Sweet memory of my friends

ជាដំបូង​សូម​អភ័យ​ទោស​ចំពោះ​អវត្តមាន​របស់​រូប​ថត​មិត្ត​មួយ​ចំនួន​នៅ​ក្នុង​វីដេអូ​នេះ​។ វីដេអូ​នេះ​ខ្ញុំ​បង្កើត​ឡើង​ភ្លាម​ៗ​ដោយ​ពុំ​មាន​គំរោង​ទុក​មុន​ទេ​​ ហើយ​ក៏​ជា​លើក​ទី​១​ដែរ​ ដូច​នេះ​ពុំ​បាន​ប្រមូល​បាន​រូប​ថត​របស់​មិត្ត​ខ្ញុំ​ទាំង​អស់​យក​មក​ដាក់​នៅ​ក្នុង​វីដេអូ​នេះ​ទេ​ គួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​។ ខ្ញុំ​ដឹង​ថា​ មិត្តមួយ​​ចំនួន​ដែល​ពុំ​មាន​វត្ត​មាន​នៅ​ក្នុង​វីដេអូ​ច្បាស់​ជា​អន់​ចិត្ត​ខ្លាំង​ហើយ​😦 ㅠ_ㅠ សង្ឃឹម​ថា​មិត្ត​ទាំង​អស់​នឹង​យល់​ ហើយ​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​។ មិត្ត​ភាព​របស់​យើង​មិន​មែន​ស្ថិត​នៅ​លើ​វីដេអូ​មួយ​នេះ​ទេ​មែន​ទេ​ ពួក​ម៉ាក​? ^^

សំណាង​ហើយ​ដែល​ខ្ញុំ​បាន​នាំ​រូប​ថត​របស់​មិត្ត​ទាំង​ឡាយ​យក​មក​កូរ៉េ​ កុំ​អី​មិន​ដឹង​ត្រូវ​ដេក​នឹក​ ដេក​យំ​ប៉ុណ្ណា​ទេ​! អរគុណ​ដល់​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ បើ​មិន​បាន​វា​ទេ​ខ្ញុំ​ក៏មិន​បាន​ថត​រូប​មិត្ត​ស្ទើរ​គ្រប់​គ្នា​យ៉ាង​នេះ​ដែរ​។

និយាយ​ពី​ការ​ធ្វើ​វីដេអូ​នេះ​ មិន​លំបាក​ប៉ុន្មាន​ទេ​ តែ​ក៏​មិន​ស្រួល​ដែរ​។ ខ្ញុំ​ត្រូវ​ចំនាយ​ពេល​១ថ្ងៃ​១យប់​(ព្រោះ​ជា​លើក​ទី១​ហើយ​ចង់​ឃើញ​លទ្ធផល​ភ្លាម​ៗ​)។ ខ្ញុំ​មិន​ដែល​ធើ្វ​វីដេអូ​ តែ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​ធ្វើ​វា​ ទុក​ជា​កាដូ​សំរាប់​ខ្លួន​ឯង​និង​មិត្ត​ភក្តិ​។ អ្វី​ដែល​សំខាន់​ គឺ​ខ្ញុំ​មិន​ថា​ត្រូវ​ប្រើ​កម្មវិធី​អ្វី​ ហើយ​ធ្វើ​ដោយ​វិធី​ណា​! ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ថា​ ធ្លាប់​ឃើញ​កម្មវិធី​ Windows Movie Maker នៅ​ក្នុង​កុំព្យូទ័រ​។ កម្មវិធី​នេះ​ ជាទូទៅ​កុំព្យូទ័រ​ណា​ក៏មាន​ដែរ។​ ក៏​សាក​បើក​វា​ហើយ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​កម្មវិធី​ ដោយ​សាក​ចុះ​សាក​ឡើង​ក៏​យល់​ខ្លះ​ៗ​។ រួច​ក៏ត្រូវ​ចំនាយ​ពេល​ប្រមូល​រូបថត​មិត្ត​ទាំង​អស់​​ និង​ត្រូវ​សំរេច​ចិត្ត​ថា​តើ​ត្រូវ​ជ្រើស​យក​រូប​ណា​ខ្លះ​។ ក្រោយ​ពី​ជ្រើស​រូប​បាន​ហើយ​​ត្រូវ​ធ្វើ​ការ​រចនា​វីដេអូ​ម្តង​ រួច​ក៏​ចូល​ដល់​ការ​ជ្រើស​រើស​បទ​ចំរៀង​មក​លំអរ​វីដេអូ​នេះ​។ ដំបូង​គិត​ថា​ដាក់​បទ​កូរ៉េ​១ណា​ក៏​បាន​ដែរ​ តែ​ដល់​ពេល​ស្តាប់​ទៅ​ដូច​អត់​ពេញ​ចិត្ត​ អត់​ពិរោះ​អត់​មាន​ន័យ​​ ក៏​នឹក​ឃើញ​ថា​ចង់​ដាក់​បទ​ណា​ដែល​ត្រូវ​នឹង​អត្ថន័យ​។ ខ្ញុំ​ក៏សាក​វាយ​ពាក្យ​ថា​ friend នៅ​ក្នុង​វែបសាយ​សំរាប់​ដោន​ឡូត​បទ​ចំរៀង​ ហើយ​ក៏​ឃើញ​បទ​ True friend នេះ​ ហើយ​ក៏​ត្រូវ​ចិត្ត​តែ​ម្តង​!! ពិត​ជា​ពេញ​ចិត្ត​ខ្ញុំ​មែន​ ដូច​ពាក្យ​គេ​ថា​ «រក​អុស​ប្រទះ​ចង្រ្កាន​ហ្គាស​»​មែន​🙂

