Brown Eyed Girls concert in Kyung Hee University


ថ្ងៃ​នោះ​ខ្ញុំ​អត់​ដឹង​ថា​មាន​ការ​ប្រគុំ​តន្រ្តី​នៅ​សាលា​ខ្ញុំ​ទេ​ ព្រោះ​ពេល​រសៀល​ខ្ញុំ​ទៅ​ដើរ​លេង​នៅ​ភ្នំសាន់​ជា​មួយ​មិត្តភក្តិ​។ ប្រហែល​ល្ងាច​ម៉ោង​៦ យើង​ត្រលប់​មក​វិញ​ហើយ​ក៏ឈាង​ចូល​ញ៉ាំ​បាយ​ល្ងាច​ជាមួយ​គ្នា​។​ ប្រហែល​ម៉ោង​៨​ រឺ​៩យប់​យើង​ទៅ​ដល់​សាលា​ ហើយ​ក៏​លឺ​សំលេង​តន្រ្តី​លាន់​ត្រហឹង​ពេញសាលា​ ដំបូង​ស្មាន​ថា​គ្រាន់​តែ​ជា​កម្មវិធី​ជប់​លៀង​ធម្មតា​ ព្រោះ​នៅ​សាលា​ឧស្សាហ៍​ឃើញ​មាន​កម្ម​វិធី​ជប់​លៀង​ពួក​និស្សិត​គ្នា​គេ​។ តែ​ដល់​ពេល​ដើរ​កាន់​តែ​កៀក​ក៏​លឺ​សំលេង​ហ៊ោ​​កញ្ជ្រៀវ​បែប​ខន​សឺត​ ពួក​ខ្ញុំ​ក៏សួរ​គ្នា​ថា​ «អ៊ូ! ខនសឺត​?» ហើយ​ក៏រត់​ឆ្ពោះទៅ​កាន់​ប្រភព​សំលេង​។ ពេល​ទៅ​ដល់​ឃើញ​មាន​ខនសឺត​មែន​ តែ​មិន​មែន​អ្នក​ចំរៀង​ទេ​ ជា​និស្សិត​សាលា​ទេ​តើ​! និស្សិត​ទាំង​នោះ​ឡើង​មក​ច្រៀង​ធ្វើ​ត្រាប់​តាម​អ្នក​ចំរៀង​។ ពួក​ខ្ញុំ​ក៏អង្គុយ​មើល​ដោយ​ជក់​ចិត្ត​ទៅ​។ ប៉ុន្តែ​ដល់​កម្ម​វិធី​ចុង​ក្រោយ​ ពិធី​ករ​ប្រាប់​ថា​ មាន​​ Brown Eyed Girls នឹង​មក​ដល់​ ដំបូង​ខ្ញុំ​អត់​ជឿ​ទេ​​ គិត​ថា​ប្រហែល​ ប្រោន​អាយ​ហ្គើល​ទី​២​ទេ​ដឹង​!​ តែ​ដល់​អ្នក​ចំរៀង​ចេញ​មក​ វ៉ា​….ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​!! ហើយ​សប្បាយ​និង​រំភើប​ខ្លាំង​ណាស់​!!!!
គេ​ច្រៀង​៣បទ​ គឺ​បទ​ សាញ​(Sign), អ្នក​ជាអ្នក​​បង្កើត​ខ្ញុំ​(U raise me up), និង​ អា​ប្រា​សា​ដា​ប្រា​(Abracadabra)🙂

ក្រោយ​ពី​ចប់​កម្ម​វិធី​ គេ​មាន​បាញ់​កាំ​ជ្រួច​​ វ៉ា​ពិត​ជា​ធំ​ហើយ​ស្អាត​ខ្លាំង​ណាស់​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​ស្រែក​មិន​បាន​ ^^


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s