តើ​លោក​អ្នក​ស្គាល់​ « ម៉ា​កូ​លី​ / 막걸리 » ទេ​?

ម៉ា​កូ​លី​ជា​ប្រភេទ​ស្រាបុរាណ​​របស់​កូរ៉េ​ដែល​ផលិត​ពី​អង្ករ​មាន​តាំង​ពី​បុរម​បុរាណ​មក​។ ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ទស្សន​កិច្ច​នៅ​ចន់​ជូ​ គេ​ក៏​នាំ​ទៅ​ទស្សនា​នៅ​ភូមិ​ផ្ទះ​បុរាណ​ហាណូក​។ នៅ​ក្នុង​ភូមិ​ផ្ទះ​បុរាណ​ហា​ណូក​នោះ​ មាន​ការ​បង្ហាញ​ពី​ផលិត​ម៉ាកូលី​ ហើយ​យើង​ក៏​អាច​មាន​ឱកាសផលិត​ម៉ា​កូ​លី​ដោយ​ផ្ទាល់​ដៃ​យើង​ដែរ​🙂 ការ​ផលិត​ម៉ា​កូ​លី​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ងាយ​ហួស​ពី​ការ​ស្មាន​របស់​ខ្ញុំ​ទៅ​ទៀត​។

អ្នក​ទាំង​អស់​គ្នា​ នរណា​ក៏​ស្គាល់​ ស្រា​-ស, ស្រា​ថ្នាំ..​ របស់​ខ្មែរ​យើង​ដែល​មែន​ទេ​? ជា​ដំបូង​ខ្ញុំ​សូម​អភ័យ​ទោស​ផង​ ព្រោះ​និយាយ​តាម​ត្រង់​ទៅ​ ខ្ញុំ​ពុំ​បាន​ដឹង​ពី​វិធី​ផលិត​ស្រា​ ស​ ឬ​ស្រា​ថ្នាំ​របស់​ខ្មែរ​យើង​ទេ​។ មិន​បាន​ដឹង​ច្រើន​ពី​ស្រា​ខ្មែរ​យើង​ទេ​ មាន​ន័យ​ថា​មិន​បាន​ដឹង​ច្រើន​ពី​រូប​មន្ត​ ឬ​ធាតុ​ផ្សំ​របស់​ស្រា​នី​មួយ​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​នឹង​ប្រៀប​ផ្ទឹម​ស្រា​ម៉ា​កូ​លី​នេះ​ទៅ​នឹង​ស្រា​មួយ​ណា​របស់​ខ្មែរ​យើង​។ មិន​ដឹង​ស្រា​មួយ​ណា​របស់​ខ្មែរ​យើង​ដែល​ផលិត​ពី​អង្ករ​ដូច​ម៉ា​កូលី​នេះ​។ បើ​បង​ប្អូន​ណា​បាន​ដឹង​ សូម​ជួយ​ប្រាប់​ខ្ញុំ​ផង​។

គេ​កំពុង​ពន្យល់​ណែ​នាំ​ពី​ប្រវត្តិ​ម៉ា​កូ​លី​ និង​វិធី​ផលិត​ម៉ា​កូ​លី​។

នេះ​ជា​ក្រឡ​ពាង​ដែល​គេ​ផ្អាប់​ផលិត​ម៉ា​កូ​លី (ក្នុង​ក្រឡ​នេះ​នៅ​មិន​ទាន់​ជា​ស្រា​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ជា​អង្ករ​ដែល​គេ​កិន​ឲ្យ​ម៉ត់​និង​មាន​លាយ​ធាតុ​ផ្សំ​ហើយ​ផ្អាប់​ទុក​ មុន​ពេល​ក្លាយ​ជា​ស្រា​) ។ ពេល​បើក​គំរប​ក្រឡ​ពាង​ស្រា​នេះ​ឡើង​មាន​ក្លិន​ស្រដៀង​នឹង​ ត្រ​ប៉ែ​ យើង​ដែរ​។ បើ​តាម​ខ្ញុំ​គិត​ប្រហែល​វិធី​ផលិត​ស្រដៀង​ត្រ​ប៉ែ​ស្រុក​យើង​ហើយ​មើល​ទៅ​។ មិញ​នឹង​គេ​កំពុង​ពន្យល់​ពី​វិធី​ផលិត​ និង​ដំនាក់​កាល​មុន​ពេល​បាន​ម៉ា​កូលី​ក្នុង​ក្រឡ​នេះ​ ៚

មើល​ទៅ​ក្នុង​ក្រឡ​​ដូច​ទឹក​វាវ​ពណ៌​ស​ ៚ តែ​តាម​ពិត​នៅ​ខាប់​របៀប​ជា​ម្សៅ​អង្ករ​នៅ​ឡើយ​ទេ​

ប្រ​ដាប់​ប្រដា​សំរាប់​ផលិត​ស្រា​ម៉ា​កូ​លី​

ចាន​ដែក​សម្រាប់​ត្រង​យក​ម៉ា​កូ​លី​

យក​វែក​ដួស​អង្ករ​ខាប់​ម៉ា​កូ​លី​ដែល​នៅ​ក្នុង​ក្រ​ឡ​នោះ​ ចាក់​ចូល​ក្នុង​សំណាញ់​ដូច​ក្នុង​រូប​

ក្រោយ​ពី​ចាក់​ហើយ​ រលាក់​ៗ​សំណាញ់​បន្តិច​ទៅ​ នឹង​មាន​ទឹក​ម៉ា​កូ​លី​ស្រក់​ចុះ​មក​(ដូច​រូប​)

