របៀប​ផលិត​ក្រដាស​កូរ៉េ​បុរាណ​

ធ្លាប់​តែ​លឺ​គេ​ថា​ ក្រដាស​ផលិត​ពី​ដើម​ឈើ​ ឬ​កាក​អំពៅ​ តែមិន​ដែល​បាន​ឃើញ​ពី​វិធី​ផលិត​ផ្ទាល់​ភ្នែក​ទេ​ ទើប​តែ​ពេល​នេះ​បាន​មាន​ឱកាស​ទស្សនា​ការ​ផលិត​នៅ​ក្នុង​សប្បកម្ម​ឬ​ផ្ទះ​ផលិត​ក្រដាស​បុរាណ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្ទះ​បុរាណ​ហាណូក​។ នៅ​ក្នុង​សប្បកម្ម​នេះ​ ថ្វី​ត្បិត​តែ​មាន​ម៉ាស៊ីន​ខ្លះ​ក៏​ដោយ​ ៚ ម៉ាស៊ីន​ទាំង​នោះ​គ្រាន់​តែ​គ្រឿង​ជំនួយ​ដើម្បី​ឲ្យ​ការ​ផលិត​មាន​ល្បឿន​លឿន​ អំណោយ​ផល​ដល់​អ្នក​ផលិត​កុះ​ឲ្យ​ហត់​ខ្លាំង​ប៉ុណ្ណោះ​ តែ​គេ​នៅ​រក្សា​តាម​លក្ខណៈ​ដើម​ទាំង​អស់​។

<

ដើម​នេះ​ហើយ​​ សម្រាប់​ផលិត​ក្រដាស​បុរាណ​កូរ៉េ​នោះ​៚ មាន​ឈ្មោះ​ថា​ «ដើម​ដាក​ / 닥 나무»

<

បើ​បាន​មើល​វីដេ​អូ​ខាង​លើ​ ប្រាកដ​ជា​បាន​យល់​ពី​ការ​ផលិត​ហាន់​ជី​ហើយ​ មើល​ទៅដូច​ងាយ​ដល់​ហើយ​ ពិត​ជា​ស្ងើច​សរសើរ​ចំពោះសម័យ​ដើម​ខ្លាំង​ណាស់​, ធ្វើ​ម៉េច​ទើប​អាច​នឹក​ឃើញ​វិធី​ដ៏​អស្ចារ្យ​នេះ​? ៚ ក្រោយ​ពី​ដាក់​ក្រដាស​សើម​គ​គ្នា​ហើយ​, គេ​ត្រូវ​យក​ក្រដាស​សើម​ទាំង​នោះ​ ម្តង​មួយ​សន្លឹក​ៗ ដាក់​កំដៅ​លើ​ បន្ទះ​ដែល​រលោង​រាប​ស្មើ​ដូច​ឆ្នាំង​អ៊ុត​, ហើយ​យក​អំ​បោស​បោស​ពី​លើ​ក្រដាស​ (ឲ្យ​ជ្រុះ​ព្រុយ​)

<

ប្រហែល​ប៉ុន្មាន​វិនាទី​ក្រោយ​ ក្រដាស​ស្ងួត​, បក​ក្រដាស​ចេញ​ពីបន្ទះ​កំដៅ​ (ដូច​រូប​)

<

ក្រដាស​ដែល​បក​នោះ​ហើយ​ ចាត់​ទុក​ថា​ផលិត​ផល​អាច​ប្រើ​បាន​ជា​ស្ថាពរ​ ៚ យក​ក្រដាស​ស្ងួត​គរ​លើ​គ្នា​បែប​នេះ​

<

អាវ​បុរាណ​កូរ៉េ​ធ្វើ​ពី​ក្រដាស​(ហាន់​ជី) តែ​កុំ​ច្រលំ​! មិន​មែន​អ្នក​ណា​ក៏​អាច​ពាក់​បាន​ទេ​, មាន​សិទិ្ធ​ពាក់​បាន​តែ​អ្នក​ដែល​លាចាក​លោក​ប៉ុណ្ណោះ​🙂

<

នេះ​អី​នឹង​? ជា​សំភារៈសម្រាប់​ផលិត​ផ្លិត​ក្រដាស​ ៚ ផ្លិត​ក្រដាស​កូរ៉េ​នេះ​ល្បី​ណាស់​ ៚ ធ្វើ​ពី​ក្រដាស​ហាន់​ជី​ ៚

<

នេះ​ទើប​តែ​ធ្វើ​ផ្លិត​ហើយ​ 🙂 ស្អាត​ទេ​? ខ្ញុំ​បិទ​ក្រដាស់​ចេញ​ជា​ឈ្មោះ​ខ្ញុំ​ជា​ភាសា​កូរ៉េ​ ហើយ​ក៏មាន​ទង់​ជាតិ​កូរ៉េ​ (ធែ ​គឺក ​គី​) លាយ​ឡំ​ក្នុង​រូប​នោះ​ដែរ​

<

រូប​នេះ​ជា​រូប​នៅ​ម្ខាង​ទៀត​, រូប​ទង់​ជាតិ​កម្ពុជា​ (ប្រា​សាទ​អង្គរ​វត្ត​) ឡូយ​ណាស់​មែន​ទេ​?

10 thoughts on “របៀប​ផលិត​ក្រដាស​កូរ៉េ​បុរាណ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s