My shopping in Korea


289 000 Won

របស់​ដែល​ខ្ញុំ​ទិញមុន​គេ​ បន្ទាប់​ពី​ខ្ញុំ​មក​កូរ៉េ​ប្រមាណ​២សប្តាហ៍ គឺ​វចនា​នុក្រម​អេ​ឡិច​ត្រូ​និច​ ព្រោះ​ខ្ញុំ​មិន​បាន​យក​វចនា​នុក្រម​កូរ៉េ​មក​សូម្បី​១ក្បាល​។ ពិត​ជា​យ៉ាប់​មែន​ទែន​ នៅ​ពេល​ដែល​រៀន​គ្មាន​វចនា​នុ​ក្រម​ ពេល​នោះ​មាន​អារម្មណ៍​ដូច​ឲ្យ​គោ​ទៅ​មើល​ទូរទស្សន៍​អញ្ចឹង​(ខ្ញុំ​ប្រៀប​ដូច​គោ​) ព្រោះ​សៀវ​ភៅ​កំរិត​៣របស់​សាលា​ខ្ញុំ​នោះ​ ពោរ​ពេញ​ទៅ​ដោយ​ពាក្យ​ពិបាក​រាប់​រយ​ពាក្យ​ក្នុង​១មេរៀន​ៗ​។ គ្រូ​ចេះ​តែ​បង្រៀន​ទៅ​ ឯ​ខ្ញុំ​ឯ​នេះ​ពាក្យ​ពិបាក​កាន់​តែ​គរ​ច្រើន​ទៅ​ៗ ទ្រាំ​សឹង​ស្លាប់​ទម្រាំ​បាន​បើក​ប្រាក់​ខែ​ពី​រដ្ឋា​ភិបាល​កូរ៉េ​កាល​ណា​នឹង​អាល​ទិញ​វចនា​នុក្រម​អេឡិច​ត្រូនិច​ភ្លាម​។ ពេល​នោះ​ប្រុង​នឹង​ទិញ​វចនានុក្រម​សៀវភៅ​ប្រើ​ប្រាស់​បណ្តោះ​អាសន្ន​ដែរ​ តែ​ដោយ​គិត​ថា​មុន​នឹង​ក្រោយ​គង់​នឹង​ទិញ​វចនា​នុក្រម​អេឡិច​ត្រូនិចនេះ​​ដដែរ​ អញ្ចឹង​ក៏​ខ្ជិល​ចាំ​រហូត​ដល់​២សប្តាហ៍​ទៅ​។ គ្រាន់​តែ​បើក​ប្រាក់​ខែ​ភ្លាម​ ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅបង​ស្រី​ជន​ជាតិ​កូរ៉េ​ដែល​ធ្លាប់​ស្គាល់​គ្នា​នៅ​ខ្មែរ​(ពេល​នោះ​មិន​ទាន់​មាន​មិត្ត​ភក្តិ​នៅ​ឡើយ​) ឲ្យ​គាត់​ជូន​ទៅ​ទិញ​វចនា​នុក្រម​អេ​ឡិច​ត្រូនិច​។

ដំបូង​ប្រុង​ពឹង​ឲ្យ​គាត់​ជួយ​ទិញ​តាម​វិប​សាយ​ តែ​គាត់​ថា​ទិញ​នៅ​ផ្សារ​ទំនើប​ទៅ​ស្រួល​ជាង​។ ដូចនេះ​គាត់​ក៏​ជូន​ខ្ញុំ​ទៅ​ទិញ​នៅ​ អ៊ី​ម៉ាធឺ​ (이 마트) មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលា​ខ្ញុំ​។

សូម​បញ្ជាក់​ថា​ វចនា​នុក្រម​អេឡិច​ត្រូនិច​ខ្ញុំ​នេះ​ ម៉ាក​ Iriver [Dicple] D100 (4GB ម៉េ​ម៉ូរី​ខាង​ក្នុង​)។ មាន​ភាសា​ កូរ៉េ​, អង់គ្លេស​, ចិន​, ជប៉ុន​, អាល្លឺម៉ង់​ និង​ បារាំង​។ ប្រភេទ​Touch Screen។ ពេល​ទិញ​ភ្ជាប់​មក​ជាមួយ​ កាស​ចំរៀង​ និង​ខ្សែ​ USB។ រីឯ​ថ្ម​វិញ​ ចង់​ប្រាប់​ថា​អាច​ប្រើ​យូរ​ជាង​អ្វី​ដែល​ខ្ញុំ​គិត​ គឺ​យូរ​នឹង​អស់​ណាស់​។ បើ​ស្តាប់​ចំរៀង​វិញ​ ស្តាប់​ពេញ​១ថ្ងៃ​មិន​ទាន់​ស្គៀប​ជើង​ធ្មេញ​គាត់​ទេ​😀 បើ​ប្រើ​គ្រាន់​តែ​ឆែក​ពាក្យ​រាល់​ថ្ងៃ​ ១អាទិត្យ​ ទៅ​២អាទិត្យ​ ទើប​អស់​។ មិន​អួត​ទេ​ នេះ​ជា​គុណ​សម្បត្តិ​ដែល​ខ្ញុំ​ចូល​ចិត្ត​។ តែ​មាន​គុណ​វិបត្តិ​១ដែល​ខ្ញុំ​ស្អប់​ និង​តូចចិត្ត​ក្រោយ​ទិញ​វា​ គឹ​ពេល​ចុច​បើក​ពេល​ដំបូង​ (Turn On) រាង​យូរ​ជាង​វចនា​ដទៃ​។ ត្រូវ​ចាំ​ប្រហែល​ ១៥វិនាទី​ ពេល​ត្រូវ​ការ​ប្រើ​។ គុណ​វិបត្តិ​របស់​វា​មាន​តែ​មួយ​នឹង​ទេ។