ក្រោយ​ពី​រលាក់​ៗ​សំណាញ់​តិច​ៗ​ហើយ​ បើ​លែង​ឃើញ​មាន​ទឹក​ស្រក់​ចុះ​ ចាប់​ផ្តើម​ប្រ​តិ​បត្តិ​ការ​ យក​ដៃ​ទាំង​ទ្វេរ​ច្រ​បាច់​សំណាញ់​ពូត​យក​ទឹក​🙂

ទឹក​ដែល​ស្រក់​ចុះ​ចូល​ក្នុង​ចាន​ដែក​នោះ​ហើយ​ជា​ម៉ា​កូ​លី​ដែល​យើង​អាច​ផឹក​បាន​។ បន្ទាប់​មក​ដួស​ម៉ា​កូលី​ពី​ក្នុង​ចាន​ដែក​ចូល​ថូ​ (ដូច​រូប​)

ជា​ចុង​បញ្ចប់​ចាក់​ម៉ា​កូ​លី​ពី​ក្នុង​ថូ​នោះ​ ចូល​ទៅ​ក្នុង​ដប​ទឹក​សុទ្ធ​ជា​ការ​ស្រេច​។ យើង​អាច​ផឹក​ម៉ា​កូ​លី​ដោយ​សេរី​នៅ​ពេល​នោះ​ ហើយ​អាច​ច្រក​យក​ទៅ​ផ្ទះ​បាន​ទៀត​ផង​🙂 ខ្ញុំ​នៅ​ថ្ងៃ​នោះ​មិន​បាន​ផឹក​ទេ​ ព្រោះ​អត់​សូវ​ចេះ​ផឹក​ខ្លាច​ស្រវឹង​ ៚ តែ​ធ្លាប់​ម៉ា​កូ​លី​បាន​ម្តង​កាល​ពី​ជប់​លៀង​បែក​មិត្ត​ភក្តិ​ពី​ថ្នាក់​ចាស់​ ចូល​ថ្នាក់​កំរិត​ថ្មី​។ ឃើញ​ថា​បើ​មើល​នឹង​ភ្នែក​ស្រដៀង​ទឹក​ត្នោត​ជូ​ស្រុក​​យើង​ តែ​ដល់​រស​ជាតិ​មិន​ដឹង​ដូច​រឺ​អត់​ទេ​ ព្រោះ​ខ្ញុំ​មិន​ដែល​មាន​ឱកាស​បាន​ផឹក​ទឹក​ត្នោត​ជូ​ផង​🙂 ចាំ​មាន​ឱ​កាស​ទៅ​ស្រុក​ខ្មែរ​ ចាំ​សាក​ផឹក​ម្តង​ កុំ​ឲ្យ​ថា​ខ្មែរ​ តែ​មិន​ស្គាល់​របស់​ខ្មែរ​ច្បាស់​😀

7 thoughts on “តើ​លោក​អ្នក​ស្គាល់​ « ម៉ា​កូ​លី​ / 막걸리 » ទេ​?

      • មិន​ដឹង​ដែរ! គឺ​មើល​ទៅ​អែម​ហ្មង! តែ​នៅ​តែ​វប្បខ្មែរ​ឡូយ​ជាង​អាដែល….ហេហេហេហេហេ
        គ្មាន​វប្បធ៌ម​ណា​ឡូយ​រឺ​អន់​ជាង​វប្បធ៌ម​ណានោះ​ទេ ឲ្យ​តែ​យើង​ចេះ​លើក​តំកើង​ នោះ​នឹង​រីក​ចំរើន​ស្មើៗគ្នា ទោះបីគេ​ទោះ​បីយើងដូច​តែគ្នា។

      • អាម៉េច​បាន​និយាយ​ខ្លួន​ឯង​ឆ្លើយ​តប​ខ្លួន​ឯង​ចឹង​ ហា​ហា​…. យ៉ាង​ណា​, សុវិចិត្រ​និយាយ​ត្រូវ​ គ្មាន​វប្បធម៌​ណា​អស្ចារ្យ​ឬ​ល្អ​ជាង​វប្បធម៌ណា​ទេ​ ​៚ វប្បធម៌​នីមួយ​ៗ​សុទ្ធ​តែ​មាន​លក្ខណៈ​សម្បត្តិ​រៀង​ៗ​ខ្លួន​ ៚ វប្បធម៌​ខ្មែរ​ឆ្លុះ​បញ្ចាំង​ពី​ខ្មែរ​ វប្បធម៌កូរ៉េ​ឆ្លុះ​បញ្ចាំង​ពី​កូរ៉េ​, ដូច​នេះ​បើ​មាន​ពេល​គួរ​ឆ្លៀត​ឱកាស​ស្វែង​យល់​វប្បធម៌​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ និង​វប្បធម៌​នា​នា​ទូទាំង​ពិភព​លោក​ ៚ ចង់​ដឹង​ថា​វប្បធម៌​កូរ៉េ​ណា​ខ្លះ​ដែល​មាន​លក្ខណៈស្រដៀង​ខ្មែរ​ណ៎!

      • និយាយ​ចឹង​, តើ​មាន​ដឹង​ទេ​ ថា​ស្រា​ខ្មែរ​មួយ​ណា​ដែល​ធ្វើ​ពី​អង្ករ​មាន​លក្ខណៈ​ស្រដៀង​ម៉ា​កូលី​នេះ​? ឬ​ក៏​គ្មាន​ទេ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s