ទៅ​ដើរ​លេង​នៅ​ «ហូង​ឌែ​/ 홍대» ញ៉ាំ​ «សាម​​ ក្យប់​​សាល់​/ 삼겹살»

ហូង​ឌែ​/ 홍대 ក៏​ជា​កន្លែង​ប្រជុំ​ជន​មួយ​ល្បី​ឈ្មោះ​មួយ​ដែរ​។ នៅ​ទី​នោះ​ ហេតុ​អ្វី​បាន​ល្បី​? ព្រោះ​មាន​មហាវិទ្យា​ល័យ​ធំ​ៗ​ចំនួន​៥នៅ​ទី​នោះ​ ហេតុនេះ​ទី​នោះ​សំបូរ​ទៅ​ដោយ​និស្សិត​ក្មេង​ៗ​ជា​ច្រើន​។ បើ​មាន​សាលា​ ត្រូវ​មាន​សិស្ស​ ៚ បើមាន​សិស្ស​ ក៏​ត្រូវ​មាន​ហាង​ ភោជនីយដ្ឋាន​ ផ្សារ​ ផ្ទះ​ជួល​ និង​ហាង​សៀវ​ភៅ​អី​ជា​ដើម​ហើយ​មែន​ទេ​? ហេតុ​ផល​ទាំង​នេះ​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់​តែ​អ៊ូអរ​ទៅៗ​ រហូត​ដល់​ក្លាយ​ជា​ទី​ប្រជុំ​ជន​ដ៏​ធំ​មួយ​។ ពេល​ខ្ញុំ​ទៅ​ដល់​ មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​និង​តូច​ចិត្ត​ជា​ខ្លាំង​ ㅠㅠ ម៉េច​បាន​តូច​ចិត្ត​ អាច​ទាយ​បាន​ទេ​?😀 ភ្ញាក់​ផ្អើល​ព្រោះ​ទី​នោះ​អ៊ូអរ​ ពោរ​ពេញ​ទៅ​ដោយ​ហាង​លក់​អាហារ​ជាច្រើន​ ជា​ពិសេស​គឺ​ហាង​កាហ្វេ​ គឺ​សម្បូរ​មែន​ទែន​។ ក៏​មាន​ហាង​លក់​សំលៀក​បំពាក់​ឡូយ​ៗ​ជាច្រើន​ដែរ​។ ហាង​នីមួយ​ៗ តុបតែង​ក្បូរ​ក្បាច់​ស្អាត​ៗ​គួរ​ឲ្យ​ចង់​ចូល​ទិញ​ គេ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន​ណាស់​។​ ចំនែក​ហេតុ​ផល​ដែល​ខ្ញុំ​តូច​ចិត្ត​នោះ​ គឺ​ថា​ហេតុ​អី​នៅ​ម្តុំ​មហាវិទ្យាល័យ​ខ្ញុំ​អត់​អ៊ូអរ​ និង​ស្អាត​ដូច​គេ​​😦

នេះ​ជា​ឧទាហរណ៍​មួយ​នៃ​ហាង​ដែល​មាន​ការ​តុបតែង​​ ទាំង​ការ​ឌី​សាញ​អាគារ​និង​ខាង​ក្នុង​។ មើល​ចុះ​គេ​ធ្វើ​អាគារ​រាង​ស្រួច​មួយ​ជំហៀង​ មើល​ទៅ​ឡូយ​តែ​ម្តង​ តែ​គ្រាន់​តែ​ថា​ធ្វើ​អញ្ចឹង​ធ្វើ​ឲ្យ​ខាត​(កន្លែង​ស្រួច​នោះ​ មិន​អាច​រស់​នៅ​រឺ​ដាក់​ឥវ៉ាន់​បាន​)

អ៊ួយ​! មើល​សុនខ​មួយ​នេះ​ដូច​តុក្កតា​អញ្ចឹង​! គួរ​ឲ្យ​ស្រលាញ់​ណាស់​…

អា! ^^ យើង​ទៅ​ទី​នោះ​រាង​ល្ងាច​ដែរ​ហើយ​ ដោយ​ឃ្លាន​ពេក​ក៏​ចូល​ញ៉ាំ​​«សាម​ក្យប់​សាល់​»សិន​​ ​:D ង៉ាញ់​ៗ ….^^

តែ​នៅ​ជាប់​ភោជនីយដ្ឋាន​សាម​ក្យប់​សាល់​នោះ​មាន​កូន​ឆ្កែ​ស្អាត​ៗ​ជា​ច្រើន​ ដោយ​អត់​ទ្រាំ​មិន​បាន​ក៏​រត់​ទៅ​មើល​ទៅ​😀 ហើយ​ប៉ុន្មាន​ប៉ុស្តិ​ដែរ​ ហេ​ហេ…

មើល​ចុះ​…គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់​ ~~ អៅ​!!​ចង់​តែ​ចាប់​ក្រញេច​ទេ​!

កូន​ឆ្កែ​ទាំង​អស់​នោះ​ប្រហែល​ញី​ហើយ​ ទើប​បាន​ជា​ពេល​ឃើញ​ឆ្កែ​ឈ្មោល​ភ្លាម​ជ្រួល​ច្រាល​ៗពេញ​នឹង​!! មើល​ទៅ​ស្រដៀង​…ខ្ញុំ​ដែរ​ ហា​ហាហា​…😀 និយាយ​លេង​ទេ​..

