ទៅ​ញ៉ាំ​បាយ​នៅ​ផ្ទះ​មិត្ត​ភក្តិ​ដែល​ប្រសប់​​ធ្វើ​ម្ហូប​

ប្រ​ហែល​អ្នក​មួយ​ចំនួន​គិត​ថា​ មិត្ត​ដែល​ខ្ញុំ​និយាយ​នោះជា​ស្រី​ហើយ​មើល​ទៅ ព្រោះ​ធម្មតា​អ្នក​ប្រសប់​ធ្វើ​ម្ហូប​ជា​នារី​ តែ​ចៃ​ដន្យ​អី មិត្ត​ខ្ញុំ​ម្នាក់​នេះ​ជា​បុរស​ទេ​ តែ​ប្រសប់​ធ្វើ​ម្ហូប​ណាស់។ យើង​ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា​ ឈ្មោះថា​ អ៊ី​ធែក​/ 이 택 ជា​ជន​ជាតិ​ចិន​។ ឈ្មោះ​ពិរោះ​ហើយ​សង្ហារ​ទៀត​ ហ៊ី​ៗៗ… កុំ​ច្រឡំ​អី​ ខ្ញុំ​គ្រាន់​តែ​និយាយ​តាម​ការ​ពិត​ទេ​ ពុំ​មាន​គំនិត​អ្វីផ្តេស​ផ្តាស​ទេ​។ ការ​ដើម​ឡើយ​អ៊ី​ធែក​ក៏​រស់​នៅ​ក្នុង​អន្ទេរវាសិកដ្ឋាន​ដូច​ខ្ញុំ​ដែរ​ តែ​ក្រោយ​មក​ក៏​រើ​ចេញ​ ព្រោះ​ចង់​រស់​នៅ​ម្នាក់​ឯង​។ ដោយ​ល្បី​ថា​ អ៊ី​ធែក​ប្រសប់​ធ្វើ​ម្ហូប​ (លឺ​មិត្ត​ស្រី​ៗចិន​ប្រាប់) មិន​បង្អង់​យូរ​ ខ្ញុំ​ក៏ប្រាប់​អ៊ី​ធែក​ថា​ខ្ញុំ​ក៏ចង់​ភ្លក់​ស្នាដៃ​របស់​គេ​ដែរ​ ដោយ​ប្រាប់​ថា​ បើ​មាន​ពេល​ ពេល​ណា​អញ្ជើញ​ខ្ញុំ​និង​សាឃី​ខូ​ឲ្យ​ទៅ​ផង​។ ក្រោយ​ប្រលង​ចប់​អ៊ី​ធែក​ ក៏អញ្ជើញ​ពួក​ខ្ញុំ​តាម​ខសន្យា​។ ផ្ទះ​ថ្មី​នោះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​ទេ​ ដើរ​ប្រហែល​១០នាទី​ដល់​ហើយ​។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ គឺ​ផ្ទះ​គេ​ពិត​ជា​មាន​របៀប​របប​និង​រៀប​ចំ​បាន​ស្អាត​ល្អ​ណាស់​។

សូម​ប្រាប់​ថា​ អក្សរ​និង​រូប​ភាព​ដែល​បិទ​លើ​ជញ្ជាំង​នោះ​មិន​មែន​មាន​ស្រាប់ទេ​ គឺ​អ៊ី​ធែក​ជា​អ្នក​បិទ​និង​តុបតែង​ដោយ​ខ្លួន​ឯង​

មើល​គ្រែ​គេ​នែ​…ស្អាត​ដល់​ហើយ​…

ថ្ងៃ​នោះ​ខ្ញុំ​ទៅ​ជា​មួយ​សាឃី​ខូ​និង​មិត្ត​ជប៉ុន​ម្នាក់​ទៀត​ឈ្មោះ​ថា​ យូ​មី​។

អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ម៉ូដ​របស់​ទូ​ដាក់​សៀវ​ភៅ​នេះ​ អ្នក​ច្នៃ​ម៉ូដ​ពិត​ជា​មាន​គំនិត​ច្នៃ​ប្រឌិត​មែន​

អ៊ី​ធែក​មិន​បាន​ធ្វើ​ម្ហូប​ចាំ​យើង​ទេ​ ពេល​ដែល​យើង​ទៅ​ដល់​ទើប​គេ​ចាប់​ផ្តើម​ធ្វើ​ម្ហូប​។ ចំនាយ​ពេល​ប្រហែល​២ម៉ោង​។

អ៊ី​ធែក​ធ្វើ​តែ​ម្នាក់ឯង​ទេ​ យើង​មិន​បាន​ចូល​រួម​ជួយ​អ្វី​ទាំង​អស់​ ព្រោះ​អត់​ចេះ​ធ្វើ​😦 ម្យ៉ាង​ដែរ​ សម័យ​នេះ​ស្រី​ៗ​អង្គុយ​មើល​ប្រុស​ៗ​ធ្វើ​ម្ហូប​វិញ​ម្តង​ហើយ​🙂

អ៊ី​ធែក​ឈរ​ធ្វើ​ម្ហូប​ម្នាក់​ឯង​២ម៉ោង​ជាង​ ដោយ​អត់​មាន​រអ៊ូរ​អី​១ម៉ាត់​!

