ញ៉ាំ​ម្ហូប​កូរ៉េ​ «ថាក​ កាន់​ម៉ារី​/ 닭한마리»

ម្ហូប​នេះ​អាច​ថា​ជា​ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​ទី​២ បន្ទាប់​ពី​«ថាក​ តូរី​» ព្រោះ​ម្ហូប​ទាំង​២​ស្រដៀង​គ្នា​ទេ​ គ្រាន់​តែ​ថាក​តូរី​ ហិល​ជាង​ថាក​កាន់​ម៉ារី​បន្តិច​ ប៉ុន្តែ​មិន​ជា​ហិល​ណាស់​ណា​ទេ​ គឺ​ម៉ា​ឆ្ងាញ់​តែ​ម្តង​។ រី​ឯ​តំលៃ​ក៏មិន​ជា​ថ្លៃ​ដែរ​ ថ្ងៃ​នោះ​យើង​ញ៉ាំ​ម្នាក់​អស់​​ ៦០០០វ៉ុន​ តែញ៉ាំ​ឡើង​ឆ្អែត​ប៉ោង​ពោះ​តែ​ម្តង​​។ សូម​ប្រាប់​ថា​ ម្ហូប​នោះ​គឺ​សំដៅលើ​សាច់​មាន់​តែ​ម្តង​ ពាក្យ​ថា​ «ថាក​» មានន័យ​ថា​ សាច់មាន់​ ហើយ​ពាក្យ​ថា​ «កាន់​ម៉ារី​» រឺ​ក៏​អាច​អាន​ថា​​ «ហាន់​ម៉ារី​»នោះ​​មានន័យ​ថា​ ១ក្បាល​។ ដូច​នេះ​ម្ហូប​នេះ​មាន​ន័យ​ថា​ «មាន់​មួយ​ក្បាល​»? ហា​ហា​… បើ​បក​មក​ភាសា​ខ្មែរ​ ដូច​ចំលែក​ម៉េច​មិន​ដឹង​ទេ​​ ព្រោះ​ពាក្យ​ថា​ មាន់​១​ក្បាល​​ដូច​មិន​មែន​ជា​ឈ្មោះ​ម្ហូប​ទេ​។

ក្រោយ​ពី​ប្រលង​ចប់​ ក៏​បបួល​មិត្ត​ភក្តិ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​។ តែ​ដោយ​សារ​មិត្ត​ខ្លះ​ជាប់​ណាត់​ជាមួយ​គេ​ផ្សេង​ មាន​គ្នា​​ទៅ​សរុប​តែ​៥នាក់​ទេ​។ មិត្ត​ខ្ញុំ​ឈ្មោះ​ថា​ ណា​ឈឺ​ខូ​ ក៏ណែ​នាំ​ឲ្យ​ញ៉ាំ​ ថាក​កាន់​ម៉ារី​ ព្រោះ​នាង​ប្រាប់​ថា​នាង​ចង់​ញ៉ាំ​សាច់​​ ហើយ​ខ្ញុំ​ក៏​ចង់​ញ៉ាំ​សាច់​ដែរ​ ជា​ពិសេស​គឺ​ខ្ញុំ​ចូល​ចិត្ត​សាច់​មាន់​ជាង​គេ​​​​​🙂 ។ ម៉្យាង​មិត្ត​ខ្ញុំ​ឈ្មោះ​ថា​ អេ​ឌីត​ នាង​មិន​សូវ​ចេះ​ញ៉ាំ​ម្ហូប​ហិល​ខ្លាំង​នោះ​ទេ​ ដូចនេះ​ថាក​កាន់​ម៉ារី​នេះ​ជា​ម្ហូប​ដែល​គួរ​នឹង​ញ៉ាំ​ជាង​គេ​ ព្រោះ​អត់​ហិល​ហើយ​ធ្វើ​ពី​សាច់​មាន់​ទៀត​

ខ្ញុំ​ធានា​ថា​ឆ្ងាញ់​តែ​ម្តង​​😀

7 thoughts on “ញ៉ាំ​ម្ហូប​កូរ៉េ​ «ថាក​ កាន់​ម៉ារី​/ 닭한마리»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s