហ្អី…….ពិតជាសប្បាយមែន!

  2. ចិត្តអាក្រក់ណាស់បងឯង!
    លេងឆាតជាមួយអត់បានទេ!
    ចាំមើលឈប់លេងចូលហើយ!
    យ៉ាងហើយបង?
    ប្រលងចប់ហើយនៅ?
    ប្រាប់ញ៉ុមផង កុំចិត្តអាក្រក់ពេក!
    🙂

    • អី​គេ​? លេង​ឆាត​ជាមួយ​បង​ពី​អង្កាល់​? អត់​ឃើញ​ផង​នឹង​ 😦 ម្យ៉ាង​បង​ទើប​មក​ពី​ញ៉ាំ​បាយ​ល្ងាច​មិញ​, បើក​កុំ​ព្យូទ័រ​ចោល​ ហើយ​ក៏ចេញ​ក្រៅ​ទៅ ។ តែ​បង​អត់​បាន​ឃើញ​មែន​នឹង​។ សុំ​ទោស​ផង​ណា៎ 🙂 បើ​ចង់​លេង​ឆាត​ជាមួយ​បង​, ចាំ​លេង​តាម​ yahoo messenger ឬ​​ facebook ទៅ​ក៏​បាន​ដែរ​ 😀

  3. ហា បងឯងឥឡូវដើរលេងកូរ៉េ សប្បាយតែម្តង​នេះ។​អូ រូបចុងក្រោយ​បងឡាវ័នឯងអង្គុយនឹង ឡូយមែនទែន ពិសេស សង្សារបងឯងឈរមានពិក្រោយទៀត។ នេះមានសង្សារកូរ៉េអត់ប្រាប់ខ្ងុំផង។ ហើយអោយសង្សារបែរខ្នងអត់អោយខ្ងុំឃើញមុខទៀត (និយាយលេង)។ និយាយអញ្ជឹងម៉េញជីវីត នារីខ្មែរក្នុងដែនកូរ៉េ បងឯងនោះ ខ្ងុំវិញចាប់រៀនគួរឡើងកំពុលមុខហើយ។

    • មិន​មែន​សង្សារ​បង​ទេ​ 😀 បង​អត់​មាន​សង្សារ​ផង​ ^^ បើ​សំណាង​ឯង​មិន​ជួយ​ណែ​នាំ​ឲ្យ​មួយ​ ម៉េច​នឹង​មាន​ទៅ​ 🙂 ថា​លេង​ទេ​ ៚ និយាយ​ពី​ជីវិត​បង​ឯ​ណេះ​វិញ​ មិន​បាច់​និយាយ​ទេ​, វា​សែន​រវល់​នោះ​រក​ពាក្យ​ថ្លែង​មិន​ចេញ​ ជា​ពិសេស​មាន​ប្រលង​ច្រើន​ ដូច​នេះពិបាក​ចិត្ត​ណាស់​ ខ្លាច​ប្រលង​មិន​បាន​ពិន្ទុ​ល្អ​ 😦 ហើយ​ថា​រៀន​គួរ​ឡើង​កំពុល​មុខ​នឹង​, មួយ​ថ្ងៃ​រៀន​ប៉ុន្មាន​មុខ​ ប៉ុន្មា​នម៉ោង​? រៀន​គួរ​នៅ​ណា​នឹង​?

  4. តើនៅស្រុកការ៉េនិងស្រួលរស់នៅទេ?
    ដួចស្រកខ្មែរយើងទេ?
    ចាំថ្ងៃណាមួយមានលុយទៅលេងម្ដង
    តែពេលនេះអត់មានលុយទេ។

  5. មិនបាចចំនាយលុយរាប់ពាន$សំរាប់ទៅទស្សនានៅកូរ៉េទេ គ្រានតែចូលលេងផ្ទះបងគឺដូចខ្ញុំធ្លាប់បានទៅកូរ៉េដែរអញ្វឹង
    ពិតជាមានសំណាងមានខ្ញុំ

បញ្ចេញមតិ