មិត្ត​ខ្ញុំ​កំពុង​កុម្ម៉ង់​ម្ហូប​… ឆ្ងាញ់​មាត់​ហើយ​ខ្ញុំ​ ^^

ហៅ​ភ្លាម​មក​ដល់​ភ្លាម​តែ​ម្តង​!! ហេស​ហេស​… សាម​ក្យប់​សាល់​នេះ​បើ​មើល​ទៅ​ស្រដៀង​ម្ហូប​យើង​ដែរ​ ដែល​យើង​គ្រប់​គ្នា​ចំនាំ​ហៅ​ថា​ «គោ​ឡើង​ភ្នំ»​ៗនោះ​…ឬ​អ្នក​ខ្លះ​ហៅ​ថា«​គោ​គេច»​។ និយាយ​ពី​គោ​ឡើង​ភ្នំ​នេះ​ ខ្ញុំ​នឹក​គោ​ឡើង​ភ្នំ​ណាស់​ ㅠㅠ តែ​ពេល​នឹក​គោ​ឡើង​ភ្នំ​ម្តង​ៗ ញ៉ាំ​សាម​ក្យប់​សាល់​នេះ​ទៅលែង​អី​ហើយ​ តំ​លៃ​មិន​ជា​ថ្លៃ​ណាស់​ណា​ទេ​ ថ្ងៃ​នោះ​អស់​ម្នាក់​៩០០០វ៉ុន​(ទាំង​អស់​គ្នា​៥នាក់​)។

ង៉ាញ់​ៗ …..

អង្គុយ​ចាំ​ឲ្យ​សាច់​ឆ្អិន​ឡើង​ស្រក់​ទឹក​មាត់​ហើយ​ខ្ញុំ​….

នេះ​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ​ អេ​ឌីត​ ជា​ជន​ជាតិ​ហុង​គ្រី​។ យើង​ជា​មិត្ត​ជិត​ស្និទ្ធិ​នឹង​គ្នា​ ទៅ​ណា​ក៏​ទៅ​ជាមួយ​គ្នា​ដែរ​

អា​…លេង​ស្ទ៉ាយឆ្នាំ​​ 79 ទៀត​ហា​ហា​ ^^😀

ញ៉ាំ​ហើយ​ យើង​ក៏​ដើរ​ទស្សនា​មើល​ជុំវិញ​ទី​នោះ​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ភ្លើង​ពណ៌​ភ្លឺ​ចិញ្ចាច​ ៚ ដើរ​ៗៗ ក៏​ប្រទះ​ឃើញ​ហាង​មួយ​ដែល​ប៉ុស្តិ​ទូរទស្សន៍​ KBS ធ្លាប់​មក​ថត​រឿង​​”IRIS”។ តើ​លោក​អ្នក​ធ្លាប់​ទស្សនា​រឿង​ភាគ​ អាយ​រីស​ នេះ​ទេ​? ជា​រឿង​ដែល​ល្បី​ប្រចាំ​ឆ្នាំ​2010។ ខ្ញុំ​មើល​រៀង​នេះ​រួច​ហើយ​ ពិត​ជា​ល្អ​មើល​ខ្លាំង​ណាស់​!!!

នេះ​ជា​ឈុត​ដែល​តួ​ប្រុស​និង​តួ​ស្រី​ចូល​ញ៉ាំ​អាហារ​ក្នុង​ហាង​មួយ​នេះ​។ គេ​តាំង​រូប​នេះ​នៅ​នឹង​ហាង​តែ​ម្តង​ ៚ សូម​ប្រាប់​ថា​តួ​ស្រី​សំដែង​ក្នុង​រឿង​មួយ​នេះ​ ជា​តារា​ដែល​ខ្ញុំ​ចូលចិត្ត​ចា៎🙂

ហាង​នេះ​មាន​ឈ្មោះ​ថា​ «ហូង​ឌែ​ ជូ​ដាំ​បាល់​»

ដើរ​ទៅ​មុខ​តិច​ទៀត​ ក៏​ឃើញ​គេ​កំពុង​ថត​កុន​ ហេ​ហេ​…. មិន​ដឹង​ថា​គេ​កំពុង​ថត​អី​ទេ​។​ តែ​ប្រហែល​ឆ្នាំ​ក្រោយ​ ហាង​មួយ​នេះ​នឹង​ល្បី​ទៀត​ហើយ​មើល​ទៅ​!

គេ​កំពុង​រៀប​ចំ​ថត​ មិន​ទាន់​ថត​នៅ​ឡើយ​ទេ​

ពេល​យប់​…

មាន​ហាង​ដង្ហែរ​….មនុស្ស​កុះ​ករ​ណាស់​

😀 ហាហា​… ពេល​ទៅ​បន្ទប់​ទឹក​នៅ​ក្នុង​ចំណត​ស្ថានីយ៍រថភ្លើង​ក្រោម​ដី​ ឃើញ​រូប​នេះ​គួរ​ឲ្យ​ចង់​សើច​ក៏​ថត​យក​មើល​មក​។ តើ​យល់​ពី​ន័យ​នៃ​រូប​នេះ​ទេ​??

ត្រលប់​ទៅ​សាលា​យើង​វិញ​~ កំពុង​ឈរ​ចាំ​រថភ្លើង​ក្រោម​ដី​~

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s