It’s time to KHrazy !!!


កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ឧសភា​ មាន​កម្មវិធី​ជប់លៀង/បុណ្យ​ ​ប្រចាំ​ឆ្នាំ​នៅ​សាលា​ខ្ញុំ​ តារា​ល្បី​ៗ​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ តាម​ពិត​ទៅ​បុណ្យ​នេះ​ប្រព្រឹត្ត​ទៅតាំង​ពី​ថ្ងៃ​ទី ២៥មក​ម្ល៉េះ​។

បុណ្យ​នេះ​គេ​ធ្វើ​រាល់​ឆ្នាំ​​ ជា​ធម្មតា​រយៈ​ពេល​៤ថ្ងៃ​ កម្មវិធី​មាន​ពី​ព្រឹក​ដល់​យប់​។ គេ​ធ្វើ​បុណ្យ​នេះ​សំរាប់​អបអរ​មុន​ពេល​វិស្សមកាល​រដូវ​ក្តៅ​ អាច​ថា​ជា​បុណ្យ​ដំនាច់​ឆ្នាំ​។

នៅ​ថ្ងៃ​ទី​១​

ថ្ងៃ​ទី​១​មាន​ក្រុម​តារា​ចំរៀង​ ដាប៊ី​ឈី​/ Da Vi Chi/ 다비치 គឺ​ក្រុម​ចំរៀង​ស្រី​២នាក់​ បទ​ល្បី​របស់​នាង​គឺ​ 8282

ខ្ញុំ​អង្គុយ​នៅ​ឆ្ងាយ​ពេក​ ដូច​នេះ​ថត​ឃើញ​តូច​ណាស់​ តែ​ឃើញ​ផ្ទាល់​ភ្នែក​ច្បាស់​ជាង​នេះ​

ក្រុម​តារា​ចំរៀង​ទី​២​គឺ​ ម៉ាន់​ដេ​ឃីស​/ Monday Kiss/ 먼데키스 ក្រុម​បុរស​សង្ហា​៣ដួង​ សំលេង​ក្រុម​ចំរៀង​នេះ​ពិ​រោះ​ណាស់​ មើល​ទៅ​ក្រុម​នេះ​ស្រដៀង​ក្រុម​ SG Wannabe ដែល​ជា​ក្រុម​ដែល​ខ្ញុំ​ចូល​ចិត្ត​

ខ្ញុំ​ទៅ​មើល​ខន​សឺត​នេះ​ជា​មួយ​មិត្ត​ភក្តិ​ ២​ ៣​ នាក់​ សាឃីខូ​ (ជប៉ុន​)​ និង​ ថាម​, អ៊ឺន​ចាំង​ (វៀតណាម​) និង​ជនជាតិ​វៀត​ណាម​ម្នាក់​ទៀត​មិត្ត​របស់​អ៊ឺន​ចាំង​​

ពេល​ល្ងាច​មាន​លក់​របស់​ញ៉ាំ​ច្រើន​ណាស់​ ដូច​ពេល​តាំង​ពិពណ៌​នៅ​ស្រុក​យើង​អញ្ចឹង​

មនុស្ស​ច្រើន​កុះ​ករ​ មើល​ទៅ​សប្បាយ​ណាស់​

ខ្ញុំ​ទិញ​សាច់​អាំង​ញ៉ាំ​ វ៉ា​ឆ្ងាញ់​ខ្លាំង​ណាស់​តែ​ថ្លៃ​បន្តិច​ ១ចង្កាក់​= ២០០០វ៉ុន​។​ អូ​ឃើញ​មាន​លក់​ដង្កូវ​នាង​ដែរ​ តែ​ខ្ញុំ​អត់​ចេះ​ញ៉ាំ​ទេ​

តៀម​ស្រា​ដាច់​ជាង​គេ​ នៅ​កូរ៉េ​ផឹក​ស្រា​ជា​រឿង​ធម្មតា​

មាន​ក្រុម​តន្រ្តី​លេង​ឲ្យ​មើល​ហ្រ្វ៊ី​ ពួក​គេ​ជា​និស្សិត​

ថ្ងៃ​ទី​៣​​ (ថ្ងៃ​ទី​២ខ្ញុំ​អត់​បាន​ចូល​រួម​ព្រោះ​អត់​មាន​តារា​ចំរៀង​ល្បី​🙂 )

ក្រុម​ ស៊ី​យ៉ា​/ See Ya ក្រុម​ស្រី​៣នាក់​

ពេល​ច្រៀង​ មេក្រូ​អ្នក​ទី​៣(រាប់​ពី​ខាង​ឆ្វេង​)នោះ​អត់​លឺ​ ដូច​នេះ​អ្នក​ទី​១ ក៏​ចង្អល់​ទៅ​អ្នក​កណ្តាល​ឲ្យ​ហុច​មេក្រូ​ទៅ​អ្នក​ទី​៣៚ សុំ​ទោស​ផង​ដែល​ខ្ញុំ​ប្រើ​ពាក្យ​អ្នក​ទី​១ ទី​៣ ព្រោះ​អត់​ស្គាល់​ឈ្មោះ​..

