ទៅ​មើល​កុន​ជា​មួយ​មិត្ត​រួម​ថ្នាក់​​ និង​អ្នក​គ្រូ

ថ្ងៃ​ទី​ ១៨ ខែ​ឧសភា​ ជា​ថ្ងៃ​កំណើត​របស់​សាសា​ក្យង់​ហ៊ី​(សាលា​ខ្ញុំ​) ដូច​នេះ​យើង​បាន​ឈប់​សំរាក​១ថ្ងៃ​។ អ្នក​គ្រូ​ក៏​បបួល​សិស្ស​ទាំង​ឡាយ​ទៅ​មើល​កុន​ជា​មួយ​គ្នា​ សិស្ស​ណា​រវល់​ពុំ​បាន​ទៅ​ទេ​ មាន​តែ​ខ្ញុំ​ សាឃីខូ យ៉ស៊ីន​ យូមី​ និង​អ៊ីន​ស៊ូ​ប៉ុណ្ណោះដែល​ទៅ​។ អ្នក​គ្រូ​បាន​បង្ហាត់​ពី​វិធី​មើល​កុន​ដោយ​អស់​លុយ​តិច​ គឺ​មើល​ពេល​ព្រឹក​(ម៉ោង​បញ្ចាំង​លើក​ទី​១)។ ជា​ធម្មតា​សំបុត្រ​កុន​តំលៃ​ ៨០០០វ៉ុន​(១$= ១១៧០វ៉ុន​) តែ​បើយើង​ទិញ​សំបុត្រ​ពេល​ព្រឹក​ ម៉ោង​៩ នោះ​តំលៃ​ត្រឹម​តែ​ ៤០០០វ៉ុន​ប៉ុណ្ណោះ​(តំលៃ​នេះ​អាច​ខុស​គ្នា​តាម​រោង​កុន​)។ ដូច​នេះ​យើង​ណាត់​គ្នា​ជួប​ម៉ោង​ ៨កន្លះ​ព្រឹក​។

ចៃដន្យ​អី​ ថ្ងៃ​នេះ​ភ្លៀង​រហូត​តាំង​ពី​ព្រឹក​ព្រលឹម​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​និង​មិត្ត​ភក្តិ​នៅតែ​ទៅ​ដែរ

ម៉ោង​ដំបូង​ពេល​ព្រឹក​ព្រលឹម​នេះ​ ពុំ​សូវ​មាន​មនុស្ស​ទេ​។ ក្នុង​រោង​កុន​មាន​តែ​គ្នា​ពួក​ខ្ញុំ​ និង​អ្នក​ដទៃ​៤នាក់​ទៀត​ ដូចនេះ​សរុប​ទៅ​១០នាក់​ត្រឹម​តែម្តង​

យើង​មើល​រឿង​ រ៉ូ​ប៊ីន​ហ៊ូដ​ ដែល​និយាយ​ជា​ភាសា​អង់គ្លេស​ មាន​អក្សរ​កូរ៉េ​នៅ​ខាង​ក្រោម​ ដូច​នេះ​មើល​មិន​បាន​យល់​១០០%​ ទេ

ក្រោយ​ពី​មើល​រឿង​ចប់​ យើង​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​៚ ម្នាក់​អស់​ ៦០០០វ៉ុន​… ឆ្ងាញ់​ណាស់​…😛

4 thoughts on “ទៅ​មើល​កុន​ជា​មួយ​មិត្ត​រួម​ថ្នាក់​​ និង​អ្នក​គ្រូ

  1. ត្រូវហើយ ត្រូវតែបូកបងឯងហើយ កញ្ញcambodia យើងក៌មុខមិនអន់ដែរ។ ជាចុងក្រោយ សុំអោយបង ឯងបានសុខសប្បាយនៅកូរ៉េណា។ សុំសរសេរអត្តបទបែបនឹងអញ្ជឹងអោយច្រើនផងណា បងឡាវ័ន។

    • អរ​គុណ​ណា៎ សំណាង​, សរសើរ​គ្នា​នៅ​នឹង​មុខ​ចឹង​ ឡើង​ក្រហម​មុខ​អស់​ហើយ​នៀក​😀 ហ៊ឺ​ៗៗ … សប្បាយ​ចិត្ត​ណាស់​មាន​ប្រុស​ស្អាត​សរសើរ​ថា​ស្អាត​ ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s