40 000 Won

របស់​សំខាន់​ទី​២ គឺ​ទូរស័ព្ទ​ដៃ​ ដែល​មិន​អាច​អត់​បាន​។ ទូរស័ព្ទ​នៅ​មិន​ជា​ថ្លៃ​ទេ​ អ្វី​ដែល​ពិសេស​នោះ​គឺ​ ទូរស័ព្ទ​ហ្រ្វ៊ី​ក៏​មាន​ដែរ​។ ដោយ​សារ​ខ្ញុំ​ជា​ជន​បរទេស​ ហើយ​ប្រភេទ​វីសារ​ខ្ញុំ​គឹ​ D4 ដូចនេះ​ពុំ​មាន​សិទ្ធ​ប្រើ​ទូស័ព្ទ​ហ្វ្រ៊ី​ទេ​ ត្រូវ​ទិញ ​តែ​មិន​​ជា​ថ្លៃ​ទេ​។ ទូរស័ព្ទ​ខ្ញុំ​នេះ​ ខ្ញុំ​មិន​ស្រលាញ់​អី​បន្តិច​ទេ​ ព្រោះ​អី​ក៏​អត់​មាន​ដែរ​ មាន​តែ​ កាមេរ៉ា​(1.3) និង​ទូរទស្សន៍​តែ​ប៉ុណ្ណឹង​! ចង់​ដាក់​សំលេង​រោទិ៍​បទ​ភ្លេង​ថ្មី​ៗ​ក៏​មិន​កើត​! ក្តៅ​ចិត្ត​ណាស់​ បុណ្យ​ឲ្យ​តែ​ឆ្នាំ​ក្រោយ​ឆាប់​ៗ​ នឹង​អាល​បាន​ដូរ​ថ្មី​ ព្រោះ​ឆ្នាំ​ក្រោយ​វី​សារ​ខ្ញុំ​នឹង​ប្តូរ​ទៅ​ជា​ D2 ពេល​នោះ​ខ្ញុំ​អាច​ទិញ​ទូរស័ព្ទ​តាម​ចិត្ត​ចង់​ហើយ​។


5900 Won ទិញ​នៅ​ហាង​ខោ​អាវ​ក្បែរ​សាលា


7000 Won ទិញ​នៅ​ផ្សារ​ដូង​ដេ​មូន​/ 동대문


3000 Won ទិញ​នៅ​ហូង​ឌែ​/ 홍대


5000 Won ទិញ​នៅ​ហូង​ឌែ​/ 홍대


300 $ USD



9 thoughts on “My shopping in Korea

  1. វចនានុក្រម​មួយ ២៨៩​ដុល្លា, ទូរស័ព្ទ ៤០​ដុល្លា, អាវ​សរុប ២០.៩​ដុល្លា, ipod ៣០០ដុល្លា
    សរុប​អស់ ៦៤៩.៩ដុល្លា អាច​គិត​ថា ៦៥០​ដុល្លា​ទៅ​ចុះ! តើ​ខ្ញុំ​គិត​ត្រូវ​ទេ​បង​ស្រី?

    • ហ៊ី​ៗ​… ថា​អញ្ចឹង​ក៏បាន​ តែ​ការ​ពិត​មិន​ដល់​ហ្នុង​ទេ​ ព្រោះ​១ដុល្លា​=១២០០វ៉ុន​។ ហើយ​អាយុ​ប៉ុន្មាន​ហើយ​? ខ្ញុំ​មិន​ចូលចិត្ត​ឲ្យ​អ្នក​អាយុ​ច្រើន​ជាង​ខ្ញុំ​ ឬ​ស្របាល​ខ្ញុំ​ហៅ​ថា​បង​ស្រី​ទេ​។ បើ​ហៅ​ថា​ កញ្ញា​ដូច​គ្រាន់​បើ​ជាង​​ ​:D

      • ពី​មុន​មែន​ តែ​ឥលូវ​អត្រា​ប្តូរ​ប្រាក់​ប្រែ​ប្រួល​ ដូច​តែ​ស្រុក​ខ្មែរ​យើង​ ជួន​កាល​ ៤០០០៛, ៤២០០៛ ថ្ងៃ​ខ្លះ​ ៤៣០០៛ អី​ចឹង​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s