ថ្ងៃ​ទី​៤

ពេល​ព្រឹក​មាន​ល្បែង​លេង​ ស្អាត​ណាស់​

ល្ងាច​ម៉ោង​៧កន្លះ​ មាន​ខនសឺត​ធំ​ តារា​ចំរៀង​ដូច​ជា​ ធារ៉ា​/ Tiara/ 티아라, Kim Tae Woo
/김 태우, Hong Jin Young/ 홍진영, យូន​ ដូ​ហ្យុន​/​ Yoon Do-hyun, ឆឺ​រី​ ហ្វ៊ីល​ធ័រ​/ Cherry Filter, និង​អ្នក​ផ្សេង​ទៀត​តែ​មិន​សូវ​ល្បី​។

តែ​ពួក​ខ្ញុំ​ទៅ​ចាំ​មុន​តាំង​ពី​ម៉ោង​៤កន្លះ​ម៉្លេះ​ដើម្បី​ចាប់​កៅ​អី​ខាង​មុខ​ ប៉ុណ្នឹង​ហើយ​នៅ​មាន​អ្នក​ខ្លះ​ទៅ​មុន​ពួក​ខ្ញុំ​ទៀត​ តែ​យើង​មិន​មែន​បាន​ចូល​ភ្លាម​ទេ​ ត្រូវ​តំរ៉ង់​ជួរ​ទាល់​តែ​ម៉ោង​៦ទើប​គេ​ឲ្យ​ចូល​ក្នុង​ស្តាត​ ដូច​នេះ​ឈរតំរង់​ជួរ​​១ម៉ោង​កន្លះ​។ ពួក​យើង​ទៅ​តាំង​ពី​រសៀល​ ដូច​នេះ​ម្នាក់​មិន​ទាន់​ញ៉ាំ​បាយ​ល្ងាច​ទេ​ ក៏​ទិញ​គីម​ប៉ាប់​យក​មក​ញ៉ាំ​។

មុន​ម៉ោង​៧កន្លះ​ មាន​អ្នក​ចំរៀង​ច្រៀង​កំដរ​អារម្មណ៍​(អ្នក​ចំរៀង​ធម្មតា​)។ អូ​ ចំនែក​ពាក្យ​ថា​ It’s time to KHrazy, kH តំនាង​ឲ្យ​ពាក្យ​ Kyung Hee ដែល​ជា​ឈ្មោះ​សាលា​ខ្ញុំ​៚ ហើយ​ខន​សឺត​នេះ​ដែរ​ ចូល​ទស្ស​នា​ដោយ​សេរី​សំរាប់​សិស្ស​ ក្យង់​ហ៊ី​ប៉ុណ្ណោះ

ដំបូង​យើង​អង្គុយ​នៅ​ឆ្ងាយ​បន្តិច​ដែរ​ ព្រោះ​កៅអី​ខាង​មុខ​សំរាប់​ភ្ញៀវ​កិត្តិយស​​ តែ​ក្រោយ​មក​ដោយ​ភ្ញៀវ​ទាំង​នោះ​យូរ​មក​ពេក​ គេ​ក៏​អនុញ្ញាត​ឲ្យ​អង្គុយ​កៅ​អី​ទាំង​នោះ​ ពួក​ខ្ញុំ​អង្គុយ​ជិត​ខាង​មុខ​

មនុស្ស​ចេះ​តែ​មក​ជា​បន្ត​បន្ទាប់​

មេឃ​កាន់​តែ​ងងឹត​ មនុស្ស​កាន់​តែ​ច្រើន​

ពេល​ល្ងាច​នោះ​ ពេល​កម្មវិធី​មិន​ទាន់​ចាប់​ផ្តើម​ កាមេរ៉ា​ចាប់​យក​រូប​ទស្សនិកជន​ដាក់​លើ​ផ្ទាំង​សម្តង​១​ៗ ហើយ​ក៏នាំ​គ្នា​ហ៊ោ​សប្បាយ​ណាស់​

យូន​ ដូ​ហ្យុន​/​ Yoon Do-hyun ជា​ក្រុម​ចំរៀង​រ៉ុក​ សំលេង​ពិរោះ​ណាស់​ ហើយ​និយាយ​រស់​រាយ​ទៀត​

មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ​មែន​ទេ​ថា​ក្រុម​ស្រី​ស្អាត​ ធារ៉ា​/ Tiara/ 티아라

កំពុង​ច្រៀង​បទ​អី​អាច​ទាយ​ដឹង​ទេ​? គឺ​បទ​ ប៉ប​ពី​ប៉ប​ពី​ប៉ប​..

អា..ស្រី​ស្អាត​របស់​ខ្ញុំ​

បទ​នេះ​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ ព្រឺ​ព្រួច​…

ច្រៀង​៣​បទ​ក៏​លា​ទៅ​ គួរ​ឲ្យ​ស្តាយ​ខ្លាំង​ណាស់​

មាន​ក្រុម​រាំ​ បុរស​ម្នាក់​នេះ​សង្ហា​ជាង​គេ​

ចុង​បញ្ចប់​គឺ​ គីម​ ធែ​អ៊ូ​/ Kim Tae Woo/ 김 태우 នៅ​ខាង​ក្រៅ​សង្ហា​ជាង​ក្នុង​ទូរទស្សន៍ឆ្ងាយ​ណាស់​

ពេល​គីម​ធែ​អ៊ូ​ច្រៀង​ចប់​ក៏បិទ​កម្មវិធី​ទៅ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s