អ៊ី​ធែក​មាន​ដុំ​ដែក​នេះ​២ សរុប​១៤គី​ឡូ​ក្រាម​ ខ្ញុំ​និង​សាឃី​ខូ​ក៏​បាន​សាក​លើក​ដែក​ទាំង​២ដែរ​ មាន​អី​លើក​រួច​តើ​! ហ៊ី​ៗៗ…

មក​ដល់​ហើយៗ​!! អង្គុយ​លេប​ទឹក​មាត់​២​ម៉ោង​ហើយ​ ទី​បំផុត​មក​ដល់​ហើយ​🙂

នេះ​នែ​!! ​ធ្វើ​ម្ហូប​ដល់​ទៅ​៦មុខ​ន៎!! គេ​ប្រាប់​ថា​តាម​ទំនៀម​ទំលាប់​ចិន​ គេ​មិន​ដែល​ធ្វើ​ចំនួន​ម្ហូប​លេខ​សេស​ទេ​ គេ​ធ្វើ​យ៉ាង​ហើច​ណាស់​ ២ បើ​មិន​អញ្ចឹង​ទេ​ ៤, ៦, ៨, …. ។ រូប​នេះ​មាន​ម្ហូប​តែ​៥ទេ​ នៅ​ខ្វះ​១ទៀត​គឺ​ចេក​ឆឹង​

ម្ហូប​ដែល​អ៊ី​ធែក​កំពុង​តែ​ដួស​នឹងហើយ​​គឺ​ចេក​ឆឹង​

ក្រោយ​ញ៉ាំ​ហើយ​ ង៉ាញ់​ៗ​ម៉ង​! ឡើង​ប៉ោង​ពោះ​មួយ​ៗ! ហា​ហា… អរគុណអ៊ី​ធែក​😀

28 thoughts on “ទៅ​ញ៉ាំ​បាយ​នៅ​ផ្ទះ​មិត្ត​ភក្តិ​ដែល​ប្រសប់​​ធ្វើ​ម្ហូប​

  1. សួស្តី Lavorn !
    រីករាយដែលបានស្គាល់🙂
    ម្ហូបទាំងឃើញហើយស្រក់ទឹកមាត់ ហើយបើបានញ៉ាំទៀតប្រាកដជាប្រសើរមែនទែន ! (សម្លេងកូរពោះ …)

    • ចា៎ សួស្តី🙂 រីក​រាយ​ដែល​បាន​ស្គាល់​ដូច​គ្នា​ ^^ តែមិន​គិត​ថា​អយុត្តិ​ធម៌​ទេ​អី​? ព្រោះអ្នក​បាន​ឃើញ​រូប​ខ្ញុំ​ ឯ​ខ្ញុំ​មិនទាំង​ដឹង​ថា​អ្នក​ប្រុស​ឬ​ស្រី ជា​ពិសេស​មិនបាន​ឃើញរូប​ថត​!😦 អត់​សុខ​ចិត្ត​ទេ​! ​ហ៊ឺ​ៗៗ…. និយាយ​លេង​ទេ​ តែ​បើ​បាន​ណែ​នាំ​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​នេះ​ពិត​ជា​ល្អ​ណាស់​😉

  2. អេ បងស្រីស្អាតនៅកូរ៉េ ឥឡូវ បងឯងមានប្លកនឹងគេដែរផង។ អញ្ជឹងស្រួលដែរអាចទំនាក់ទំនងគ្នា ជា ខេមរះភាសាបាន។ គួរអោយចាប់អារម្មណ៌ណាស់ចំពាះអត្តបទនេះ ឆ្លុះឃើញពីការរស់នៅរបស់ និសិត្សនៅកូរ៉េ។ (ឡូយ)

  3. ម្យ៉ាងដែរប្រុសៗជាអ្នកធ្វើម្ហូប ..ហើយមិនចេះរអ៊ូបន្តិចសោះទៀត។
    ចឹងហើយនៅតែចិនៗមិនព្រមចូលចិត្តចង់់បានកូនប្រុស?

  4. សួស្តី​បង​ស្រី រីករាយ​ដែ​លបាន​ស្គាល់! ញ៉ុម​អត់​ហៀរ​ទឹក​មាត់​ដូច​បង​ក្មេង​ស្រែ​ទេ! ហេហេ ព្រោះ​ទើ​ប​ញ៉ាំ​បាយ​ហើយ។ និស្សិត​ខ្មែរ​យើង​នៅ​ស្រុក​គេ​ឡូយ​ណាស់​ណ៎ មាន​មិត្ត​ភក្តិ​ល្អ​ៗ​ទៀត គួរ​ឲ្យ​ច្រណែន​ដល់​ហើយ !!😀

  5. រូបគ្រែទីពីរនោះ!
    គ្រែប៉ាពឹងនឹងដេកធ្លាក់មិនបែកក្បាលទេ! អត់គ្រែនៅស្រុកខ្មែរសោះ!
    រីករាយ ដែរបានស្គាល់បង ស្លៃ !

  6. បើបងទំនេរគួរតែមើលម្ហូប បងឯងផងអត់មានមួយណាគ្របសោះ !
    ដឹងសម័យអាឡូវសម្បូររុយអត់! អរ!​#$%$^*%$%&ប៉ាហែលជានៅនោះគ្មានរុយដូចនៅស្រុកខ្មែរទេ!
    ចាំមានសំណាងបានទៅចាំយករុយទៅប្រលែង ចោល! ព្រោះគេមិនគិតប៉ាស្ព័រវាទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s