ជប់​លៀង​មុន​ពេល​បែក​គ្នា​ 회식

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

បើ​អាន​ចំនង​ជើង​ មើល​ទៅ​ដូច​កំសត់​ខ្លាំង​ណាស់​។ ធម្មតា​ពាក្យ​ថា​បែក​គ្នា​ថា​ មិន​ដែល​ល្អ​ទេ​​ តែ​ចង់​ប្រាប់​ថា​ ថ្ងៃ​ដែល​យើង​ជប់​លៀង​មុន​ពេល​បែក​គ្នា​នេះ​ជា​ពេល​ដែល​យើង​សប្បាយ​ជាង​គេ​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ពួក​យើង​មាន​ឱកាស​បាន​រៀន​ជា​មួយ​គ្នា​ ព្រោះ​នៅ​អាទិត្យ​ក្រោយ​ បន្ទាប់​ពី​យើង​បាន​សំរាក​១អាទិត្យ​ នឹង​ចាប់​ផ្តើម​ថ្នាក់​ថ្មី​ គ្រូ​ថ្មី​ កំរិត​ថ្មី​ ជា​ពិសេស​គឺ​ មិត្ត​រួម​ថ្នាក់​ថ្មី​ ㅠㅠ😀 ឆ្ងល់​ទេ​ ហេតុអ្វី​ខ្ញុំ​ដាក់​រូប​សើច​ផង​ យំ​ផង? ចង់​យំ​ព្រោះ​ត្រូវ​បែក​មិត្ត​ចាស់​ដែល​ធ្លាប់​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​, មួយ​ទៀត​សប្បាយ​ចិត្ត​ព្រោះ​នឹង​បាន​ស្គាល់​មិត្ត​ថ្មី​​នោះ​អី​។ អាច​ជា​ប្រពៃណី​គេ​នៅ​ទី​នេះ​ហើយ​ដែល​មុន​ពេល​បែក​គ្នា​ត្រូវ​ជប់​លៀង​ផឹក​ស្រា​ជុំ​គ្នា​។ បើ​ទោះ​ខ្ញុំ​មិន​សូវ​ចេះ​ផឹក​ស្រា​ ក៏​ត្រូវ​តែ​ទៅ​ជា​មួយ​គេ​ដែរ​។ ថ្ងៃ​នេះ​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់​ ជា​ពិសេស​ដោយ​សារ​មាន​វត្ត​មាន​របស់​សាឃី​ខូ​ ពិត​ជា​ធ្វើ​ឲ្យ​រាត្រី​នោះ​ជក់ចិត្ត​ និង​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់​😀

លើក​ដាច់​!!! នេះ​ជា​ពាក្យ​យើង​ស្រែក​ ស្រប​ពេល​យើង​ជល់​កែវ​រួម​គ្នា​ ៚

ដោយ​សារ​មិត្ត​ឯ​ទៀត​រវល់​ ថ្ងៃ​នេះ​មាន​អ្នក​ចូល​រួម​តែ​៦នាក់​ទេ​ ក្នុង​នោះ​ស្រី​ទាំងអស់​ ប្រុស​តែ​ម្នាក់​ទេ​គឺ​កំលោះ​ អ៊ីន​ស៊ូ​។ អ៊ីន​ស៊ូ​មិន​សូវ​ប្រសព្វ​ផឹក​ស្រា​ទេ​ អាច​ផឹក​បាន​តែ​៥ពែង​តូច​ៗ​នោះ​ទេ​​ បើ​លើស​ពី​នេះ​នឹង​សន្លប់​រក​ផ្លូវ​ទៅ​ផ្ទះ​មិន​ឃើញ​ទេ​ ដូច​នេះ​ថ្ងៃ​នោះ​ផឹក​តែ​៣ពែង​កន្លះ​ទេ​។ ប៉ុណ្ណឹង​នៅ​ចង់​ស្រវឹង​ស្រឿង​ៗ​ផង​។

អ្នក​ស្រុក​កូរ៉េ​ ផឹក​ឡើង​ ​ចាន​អញ្ចឹង​! កុំ​ចង់​ជោរ​ ~~🙂

ខ្ញុំ​គ្រាន់​តែ​ជល់​កែវ​នឹង​គេ​ទេ​ តែ​អត់​ផឹក​ទេ​ ព្រោះ​អត់​ចេះ​ផឹក​ ៚ អូ​ ច្រលំ​! មិន​មែន​ជល់​កែវ​ទេ​ គឺ​ជល់​ចាន​តើ​ ! ^^

នេះ​នែ​! ផឹក​ឡើង​ដប​ទទេ​ចឹង​ខ្ញុំ​ ~😀

ហេ​ហេ​..​ ថត​រូប​ជុំ​គ្នា​ឲ្យ​ហើយ​ ទាន់​មិន​ទាន់​ស្រវឹង​ទាំង​អស់​គ្នា​ ^^

អូ​ យើង​ក្លែម​ជា​មួយ​នំ​ឈ្មោះ​ថា​ «ផា​ចន់​/ 파전» គេ​ឲ្យ​រហ័ស្សនាម​នំ​នេះ​ថា​ជា​ នំ​ភីស្សា​កូរ៉េ​។