តែ​ដោយ​សារ​ចង់​ឃើញ​លទ្ធផល​នេះ​ភ្លាម​ៗ​ ខ្ញុំ​ត្រូវ​អត់​បាន​ញ៉ាំ​បាយ​ល្ងាច​ និង​មិន​បាន​ធ្វើ​ការងារ​ផ្ទះ​ដែល​អ្នក​គ្រូ​ដាក់​ឲ្យ​ទៀត​។ តែ​មិន​អី​ទេ​ ព្រោះ​ជា​ការ​សំរេច​ចិត្ត​របស់​ខ្ញុំ​🙂

សូម​ប្រាប់​ថា​មក​ដល់​ពេល​នេះ(ទើប​តែ​បង្កើត​បាន​១ថ្ងៃ​)​ ខ្ញុំ​មើល​បទ​នេះ​ប្រហែល​៣០ដង​ហើយ ​មើល​ហើយ​មើល​ទៀត​មិន​អស់​ចិត្ត​ទេ​។ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​នឹក​មិត្ត​ទាំង​ឡាយ​ថែម​ទៀត​។

អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​គឺ​ ចង់​ឲ្យ​មិត្ត​ទាំង​អស់​ស្រលាញ់​គ្នា​ និង​រក្សា​ឲ្យ​គង់​នូវ​មិត្ត​ភាព​ដ៏​កំរ​នេះ​។ សង្ឃឹម​ថា​ពេល​ដែល​ខ្ញុំ​ត្រលប់​ទៅ​វិញ​ ពុំ​មាន​មិត្ត​ភក្តិ​ណា​ម្នាក់​មាន​បញ្ហា​ជា​មួយ​នឹង​គ្នា​ទេ​។😀

True Friend Lyrics
Miley Cyrus


We sign our cards and letters BFF
You’ve got a million ways to make me laugh
You’re looking out for me, you’ve got my back
So good to have you around

You know the secrets I could never tell
And when I’m quiet you break through my shell
Don’t feel the need to do a rebel yell
Cuz you keep my feet on the ground

You’re a true friend
You’re here till the end
You pull me aside when somethin’ ain’t right
Talk with me now and into the night
Till it’s alright again
You’re a true friend

You don’t get angry when I change the plans
Somehow you’re never out of second chances
Won’t say “I told you” when I’m wrong again
I’m so lucky that I found

A true friend
You’re here till the end
You pull me aside when somethin’ ain’t right
Talk with me now and into the night
Till it’s alright again

True friends will go to the ends of the earth
Till they find the things you need
Friends hang on to the ups and the downs
Cuz they got someone to believe in

A true friend
You’re here ’til the end
You pull me aside when somethin’ ain’t right
Talk with me now and into the night
No need to pretend

You’re a true friend
You’re here ’til the end
You pull me aside when somethin’ ain’t right
Talk with me now and into the night
‘Til it’s alright again

You’re a true friend
You’re a true friend
You’re a true friend

😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s