ទៅ​ញ៉ាំ​ចា​ចាំង​ម្ញ៉ន់​(មី​ខ្មៅ​)/자장면 ជា​មួយ​មិត្ត​រួម​ថ្នាក់​

ដោយ​គោ​រព​តាម​ពាក្យ​ដែល​អ្នក​គ្រូ​បាន​សន្យា​ថា​នឹង​នាំ​ញ៉ាំ​ចា​ចាំង​ម្ញ៉ន់​នៅថ្ងៃ​ណា​មួយ​ ពេល​មាន​ពេល​ ទី​បំផុត​ថ្ងៃ​នោះ​បាន​មក​ដល់​ហើយ​។ ថ្ងៃ​នេះ​អ្នក​គ្រូ​ចេញ​មុន​ម៉ោង​ប្រហែល​៥នាទី​ ហើយ​ពួក​យើង​ក៏​ទៅ​ញ៉ាំ​ចា​ចាំង​ម្ញ៉ន់​ទាំង​អស់​គ្នា​។​ យើង​ញ៉ាំ​នៅ​ជិត​ហាង​ជិត​សាលា​ ដែល​ដើរ​ប្រហែល​១០នាទី​។ ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​ពី​ចាចាំង​ម្ញ៉ន់​ថា​ជា​អ្វី​។ ចា​ចាំង​ម្ញ៉ន់​ រឺ​អ្នក​ខ្លះ​ហៅ​ថា​មី​ខ្មៅ​ ជា​ម្ហូប​ចិន​តែ​បាន​ហូល​ចូល​មក​កូរ៉េ​តាំង​ពី​យូរ​ហើយ​ ដូច​ម្ហូប​យើង​មួយ​ចំនួន​ដូច​ជា​ បាញ់​ស៊ុង​ បាញ់​ហយ​… កាល​ដើម​ឡើយ​ជា​ម្ហូប​វៀត​ណាម​តែ​ឥលូវ​អាច​ថា​ជា​ម្ហូប​យើង​ដែល​កែច្នៃ​ពី​វៀត​ណាម​ ព្រោះ​របៀប​ធ្វើ​និង​រសជាតិ​មិន​ដូច​ជា​របស់​វៀត​ណាម​ទាំង​ស្រុង​(សុំ​ទោស​គ្រាន់​តែ​ជា​ទស្សនៈ​ខ្ញុំ​ប៉ុណ្ណោះ​ ព្រោះ​មិន​ធ្លាប់​ញ៉ាំ​បាញ់​ស៊ុង​វៀត​ណាម​ទេ​)។

ដោយ​សារ​គ្នា​យើង​ច្រើន​ ដូច​នេះ​ត្រូវ​ចាំ​យូរ​បន្តិច​ប្រហែល​១៥នាទី​ សល់​ពេល​យើង​ក៏​ថត​រូប​អនុស្សា​វរីយ៍​ជុំ​គ្នា​

សិស្ស​ប្រុស​ថ្នាក់​ខ្ញុំ​ ក្នុង​ចំនោម​នេះ​ជា​ជន​ជាតិ​ចិន​ទាំង​អស់​ លើក​លែង​តែ​ម្នាក់​គត់​ដែល​មក​ពី​អាមេរិច​​ គឺ​ម្នាក់​ដែល​ពាក់​អាវ​ Cocacola

នេះ​គឺ​ម្នាក់​នេះ​ហើយ​ តាម​ពិត​ជា​ជន​ជាតិ​កូរ៉េ​តែ​ទៅ​រស់​នៅ​អាមេ​រិច​តាំង​ពី​តូច​

ត្រូវ​ជ្រុំ​ឲ្យ​សព្វ​ទើប​ឆ្ងាញ់​ ជ្រុំ​ទាល់​តែ​ពណ៍​ខ្មៅ​ទាំង​អស់​

ជ្រុំ​ទាល់​ពណ៍​ខ្មៅ​បែប​នេះ​ ទើប​ញ៉ាំ​ទៅ​ឆ្ងាញ់​​ ធានា​ថា​ឆ្ងាញ់… :D​

23 thoughts on “ទៅ​ញ៉ាំ​ចា​ចាំង​ម្ញ៉ន់​(មី​ខ្មៅ​)/자장면 ជា​មួយ​មិត្ត​រួម​ថ្នាក់​

    • ថា​ចឹង​ក៏​បាន​ តែ​មិន​មែន​ចឹង​ទាំង​អស់​ទេ​។ ពួក​ស្បែក​ខ្មៅ​(អា​ព្រិច​) ពិត​ជា​អន់​ចារឹក​បន្តិច​មែន​ ពិបាក​រាប់​អាន​ណាស់​។ តែ​ពួក​អឺរ៉ុប​ស្បែក​ស​​មាន​អី​ ល្អ​តើ​។ ព្រោះ​ខ្ញុំ​មាន​មិត្ត​ជន​ជាតិ​ហុង​គ្រី​១ដែរ​​ ត្រូវ​ជើង​គ្នា​សឹង​អី​ ហ៊ី​ហ៊ី​😀