កន្លែង​នេះ​ សា​ឃី​ខូ​នៅ​មិន​ទាន់​ស្រវឹង​ទេ​ ៚

សា​ឃី​ខូ​ជា​មនុស្ស​ដែល​គេ​ហៅ​ថា​ «មនុស្ស​ឈាម​រាក់​?» ព្រោះ​រាល់​ពេល​ផឹក​ស្រា​ មុខ​ឡើង​ក្រហម​ ក្រហម​ពេញ​ទាំង​ខ្លួន​ទាំង​ម្តង​។ ដូចនេះ​បើ​ចង់​លួច​ផឹក​ស្រា​អត់​ចង់​ឲ្យ​ម៉ាក់​ដឹង​ គឺ​អត់​បាន​ទេ​ ព្រោះ​ផឹក​លើក​ណា​មុខ​ឡើង​ក្រហម​ងាំង​ចឹង​ ម៉ាក់​ប្រាកដ​ជា​ដឹង​មិន​ខាន​ ៚

កន្លែង​នេះ​ សាឃី​ខូ​ស្រវឹង​តិច​ៗ​ហើយ​ ៚ ក្រហម​ព្រឿង​ៗ ៚

អូ​?? យ៉ាង​ម៉េច​ហើយ​? ឈឺ​ក្បាល​? ស្រវឹង​ហើយ​ ស្រវឹង​ហើយ​…​ ហា​ហា​…ឡើង​ក្រហម​ងាំង​…

អ៊ូ​…ងួយ​គេង​ហើយ​ ៚ តែ​ខ្ញុំ​ហាម​មិន​ឲ្យ​ដេក​ទេ​ ព្រោះ​មនុស្ស​ច្រើន​ខ្មាស​គេ​

ហ៊ឺ​ៗ…បើក​ភ្នែក​លែង​រួច​ហើយ​ សា​ឃី​ខូ​?

អូ​ ៗ .. បាន​ស្រា​ចូល​ខ្លួន​ បាន​សំដី​ណាស់​ន៎? ស្តាប់​ឡើង​ស្ងាប​នៅ​មិន​ទាន់​និយាយ​អស់​ទៀត​😀

អា​, ចង់​ក្អួត​ហើយ​? អត់​បាន​ទេ​ ក្អួត​នៅ​ទី​នេះ​អត់​បាន​ទេ​ ៚

ហា​ហា​… ១​ប៉ុស្តិ​នេះ​ខ្ញុំ​មើល​លើក​ណា​ ក៏សើច​ដែរ​!! មើល​ធ្វើ​មុខ​ចុះ​! ហា​ហា…

អ៊ឺ​!! ចប់​ប៉ា​ដោយ​! ទោះ​ខ្ញុំ​ខំ​ឃាត់​យ៉ាង​ណា​ក៏​ទប់​អត់​ជាប់​ដែរ​ ៚ ទី​បំផុត​ផ្តួល​ខ្លួន​ដេក​ទាល់​តែ​បាន​ ៚

មើល​ចុះ​! ខ្មាស​គេ​ណាស់​ខ្ញុំ​ មិន​ដឹង​យក​មុខ​ទៅ​ទុក​ឯ​ណា​ទេ​ !

អ៊ើយ​ៗ ដល់​ក​ ហើយ​!

អា​លែង​ស្រវឹង​ប៉ុណ្ណឹង​ហើយ​ ក្រោយ​ពី​ផ្តួល​ខ្លួន​ដេក​មួយ​សន្ទុះ​ ងើប​ឡើង​ឆ្លៀត​ទារ​ថត​១ប៉ុស្តិ​ទៀត​លោក​! ហើយ​មើល​ធ្វើ​មុខ​ចុះ​ ៚ យ៉ាប់​ !!

មុន​នឹង​ចេញ​ទៅ​ផ្ទះ​ ឆ្លៀត​ថើប​១​ខ្ស៊ើត​ដើម្បី​ឲ្យ​ស្វាង​ តែ​មាន​ណា​ អត់​ស្វាង​ផង​ ៚

សា​ឃី​ខូ​នៅ​អន្ទេរ​វា​សិកដ្ឋាន​ជា​មួយ​ខ្ញុំ​ តាម​ត្រូវ​យើង​ត្រូវ​ទៅ​វិញ​ជា​មួយ​គ្នា​តែ​២នាក់​ទេ​ ព្រោះ​មិត្ត​ដទៃ​ទៀត​ តាម​ផ្លូវ​ទៅ​ផ្ទះ​ខុស​គ្នា​។ តែ​ចៃ​ដន្យ​អី​ ដោយ​ឃើញ​សា​ឃី​ខូ​ដុន​ដាប​ខ្លាំង​ពេក​​ ខ្លាច​ខ្ញុំ​ទ្រាំ​ទ្រ​មិន​រួច​ ក៏​ជូន​សាឃី​ខូ​ទៅ​ផ្ទះ​ទាំ​ង​អស់​គ្នា​។​ តើ​អាច​ទាយ​ដឹង​បាន​ទេ​ថា​ឡាំង​ដែល​សាឃី​ខូ​កាន់​នេះ​ឡាំង​អ្វី​? ហា​ហា​ តាម​ផ្លូវ​សា​ឃី​ខូ​ប្រាប់​ថា​ រក​ចង់​ក្អួត​ អ៊ីន​ស៊ូ​ក៏​ស្ទុះ​រត់​ទៅ​រក​បាន​ឡាំង​១មួយ​នេះ​ ៚

ហើយ​ក៏​កាន់​ឡាំង​មួយ​នេះ​ តាម​ផ្លូវ​រហូត​ដល់​ផ្ទះ​ទៅ​ ហា​ហា​.. គួរ​ឲ្យ​អស់​សំណើច​ខ្លាំ​ង​ណាស់​ ៚


6 thoughts on “ជប់​លៀង​មុន​ពេល​បែក​គ្នា​ 회식

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s