ទៅ​លេង​កន្លែង​ថត​កុន​រឿង​ «កាហ្វេ​ព្រីន​/ Coffee Prince/ 커피 프린스»

ហេ​ហេ… ក្រោយ​ពី​ប្រលង​ចប់​ មិត្ត​ភក្តិ​ក៏​បបួល​ទៅ​លេង​ហាង​កន្លែង​ដែល​គេ​ថត​រឿង​ «កាហ្វេ​ព្រីន​»​។ បើ​តាម​ខ្ញុំ​ចាំ​ រឿង​នេះ​ធ្លាប់​ចាក់​ផ្សាយ​ក្នុង​ទូរទស្ស​ន៍​ស៊ី​ធី​អិន ​ម៉ោង​យប់​ហើយ​។ កាល​ដើម​ឡើយ​ទី​នោះ​មិន​មែន​ជា​ហាង​កាហ្វេ​អី​ទេ​ តែ​ក្រោយ​ពី​គេ​ថត​រឿង​នឹង​ហើយ​ ក៏មាន​គេ​ទទួល​ធ្វើ​ហាង​កាហ្វេ​ដោយ​រក្សា​ភាព​ដើម​ដូច​ក្នុង​រឿង​អញ្ចឹង​។ ឥលូវ​ហាង​កាហ្វេមួយ​នេះ​​ប្រៀប​ដូច​ជា​សារៈ​មន្ទីរ​អញ្ចឹង​ មាន​ភ្ញៀវ​បរទេស​មក​ទស្សនា​មិន​ចេះ​ដាច់​។ បើ​ចង់​ចូល​ថត​ក្នុង​ហាង​កាហ្វេ​នោះ​ ត្រូវ​តែ​ទិញ​កាហ្វេ​របស់​គេ​ផឹក​ ហើយ​តំលៃ​ក៏មិន​ថោក​ប៉ុន្មាន​ដែរ​។ ពេល​ខ្ញុំ​ទៅ​ ឃើញ​សុទ្ធ​តែ​ភ្ញៀវ​ជន​ជាតិ​ជប៉ុន​។

ហាហា​..​ នេះ​ជា​អ្វី​ដែរ​? ខ្ញុំ​ក៏​មិន​ដឹង​ដែរ​! នៅ​តាម​ផ្លូវ​ពេល​ដើរ​ទៅ​ហាង​កាហ្វេ​ព្រីន​នោះ​​ ឃើញ​រូប​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ថត​យក​មក​ឲ្យ​មើល​ទៅ​ ^^ ហាម​គិត​អ្វី​ផ្តេស​ផ្តាស​ណា​… ប្រហែល​នៅ​ខាងក្នុង​​នោះ​ គេ​អនុញ្ញាត​ឲ្យ​ថើប​គ្នា​សេរី​ទេ​ដឹង​!​ ហ៊ឺ​ហ៊ឺ…

អា.. ទី​បំផុត​យើង​ដើរ​មក​ដល់​ហើយ​!​ នេះ​នែ​!!​ អូ​, តែ​សរសេរ​ជា​ភាសា​កូរ៉េ​ណា៎ គេ​អានថា​​ « ខ ភី​ ព្រីន​ ស៊ឺ »

មាន​អារម្មណ៍​រំភើប​ អា​ម៉េច​មិន​ដឹង​ទេ​ ពេល​បាន​មក​ផ្ទាល់​អញ្ចឹង​ ^^

គេ​រក្សា​ភាព​ដើម​ទាំង​អស់​​ ទី​នោះ​មាន​ដើម​ឈើ​ត្រជាក់​ត្រឈៃ​ គួរ​ឲ្យ​ចង់​អង្គុយ​លេង​ណាស់​ មាន​ខ្យល់​ត្រសៀក​ៗ​ទៀត​ ៚

គេ​ដាក់​ផ្លាក​នៅ​នឹង​មុខ​ហាង​ថា​ «បើ​ចូល​ទៅ​ក្នុង​ហាង​គេ​ហើយ​ត្រូវ​តែ​ផឹក​កាហ្វេ​គេ​ បើ​ចូល​ទៅ​គ្រាន់​តែ​ថត​ អត់​បាន​ទេ​»

អ្នក​ដែល​ធ្លាប់​មើល​រឿង​នេះ​ ប្រាកដ​ជា​ចាំ​ផ្កា​នេះ​បាន​។ នៅ​ដូច​ដើម​ទាំង​អស់​ ៚

បងស្រី​​ម្នាក់​នេះ​កំពុង​តែ​ខំ​ប្រឹង​ថត​សម្បើម​ណាស់​ ហេ​ហេ​…

កន្លែង​កុម្ម៉ង់​កាហ្វេ​​ ក៏​អត់​មាន​ផ្លាស់​ប្តូរ​ដែរ​

នេះ​ជា​ម៉ឺ​នុយ​ ខ្ញុំ​ផឹក​ Co Coa តំលៃ​៦៥០០វ៉ុន​ (១ដុល្លា=១២០០វ៉ុន​)

អូ​ សូម​ប្រាប់​ថា​រឿង​នេះ​ថត​តាំង​ពី​ឆ្នាំ​​ ២០០៧​ ម៉្លេះ​

នេះ​ជា​រូប​ដែល​តួ​ស្រី​គូរ​ផ្ទាល់​នៅ​ក្នុង​សាច់​រឿង​ ៚

គេ​សរសេរ​លើ​អំពូល​នេះ​ថា​ «កាហ្វេ​ព្រីន​ ស៊ូ​ស៊ូ​!!»