      • បើវាទៅស្រុកគេមិនអីទេ តែពេលយើងទៅស្រុកវាវិញ​ ទៅដំបូងមុខវាមិនមើលផង វាខ្លាចយើងអត់ចេះហើយសួរវា។ តែបើបានស្គាល់យូៗទៅ ល្អតើ ពួកណឹង

    • សាក​ម្តង​ទៅ​!​ នៅ​ខ្មែរ​ក៏មាន​ដែរ​ គឺ​នៅហាង​កូរ៉េ​មាន​ហើយ​​ តំលៃ​ជា​ធម្មតា​ ៥ដុល្លា​​​ តែ​ច្រើន​ណាស់​ ឡើង​ម៉ា​ចាន​គោម​ណ៎!

  1. ខ្ញុំ​កំពុង​រៀន​ធ្វើ​ម្ហូប​នេះ​ស្រាប់​ផង បន្តិច​ទៀត​នឹងដាក់​ផ្សាយ​ពី​វិធី​ធ្វើ​ហើយ!! ខ្ញុំ​ចូលចិត្ត​ចា​ចាំង​ម្ញ៉ន់!​;)

    • កុំ​ចេះ​តែ​ថា​!! ម្ហូប​គេ​ឆ្ងាញ់​សឹង​អី​!​ ធ្លាប់​ញ៉ាំ​ម្ហូប​អី​ខ្លះ​ហើយ​?? ថា​ទៅ​ ខ្ញុំ​នឹក​ម្ហូប​ស្រុក​ខ្មែរ​ណាស់​!!! មិន​ដឹង​ថ្ងៃ​ណា​បាន​ញ៉ាំ​ម្ហូប​ខ្មែរ​ទេ​លោក​អើយ​! ជា​ពិសេស​គឺ​ត្រកួន​ ព្រោះ​នី​ទី​នេះ​អត់​មាន​ត្រកួន​ទេ​~

  2. អូ! ខ្ញុំ​រៀន​ធ្វើ​ដោយ​ខ្លួន​​ឯង​ ហិហិ
    ធ្លាប់​ញ៉ាំ​នៅ​លាវ មិត្តកូរ៉េ​ធ្វើ​ឲ្យ​ញ៉ាំ។ ក្រោយ​ពី​ញ៉ាំ​ហើយ​ក៏ដឹង​ពី​វិធី​ធ្វើ​តែម្តង!😉 ញ៉ុមចឹង! បើ់​ចង់​លាក់​ក្បួន​កុំ​ឲ្យ​ញ៉ាំ​ល្អ​ជាង! អិអិ..

    • អ៊ូ​ ពិត​មែន​? ឡូយ​ណាស់​ចឹង​!! ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ណា​ប្រសព្វ​ធ្វើ​ម្ហូប​ណាស់​ ព្រោះ​ខ្ញុំ​អត់​ចេះ​ធ្វើ​ម្ហូប​ទេ​😀 តែ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​និង​ទៅ​លេង​ផ្ទះ​គេ​ដើម្បី​ឲ្យ​គេ​ធ្វើ​ម្ហូប​ឲ្យ​ញ៉ាំ​ ហេ​ហេ​…

    • តើ​ធ្លាប់​ញ៉ាំ​ម្ហូប​អី​ទៅ​? មែន​មាន​ម្ហូប​ខ្លះ​ខ្ញុំ​ក៏អត់​ចេះ​ញ៉ាំ​ដែរ​ តែ​ម្ហូប​ឆ្ងាញ់​ច្រើន​ជាង​ម្ហូប​អត់​ឆ្ងាញ់​ណា​។ ម្ហូប​ដែល​ខ្ញុំ​អត់​ចេះ​ញ៉ាំ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ក្លិន​តែ​ម្តង​។ ម្ហូប​ខ្លះ​មាន​ក្លិន​ម្យ៉ាង​ដែល​ខ្ញុំ​ធំ​ហើយ​ធ្វើ​ឲ្យ​ពិបាក​លេប​ម្ហូប​ន៉ោះ​ចូល​មាត់​ តែ​ចំពោះ​គេ គេ​ថា​ក្លិន​នោះ​ល្អ​។ ប៉ុន្តែ​ម្ហូប​ដែល​មាន​ក្លិន​នោះ​មាន​មិន​ច្រើន​ទេ​ ជា​ពិសេស​ចាចាំង​ម្ញ៉ន់​នេះ​ អត់​មាន​ក្លិន​នោះ​ទេ​ កុំ​ភ័យ​អី​! ធានា​ថា​ង៉ាញ់​ៗ​ម៉ង​…^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s