អូយ​ ចង់​បក​ឲ្យ​ដែរ​ តែ​អត់​ទាន់​ចេះ​អស់​ដែរ​ ហេ​ហេ…

នេះ​ជា​មិត្ត​ដែល​ខ្ញុំ​មក​ជា​មួយ​ នៅ​មាន​ប្រុស​ម្នាក់​ទៀត​

មាន​សញ្ញេ​របស់​គ្រប់​តួ​ទាំង​អស់​ដែល​សំដែង​ក្នុង​រឿង​នោះ​

ហេ​ហេ​..​​ នេះ​ជា​កាហ្វេ​របស់​ខ្ញុំ​ ^^ ង៉ាញ់​ៗ​ ៚

ថ្ងៃ​នោះ​យើង​អង្គុយ​ទី​នោះ​រយៈ​ពេល​ប្រហែល​២ម៉ោង​ និយាយ​ពី​នេះ​ពី​នោះ​ ប្រាច​ព្រោក​សម្បើម​ណាស់​ :D​

រូប​នេះ​មាន​ទាំង​ខ្ញុំ​ដែរ​ ^^

មាន​សញ្ញេ​ច្រើន​ណាស់​ តែ​ខ្ញុំ​ចាប់​អារម្មណ៍តែ​សញ្ញេ​របស់​តួ​ស្រី​ក្នុង​រឿង​នេះ​ទេ​ នាង​ឈ្មោះ​ថា​ យូន​ អ៊ឺន​ហ៊ែ​ ^^

អ៊ួយ​ ព្រះ​ជា​ម្ចាស់​! តើ​អាច​មើល​ដឹង​ទេ​ ថា​នេះ​ជា​អ្វី​? មិត្ត​ខ្ញុំ​ឈ្មោះ​សាឃី​ខូ​ ដោយ​អផ្សុក​ពេក​មើល​ទៅ​ ទើប​បាន​ជា​និយាយ​បណ្តើរ​អង្គុយ​បត់​ក្រដាស​ជូត​មាត់​បណ្តើរ​​ ទី​បំផុត​បត់​ចេញ​ជា​រូប​ហើយ​ តែ​រូប​អី​ឲ្យ​ប្រាកដ​ខ្ញុំ​មើល​អត់​ដឹង​ទេ​។​ នាង​ប្រាប់​ថា​ចា​សត្វ​ចាប​ ឱ ព្រះ​ម្ចាស់​ថ្លៃ​! មើល​យ៉ាង​ម៉េច​ក៏​អត់​ចេញ​ជា​សត្វ​ចាប​ដែរ​! ពិត​ជា​ពូកែ​បត់​មែន​សាឃី​ខូ​!! ហា​ហា…

នៅ​ឆ្លៀត​សុំ​ថត​រូប​ជា​មួយ​សត្វ​ចាប​នុង​ទៀត​! លោក​អើយ​ អត់​ចេះ​ខ្មាស​គេ​ ! ហាហា..😀

ក្រោយ​ពី​អង្គុយ​ប្រាជ្ញ​ព្រោក​ម៉ា​អស់​ចិត្ត​អស់​ចង់​ទៅ​ យើង​ក៏​ងើប​ចេញ​មក​

តែ​មុន​នឹង​ចេញ​ ក៏​ឆ្លៀត​ថត​១ប៉ុស្តិ​ កុំ​ឲ្យ​ខាត🙂

រៀប​នឹង​ចេញ​មក​ហើយ​នឹង! ស្រាប់​តែ​អ្នក​រត់​តុ​នៅ​ទី​នោះ​​រត់​ចេញ​មក​សួរ​ក្រែង​លោ​ចង់​ថត​រូប​អនុស្សាវរីយ៍​ជុំ​គ្នា​ គាត់​នឹង​ជួយ​ថត​ហើយ​​ តាម​ពិត​យើង​ពឹង​ឲ្យ​អ្នក​ផ្សេង​ថត​រូប​ជុំ​​គ្នា​មិញ​នឹង​រួច​ហើយ​ តែ​ដោយ​ខ្លាច​អាក់​សធា​​ ក៏ថត​១ប៉ុស្តិ​នេះ​១ទៀត​ទៅ​

2 thoughts on “ទៅ​លេង​កន្លែង​ថត​កុន​រឿង​ «កាហ្វេ​ព្រីន​/ Coffee Prince/ 커피 프린스»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s